Filtrer par genre

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

វីអូអេ

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

3143 - ព័ត៌មាន​ពេលព្រឹក២៧ មេសា៖ លោក Biden ចេញ​វិធានការ​ការពារ​ប្រាក់​ថែមម៉ោង​សម្រាប់​អ្នក​ធ្វើការ​អាមេរិកាំង៤លាន​នាក់ - មេសា ២៧, ២០២៤
0:00 / 0:00
1x
  • 3143 - ព័ត៌មាន​ពេលព្រឹក២៧ មេសា៖ លោក Biden ចេញ​វិធានការ​ការពារ​ប្រាក់​ថែមម៉ោង​សម្រាប់​អ្នក​ធ្វើការ​អាមេរិកាំង៤លាន​នាក់ - មេសា ២៧, ២០២៤

    ព័ត៌មាន​នៅ​ថ្ងៃ​នេះ​មាន​ដូចជា​ លោក Biden ចេញ​វិធានការ​ការពារ​ប្រាក់​ថែមម៉ោង​សម្រាប់​អ្នក​ធ្វើការ​អាមេរិកាំង៤លាន​នាក់។ សកម្មជន​បរិស្ថាន​រំឭក​ខួប​១២​ឆ្នាំ​នៃ​ឃាត កម្ម​លើ​លោក​ឈុត វុទ្ធី។ លោក សម រង្ស៊ី៖​ព្រែកជីក​ហ្វូណន​តេជោ​គឺ​ជា​ឈ្នាន់​បម្រើ​នយោបាយ​វាតទី​និយម​របស់​ចិននិង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

    Sat, 27 Apr 2024 - 30min
  • 3142 - ព័ត៌មាន​ពេលព្រឹក២៦ មេសា៖ សាលា​ឧទ្ធរណ៍​លើក​ពេល​សវនាការ​លោក​កឹម សុខា ​ព្រោះ​ដាច់​ចរន្ត​អគ្គិសនី - មេសា ២៦, ២០២៤

    ព័ត៌មាន​នៅ​ថ្ងៃ​នេះ​មាន​ដូចជា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី៖​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​នឹង​ពង្រាយ​មីស៊ីល​ផ្លោង​នៅ​ជិត​ព្រំដែន​ហ្វាំងឡង់។ សាលា​ឧទ្ធរណ៍​លើក​ពេល​សវនាការ​លោក​កឹម សុខា ​ព្រោះ​ដាច់​ចរន្ត​អគ្គិសនីនិង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

    Fri, 26 Apr 2024 - 30min
  • 3141 - ព័ត៌មាន​ពេលព្រឹក២៥ មេសា៖ តៃវ៉ាន់​នឹង​ពិភាក្សា​ជាមួយ​អាមេរិកអំពី​ថាតើត្រូវប្រើថវិកាជំនួយយ៉ាងដូចម្តេច - មេសា ២៥, ២០២៤

    ព័ត៌មាន​នៅ​ថ្ងៃ​នេះ​មាន​ដូចជា ​អ្នក​តាម​ដាន៖​ទំនុក​ចិត្ត​ក្នុង​វិស័យ​អចលន​ទ្រព្យ​ជួប​បញ្ហា ​ព្រោះ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ។ ជនជាតិ​ចិន​កាន់​សាសនា​អ៊ិស្លាម​នៅ​ឥណ្ឌូណេស៊ី​អធិដ្ឋាន​នៅ​វិហារ​អ៊ិស្លាម Lautze។ តៃវ៉ាន់​នឹង​ពិភាក្សា​ជាមួយ​អាមេរិកអំពី​ថាតើត្រូវប្រើថវិកាជំនួយយ៉ាងដូចម្តេចនិង​ព័ត៌មានផ្សេងៗ​ទៀត៕

    Thu, 25 Apr 2024 - 29min
  • 3140 - ព័ត៌មាន​ពេលព្រឹក២៤ មេសា៖ ទីភ្នាក់ងារ​ FBI ​អាមេរិក​បារម្ភ​ពី​ការ​វាយប្រហារ​​​ដែល​មាន​ការ​សហការ​គ្នា​លើ​ទឹកដី​អាមេរិក - មេសា ២៤, ២០២៤

    ព័ត៌មាន​នៅ​ថ្ងៃ​នេះ​មាន​ដូចជា​ ទីភ្នាក់ងារ​ FBI ​អាមេរិក​បារម្ភ​ពី​ការ​វាយប្រហារ​ដែល​មាន​ការ​សហការ​គ្នា​លើ​ទឹកដី​អាមេរិក។ សកម្មជន​បរិស្ថាន​ សុំ​ពន្យារ​ពេល​ចូល​សវនាការ ​ដោយ​សារ​មិន​ទ​ទួល​បាន​ដីកា​កោះ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

    Wed, 24 Apr 2024 - 30min
  • 3139 - ព័ត៌មានពេលព្រឹក ២៣ មេសា៖ អ្នកតាមដានជំរុញឱ្យអាជ្ញាធរពង្រឹងវិធានការតឹងរ៉ឹងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធអនឡាញ - មេសា ២៣, ២០២៤

    ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកតាមដានជំរុញឱ្យអាជ្ញាធរពង្រឹងវិធានការតឹងរ៉ឹងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។ តំណាងរដ្ឋាភិបាលកម្ពុជានៅអ.ស.ប. ការពារការចាប់ខ្លួនលោកកើត សារ៉ាយ ថាគោរពទៅតាមច្បាប់ និងព័ត៌មានផ្សេងៗទៀត៕

    Tue, 23 Apr 2024 - 29min
Afficher plus d'épisodes