Filtrar por gênero

SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

SBS

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

5299 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤
0:00 / 0:00
1x
  • 5299 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសម្នាក់ដែលរងការចោទថាបានចាក់អតីតដៃគូនៅខាងក្រៅកន្លែងហាត់ប្រាណ នៅក្រុងស៊ីដនី ត្រូវបានចាប់ខ្លួន។ ** ប៉ូលីសរដ្ឋវិចថូរៀកំណត់ឱ្យសុំទោសចំពោះតួនាទីរបស់ខ្លួននៅក្នុង Stolen Generations។ ** ថ្លៃចំណាយលើការដឹកជញ្ជូនឯកជនរបស់ក្រុមគ្រួសារអូស្រ្តាលីកើនឡើងខ្លាំង ទាំងនៅជនបទ និងទីក្រុង។

    Thu, 09 May 2024 - 05min
  • 5298 - អូស្រ្តាលីធ្លាក់ចេញពីដំណែងគោលដៅដ៏ពេញនិយមបំផុតសម្រាប់និស្សិតអន្តរជាតិ

    ប្រទេសអូស្ត្រាលីបានធ្លាក់ចេញពីតំណែងកំពូលនៅក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យ សម្រាប់និស្សិតអន្តរជាតិ។ ទីតាំងរបស់អូស្រ្តាលីដែលធ្លាប់ជាគោលដៅសិក្សាឈានមុខគេ ត្រូវបានប្រឈមនឹងបញ្ហា ថ្លៃចំណាយរស់នៅខ្ពស់ ថ្លៃសិក្សា និងភាពមិនច្បាស់លាស់នៃគោលនយោបាយទិដ្ឋាការ ដែលនាំឱ្យមានការធ្លាក់ចុះនូវចំណាត់ថ្នាក់សាកលវិទ្យាល័យរបស់ខ្លួន និងការធ្លាក់ចុះចំនួនពីរភាគរយ នៃចំណូលចិត្តនិស្សិតអន្តរជាតិ។

    Thu, 09 May 2024 - 08min
  • 5297 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី ៨ ខែឧសភា ឆ្នាំ២០២៤

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ហេរញ្ញិក Jim Chalmers និយាយថា ប្រជាជនអូស្ត្រាលីអាចរំពឹងបាននូវកញ្ចប់ថវិកាមួយដែលមានការវាស់វែង និងអត់ធ្មត់។ ** បារីអេឡិចត្រូនិច ឬក៏ vape ជាងមួយលានគ្រឿងកន្លះ ត្រូវបានរឹបអូស ចាប់តាំងពីដើមឆ្នាំនេះ។ ** វ៉ាក់សាំងបង្ការកូវីដ AstraZeneca កំពុងត្រូវបានដកចេញពីទីផ្សារនៅទូទាំងពិភពលោក។

    Wed, 08 May 2024 - 13min
  • 5296 - ទិវាអ្នកម្តាយអន្តរជាតិនៅក្នុងប្រទេស​អូស្រ្តាលី

    ទិវាអ្នកម្តាយនៅប្រទេសអូស្រ្តាលីក្នុងឆ្នាំ ២០២៤ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី១២ ខែមេសា។ នេះជាពិធីអន្តរជាតិមួយ ដើម្បីគោរពដឹងគុណដល់មាតាទាំងអស់ ដែលជាបុគ្គលសំខាន់ក្នុងគ្រួសារ។ តើមានកិច្ចអ្វីខ្លះដែលអ្នកម្តាយទទួលបានក្នុងថ្ងៃនេះ? សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកម្តាយកម្ពុជាអូស្រ្តាលីបីរូប ដែលនឹងរៀបរាប់អំពីបទពិសោធន៍របស់ពួកគេក្នុងថ្ងៃទិវាអ្នកម្តាយ។

    Wed, 08 May 2024 - 10min
  • 5295 - វៀតណាមបន្តទាមទារឱ្យកម្ពុជា ផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ

    វៀតណាម តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស អ្នកស្រី Pham Thu Hang បានថ្លែងតាមកាសែត The Saigon Times របស់វៀតណាម ផ្សាយថា វៀតណាម ត្រូវការឱ្យកម្ពុជា ចែករំលែកព័ត៌មាន អំពីគម្រោងជីកព្រែក ហ្វូណនតេជោ ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ពីភ្នំពេញ ទៅកាន់សមុទ្រ នៅក្នុងទឹកដីកម្ពុជា។

    Wed, 08 May 2024 - 05min
Mostrar mais episódios