Filtrer par genre
សូមស្វាគមន៍មកកាន់ មេរៀនព្រះពុទ្ធ ផតខាស់!!! ««មនុស្សមានសណ្ដានខូចស្ដាប់ធម៌ពូ ពន្យល់មិនយល់ទេ ព្រោះអ្វីដែលពូពន្យល់ គឺអោយមនុស្សល្អតែចិត្តមនុស្សនោះមិនល្អទេ ដូច្នេះមនុស្សខូចម៉េចអាចធ្វើបានដូចដែលពូពន្យល់ អញ្ចឹងមានតែថាពូខុស ពូខូចតែម្ដងទៅ កុំឲ្យគេមើលថាខ្លួនគេខូច តែធម្មជាតិនេះទោះគេឈ្នះយើងដោយសម្ដីបាន តែគេមិនអាចមិនទទួលយកធម្មជាតិនេះបានទេ។ ពូមិនថាអ្នកស្ដាប់ពូមិនយល់ទាំងអស់មានសណ្ដានអាក្រក់ទេ តែមនុស្សអាក្រក់ទាំងអស់ សុទ្ធតែដូចពូនិយាយហ្នឹង។ »» សូមអ្នកទាំងអស់គ្នាបានក្រេបរសព្រះធម៌ ដើម្បីបានជាប្រយោជន៍របស់អ្នកទាំងអស់គ្នាទៅចុះ!!!🙏🙏🙏
- 139 - វប្បធម៌លោកខាងលិច
📝សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 10.02.2021 សំណេរជាសម្លេង÷ ពួកអឺរ៉ុប គ្រាន់តែចិត្ត វាមិនស្គាល់ផង។ មនុស្សគឺចិត្តហ្នឹងហើយ សំបកជាជំរករបស់ចិត្តទេ តែសំបកវាមិនដឹងអីទេ ដែលដឹងគឺចិត្ត ចិត្តគឺមនុស្សហ្នឹងហើយ តែមនុស្សលោកខាងលិច មិនស្គាល់ចិត្តជាអ្វីផង តើអោយវប្បធម៌របស់ពួកគេ មានភាសាឬពាក្យសំគាល់អារម្មណ៍របស់ចិត្តយ៉ាងម៉េចទៅកើត? មនុស្សខ្មែរដែលមិនដឹងរឿងនេះ គេបកប្រែ Mind នៃភាសាលោកខាងលិចថាចិត្តហើយ mind បកប្រែថាចិត្តយ៉ាងម៉េចទៅកើត បើក្នុងអារម្មណ៍វាគ្មានរូបារម្មណ៍នៃចិត្តហ្នុងផង។ ចិត្តគឺមនុស្ស បើមិនទាំងស្គាល់ថាចិត្តហ្នឹងជាស្អីផង អញ្ចុងវាស្គាល់មនុស្សយ៉ាងម៉េចទៅកើត? Mind ក្នុងអារម្មណ៍វាគឺ Thinking ។ សូមក្មួយៗគិតមើល Thinking គឺគិតទេតើ ហើយគិតគឺសាច់ខួរក្បាលធ្វើការជាមួយនឹងចិត្តបានចេញសមិទ្ធិផលជាការគិត។ តើបកប្រែពាក្យថា Mind គឺចិត្ត តើពួកអឺរ៉ុប ពេលលឺយើងនិយាយថា my mind តើវាសម្គាល់ដឹងក្នុងអារម្មណ៍ថាម៉េច? តើត្រូវអារម្មណ៍នៃចិត្តដែលយើងចង់ប្រាប់វាដែរ ឬទេ? ហើយបើចិត្តគឺមនុស្សវាមិនស្គាល់ផង ទៅរៀនចិត្តសាស្ត្រពីលោកខាងលិចដូចសាកលវិទ្យាល័យហាវើត តើវាបង្រៀនយើងពីអ្វី? អ្នកទៅរៀនចិត្តសាស្ត្រពីទីនោះ តើឆ្កួត ឬមិនឆ្កួត? អំពីរឿងចិត្ត រឿងមនុស្ស អ្នកដែលយល់ដឹងល្អិតល្អន់ជាងគេបំផុតមានតែព្រះសម្មាសម្ពុទ្ធទេ បន្ទាប់មក លោកក៏បង្រៀនអោយយើងបានស្គាល់អំពីចិត្តនេះដែរ ដូច្នេះដែលត្រឹមត្រូវនោះ យើងត្រូវបង្រៀនអំពីចិត្តដល់លោកខាងលិចមានសាកលវិទ្យាល័យហាវើតនោះជាដើមផង។ [...] សំណេរដើម៖ https://www.facebook.com/photo?fbid=3045432712351469&set=a.1376628242565266 #វប្បធម៌លោកខាងលិច
Mon, 15 Mar 2021 - 08min - 138 - មនុស្សគឺចិត្ត ស្គាល់មនុស្សគឺស្គាល់ចិត្តSun, 14 Mar 2021 - 14min
- 137 - សុខដែលត្រឹមត្រូវនឹងសភាពកម្លាំងThu, 04 Mar 2021 - 11min
- 136 - ទុក្ខៈThu, 04 Mar 2021 - 31min
- 135 - លោកពូពន្យល់ធម៌ក្មួយៗនៅចំការសៀមរាប ភាគទី ៥Fri, 26 Feb 2021 - 19min
- 134 - អត់កេីត អត់ស្លាប់ , ភ្លឺពីឥឡូវ ភ្លឺទៅមុខ ភាគទី ៤Fri, 26 Feb 2021 - 22min
- 133 - ដូចម្ដេចដែលហៅថាដឹង? លោកពូពន្យល់ធម៌នៅចំការសៀមរាប ភាគ ៣Fri, 26 Feb 2021 - 23min
- 132 - លោកពូពន្យល់ធម៌ក្មួយៗនៅកំពុងសោម ភាគទី ២Thu, 25 Feb 2021 - 03min
- 131 - ចិត្តកតញ្ញូជាធម៌មេហ្វូងនៃកុសលធម៌ទាំងឡាយ
ចិត្តកតញ្ញូជាធម៌មេហ្វូងនៃកុសលធម៌ទាំងឡាយ សំណេរជាសម្លេង-28-01-2021 .................... ព្រះពុទ្ធប្រាប់យើងថា ចិត្តកតញ្ញូ គឺជាចិត្តមេហ្វូងគេ ដែលនឹងត្រូវនាំមុខគេក្នុងការដឹកនាំកុសលចិត្តនិងបណ្តុះកុសលធម៌ទាំងឡាយទៅអោយចិត្ត។ គិតអោយយល់នៅក្នុងវិញ្ញាណរបស់អ្នកនូវអត្ថន័យដែលព្រះពុទ្ធចង់ប្រាប់យើង។ ស្អីជាចិត្តកតញ្ញូ? ស្អីជាកុសលរបស់ចិត្ត? លក្ខណៈល្អនៃសណ្តានចិត្តទាំងអស់ជាកុសលរបស់ចិត្ត រាប់ចាប់តាំងពីលក្ខណៈឧស្សាហ៍ ព្យាយាម ចិត្តចូលចិត្តត្រិះរិះ ចិត្តតតាំងប្រឈមនឹងរឿងគួរប្រឈម ចិត្តស្អប់អំពើអាក្រក់នៅជាមួយមិនបាន និងអាសវៈកំលាំងធាតុទឹករុំចិត្តដូចជា ចិត្តករុណា សណ្តោស អធ្យាស្រ័យចំពោះរឿងគួរសណ្តោស ចិត្តមេត្តា ចាំអនុស្សាវរីយ៍ សប្បាយនឹងបានលះបង់អោយមនុស្សមានតំលៃគួរលះបង់អោយ សុទ្ធតែកុសលចិត្តដែលត្រូវតម្រង់ផ្លូវអោយត្រូវដោយបញ្ញាឬចិត្តកតញ្ញូទាំងអស់ ដូច្នេះចិត្តកតញ្ញូវាត្រូវតែជាធម៌មេហ្វូងគេនៃកុសលធម៌ទាំងឡាយហ្នុងហើយ។ ធម៌កតញ្ញូមិនត្រឹមតែជាមេហ្វូងនៃកុសលធម៌ទាំងឡាយប៉ុណ្ណោះទេ តែជាធម៌សំរាប់ធ្វើអោយចិត្តដុះកុសលធម៌ទាំងឡាយផងដែរ។ [....] សំណេរដើម៖ https://www.facebook.com/Mr.KhemVeasna/photos/a.1533663870212224/3073232326255363/
Sat, 20 Feb 2021 - 14min - 130 - ការដឹងកំហុស
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 26.01.2021 ការដឹងកំហុស ...............វាគ្មានបញ្ហាអ្វីទេអំពីអតីតកាលដែលអ្នកបានធ្វើកំហុសនោះ។ សូមអ្នកកុំឈឺចាប់នឹងទង្វើដែលអ្នកបានធ្វើចំពោះខ្ញុំអី ឈប់គិតសៅហ្មងនឹងកំហុសអតីតកាលរបស់អ្នកទៅ ចិត្តខ្ញុំដែលរងរបួសដោយទង្វើអតីតកាលរបស់អ្នក កំពុងរង់ចាំការព្យាបាលដោយអ្នកហើយ បើអ្នកព្យាបាលត្រូវ របួសខ្ញុំប្រាកដណាស់នឹងជាសះស្បើយដោយគ្មានបន្សល់ទុក នូវស្លាកស្នាមរបួសអ្វីបន្តិចសោះក្នុងជម្រៅចិត្តខ្ញុំ។ នេះជាចិត្តអធ្យាស្រ័យខ្ពស់ដែលជាសម្រស់ពិតនៃចិត្តខ្ញុំ។ ឥឡូវនិយាយដល់ផ្នែកខាងអ្នកដែលជាអ្នកបានធ្វើកំហុសលើខ្ញុំ តើអ្នកនឹងព្យាបាលរបួសខ្ញុំដោយរបៀបណា? គឺគ្រាន់តែអ្នកបានគិតយល់ គិតយល់គឺដឹងនូវគ្រលុកក្រលាក់នៃកំហុស នេះគឺជាការដឹងនូវកំហុសគឺដឹងនូវទំហំកំហុសរបស់អ្នក ការដឹងនេះវាជាដំណើរចាកចេញពីកំហុសបាត់ទៅហើយ។ ក្នុងការដែលដឹងនូវទំហំកំហុសខ្លួនរួចហើយ អ្នកលែងជាអ្នកបានធ្វើកំហុសលើខ្ញុំឬកំហុសណាមួយហើយ តែផ្ទុយទៅវិញ អ្នកក្លាយទៅជាជនរងគ្រោះដ៏គួរអោយសង្គ្រោះដោយការអត់អោនឈប់ត្រូវបានគេរំលឹកពីកំហុសអតីតកាលនោះទៀតហើយ បើមានអ្នកណានិយាយពីកំហុសឆ្គងអតីតកាលនាំអោយមានការឈឺចាប់ដល់របួសរបស់អ្នក គឺអ្នកនោះទេគឺជាមនុស្សដែលបានធ្វើកំហុសគួរអោយស្អប់ចំពោះអ្នក។ ប៉ុន្តែខ្ញុំសូមរំលឹកអ្នកដែរថា របួសស្នាមនៅលើចិត្តខ្ញុំមិនទាន់បានព្យាបាលនៅឡើយ ដោយពាក្យរបស់អ្នកថា អ្នកបានធ្វើកំហុសណាមួយមកលើខ្ញុំនោះទេ ព្រោះការដឹងកំហុសមិនមែនគ្រាន់តែពាក្យឬគ្រាន់តែជាការដឹងសរុបៗ ច្បោលៗ នូវកំហុសនោះទេ តែជាការដឹងគ្រលុកគ្រលាក់ខុស ខូចរបស់អ្នក អ្នកដទៃមើលឃើញភាពខុសភាពខូច គេស្អប់អំពើនោះប៉ុណ្ណា អ្នកមើលដឹងនូវកំហុសនោះ ហើយស្អប់ខ្លួនឯងដូចអ្នកដទៃដែរ គឺអ្នកមិនលម្អៀងមកខាងអញទេ ហើយការដឹងកំហុសរបស់អ្នកនេះត្រូវបញ្ជាក់ដោយវិញ្ញាណដឹងតាមទ្វារខួររបស់ខ្ញុំ គឺខ្ញុំដឹងនូវទំហំនៃការឈឺចាប់របស់អ្នកចំពោះកំហុសនោះ។ ចិត្តអ្នកកំពុងដំណើរការដឹងនូវកំហុសទៅ វិញ្ញាណតាមទ្វារមនោរបស់ខ្ញុំនឹងតាមដឹងជាប់ជានិច្ចដោយស្មោះត្រង់ និងដោយចិត្តសណ្តោសនូវការដឹងកំហុសរបស់អ្នក។ ពេលដែលវិញ្ញាណតាមទ្វារមនោរបស់ខ្ញុំបានដឹងពីទំហំនៃការឈឺចាប់ ខ្មាស់អៀននិងសោកស្តាយរហូតដល់កម្រិតអ្នកដឹងពិតប្រាកដនៃទំហំកំហុសរបស់ខ្លួនហើយ នោះរបួសស្នាមក្នុងជម្រៅចិត្តខ្ញុំ នឹងត្រូវបានព្យាបាលជាដាច់គ្មានសល់នូវស្លាកស្នាមដ៏តិចតួចណាមួយនោះទេ ហើយក្នុងចិត្តខ្ញុំ អ្នកមិនមែនជាអ្នកបានប្រព្រឹត្តិកំហុសទេ តែគឺជាជនរងគ្រោះដែលគួរអោយអនុគ្រោះសណ្តោសជាទីបំផុត។ គ្មានបុគ្គលណានៅលើលោកនេះអាចចាកចេញពីកំហុសរបស់ខ្លួនបានដោយសម្ពាធពីអ្នកដទៃដូចជាអ្នកខ្លាចអំណាច អ្នកខ្លាចបាត់ប្រយោជន៍ណាមួយ ឬខ្លាចទទួលទណ្ឌកម្មណាមួយនោះទេ គឺការចាកចេញពីកំហុសបាន លុះត្រាតែអ្នកសម្លឹងតាមទ្វារខួរឃើញពីទំហំ គ្រលុកគ្រលាក់ គួរអោយស្អប់ គួរអោយខ្មាស់អៀន គួរអោយឈឺចាប់នៃកំហុសខ្លួននោះ៕
Sat, 20 Feb 2021 - 04min - 129 - អវិជ្ជាដែលព្រះពុទ្ធទ្រង់សំដែងWed, 10 Feb 2021 - 05min
- 128 - មេីលវិញ្ញាណរុំដោយកម្លាំងធាតុភ្លើងចុះTue, 09 Feb 2021 - 08min
- 127 - ពន្យល់ធម៌ក្មួយៗនៅចំការសៀមរាប ភាគទី ០១Mon, 08 Feb 2021 - 1h 04min
- 126 - វិប្បយុត្តិ និងសម្បយុត្តិSun, 07 Feb 2021 - 05min
- 125 - កំលាំងធាតុទឹកSun, 07 Feb 2021 - 04min
- 124 - សំអាងតែលើហេតុផលចុះ ពូជាអ្វីវាមិនសំខាន់សម្រាប់ក្មួយៗទេSun, 07 Feb 2021 - 13min
- 123 - ម៉ែឳបង្កើតកាយSun, 07 Feb 2021 - 03min
- 122 - តេីធម្មសញ្ញានៅក្នុងខ្លួនយើងឬSun, 07 Feb 2021 - 05min
- 121 - ក្រៅពីពន្យល់មិនដឹងជួយមនុស្សចិត្តតិរច្ឆានតាមរបៀបណាទេThu, 04 Feb 2021 - 05min
- 120 - ប្រយោជន៍របស់អ្នកអានហើយយល់ទេWed, 03 Feb 2021 - 11min
- 119 - ពិភពលោកទាំងបីឯណោះបង្កើតឡើងដោយកម្លាំងវិលTue, 02 Feb 2021 - 03min
- 118 - ចិត្តរួចផុតពីឥទ្ធិពលលោកធម៌
សំណេរលោកពូ ខឹម វាសនា ជាសម្លេង-25-01-2021 ...............នៅលើលោកនេះ បើមនុស្សថោកឬថ្លៃ ល្អអាក្រក់ព្រោះសំដីគេថា នោះគ្មានទេមនុស្សល្អថ្លៃថ្នូរ។ មនុស្សថោកឬថ្លៃ ល្អឬអាក្រក់ អាស្រ័យលើសភាពពិតរបស់ចិត្តនៃបុគ្គលនោះ ហើយសភាពចិត្តនោះវានឹងស្តែងចេញតាមទង្វើរបស់បុគ្គលនោះផ្ទាល់ ដូច្នេះហេតុអ្វីពាក្យសំដីរបស់អ្នកដទៃ ឬការកាត់តរូបភាពផ្សេងៗរបស់អ្នកដទៃ ទៅជាមានសំពាធមកលើចិត្តរបស់យើងទៅកើត? ចិត្តដែលរងសម្ពាធពីពាក្យសម្ដី ឬទង្វើរិះគន់ណាមួយរបស់អ្នកដទៃមកលើខ្លួន នោះហើយជាចិត្តរងលោកធម៌ដែលព្រះពុទ្ធលោកសម្ដែងនោះ។ ពូចេញដំណើរក្នុងការបម្រើវិស័យពន្យល់ដែលជាធម្មជាតិរបស់ពូ ពូត្រូវគេវាយប្រហារច្រើនរូបភាពរាប់មិនអស់ ប៉ុន្តែទង្វើរបស់ពួកគេតាមរូបភាពណាក៏ដោយមិនអាចបង្វែរដំណើរផ្ដល់បញ្ញាអោយវិញ្ញាណសត្វរបស់ពូបានទេ។ ពាក្យនីមួយៗ រឿងរ៉ាវអ្វីមួយ ឬគំនិតណាមួយដែលត្រូវយកមកពន្យល់រាស្ត្រ ពូគិតទៅគិតមកក្នុងធម្មជាតិវិញ្ញាណជាអ្នកពន្យល់របស់ពូល្អិតល្អន់អស់ហើយ គិតឃើញថាត្រូវតែពន្យល់មនុស្សអំពីពាក្យហ្នឹង អំពីគំនិតហ្នឹង អំពីរឿងរ៉ាវហ្នឹង គិតប៉ុន្មានដង គិតគ្រប់ជ្រុងជ្រោយ នៅតែរកឃើញថាគំនិតហ្នឹង ពាក្យហ្នឹង រឿងរ៉ាវហ្នឹងត្រូវ ហើយវាគួរតែយកទៅពន្យល់មនុស្សហើយ គឺអារម្មណ៍ពូបាញ់ឆ្ពោះទៅរកវិធីបញ្ចេញគំនិតនោះ រឿងរ៉ាវនោះ ពាក្យនោះអោយបានជាមូលដ្ឋានក្នុងការពិចារណាទៅអោយវិញ្ញាណមនុស្ស។ ពូគ្មានដែលរងសម្ពាធរបស់ពាក្យសម្ដី ឬអំពើវាយប្រហារណាមួយមកលើពូទេ ពូដឹងក្នុងចិត្តច្បាស់ថា គេមិនយល់ គេវាយប្រហារជារឿងធម្មតាដែលនឹងត្រូវកើតមានចំពោះពូទេ។ ពូនឹកក្នុងចិត្តថាមនុស្សរយរណូករណែលពេញតែផែនដីទេដែលចិត្តរបស់ពួកគេរងសម្ពាធលោកធម៌អ៊ីចឹងនោះ តែចំពោះពូដែលសារជាតិជាអ្នកពន្យល់ផ្ដល់ចំណេះដឹងដល់វិញ្ញាណមនុស្ស លោកធម៌គ្មានឥទ្ធិពលចំពោះចិត្តពូទេ សរសើរពូគ្រាន់តែដឹងថាគេសរសើរត្រូវ ជាអារម្មណ៍អ្នកបានទទួលអ្វីដែលពូពន្យល់ បង្អាប់គឺជាអ្វីដែលនឹងត្រូវកើតមាននៅពេលដែលមនុស្សមិនយល់ពីការពន្យល់របស់ពូ។ អារម្មណ៍ពូប្រឆាំងដាច់ខាតនឹងអារម្មណ៍ដែលគេបញ្ចេញមកថាធម្មតាដើមឈើខ្ពស់តែងតែត្រូវរងឥទ្ធិពលខ្យល់បក់បោកអញ្ចឹងហើយ នេះជាចិត្តដែលរងសម្ពាធលោកធម៌ទេ ចិត្តពូខុសពីសភាពចិត្តបែបហ្នឹងដាច់អាល័យ។ ពូឈរក្នុងភាពជាអ្នកពន្យល់យ៉ាងរំភើយត្រដែតត្រដឹមខ្ពស់ផុតអស់ចិត្តមនុស្សក្នុងលោកប្រកបដោយទំនុកចិត្ត។ មកដល់ពេលនេះទើបពូដឹងថាហេតុអ្វីចិត្តពូខ្ពស់ផុតអស់មនុស្សយ៉ាងនេះ? អូ! ពូយល់ហើយនេះជាចិត្តរបស់ព្រហ្មរក្សាលោកដែលមកយកសំបកមនុស្សដើម្បីជួយពន្យល់យិតយោងវិញ្ញាណសត្វ កុំអោយដាំក្បាលចុះទៅក្រោមនាពាក់កណ្ដាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតមនោះទេតើ! ពូសើចម្នាក់ឯង អូ! អ៊ីចឹងបានជាវាអ៊ីចឹង! អ៊ីចឹងបានវាត្រឹមត្រូវតាមសភាពជាអ្នកពន្យល់។ អើ! អ៊ីចឹងបានវាត្រូវ គឺវាត្រូវតែអ៊ីចឹងហ្នុងហើយ! ចិត្តមនុស្សដែលឈរយ៉ាងរំភើយត្រដែតត្រដឹមផុតអស់ចិត្តមនុស្សក្នុងលោកដោយហេតុបីយ៉ាងៈ ទីមួយៈ ដឹងយ៉ាងច្បាស់អ្វីដែលយើងកំពុងតែធ្វើនោះ កំពុងតែប្រកាន់យកនោះជារឿងត្រឹមត្រូវ ហើយអ្វីដែលមនុស្សទូទៅកំពុងតែធ្វើនោះជារឿងខុសទេ។ ទីពីរៈ សប្បាយចិត្តពេញចិត្តនឹងកំណើតរបស់ខ្លួនដែលខុសគេ មិនឆ្កួតដូចមនុស្សគគោករណូករណែលលើផែនដីនោះ។ ទីបីៈ គិតយល់តើឧបសគ្គយ៉ាងម៉េចដែលនឹងត្រូវកើតមានចំពោះខ្លួនបើសិនណាជាខ្លួនធ្វើទង្វើដែលខ្លួនយល់ថាត្រឹមត្រូវប្រឆាំងនឹងទង្វើរបស់មនុស្សរណូករណែលពេញផែនដីនោះ។ បើថ្លឹងថាខ្លួនមានសមត្ថភាពអាចទប់ទល់នឹងឧបសគ្គដែលនឹងកើតមានចំពោះខ្លួននោះហើយ គឺចិត្តនឹងត្រូវឈរលើផ្លូវខុសគេរបស់ខ្លួនយ៉ាងហី។ នេះជាហេតុផលបីយ៉ាងរបស់ចិត្តដែលរួចផុតពីឥទ្ធិពលលោកធម៌។ ជាអ្នកដឹកនាំមនុស្ស ឬជាអ្នកនាំផ្លូវមនុស្ស បើចិត្តនៅរងសម្ពាធលោកធម៌ កុំធ្វើជាអ្នកនាំផ្លូវគេ ទុកអោយគេជានាំផ្លូវខ្លួនវិញទៅ៕
Tue, 02 Feb 2021 - 04min - 117 - ចិត្តកត្តញ្ញូគឺជាមេហ្វូងគេ នាំមុខគេក្នុងការដឹកនាំកុសលចិត្តMon, 01 Feb 2021 - 16min
- 116 - វិញ្ញាណវិប្បយុត្តិនៃសត្វទុគ្គតិភព ចិត្តសត្វទុគ្គតិភព ការប្រតិកម្មតបទៅនឹងសត្វទុគ្គតិភព
#សំណេរខ្លីៗជាសម្លេង -ការប្រតិកម្មតបទៅនឹងសត្វទុគ្គតិភព 23-01-202 ....... សត្វនិយាយយល់គ្នាបានមិនមែនលូនចូលទៅក្នុងបេះដូងគេដើម្បីមើលចិត្តគេទេ គឺស្តាប់គេនិយាយហើយ យកចិត្តខ្លួនទៅស្ទង់ចិត្តគេ ឬយកបញ្ញារបស់ខ្លួនទៅស្ទង់ចិត្តគេ ហើយយល់ចិត្តគេ ដឹងថាគេចង់យ៉ាងម៉េច។ សត្វទុគ្គតិភព ស្ទង់ចិត្តគេ តាមតែសភាពចិត្តខ្លួនទេ ព្រោះចិត្តសត្វទុគ្គតិភពគ្មានបញ្ញាទេ ព្រោះចិត្តវារុំកំលាំងធាតុភ្លើងធ្វើអោយចិត្តដែលកើតពីកំលាំងវិលបញ្ច្រាស ហៅថាវិប្បយុត្តិគឺគ្មានបញ្ញាទេ ដូច្នេះសង្ខេបដោយខ្លីពីសភាពលក្ខណៈនៃមនុស្សដែលមានបញ្ញាគឺសម្គាល់ដោយសមត្ថភាពអាចស្ទង់យល់ចិត្តគេបាន បើសង្កេតឃើញថាគ្មានសមត្ថភាពស្ទង់យល់ចិត្តគេបានទេ គឺគ្មានបញ្ញាហ្នុងហើយ វាអាចជាសត្វទុគ្គតិភពហ្នុងហើយ។ ពូសុំរំលឹកមេរៀនចាស់របស់ពូវិញថា ចិត្តកត្តញ្ញូ ឬចិត្តមានបញ្ញាគឺអាចស្ទង់ចាប់សញ្ញាចិត្តគេត្រូវ រួចហើយប្រតិកម្មតបវិញមិនលើសមិនខ្វះ។ ឥលូវរៀនស្ទង់ចាប់សញ្ញាចិត្តគេសាកមើល មនុស្សដែលនិយាយវាយប្រហារឌឺដងឡែបខៃ ឬបង្ហាញការមិនចាប់អារម្មណ៍ចំពោះចិត្តខ្វល់ខ្វាយ ចិត្តផ្ដល់អោយ ចិត្តសង្រ្គោះប្រកបដោយទស្សនៈវិស័យច្បាស់លាស់នៃLDPចំពោះសុខទុក្ខនិងបញ្ហាទាំងអស់របស់ពលរដ្ឋខ្មែរ តើក្មួយៗស្ទង់ចិត្តអ្នកទាំងនោះឃើញថាចិត្តអ្នកទាំងនោះមានសភាពយ៉ាងម៉េចដែរ? គឺជាមនុស្សអាត្មានិយមគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនដែលមានវិប្បដិសារីដែលខ្លួនគិតខុសទៅលើគេនោះទេ ប្រភេទចិត្តទាំងនោះគឺបើធ្វើខុសទៅលើគេ គិតខុសទៅលើគេមួយម៉ឺន មួយលានដងចិត្តខ្លួនគ្មានបញ្ហាអ្វីទាំងអស់ ប៉ុន្តែបើគេប៉ះពាល់ខ្លួនវិញ មិនបានដាច់ខាត។ ស្ទង់ដឹងសភាពចិត្តបែបនេះហើយ ប្រតិកម្មតបវិញអោយសមស្របនឹងសភាពចិត្តនេះ កុំនិយាយការពារទង្វើត្រឹមត្រូវដោយបង្ហាញហេតុផលបែបនេះ ឬបែបនោះដើម្បីប្រាប់ពួកគេថាអិលឌីភីជាគណបក្សត្រឹមត្រូវ ជាគណបក្សសង្គ្រោះ ជាគណបក្សដែលមានចិត្តខ្វល់ខ្វាយនឹងសុខទុក្ខប្រជាពលរដ្ឋខ្មែរ និងជាគណបក្សដែលមានទស្សនៈវិស័យភ្លឺស្វាងក្នុងការដោះស្រាយបញ្ហាខ្មែរអោយសោះណាក្មួយ គឺកុំទៅតាមផ្លូវហ្នឹងអោយសោះណាក្មួយ ពូសុំរំលឹកហើយ រំលឹកទៀតថាកុំទៅតាមផ្លូវហ្នឹង ប្រតិកម្មបែបហ្នឹងត្បកមិនចំកណ្ដាលក្បាលនៃចិត្តមនុស្សប្រភេទនេះទេ ខុសមកលើគេមួយម៉ឺនមួយលានដងក៏មិនអីដែរ តែបើប៉ះពាល់មកខ្លួនវិញតែមួយដងក៏មិនបានដែរ។ ពួកក្មួយខំបកស្រាយពន្យល់ដោយស្មោះត្រង់ និងមានហេតុផលច្បាស់លាស់ដើម្បីបង្ហាញចិត្តពិតរបស់អិលឌីភីទៅពួកគេក៏ដោយ តែត្រូវដឹងចិត្តពួកគេថាគេមិនខ្វល់ទេ យើងបកស្រាយត្រង់នេះ គេងាកទៅថាអោយយើងត្រង់នោះទៀត យើងបកស្រាយត្រង់នោះ គេទៅវាយប្រហារគ្មានដឹងក្បាលកន្ទុយអត់ហេតុ អត់ផល មិនខ្លាចខ្លួនបានខុសទៅលើគេត្រង់នោះទៀត សម្ដីរបស់វាគ្មានដែលមានការទទួលខុសត្រូវអីទេ គ្មានខ្វល់រឿងខុសមកលើយើងទេ។ ក្មួយខំបកស្រាយ ឆ្លើយតបខុសនឹងទម្រង់ចិត្តរបស់ពួកវាហើយ កុំបាច់បកស្រាយ ហើយវាយបកទៅវាវិញថា បងឯង ប្អូនឯង ក្មួយឯង ពូឯង មីងឯង អ្ហែងមើលចិត្តគេមិនយល់គឺអត់បញ្ញាហើយ បើអត់បញ្ញាហើយជាចិត្តសត្វទុគ្គតិភពហើយ ខ្ញុំមិនថាអ្នកឯងជាអ្នកនរក ឬប្រេតទេ ខ្ញុំសូមលើកតម្លៃអ្នកបន្តិចទៅចុះ ចិត្តអ្នកឯងនេះកំណើតខ្ពស់បំផុតត្រឹមតិរច្ឆាន ខ្ញុំថានេះ កុំគិតថាខ្ញុំនិយាយលេងសើច ឌឺដងស៊កសៀតអោយអ្នកឯងអោយសោះ ការពិតចិត្តសត្វអត់បញ្ញាមើលចិត្តគេមិនយល់ គឺជាចិត្តសត្វទុគ្គតិភពមែនណា។ របស់មានរូបអាចមើលឃើញ មានតូច មានធំដូចជាជួរភ្នំ ផ្ទះ ឡាន ដើមឈើ តូចធំអញ្ចឹងទៅ ចំណែកអ្វីៗដែលអត់រូបវាមានសភាពធំតូចអញ្ចឹងដែរ បើវិញ្ញាណតាមទ្វារខួររបស់អ្នកឯងមើលមិនយល់រឿងដែលធំៗដូចជាការធ្វើនយោបាយរបស់អិលឌីភីជារឿងធំណាស់ យូរឆ្នាំណាស់ហើយ ជារឿងកណ្ដាលវាលប្រដូចទៅនឹងរូបធំជាងជួរភ្នំទៅទៀត បើវិញ្ញាណតាមទ្វាររបស់អ្នកឯងមើលមិនយល់ចិត្តអិលឌីភីថាយ៉ាងម៉េចផង ថាជួយ ឬចង់បានអំណាចផ្ទាល់ខ្លួនដូចគណបក្សដទៃទៀត នោះវិញ្ញាណរបស់អ្នកឯងជាវិញ្ញាណសត្វទុគ្គតិភពយ៉ាងជាក់ប្រាកដ។ យកពាក្យខ្ញុំទៅត្រិះរិះគិតមើល មែន ឬមិនមែន? មនុស្សដែលចិត្តវាមិនគិតខ្វល់ខ្វាយនឹងកំហុសវាដែលបានធ្វើខុសទៅលើគេទេ គឺត្រូវឆ្លើយតបទៅចិត្តវាបែបហ្នឹងវិញទើបត្រូវណាក្មួយ៕
Wed, 27 Jan 2021 - 09min - 115 - ភាពអាត្មានិយមរបស់សត្វមនុស្ស
សំណេរលោកពូ ខឹម វាសនា -22-01-2020 .................... ភាពអាត្មានិយមរបស់សត្វមនុស្ស មើលតាមសភាពខាងក្រៅនៃសភាពលោកិយជាមនុស្ស យើងឃើញថាភាពអាត្មានិយមមិនល្អទេ គឺមនុស្សអាត្មានិយមជាមនុស្សមិនល្អទេ។ មនុស្សភាគច្រើនមិនរវល់នឹងភាពល្អឬមិនល្អនោះទេ ហើយគេរិតតែមិនខ្វល់នឹងមើលថាខ្លួនគេអាត្មានិយមមែនឬមិនមែនអាត្មានិយម ព្រោះមនុស្សអាត្មានិយមដូចពួកគេនេះច្រើនរណូករណែលណែនណាន់តាន់តាប់ណាស់លើផែនដីនេះ គេគ្មានទៅគិតរឿងមនសិការ ឬមិនមនសិការអីទេ គិតអោយតែបានមកអញ ចង់ហ្អែងមិនល្អក៏ហីទៅ កុំទៅខ្វល់ អោយតែចំណេញមកខាងអញ។ តែតាមដំណើរធម្មជាតិ ភាពអាត្មានិយម មិនមែនមិនល្អនោះទេ គឺវាមិនត្រូវទៅវិញទេ គឺខុសទេ គឺមនុស្សមានចិត្តអាត្មានិយម ធ្វើអីទាល់តែបានមកអញគឺវាមិនបានមកសត្វអ្នកមានចិត្តអាត្មានិយមនោះទេ លោកិយឃើញថាបាន តែដំណើរធម្មជាតិមិនបានមកខ្លួនទេអ្នកធ្វើអ្វីដើម្បីអោយបានមកអញ គឺខុសធម្មជាតិបង្កើតលោកហើយ ខុសគន្លងធម៌ហើយ គឺសំយ៉ុងក្បាលចុះក្រោមហើយ ជាចិត្តខុស ខូចប្រយោជន៍ដល់អ្នកប្រឹងដើម្បីខ្លួនឯងនោះហើយ។ ព្រះពុទ្ធមិនបានប្រៀនប្រដៅមនុស្សអោយធ្វើអំពើល្អចំពោះអ្នកដទៃនោះទេ លោកមិនបានប្រៀនប្រដៅសត្វមនុស្សអោយធ្វើប្រយោជន៍ចំពោះអ្នកដទៃនោះទេ គឺមិនមែនអីចឹងទេណា ស្តាប់អោយវិញ្ញាណអ្នកដឹងថាព្រះពុទ្ធប្រាប់សត្វពីរឿងអីណា គឺព្រះពុទ្ធប្រាប់អំពីដំណើរធម្មជាតិដែលវាប្រព្រឹត្តទៅ វាមានដំណើរយ៉ាងម៉េច? លោកសំដែងដំណើរធម្មជាតិអោយវិញ្ញាណសត្វយល់ដំណើរនេះថាវាមានដំណើរការយ៉ាងម៉េចទេតើ គឺដើម្បីអោយសត្វធ្វើទៅត្រូវ គឺបានប្រយោជន៍មកសត្វហ្នុងហើយ មិនមែនធ្វើដើម្បីអ្នកដទៃឯណា គឺដើម្បីអ្នកធ្វើហ្នុងហើយទេតើ តើសត្វយល់សំដីព្រះអង្គទេ? សត្វអើយសត្វ សត្វឯងកើតមកពីកំលាំងទេ វាមិនត្រូវកើតមានជាសត្វទេ បានវាត្រឹមត្រូវ តែបើវាដឹងថាខ្លួនថាជាសត្វអីចឹងគឺជាការដឹងច្រឡំរបស់សត្វឯងហើយ គឺអវិជ្ជារបស់សត្វឯងហើយ ដូច្នេះផ្លូវដែលត្រឹមត្រូវរបស់សត្វច្រឡំថាមានខ្លួនរបស់សត្វនោះ គឺអវិជ្ជាហ្នឹងណាសត្វ។ ដឹងច្រឡំឬច្រឡំដឹង ប៉ុណ្ណឹងស្តាប់យល់ទេណាសត្វ? ដោះស្រាយបញ្ហារបស់សត្វឯងគឺដោះស្រាយបញ្ហាអវិជ្ជាគឺបញ្ហាច្រឡំទៅជាដឹងឬដឹងច្រឡំរបស់សត្វដឹងច្រឡំថាខ្លួនជាសត្វហ្នឹងណា មិនមែនព្រះពុទ្ធប្រៀនប្រដៅសត្វឯងអោយចេះធ្វើល្អចំពោះអ្នកដទៃនោះទេណាសត្វអវិជ្ជា។ តើសត្វអវិជ្ជាឯងយល់ទេត្រង់ហ្នឹងសត្វ? ប្រវែងផ្លូវដែលសត្វអវិជ្ជាឯងត្រូវដើរគឺវាលវដ្ដសង្សារវែងឆ្ងាយអនេកអានន្តណាស់ ហើយផ្លូវត្រូវដែលសត្វឯងត្រូវដើរសំគាល់អោយជាប់ក្នុងអារម្មណ៍គឺ អដ្ឋង្គិកមគ្គណាសត្វអវិជ្ជា គឺផ្តើមចេញដោយអង្គទីមួយគឺសម្មាទិដ្ឋិ គឺអត់អញក្នុងផ្លូវអារម្មណ៍ណាសត្វ អោយតែខុសអង្គទីមួយគឺអារម្មណ៍អញហើយ ធ្វើអីក៏ខុសដែរ គឺវាខុស វាខាត វាហិន វាហោចដល់សត្វអវិជ្ជាឯងហ្នឹងណាសត្វ តើសត្វអវិជ្ជាឯងស្តាបយល់ទេសត្វអវិជ្ជា? ព្រោះដឹងខ្លួនថាជាសត្វគឺដឹងច្រឡំទេ អីចឹងហើយបានជាព្រះពុទ្ធប្រាប់ផ្លូវត្រូវដើម្បីអោយសត្វធ្វើដំណើរអោយបានប្រយោជន៍មកសត្វច្រឡំថា អដ្ឋង្គិកមគ្គៈគឺជាផ្លូវត្រូវដែលសត្វត្រូវដើរ បើដើរផ្លូវមួយទៀតគឺផ្លូវអញ អត្តាគឺផ្លូវខុសហើយ នាំទុក្ខដល់សត្វហើយ ព្រោះវាជាផ្លូវខុស ផ្លូវខូច ផ្លូវខាតរលាយហិនហោចដល់សត្វហើយសត្វ។ ប៉ុណ្ណឹង តើសត្វអវិជ្ជាឯងស្តាប់យល់បានទេសត្វអវិជ្ជា។ ធ្វើល្អចំពោះគេព្រោះចិត្តសត្វឯងល្អ នោះគឺធ្វើល្អជាប្រយោជន៍ដល់ចិត្តសត្វឯងហើយ គិតអំពីសុខទុក្ខគេ នោះនឹងបានបញ្ញាយល់ចិត្តអ្នកដទៃដល់វិញ្ញាណសត្វឯងហ្នឹងណា មានប្រយោជន៍ទៅសត្វដទៃឯណាក្រៅអីខ្លួនសត្វឯង? សត្វគ្រប់គ្នាមានកម្មជារបស់ខ្លួន តើសត្វអវិជ្ជាឯងយល់បានទេសត្វ?
Mon, 25 Jan 2021 - 05min - 114 - វិញ្ញាណគឺមនុស្ស
សំណេរលោកពូ ខឹម វាសនា វិញ្ញាណគឺមនុស្សហើយ។ វិញ្ញាណដែលដឹងតាមទ្វារជំនួយទាំងប្រាំ គឺទ្វារភ្នែក ទ្វារត្រចៀក ទ្វារអណ្តាត ទ្វារច្រមុះនិងទ្វារកាយ គឺដឹងមិនខុសគ្នាទេ តែដឹងតាមទ្វារជាប្រធានគេ គឺជាប្រភពជំលោះ ព្រោះការដឹងតាមទ្វារខួរនេះ វិញ្ញាណដឹងមិនងាយនឹងដឹងដូចគ្នាទេ។ ទ្វារមនោរបស់ព្រះពុទ្ធដឹងថាជីវិតជាទុក្ខ តែសត្វមនុស្សដឹងថា បើគ្មានលុយ គ្មានមុខមាត់ខ្ពង់ខ្ពស់ជាដើមនោះ ទើបជីវិតជាទុក្ខមែន តែបើមាន ជីវិតមិនមែនជាទុក្ខទេ។ [...]
Sat, 23 Jan 2021 - 10min - 113 - ព្រះពុទ្ធសាសនាក្នុងផ្នត់គំនិតខ្មែរ ភាគទី ២
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី២៩ មិនា ឆ្នាំ ២០២០ [...] ពូសង្ខេបឡើងវិញ គឺកាន់សីល និងធ្វើពិធីបុណ្យធ្វើទានតាមបែបព្រះពុទ្ធសាសនា នេះហើយគឺសម្គាល់ថាអ្នកកាន់ព្រះពុទ្ធសាសនានោះ មែនឬក៏មិនមែន? ប្រយ័ត្នគិតតែពីខឹងពូ មិនបានគិតមើលថាពូនិយាយនេះពិតឬមិនពិត។ ការពិតព្រះពុទ្ធលោកសម្ដែងអំពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិហៅថាធម៌ វាគ្មានទាក់ទងនឹងពិធីបុណ្យបែបសាសនា ឬបានកាន់សីលព្រោះខ្លាចបាបស្អីហ្នុងទេ គឺព្រះអង្គសម្ដែងអំពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិទាំងអស់ ហើយយើងអ្នកស្តាប់ គឺត្រូវស្តាប់ឱ្យយល់អំពីដំណើរធម្មជាតិដែលព្រះពុទ្ធសម្ដែងនោះ នេះគឺការស្ដាប់ការពន្យល់ធម៌នាំឱ្យយើងកើតបញ្ញា។ ក្មួយៗសង្កេតមើលចុះអំពីការសម្ដែងធម៌នៃព្រះសង្ឃ និងគ្រហស្ថដែលគេចាត់ទុកថាជាអ្នកខ្លាំងៗខាងព្រះពុទ្ធសាសនា តើមានប្រព្រឹត្តតាមដំណើរនេះដែរឬទេ? តើមាននរណាស្ដាប់ទៅហើយកើតបញ្ញាទេ? នេះហើយព្រះពុទ្ធសាសនាក្នុងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។[...] សំណេរដើម៖ https://www.facebook.com/photo?fbid=2763113997250010&set=a.1376628242565266
Mon, 18 Jan 2021 - 15min - 112 - ព្រះពុទ្ធសាសនាក្នុងផ្នត់គំនិតខ្មែរ ភាគទី ១Mon, 18 Jan 2021 - 12min
- 111 - ចិត្តមានជំហរ ឬចិត្តកត្តញ្ញូTue, 12 Jan 2021 - 25min
- 110 - រដ្ឋាភិបាលជប៉ុន យកចិត្តទុកដាក់ នឹងសុខទុក្ខរបស់ពលរដ្ឋខ្លួនMon, 11 Jan 2021 - 06min
- 109 - វិញ្ញាណយ៉ាងណាក្នុងជាតិនេះ បន្តបន្ទាប់ទៅជាតិមុខMon, 11 Jan 2021 - 06min
- 108 - ផ្លូវជីវិតMon, 11 Jan 2021 - 09min
- 107 - ការធ្វើទានMon, 11 Jan 2021 - 07min
- 106 - ចិត្តមនុស្សសម័យរមូរខ្លាំងSat, 09 Jan 2021 - 05min
- 105 - ដំណើរត្រូវសភាពកម្លាំងFri, 08 Jan 2021 - 14min
- 103 - ករណីកិច្ចបួនដែលព្រះសង្ឃត្រូវបំពេញFri, 08 Jan 2021 - 08min
- 102 - សភាពវិប្បយុត្តិរបស់តេជគុណ សាន សុជាFri, 08 Jan 2021 - 08min
- 100 - ចិត្តលោកមានភាពច្រណែនព្រោះអាសវៈកម្លាំងធាតុភ្លើងThu, 07 Jan 2021 - 05min
- 99 - ចិត្តដែលជួបលំបាកមិនចេះចប់ គ្មានអ្វីក្រៅពីចិត្តអកតញ្ញូទេ គឺវិញ្ញាណនៃចិត្តគ្មានបញ្ញាThu, 07 Jan 2021 - 04min
- 98 - វិញ្ញាណជាកម្លាំងសុទ្ធ ភាគទី ២Thu, 07 Jan 2021 - 06min
- 97 - វិធីដោះស្រាយរបស់អ្នកគឺខុសហើយThu, 07 Jan 2021 - 05min
- 96 - រៀបចំដំណើរឆ្លងកាត់វាលវដ្ដសង្សារThu, 07 Jan 2021 - 10min
- 95 - មនុស្សគឺវិញ្ញាណThu, 07 Jan 2021 - 04min
- 94 - រឿងអ្វីទាំងអស់អ្នកត្រូវយល់ធម៌សិនទើបគិតទៅត្រូវWed, 06 Jan 2021 - 09min
- 93 - សេពគប់ពាល ពាលឱ្យទោសWed, 06 Jan 2021 - 02min
- 91 - លក្ខណៈវិញ្ញាណរុំដោយកម្លាំងធាតុភ្លើង ឬកម្លាំងធាតុក្ដៅWed, 06 Jan 2021 - 17min
- 90 - វិញ្ញាណជាកម្លាំងសុទ្ធ ភាគទី ១Wed, 06 Jan 2021 - 13min
- 89 - បក្សសំខាន់ជាង រឿង អញ មិនសំខាន់ទេWed, 06 Jan 2021 - 07min
- 88 - ដំណើរការគិតរបស់អ្នកបោសសំអាតធម៌Tue, 05 Jan 2021 - 07min
- 87 - វិញ្ញាណសត្វទុគ្គតិភពTue, 05 Jan 2021 - 10min
- 86 - មេត្តា និង ករុណាTue, 05 Jan 2021 - 07min
- 85 - មនុស្សប្រុសមិនមានអារម្មណ៍ដឹងតម្លៃTue, 05 Jan 2021 - 11min
- 83 - ជីវិតរស់នៅតាមគន្លងធម៌ គឺធ្វើរឿងត្រឹមត្រូវអោយអស់លទ្ធភាពហើយទុកអោយធម្មជាតិរៀបរយលទ្ធផលTue, 05 Jan 2021 - 18min
- 82 - អ្នកស្ដាប់បទចម្រៀងពូបានវិញ្ញាណបានដឹងចិត្តពូកម្រិតស្ដាប់ដឹងនោះTue, 05 Jan 2021 - 06min
- 81 - ចាប់សញ្ញាចិត្តគេអោយបានច្បាស់ប្រាកដប្រជា ហើយឆ្លើយនឹងសញ្ញាចិត្តគេវិញអោយចំត្រង់ល្មមអត់លេីសអត់ខ្វះTue, 05 Jan 2021 - 07min
- 80 - សភាពមានកូនគឺមានតែមនុស្ស និងតិរច្ឆានTue, 05 Jan 2021 - 12min
- 79 - មនុស្សគឺចិត្តណាក្មួយMon, 04 Jan 2021 - 30min
- 78 - សភាពធម៌មេត្តាក្នុងចិត្តMon, 04 Jan 2021 - 13min
- 77 - បេីយល់មិនបានផងម៉េចអាត្មាអញហ៊ាននិយាយឬមានចិត្តគិតថាធម៌នេះមិនសំខាន់Mon, 04 Jan 2021 - 11min
- 76 - មនុស្សគ្មានអ្វីក្រៅពីចិត្ត និងកាយទេMon, 04 Jan 2021 - 11min
- 75 - ថ្វីត្បិតតែខ្ញុំចេញពី អិលឌីភី តែខ្ញុំនៅតែគោរព ពូ វាសនាMon, 04 Jan 2021 - 11min
- 74 - ខ្ញុំធ្វើតាមមនសិការរបស់ខ្ញុំដេីម្បីអោយរួចទោសមនសិការរបស់ខ្ញុំMon, 04 Jan 2021 - 10min
- 73 - ចិត្តរបស់ពូដំបូង ពេលចាកចេញពីបក្សសមរង្សីMon, 04 Jan 2021 - 05min
- 72 - ជម្រករបស់ចិត្តMon, 04 Jan 2021 - 10min
- 71 - សូមលោកមេត្តាទទួល មានន័យដូចម្ដេចMon, 04 Jan 2021 - 12min
- 70 - តេីការខឹង ខុស ឬត្រូវMon, 04 Jan 2021 - 05min
- 69 - គេមិនស្រលាញ់ក្មួយទេក្មួយSun, 03 Jan 2021 - 11min
- 68 - តម្លៃនៃជីវិតSun, 03 Jan 2021 - 07min
- 67 - អ្វីទៅជា ធម្មសញ្ញាSun, 03 Jan 2021 - 08min
- 66 - ការបង្រៀនជោគជ័យSun, 03 Jan 2021 - 08min
- 65 - ពេលយើងក្រ កុំថាឡើយអ្នកដទៃ សូម្បីបងប្អូនក៏ព្រួតជាន់ដែរSun, 03 Jan 2021 - 10min
- 64 - កម្មពៀរ និងកម្មជាសណ្ដានSun, 03 Jan 2021 - 10min
- 63 - ពាលបីពួក ពាលោ ពាលោខោ អតិពាលោខោSun, 03 Jan 2021 - 05min
- 62 - របៀបស្ទង់ចិត្តអ្នកដទៃSat, 02 Jan 2021 - 08min
- 61 - មេត្តា ករុណា និងកត្តញ្ញូSat, 02 Jan 2021 - 15min
- 60 - កម្លាំងនៃតេជោធាតុជាគុណSat, 02 Jan 2021 - 04min
- 59 - ចិត្តសង្វេគFri, 01 Jan 2021 - 07min
- 58 - អ្នកឲ្យយោបល់ពូ និងរិះគន់ដើម្បីស្ថាបនាFri, 01 Jan 2021 - 10min
- 57 - ចិត្តសត្វថ្នាក់ខ្ពស់ ចិត្តសត្វថ្នាក់ទាបFri, 01 Jan 2021 - 11min
- 56 - កម្លាំងសុទ្ធ និងកម្លាំងនៃធាតុFri, 01 Jan 2021 - 13min
- 55 - ទឹកដីសមគួរ និង យកឈ្នះមនុស្សឈ្នះខ្លួនឯងFri, 01 Jan 2021 - 08min
- 54 - ឈានជាអ្វីទៅFri, 01 Jan 2021 - 11min
- 53 - កុសលថ្នាក់សីល ថ្នាក់អមិសទាន ថ្នាក់ធម្មទានFri, 01 Jan 2021 - 09min
- 52 - សភាពបញ្ញាជាសភាពពន្លឺFri, 01 Jan 2021 - 05min
- 51 - អំពីព្រះបាទអសោកFri, 01 Jan 2021 - 09min
- 50 - អត់ស្លាប់អត់កើតThu, 31 Dec 2020 - 12min
- 49 - អ្នកចង់ដឹងពីរឿងនរកប្រែតThu, 31 Dec 2020 - 05min
- 48 - ភាពជាអ្នកភ្ញាក់Thu, 31 Dec 2020 - 16min
- 47 - របៀបលត់ដំកូនអោយត្រូវThu, 31 Dec 2020 - 28min
- 46 - យុត្តិធម៌Wed, 30 Dec 2020 - 16min
- 45 - សម័យកម្លាំងរមូរខ្លាំងWed, 30 Dec 2020 - 05min
- 44 - សភាពចិត្តពាល់ត្រូវWed, 30 Dec 2020 - 14min
- 43 - ពាក់កណ្ដាល ៥០០០ ព្រះវស្សា (Trailer)Tue, 29 Dec 2020 - 00min
- 42 - កម្លាំងផលិតជាធម៌ដឹង និងកម្លាំងផលិតជាធម៌មិនដឹង
កម្លាំងដែលផលិតជាធម៌ដឹង និងកម្លាំងដែលផលិតជាធម៌មិនដឹង
សំណេរលោកពូ ខឹម វាសនា -01-03-2020
.............................................
[.......] ត្រូវគិតអោយឃើញថាអ្វីៗក្នុងលោកនេះកើតមកពីកម្លាំងនៃកូនកលាបៈដែលមានធាតុដីទឹកភ្លើងខ្យល់វិល សច្ចៈគឺតែប៉ុណ្ណឹង។ ពួកក្មួយៗកុំច្រឡំក្នុងលោកមានធាតុ ធ្វើតុទូចានឆ្នាំង និងខ្លួនមនុស្សជាដើមគឺកើតមកពីកម្លាំងវិលនៃកលាបៈដែលមានធាតុដីទឹកភ្លើងខ្យល់។ គឺគិតរាប់ពីកម្លាំងនេះមកទើបក្មួយគិតចេញ បើនៅជាប់នឹងក្បាលក្មួយថាជាធាតុ គឺក្មួយគិតមិនចេញទេ ឬគេហៅថាមិនយល់ធម៌នោះណា ហើយនេះជារឿងសំខាន់ ហើយសំខាន់ណាស់ទោះបានលុយប៉ុន្មានរយលាន លានៗៗដុល្លារក៏មានតម្លៃមិនស្មើនឹងការយល់ធម៌នេះដែរ នេះជាសម្តីពូខឹម វាសនារបស់ក្មួយ យកពាក្យនេះទៅពិចារណា តែស្លាប់ហួសអត្ថិភាពជាមនុស្សហើយ គឺហួសអស់ហើយ។ កើតមកទាន់សម័យមានពូពន្យល់ធម៌គឺសំណាងអ្នកទាំងអស់គ្នាណាស់ បើក្មួយណា ឬមនុស្សណាធ្វើអោយហួសសម័យកាលនេះហើយ ហួសឳកាស់នេះហើយ ពេលផុតអត្ថិភាពជាមនុស្សឬគ្រោងវិញ្ញាណចេញពីរូបកាយជាមនុស្សនេះហើយ មនុស្សនោះនឹងស្តាយ នឹងហូរទឹកភ្នែកស្រែកយំប៉ុន្មានដង ក៏ហួសពេលទៅហើយដែរ ហើយគ្រោងវិញ្ញាណដែលជាយើងពិតប្រាកដនឹងរស់នៅរសាត់អណ្តែតក្នុងពេលដ៏យូរលង់ផ្ទុះផែនដីនេះទៅ កកើតជាផែនដីថ្មី ហើយនៅក្នុងរយៈពេលនៃអាយុផែនដីនោះ ពុំមានព្រះត្រាស់ដឹងមកបំភ្លឺដំណើរ ឬដំណើរធម្មជាតិផង នៅក្នុងមួយដំណើរកើត រហូតដល់បែកធ្លាយផែនដីនោះ គឺរយៈពេលដ៏វែងនេះពុំមានព្រះពុទ្ធត្រាស់នៅក្នុងអាយុផែនដីនោះផង ហើយគ្រោងវិញ្ញាណដែលជាយើងនោះធ្លាក់នរក ទៅជាសត្វក្នុងទុគ្គតិភពខ្លះ ឬសំណាងបានមកជាសត្វសុគតិភពទាបៗក្នុងរយៈពេលមួយណានោះ ហើយវិលមកក្លាយជាសត្វនៅក្នុងទុគ្គតិភពទាំងដឹងខ្លួនថា ខ្លួនជាអ្នកណា គឺទៅទាំងយើង គឺយើងណា អត់មានប្រែប្រួលបន្តិចទេ គឺយើងតែម្តង ចុះរឿងអីដែលយើងកើតទាន់សម័យពូ សម័យកម្លាំង ឬចំហាយត្រាស់ដឹងរបស់ព្រះពុទ្ធ ហើយគ្រោងវិញ្ញាណបានចូលក្នុងអត្ថិភាពជាមនុស្សហើយ មកមានឳកាសបានជួបពូទៀត ហើយបំផ្លាញឳកាសដ៏កម្រនេះដោយខ្លួនឯង ធ្វើអោយគ្រោងវិញ្ញាណធ្វើដំណើរវែងឆ្ងាយរាប់លានៗៗឆ្នាំជួបវិបត្តិក្នុងទុគ្គតិភព ឆេះរោលរាលក្តៅទាំងដឹងខ្លួនថាខ្លួនជានរណា ព្រោះតែខ្លួនបំផ្លាញឳកាសដោយខ្លួនឯងនេះ ពូសោកស្តាយជំនួស សោកស្តាយណាស់ គ្រាន់តែស្តាប់អោយយល់ ត្រឹមតែពីរបីម៉ោងសម្រាប់មនុស្សឆ្លាត តែបើមនុស្សល្ងង់ ស្តាប់បួនប្រាំថ្ងៃហើយយល់ រស់នៅស្របនឹងធម៌ក្នុងកំណើតសាងគឺជីវិតមនុស្សដោយសប្បាយរីករាយ ឃើញគោលដៅច្បាស់ ដឹងដំណើរគ្រោងវិញ្ញាណរបស់ខ្លួនច្បាស់ សរសើរសំណាងខ្លួនណាស់ ហើយមិនប្រឹងគិតអោយយល់ ទៅជាបំផ្លាញឳកាសនេះ តើក្មួយៗយល់ទេ? [.......]
សំណេរដើម
https://m.facebook.com/story.php?story_fbid=2738008559760554&id=100006543093049
Tue, 29 Dec 2020 - 18min - 41 - សណ្តានមិនចេះគិតគេ វិបស្បនាមិនត្រូវទេ
សណ្តានមិនចេះគិតគេ វិបស្សនាមិនត្រូវ
សំណេរលោកពូខឹម វាសនា-01-03-2020
មនុស្សចិត្តមិនល្អមិនចេះឈឺឆ្អាលនឹងសុខទុក្ខអ្នកដទៃទេ ទៅវិបស្សនាក៏ចិត្តដើម្បីអញដែរ LDP ច្រើនណាស់ដែលទៅវិបស្សនាហើយទៅជាឡប់នឹងសាលាវិបស្សនាហ្នឹងបាត់ទៅ លែងគិតរឿងជួយមនុស្សរបស់LDPហ្នឹងអស់ទៅ ព្រោះតែសណ្តានមិនចេះគិតគេ ឬសណ្តានគិតគេតិច អីចឹងហើយបានជាទៅគោរពលោកគ្រូវិបស្សនាយ៉ាប់ៗហ្នឹងកើត ព្រោះខ្លួនខ្លាចខាតនេះ ឬខាតនោះដល់ខ្លួន ចិត្តធុននេះ ទៅយកចិត្តខ្លួនមកប្រៀបលើសចិត្តពូទៅទៀត មនុស្សចិត្តល្អ នរកក៏មិនខ្លាចទៅដែរ អោយតែរំដោះចិត្តអាណិតចង់ជួយគេបាន សម័យនេះមើលគំរូចិត្តពូចុះ ចិត្តពូល្អជាគំរូនៃមនុស្សក្នុងលោក តើពូមានចិត្តយករួចខ្លួនទេ តើពូដែលរស់ចុះសំរុងជាមួយមនុស្សអាក្រក់ទេ អោយតែសង្គ្រោះមនុស្សអោយយល់ត្រូវបាន នរកអោយពូទៅក៏បាន។
ពីមុន ទោះពូមិនយល់រឿងស្លាប់កើតយ៉ាងម៉េច តែចិត្តពូតែងតែមានអារម្មណ៍ថា ទោះមិនកើតមកវិញក៏ដោយ តែពូត្រូវតែជួយមនុស្សអោយយល់ត្រូវ និងកសាងសង្គមមួយទុកអោយមនុស្សរស់នៅដោយសុខសាន្តមុនពេលពូលាចាកលោកនេះទៅ ។ ពូខ្លោចចិត្តអាណិតមនុស្សគ្រប់ជាតិសាសន៍ណាស់ ពូនៅសំងំសុខយករួចខ្លួនមិនបានទេ ចិត្តប្រភេទនេះមានតែពូម្នាក់គត់ក្នុងសម័យនេះ ស្រាប់តែមនុស្សចិត្តរយរើសបានតាមចិញ្ចើមថ្នល់កៀរនឹងជើង ដូចយ៉ាងអ្នកទៅវិបស្សនាខ្លះ យល់ថាចិត្តខ្លួនល្អជាងចិត្តពូទៅទៀត ឱអីក៏វង្វេងអីវង្វេងដល់ថ្នាក់នេះ។ ចិត្តព្រហ្មអ្នកបោសសំអាតធម៌ព្រះពុទ្ធពាក់កណ្តាលកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធដែលមានចំហាយកំលាំង៥០០០ព្រះវស្សាណាក្មួយ។ ពូនិយាយតែកំលាំងចិត្តករុណារបស់ពូមួយទៅចុះ។ កំលាំងត្រជាក់នៃធាតុទឹក គឺកំលាំងធាតុទឹកណា កំលាំង មិនមែនធាតុទេ គឺកំលាំង បើជាធាតុដូចដុំទឹកកកហើយសាយភាយចំហាធាតុត្រជាក់ ដែលត្រជាក់ជាធាតុនោះវាសាភាយធាតុត្រជាក់យឺតណាស់ សាយធាតុត្រជាក់ពីស្រុកខ្មែរទៅដល់អាមេរិក មិនដឹងត្រូវចំណាយពេលយូរប៉ុនណាទេ តែនេះគឺកម្លាំងនៃធាតុត្រជាក់ ករុណា កម្លាំងដែលកើតពីកូនកលាបៈវិលលឿនបំផុត កម្លាំងធាតុត្រជាក់ពីនឹងទៅអាមេរិច គឺមានជាប់គ្រប់ខណៈ ពីនឹងទៅអាមេរិកគឺមានជាប់ ក្មួយយល់ទេ ពីព្រោះជាកម្លាំងវិលនៃកូនកលាបៈដែលមានធាតុដីទឹកភ្លើងខ្យល់។ ករុណាជាកម្លាំងធាតុទឹកវាត្រជាក់ក្នុងបេះដូងសត្វក្នុងទំហំណា ពេលយករូបកាយជាមនុស្សមកគ្របបេះដូងដែលមានកម្លាំងធាតុត្រជាក់ទំហំណា វាបានក្លាយទៅជាចិត្តខ្វាយខ្វល់ដល់សុខទុក្ខគេក្នុងទំហំនោះដែរ។ ក្មួយៗមានចាំពាក្យពូនិយាយអំពីចិត្តពូទេ ពូថាចិត្តពូគ្មានប្រកាន់ពូជសាសន៍ឡើយ ចិត្តនឹកតែសុខទុក្ខរបស់មនុស្សទាំងអស់នៅលើផែនដី ឃើញមនុស្សទាំងអស់សុទ្ធតែរងទុក្ខ ដឹងថាគេលំបាក ដឹងថាគេខ្វល់ខ្វាយ ដឹងថាគេអត់ឃ្លាន ដឹងថាគេងងឹត មិនយល់ផ្លូវជីវិតដូចតែគ្នា ចិត្តនេះគ្មាននៅក្នុងទំហំពូជសាសន៍ខ្មែរឡើយ តើក្មួយយល់អំពីកម្លាំងធាតុទឹកគឺករុណាវាត្រជាក់កម្រិតណានៅក្នុងបេះដូងសត្វ ពេលយករូបកាយជាមនុស្សមកគ្រង់បេះដូងនៃគ្រោងវិញ្ញាណនោះ កម្លាំងនៃធាតុត្រជាក់ ឬកម្លាំងនៃធាតុទឹកវាបានក្លាយទៅជាចិត្តខ្វាយខ្វល់ចំពោះគេក្នុងទំហំនោះដែរ។ នេះគឺកម្លាំងចិត្តករុណា ឬកម្លាំងធាតុទឹករបស់បេះដូងអ្នកបោសសម្អាតធម៌ ហើយយកមកប្រៀបធៀបនឹងកម្លាំងធាតុទឹកករុណានៃបេះដូងអ្នកទៅវិបស្សនាយករួចខ្លួនមើល តើជាបេះដូងសត្វនៅក្នុងថ្នាក់អ្វី? សញ្ញានេះប្រាប់យើងអំពីបេះដូងសត្វនៅក្នុងថ្នាក់អ្វី ក្មួយយល់ទេ?
ពូសុំពន្យល់សង្ខេបត្រឹមប៉ុណ្ណឹងសិនចុះ ចាំពេលក្រោយពូពន្យល់លម្អិតពីធម៌ផ្សេងៗទៀតដើម្បីអោយក្មួយបានយល់។ នេះគឹទិដ្ឋុជុកម្មរបស់អ្នកបោសម្អាតកម្លាំងធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះនាមសមណគោតម។ ពូសូមរំលឹកក្មួយៗបន្តិចថា ក្នុងលោកនេះអ្វីៗទាំងអស់កើតមកតែពីកម្លាំងនៃធាតុតែបួន គឺកម្លាំងនៃធាតុទឹក កម្លាំងនៃធាតុដី កម្លាំងនៃធាតុខ្យល់ និងកម្លាំងនៃធាតុភ្លើង។ នរកជ្រៅជាងគេគឺកម្លាំងធាតុភ្លើង ហើយសាចមកតាមកម្រិតស្រាលទៅៗ ត្រឹមព្រំប្រទល់ដែនគឺឋានកណ្តាល គឺឋានមនុស្សលោក ហើយកម្លាំងធាតុទឹកមានដែនមកពីឋានព្រហ្មលើគេចុះមកតាមលំដាប់នៃសត្វក្នុងសុគតិភព ហើយមកទល់ដែននឹងឋានមនុស្សដែរ ដូច្នេះហើយបានជាកម្លាំងករុណា ឬកម្លាំងធាតុទឹករបស់ព្រះពុទ្ធមិនអាចផ្សាយទៅដល់ឋាននរកបាន ពីព្រោះជាដែនឥទ្ធិពលនៃកម្លាំងធាតុភ្លើង។ រឿងនេះក្មួយអាចសាកសួរអ្នកចេះចាំធម៌បាន តើវាដូច្នេះមែនឬទេ? ចិត្តពូមានទោសៈប៉ុន្តែកម្លាំងចិត្តទោសៈនេះជាធាតុភ្លើងតែនៅក្នុងដែននៃចំហាយធាតុត្រជាក់ករុណា ព្រហ្មវិហារធម៌ មេត្តា ករុណ មុទិតា ឧបេក្ខា កម្លាំងធាតុភ្លើងគឺទោសៈរបស់ពូមិនដែលអោយផលក្នុងដែនដ៏ត្រជាក់គឺករុណាដ៏ខ្ពស់ជាងគេរបស់ពូទេ តើក្មួយយល់ទេ?
Tue, 29 Dec 2020 - 07min - 40 - សញ្ញាទាំង៣របស់អ្នកបោសសម្អាតធម៌
សញ្ញាទាំង៣របស់អ្នកបោសសម្អាតធម៌
សំណេរលោកពូខឹម វាសនា-28-02-2020
.........................................................
សញ្ញាទាំងបីរបស់អ្នកបោសសម្អាតធម៌គឺ ករុណាគុណ បញ្ញាគុណ វិសុទ្ធិគុណ៖
សំណេរពីគុណទាំងបីនេះ ពូមិនចង់សរសេរសោះឡើយ ប៉ុន្តែបើមិនសរសេរ ពូក្រែងអ្នកទាំងអស់គ្នាមានភាពខុសឆ្គងមកលើពូ ទទួលទោសធម្មជាតិធ្ងន់ធ្ងរទៅតាមទោសកំហុសរបស់ខ្លួនដែលខុសឆ្គងមកលើពូដោយចេតនាអាក្រក់ ឬដោយភាពល្ងង់របស់ខ្លួន។ ដើម្បីជាប្រយោជន៍ដល់ពួកគេ ពូសម្រេចចិត្តថាសរសេរវាទៅចុះ។
Tue, 29 Dec 2020 - 24min - 39 - ព្រះពុទ្ធសម្តែងអំពីធម៌បីយ៉ាង
ន្យល់ដោយ: កែម មណ្ឌល 2020.02.26
ព្រះពុទ្ធសម្តែងអំពីធម៌បីយ៉ាងដែលធ្វើអោយសត្វអាចនៅជាមួយគ្នារហូតចាប់ពីកំណើតមានអវិជ្ជា រហូតដល់និព្វាន
១. សម្មាទិដ្ឋិ គឺការយល់ត្រូវ គឺយល់ថាគ្មានអញ យល់ពីសភាពកម្លាំងវិលរបស់កលាប:
២. កត្តញ្ញូ ការស្គាល់ខុសត្រូវ ស្គាល់គុណ ស្គាល់ទោស ស្គាល់ល្មម ដឹងសម ដឹងឆ្គង
៣. ខន្តី ជាសភាពចិត្តរងចាំដោយមិនអន្ទះអន្ទែង ព្រោះគេបានយល់អំពីសភាពកម្លាំងវិល។
Tue, 29 Dec 2020 - 41min - 38 - ការជាប់គាំងនៃចិត្តនៅក្នុងរូបកាយមនុស្ស
ការជាប់គាំងនៃចិត្តនៅក្នុងរូបកាយជាមនុស្ស
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
.........................................................................
ពូសូមនិយាយការជាប់គាំងនៃចិត្តនៅក្នុងរូបកាយជាមនុស្សៈ
ពេលពូនិយាយថាចិត្ត ក្មួយពិបាកយល់ដូច្នេះពូសូមនិយាយថាការជាប់គាំងនៃគ្រោងវិញ្ញាណដឹងក្នុងរូបរាងកាយជាមនុស្ស ក្មួយអានហើយប្រឹងសញ្ជឹងគិតអោយយល់តាមទ្វារមនោគឺទ្វារគិតរបស់ក្មួយ នេះគឺជាការបង្ហាញរបស់ពូសំខាន់ណាស់ចំពោះពួកក្មួយៗ។ សរសៃវិញ្ញាណ ឬរចនាសម្ព័ន្ធចិត្តមានសណ្ឋានដូចរូបពូផុសភ្ជាប់ក្នុងសំណេរនេះ គឺមានសរសៃវិញ្ញាណតូចឆ្មារៗ ពូថាប៉ុនចុងសរសៃសក់ចុះ វាជាប្រភេទនៃកម្លាំងទេ ពូសុំរំលឹកក្មួយថា ស្អីៗក្នុងពិភពលោកទាំងអស់កើតពីកម្លាំងនៃកូនកលាបៈដែលមានធាតុដី ទឹក ភ្លើងខ្យល់វិល ដូច្នេះសរសៃវិញ្ញាណគឺកើតពីកម្លាំងដែរ កាប់វាមិនដាច់ទេ កាប់យ៉ាងម៉េចក៏មិនដាច់ដែរ សរសៃវិញ្ញាណនេះហើយដែលយើងច្រឡំថាជាខ្មោច ឬជាព្រលឹងនោះ តាមពិតខ្មោចមានគ្រោងសរសៃវិញ្ញាណ ហើយចាក់បំពេញទៅដោយកម្លាំង មានសភាពស្រមោលៗ តើក្មួយៗយល់ទេ? ពូសូមពញាក់ការយល់របស់ក្មួយម្តងទៀតត្រង់ចំណុចនេះ គឺគ្រោងសរសៃវិញ្ញាណមានសណ្ឋានដូចរូបដែលពូផុសភ្ជាប់នៅក្នុងសំណេរនេះ សូម្បីតែមនុស្សក៏មានសរសៃវិញ្ញាណបែបហ្នឹងនៅក្នុងខ្លួនមនុស្សដែរ តើក្មួយៗអាចគិតយល់ខ្លះដែរឬទេ? ក្មួយមើលទៅរូបដែលភ្ជាប់នឹងសំណេរនេះទៅមើល តើសរសៃវិញ្ញាណ ឬរចនាសម្ព័ន្ធនៃចិត្តវាមានសណ្ឋានដូចម្តេច? វាមានសរសៃវិញ្ញាណដឹងតាមភ្នែក សរសៃវិញ្ញាណដឹងតាមច្រមុះ សរសៃវិញ្ញាណដឹងតាមត្រចៀក សរសៃវិញ្ញាណដឹងតាមកាយ សរសៃវិញ្ញាណដឹងតាមទ្វារមាត់ សរសៃវិញ្ញាណដឹងតាមទ្វារបេះដូង តែសត្វខ្លះគ្មានសរសៃវិញ្ញាណដឹងតាមទ្វារភេទទេដូចជាព្រហ្ម ព្រោះសត្វព្រហ្មគឺអត់ភេទទេ ប៉ុន្តែសរសៃវិញ្ញាណតាមទ្វារផ្សេងៗមានទាំងអស់ ហើយដែលសំខាន់ជាងគេទាំងអស់គឺសរសៃវិញ្ញាណដឹងតាមទ្វារបេះដូង។ ហើយចំពោះសត្វសោយទាំងអស់ សរសៃវិញ្ញាណគ្រប់ទ្វារទាំងអស់មិនស្រោបដោយសាច់ទេ គឺស្រោបដោយកម្លាំង តាមពិតសាច់ក៏ជាប្រភេទកម្លាំងមួយដែរ។ ប៉ុន្តែសាច់នេះធ្វើអោយកម្លាំងតាមទ្វារបេះដូងមិនត្រូវបានទប់ វារលាយថយក្រោយ សត្វសោយ បើមានសាច់ទប់ គ្រប់ចេតនាទាំងអស់របស់សត្វ វាជាកម្លាំងមូរទុកទៅមុខ សត្វសាង ប៉ុន្តែមនុស្សមានអវិជ្ជាមិនបានដឹងថាវាមូរយ៉ាងម៉េច សោយយ៉ាងម៉េច នេះគឺអវិជ្ជារបស់សត្វមនុស្ស ក្មួយយល់ត្រង់នេះទេ សំខាន់ណាស់។ អវិជ្ជារបស់សត្វមនុស្ស ព្រោះកម្លាំងបានធ្វើអោយមានសាច់ដែលសត្វមនុស្សច្រឡំថាជាធាតុ តាមពិតសាច់នេះជាកម្លាំងទេ ហើយក្នុងរូបកាយមនុស្សនេះ មានការលួចសម្ងំនៃគ្រោងវិញ្ញាណដឹង ក្មួយយល់ត្រង់នេះអត់? ក្មួយៗសម្លឹងទៅមើលរូបដែលពូភ្ជាប់ទៅជាមួយនឹងសំណេរនេះ នេះគឺគ្រោងវិញ្ញាណដែលមនុស្សយល់ច្រឡំថាព្រលឹងនោះ ហើយចាក់បំពេញទៅដោយសាច់ហៅថាមនុស្ស តិរច្ឆានក៏មានសភាពបែបនេះដែរ តែពូនិយាយតែអត្ថិភាពជាមនុស្សទៅចុះ។ ក្មួយស្រមៃមើល បើគ្រោងវិញ្ញាណនេះចេញពីមនុស្ស តើមានសភាពបែបណា? ការនិយាយពីសភាពវានេះហើយ គឺការនិយាយពីធម៌ ធម៌គឺបែបហ្នឹងណា រឿងអីដែលយើងជាមនុស្សមិនត្រូវរៀនធម៌ មិនមែនធម៌ដែលគេទេសនាសព្វថ្ងៃនេះទេ សូមក្មួយៗបែងចែកអោយបានច្បាស់កុំច្រឡំត្រង់ចំណុចនេះ។ [.......]
Tue, 29 Dec 2020 - 19min - 37 - ភារកិច្ចនៃគ្រួសារមានពូជមានកំណើត
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី20 ខែ កុម្ភៈ ឆ្នាំ2020
...........................................................................
រៀនពង្រីក និងពង្រឹងអោយច្បាស់លាស់នូវការយល់តាមទ្វារមនោដើម្បីអោយវិញ្ញាណដឹងខុស ដឹងត្រូវ ដឹងឆ្គង ឬមិនឆ្គង ហើយកាន់តែច្បាស់លាស់ដោយការត្រិះរិះពិចារណា ពូមិនចង់ប្រើពាក្យបង្រៀនធម៌របស់ព្រះពុទ្ធអោយក្មួយពិបាកយល់ទេ ក្មួយរៀនគិតពិចារណា តាមសភាពយល់បានរបស់ក្មួយ ហើយទាញការយល់នោះពីសភាពដឹងខុសនេះ ទៅរកភាពត្រឹមត្រូវ នោះហៅថាទិដ្ឋុជុកម្មហ្នុងហើយ។
Mon, 28 Dec 2020 - 10min - 36 - ឧបប្បីឡកម្ម និង អចិណ្ណកម្ម
ឧបប្បីឡកកម្ម និងអចិណ្ណកម្ម៖ កម្មពារ និងកម្មជាសន្តាន
សំណេរមេរៀនរបស់លោកពូ ខឹម វាសនា -១៧-កុម្ភៈ-២០២០
ក្មួយចាប់សញ្ញាបានច្បាស់ជាចិត្តកត្តញ្ញូ បើចាប់មិនច្បាស់ក៏ក្នុងចិត្តក្មួយគ្មានធម៌អាក្រក់ឬអកុសលធម៌ដូចជាច្រណែនឈ្នានីស ធម៌ប្រេតស៊ីមិនឆ្អែតចង់បានហើយចង់បានទៀត ដល់សង្ខារលាថយក្រោយ តើក្មួយគិតឃើញថាវិញ្ញាណដឹងរបស់វាសោយអី? ហើយក្មួយអាចស្ទង់សញ្ញាវាមើលថាវានឹងទៅជាសត្វអី? តើក្មួយស្រៀវឆ្អឹងខ្នងទេ? ស្លាប់ភ្លាមសោយផលភ្លាមក្មួយ។ ពូមើលសញ្ញាអ្នកយល់Ldp មានសណ្តានមិនអាក្រក់ទេ កូនពូជាកូនមានពូជអំបូរ បើមានសណ្តានចិត្តអាក្រក់ធម៌ពូមិនស្រូបទាញទេ ទោះខ្លះមានធម៌កត្តញ្ញូទាបមើលសញ្ញាមិនច្បាស់ ក៏ពេលសង្ខារលាថយក្រោយ មិនមែនជាសង្ខារនៃធម៌អាក្រក់ដើម្បីសោយដែរ។ បើមានសង្ខារអាក្រក់សោយខ្លះក៏គ្រាន់តែជាកម្មពារកម្មវាប៉ះពារបន្តិចបន្តួចនៅក្នុងកំណើតជាមនុស្សដែរ មិនមែនកម្មជាសណ្តានដែលត្រូវសោយផលក្នុងភពទុគតិនោះទេ។ តើក្មួយយល់ត្រង់នេះទេ? ហេតុអ្វីកម្មពារមានក្នុងកំណើតមនុស្ស? ព្រោះកំណើតនេះជាកំណើតសាង មិនមែនជាកំណើតសោយ សង្ខារលាថយក្រោយតាមដំណើរសង្ខារទេ។ សង្ខារលាថយក្រោយ ឬកំណើតសោយ ក្មួយស្រមៃដូចឡានកូនក្មេងលេង កម្លាំងមូរទៅមុខ នេះគឺជីវិតមនុស្ស គឺកម្លាំងសន្សំ ឬសង្ខារមូរទុក ដល់ពេលឡានទៅ កម្លាំងរលា ឡានរត់ទៅមុខ សង្ខាររលាថយក្រោយមាន ឬកំណើតសោយមានទម្រង់បែបហ្នឹង។ តើក្មួយយល់ទេ? សង្ខាររលានេះ ពេលនៅជាមនុស្ស ឬសត្វសាង មានធម៌ច្រណែន ឈ្នានីស លោភលន់មិនចេះស្កប់ស្កល់ ពេលសង្ខាររលាថយក្រោយវិញ សត្វមានទ្វារវិញ្ញាណទទួលបានសម្លេង ដឹងថាជាសម្លេងឈ្នានីស ច្រណែន ចិត្តលោភលន់ ហើយជាសត្វពួកតែមួយនៅជុំគ្នារាបរយលានកោដិសត្វ ងាកទៅណាក៏ឃើញតែលៀនភ្នែក លឺតែសម្លេងច្រណែន ឈ្នានីស ពេលវិញ្ញាណចាប់បានសញ្ញាដឹងថាគេច្រណែន គេឈ្នានីស ចាប់បានសញ្ញាតាមភ្នែក លៀនមកដឹងថាគេច្រណែនឈ្នានីស គេចង់បានពីវា តើវាក្រហល់ក្រហាយប៉ុនណា? សត្វខ្លះឃ្លានណាស់ តែកំណើតនេះស៊ីមិនបាន កាលនៅជាមនុស្សមានធម៌ចង់បានហើយ ចង់បានទៀត ខ្លះមានចិត្តកំណាញ់ ខ្លួនឯងក៏មិនហ៊ានស៊ីផង តើពេលសង្ខារលាថយក្រោយ ក្មួយស្រមៃមើលវាជាសត្វអីក្នុងកំណើតសោយ គឺប្រេត អសុរកាយហ្នឹងហើយ ហើយកម្លាំងជាសន្តានទៀតហៅថាអចិណ្ណកម្ម ជាកម្លាំងមូរទុកយូរហើយ មូរទុករាប់លានជាតិហើយ តើកម្លាំងលាថយក្រោយវាយូរប៉ុនណា នេះហើយគឺសោយទុក្ខក្នុងទុគតិភព ក្មួយយល់ទេ? [.....]Sun, 27 Dec 2020 - 07min
Podcasts similaires à ពាក់កណ្ដាល ៥០០០ ព្រះវស្សា
El Partidazo de COPE COPE
Herrera en COPE COPE
La Linterna COPE
Es la Mañana de Federico esRadio
La noche de Cuesta esRadio
Hondelatte Raconte Europe 1
Au Coeur du Crime Europe1
Affaires sensibles France Inter
LEGEND Guillaume Pley
El colegio invisible OndaCero
La Rosa de los Vientos OndaCero
Les grands dossiers de l'Histoire par Franck Ferrand Radio Classique
Espacio en blanco Radio Nacional
Enquêtes criminelles RTL
Entrez dans l'Histoire RTL
Le grand récit RTL
Les Grosses Têtes RTL
L'Heure Du Crime RTL
Parlons-nous RTL
El Larguero SER Podcast
SER Historia SER Podcast
Todo Concostrina SER Podcast
Un Libro Una Hora SER Podcast
HISTORIAS DE LA HISTORIA VIVA RADIO
