Podcasts by Category

នារីជឿនលឿន - The Podcast

នារីជឿនលឿន - The Podcast

Sreynich

នារីជឿនលឿនផតខាស បង្កើតឡើងដើម្បីជាសហគមន៍មួយ ជាទីកន្លែងសុវត្ថិភាពមួយសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការចូលមកស្ដាប់មតិជាច្រើនដើម្បីការអភិវឌ្ឍខ្លួនជាប្រចាំ។ យើងជឿថា នារីសម័យខ្មែរបច្ចុប្បន្នមិនត្រឹមតែរកចំណូលបានដោយខ្លួនឯងទេ ប៉ុន្តែជានារីដែលមានចំណេះដឹង មានអាកប្បកិរិយាល្អ និងមានមហិច្ឆតាខ្ពស់។ Neary ChernLern Podcast was created as a supportive community and a safe space where women and girls can listen, learn, and engage with diverse perspectives for their personal and professional growth.

13 - ចាប់ផ្ដើមវិនិយោគលើខ្លួនឯង | Invest in yourself
0:00 / 0:00
1x
  • 13 - ចាប់ផ្ដើមវិនិយោគលើខ្លួនឯង | Invest in yourself

    តើ "ការវិនិយោគ" មានន័យត្រឹមតែការដាក់លុយរកស៊ីមែនអត់?

    ក្នុង Episode នេះ យើងនឹងនិយាយអំពីការវិនិយោគដែលអាចផ្ដល់ផលចំណេញខ្លាំងជាងលុយទៅទៀត នោះគឺ ការវិនិយោគលើខ្លួនឯង។

    ពីការរៀនជំនាញថ្មីៗ ការយកចិត្តទុកដាក់លើរូបរាង រហូតដល់ការថែរក្សាផ្លូវចិត្ត—រឿងតូចៗដែលយើងធ្វើរាល់ថ្ងៃ អាចក្លាយជាដើមទុនដ៏មានតម្លៃសម្រាប់អនាគត។

    ពេលវេលា កម្លាំង និងលុយកាក់ គឺសុទ្ធតែជាធនធានមានកំណត់។ ដូច្នេះ សំណួរមិនមែនថា "តើយើងកំពុងវិនិយោគឬអត់?" នោះទេ ប៉ុន្តែគឺ "តើយើងកំពុងវិនិយោគលើអ្វី?"

    សង្ឃឹមថា Episode នេះ នឹងក្លាយជាការរំលឹកតូចមួយ ឱ្យយើងកុំភ្លេចវិនិយោគលើមនុស្សម្នាក់ ដែលនឹងនៅជាមួយយើងរហូតមួយជីវិត គឺ ខ្លួនឯង។

    Tue, 21 Jul 2026 - 10min
  • 12 - មេរៀនជីវិតដែលសាលាមិនដែលបានបង្រៀនអ្នក

    សួស្ដីប្រិយមិត្តនារីជឿនលឿន! នៅសប្ដាហ៍នេះ នារីជឿនលឿនមានប្រធានបទថ្មីសម្រាប់ចែករំលែកទៅកាន់ប្រិយមិត្តគឺជា មេរៀនជីវិតដែលសាលាមិនដែលធ្លាប់បានបង្រៀនយើង។ នារីជឿនលឿនសង្ឃឹមថា ប្រិយមិត្តអាចរៀនសូត្របានពីមេរៀនទាំងនេះ បើទោះបីជាធ្លាប់ ឬមិនធ្លាប់ជួបក្ដី។

    Thu, 04 Jun 2026 - 11min
  • 11 - ឈប់ដេញចាប់ អ្វីដែលមិនមែនជារបស់យើង | Let them theory

    ជួបគ្នាសារជាថ្មីជាមួយនឹងភាគថ្មី! ដែលភាគនេះ ខ្ញុំលើកយកទ្រឹស្ដីដ៏ល្បីល្បាញមួយគឺ `Let them theory`​ .

    Thu, 07 May 2026 - 11min
  • 10 - EP10 | វិធីសាស្ត្រការពារខ្លួនពេលទទួលបានការវាយប្រហារផ្លូវចិត្ត

    នៅក្នុងសង្គមឌីជីថលនេះ ការបញ្ចេញមតិយោបល់អាចធ្វើឡើងយ៉ាងងាយ ហើយមតិយោបល់ទាំងនោះជានិច្ចជាកាលមានបង្កប់នូវខ្លឹមសារវាយប្រហារ ដូច្នេះហើយតើគួរធ្វើដូចម្ដេចដើម្បីការពារខ្លួនពីការវាយប្រហារទាំងនោះ?

    Thu, 30 Apr 2026 - 32min
  • 9 - EP9 | នារីជឿនលឿនគួរមានមហិច្ឆិតាកម្រិតណា?

    មហិច្ឆិតាជាអ្វីដែលមនុស្សស្ទើរគ្រប់គ្នាមាន ប៉ុន្តែសម្រាប់ស្ត្រី ពាក្យថាមហិច្ឆិតាហាក់មានកំណត់ បើដូច្នេះតើស្ត្រីក្នុងពេលបច្ចុប្បន្ននេះគួរមានមហិច្ឆិតាឬអត់?

    Wed, 29 Apr 2026 - 32min
Show More Episodes