Podcasts by Category
- 5282 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី ២៤ ខែមេសា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រតិបត្តិការប្រឆាំងភេរវកម្មកំពុងដំណើរការនៅក្នុងទីក្រុងស៊ីដនី ពាក់ព័ន្ធនឹងការប្រហារនៅព្រះវិហារ Wakeley។ ** រដ្ឋាភិបាលសហព័ន្ធគាំទ្រឱ្យរដ្ឋញូសៅវែលពិនិត្យឡើងវិញលើច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ។ ** អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះមកត្រឹម 3.6%។
Wed, 24 Apr 2024 - 13min - 5281 - សហព័ន្ធខ្មែរក្រោមប្រារព្ធទិវា Anzac តាមបែបព្រះពុទ្ធសាសនា
សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នៅវត្តធម្មារាម ក្នុងតំបន់ស្រ្ពីងវ៉ែល ទីក្រុងមែលប៊ន ដើម្បីប្រារព្ធទិវាអែនសែក (Anzac Day)។ កម្មវិធីនេះនឹងប្រព្រឹត្តទៅជាសាធារណៈតាមបែបព្រះពុទ្ធសាសនា។ សូមស្តាប់បទសម្ភាសជាមួយលោកយ័ញ បូណាត ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអូសេអានី។
Wed, 24 Apr 2024 - 09min - 5280 - ចិនសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជា
ដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ របស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី២៣ ខែមេសា។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ ភាគីចិន បានប្រកាសគាំទ្រ ចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ប្រទេស ស្របនឹងលក្ខខណ្ឌជាតិ។ ចិន ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ, សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅ ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
Wed, 24 Apr 2024 - 04min - 5279 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រី អញ្ជើញគោរពវិញ្ញាណក្ខន្ធទាហានអូស្ត្រាលីក្នុងសង្គ្រាមលោកលើកទី២ ដែលបានស្លាប់នៅប៉ាពួញូហ្គីណេ... ** អូស្ត្រាលីឥឡូវនេះ មានអវកាសយានិកជាស្ត្រីជាលើកដំបូង… ** បារីអេឡិចត្រូនិចខុសច្បាប់ជិតកន្លះលានដើម ត្រូវបានរឹបអូសនៅឃ្លាំងស្តុកទីក្រុងម៉ែលប៊ន។
Tue, 23 Apr 2024 - 04min - 5278 - How to maximise safety when using child car seats - វិធីបង្កើនសុវត្ថិភាពឱ្យបានខ្ពស់បំផុត នៅពេលប្រើប្រាស់កៅអីរថយន្តសម្រាប់កុមារ
All parents and carers want to ensure their children travel safely when in a car. In this episode, we explore some of the legal requirements and best practices for child car restraints to ensure that children have the maximum chance of survival in case of a crash. - ទោះបីជាប្រទេសអូស្ត្រាលីមានអត្រាខ្ពស់បំផុតមួយនៃការប្រើប្រាស់ កៅអីសុវត្ថិភាពសម្រាប់កុមារជាកំហិត នៅទូទាំងពិភពលោកក៏ដោយ កុមារជាច្រើននៅតែធ្វើដំណើរក្នុងរថយន្តក្នុងលក្ខណៈសុវត្ថិភាពទាបជាងអ្វីដែលប្រសើរបំផុត។ វាមានសារៈសំខាន់ណាស់សម្រាប់ឪពុកម្តាយ និងអ្នកថែទាំ ដែលត្រូវយល់ដឹង ទាំងតម្រូវការផ្លូវច្បាប់ និងការអនុវត្តល្អបំផុត ដើម្បីបង្កើនឱកាសរស់រានមានជីវិត របស់កុមារ ក្នុងករណីមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។
Tue, 23 Apr 2024 - 12min - 5277 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ទារកម្នាក់រងរបួសនៅក្នុងហេតុការណ៍ចាក់សម្លាប់នៅ Bondi បានចេញពីមន្ទីរពេទ្យហើយ។ ** មានការរំពឹងទុកថានឹងមានការរុះរើកញ្ចប់ថវិកាឡើងវិញ នៅពេលដែលហេរញ្ញិកជួបជាមួយមេដឹកនាំ G20 នៅវ៉ាស៊ីនតោន។ ** ការស្ទង់មតិបង្ហាញការគាំទ្រស្ទើរតែស្មើៗគ្នា សម្រាប់គណបក្សធំៗទាំងពីរ នៅមុនកញ្ចប់ថវិកាខែឧសភា។
Mon, 22 Apr 2024 - 04min - 5276 - “លុយជាស្តេច” ហេតុអ្វី មានមនុស្សកានតែច្រើនឡើងៗ បដិសេធកាក់ និងក្រដាសប្រាក់?
ចាប់តាំងពីមានរោគរាតត្បាតកូវីដមក ចរាចរណ៍នៃក្រដាសប្រាក់ក៏ខ្សោយចុះជាងមុន។ អាជីវកម្មមួយចំនួនលែងទទួលយកកាក់ និងក្រដាសប្រាក់ទៀតហើយ ខណៈពេលដែលអ្នកផ្សេងខ្លះទៀត មានការស្ទាក់ស្ទើរក្នុងការទទួលយករូបិយប័ណ្ណរបស់អ្នក។
Sun, 21 Apr 2024 - 11min - 5275 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងប្រុសអាយុ 16 ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មភេរវកម្មជុំវិញហេតុការកាប់ចាក់ នៅព្រះវិហារស៊ីដនី។ ** Westfield Bondi Junction បើកទ្វារឡើងវិញ សម្រាប់ការធ្វើជំនួញជួញដូរ បន្ទាប់ពីមានការវាយប្រហារចាក់សម្លាប់កាលពីចុងសប្តាហ៍។ ** រដ្ឋមន្ត្រីសុខាភិបាលមកពីទូទាំងប្រទេស កំពុងប្រកាសគាំទ្រវិធានការ សម្របសម្រួលប្រឆាំងនឹងការជក់បារីអេឡិចត្រូនិច។
Fri, 19 Apr 2024 - 11min - 5274 - អតីតតំណាងរាស្រ្តបក្សប្រឆាំង ស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង របស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង នៅកម្ពុជា បានសរសេរលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្នើសុំអន្តរាគមន៍លើកលែងទោសដល់រូបលោក ដើម្បីអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។
Fri, 19 Apr 2024 - 06min - 5273 - ចូលឆ្នាំ ៤ថ្ងៃ នៅកម្ពុជា មានអ្នកទេសចរ ជាង ២១លាននាក់ ដើរលេងកម្សាន្តទូទាំងប្រទេស
ក្រសួងទេសចរណ៍ បានប្រកាសថា រយៈពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជា មានអ្នកទេសចរ ដើរលេងកម្សាន្តសរុបជាង ២១លាននាក់។ តាមរបាយការណ៍ ក្នុងចំណោមអ្នកទេសចរប្រមាណ ២១លាន ៧០ម៉ឺននាក់នោះ មានទេសចរបរទេស ប្រមាណ ១១ម៉ឺននាក់។
Fri, 19 Apr 2024 - 05min - 5272 - #59 Talking about cooking (Med) - សិក្សាភាសាអង់គ្លេសភាគទី59៖ ការនិយាយអំពីការធ្វើម្ហូប
Learn how to talk about cooking and sharing recipes. - រៀនរបៀបនិយាយអំពីការចម្អិនម្ហូបអាហារ និងការចែករំលែករូបមន្តធ្វើម្ហូប។
Thu, 18 Apr 2024 - 13min - 5271 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
** បុរសអាយុ 19 ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងកុប្បកម្ម បន្ទាប់ពីការវាយប្រហារដោយកាំបិតនៅព្រះវិហារ Wakeley។ ** Westfield Bondi Junction បើកទ្វារឱ្យសាធារណជនចូលទៅគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដែលត្រូវចាក់សម្លាប់កាលពីថ្ងៃសៅរ៍។ ** អូស្រ្តាលីប្រកាសផ្តល់ថវិកាបន្ថែមចំនួន 50 ពាន់លានដុល្លារទៅក្នុងវិស័យការពារជាតិ។
Thu, 18 Apr 2024 - 04min - 5270 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តី និងមេដឹកនាំបក្សប្រឆាំង អំពាវនាវឱ្យមានការរួបរួម ក្រោយការវាយប្រហារនៅព្រះវិហារនាទីក្រុងស៊ីដនី។ ** លោក Anthony Albanese ស្នើផ្តល់សញ្ជាតិអូស្រ្តាលីដល់ពលរដ្ឋបារាំងម្នាក់ ដែល ព្យាយាមការពារប្រជាជន ពីអ្នកវាយប្រហារនៅBondi Junction។ ** រដ្ឋាភិបាលសហព័ន្ធនឹងបង្កើតទីភ្នាក់ងារការពារបរិស្ថានឯករាជ្យដំបូងគេរបស់អូស្ត្រាលី។
Wed, 17 Apr 2024 - 10min - 5269 - បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានអ្នកលេងល្បែងប្រជាប្រិយច្រើន នៅរមណីយដ្ឋានវត្តភ្នំ
ប្រជាពលរដ្ឋ បន្តចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា បន្តដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ ពិធីបុណ្យចូលឆ្នាំ នៅ ១ថ្ងៃទៀត គឺថ្ងៃទី១៦ ខែមសា។
Wed, 17 Apr 2024 - 04min - 5268 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៦ខែមេសា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងជំទង់ម្នាក់ត្រូវជាប់ឃុំ បន្ទាប់ពីមនុស្សច្រើននាក់ត្រូវបានចាក់នៅព្រះវិហារស៊ីដនី... ** ទារកដែលរងរបួសធ្ងន់ក្នុងការវាយប្រហារនៅ ផ្សារទំនើបស៊ីដនី បង្ហាញសញ្ញានៃការជាសះស្បើយឡើងវិញ…
Tue, 16 Apr 2024 - 03min - 5267 - លោក ហ៊ុន សែន ប្រកាសស្វាគមន័ ខ្មែរអូស្រ្តាលី ដែលធ្លាប់ជេរលោក
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រកាសស្វាគមន៍ ដោយក្តីរីករាយ ចំពោះប្រជាពលរដ្ឋខ្មែរពីរនាក់ប្តីប្រពន្ធ នៅប្រទេសអូស្ត្រាលី ដែលធ្លាប់ជេរប្រមាថលោកកន្លងមក។
Tue, 16 Apr 2024 - 04min - 5266 - Navigating the implicit right to protest in Australia - សិទ្ធិរបស់យើងក្នុងការធ្វើបាតុកម្មតវ៉ា ក្នុងប្រទេសអូស្ត្រាលី
Every week, impassioned Australians take to the streets, raising their voices in protest on important issues. Protesting is not an offence, but protesters sometimes test the limits of the law with extreme and antisocial behaviour. The chance of running into trouble depends on where you’re protesting and how you behave. - ស្ទើរតែរៀងរាល់សប្តាហ៍ មានប្រជាជនអូស្ត្រាលីជាច្រើនដែលចេញទៅតាមដងផ្លូវ បានបញ្ចេញសំឡេងរបស់ពួកគេ បាតុកម្មតវ៉ាលើបញ្ហាសំខាន់ៗជាច្រើន។ ការតវ៉ាមិនមែនជាការខុសច្បាប់ទេ ប៉ុន្តែអ្នកតវ៉ាម្តងម្កាលអាចហួសព្រំដែននៃច្បាប់ ជាមួយនឹងអាកប្បកិរិយាជ្រុលនិយម ឬប្រឆាំងនឹងសង្គម។ ប្រសិនបើអ្នកកំពុងធ្វើបាតុកម្មតវ៉ា ឱកាសនៃការប្រឈមមុខនឹងបញ្ហា អាស្រ័យលើទីកន្លែងដែលអ្នកស្ថិតនៅ និងរបៀបដែលអ្នកប្រព្រឹត្ត។
Tue, 16 Apr 2024 - 10min - 5265 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ទង់ជាតិនៅទូទាំងប្រទេសអូស្ត្រាលីបង្ហោះត្រឹមពាក់កណ្តាលបង្គោល នៅថ្ងៃនេះ ដើម្បីគោរពដល់ជនរងគ្រោះនៃការវាយប្រហារ Bondi Junction... ** ការស៊ើបអង្កេតឯករាជ្យមួយនឹងត្រូវបានបង្កើតឡើងចំពោះការវាយប្រហារBondi Junction ខណៈដែលរដ្ឋាភិបាលញូសៅវែលពិចារណាវិធានការបន្ថែមសម្រាប់ឆ្មាំសន្តិសុខ ... ** លោកនាយករដ្ឋមន្ត្រី Anthony Albanese ចូលរួមជាមួយមេដឹកនាំពិភពលោកក្នុងការថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល។
Mon, 15 Apr 2024 - 05min - 5264 - ទិដ្ឋភាពថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់បងប្អូនខ្មែរអូស្ត្រាលី
ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីបានជួបជុំគ្នាយ៉ាងច្រើនកុះករនៅទីវត្តអារាម ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បើទោះបីជាថ្ងៃនេះមិនមែនជាថ្ងៃឈប់សម្រាកសម្រាប់ពួកគេ ហើយក៏មិនទាន់ដល់ថ្ងៃចូលឆ្នាំពិតប្រាកដ តាមប្រតិទិនខ្មែរយើងក៏ដោយ ។ សូមស្តាប់បទសម្ភាសជាមួយបងប្អូនដែលអញ្ជើញមកប្រារព្ធពិធីនិងអ្នកស្ម័គ្រចិត្ត ដែលកំពុងត្រៀមម្ហូបអាហារសម្រាប់ការលក់ដូររយៈពេលបីថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅវត្តពុទ្ធិរង្ស៊ីម៉ែលប៊នដូចតទៅ។
Fri, 12 Apr 2024 - 12min - 5263 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកស្រី Penny Wong ថា បញ្ហារបស់លោក Julian Assage មិនមែនអាស្រ័យលើរដ្ឋាភិបាលទេ។ ** ប្រាក់បំណុលសិស្សនិស្សិត កើនឡើងលឿនជាងលទ្ធភាពដែលអាចសងត្រឡប់មកវិញបាន។ ** របាយការណ៍ថ្មីមួយរកឃើញថា វេជ្ជបណ្ឌិតវ័យក្មេងក្នុងរដ្ឋវិចថូរៀ ព្រួយបារម្ភអំពី កំហុសឆ្គងដោយសារតែការនឿយហត់ និងអស់កម្លាំងជ្រុល។
Fri, 12 Apr 2024 - 11min - 5262 - ប្រជាពលរដ្ឋនៅភ្នំពេញ ចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅព្រឹកថ្ងៃទី១២មេសានេះ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានរៀបចំឡានក្រុងជាង ៤០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ពីភ្នំពេញ ទៅបណ្តាខេត្តនានា នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ។ ដំណើរការឡានក្រុងសាធារណៈនេះ នឹងបន្តរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ពោលគឺ ១ថ្ងៃមុនចូលឆ្នាំ និង១ថ្ងៃ ក្រោយថ្ងៃចូលឆ្នាំ ដែលឡានក្រុងទាំងនោះ ត្រូវដឹកជញ្ជូនប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តវិញ។
Fri, 12 Apr 2024 - 02min - 5261 - កម្ពុជាបន្តប្រតិកម្មនឹងការផ្សព្វផ្សាយ ពាក់ព័ន្ធគម្រោងព្រែកជីកតេជោហ្វូណន
បន្ទាប់ពីលោក ហ៊ុន សែន ជាឪពុក ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ចេញប្រតិកម្មវិញម្តង ពាក់ព័ន្ធនឹងគម្រោងព្រែកជីកតេជោ ហ្វូណន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា គឺបង្កើតឡើង ដើម្បីទាញយកអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច កាត់បន្ថយចំណាយដឹកជញ្ជូន ហើយជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះ ហើយក៏មិនមានការប៉ះពាល់ដល់បរិស្ថានទន្លេមេគង្គនោះទេ។
Fri, 12 Apr 2024 - 09min - 5260 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese និយាយថា អនាគតសេដ្ឋកិច្ចនឹង "ផលិតនៅប្រទេសអូស្ត្រាលី"។ ** ថ្លៃជួលផ្ទះសម្បែងនៅក្នុងទីក្រុងនានាក្នុងប្រទេសអូស្រ្តាលី ឡើងដល់កម្រិតខ្ពស់បំផុត។ ** ប្រធានាធិបតីអាម៉េរិកផ្តល់ក្តីសង្ឃឹមចំពោះការពិចារណាទម្លាក់បទចោទប្រកាន់លើ ស្ថាបនិក Wikileaks។
Thu, 11 Apr 2024 - 04min - 5259 - វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយថ្មី ដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសអូស្រ្តាលី
ខណៈដែលរដូវកាលជំងឺគ្រុនផ្តាសាយនៅឆ្នាំនេះ ចាប់ផ្តើមហើយ ថ្នាំវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយដែលផ្អែកលើកោសិកាជាមូលដ្ឋានថ្មីមួយ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសអូស្ត្រាលី បន្ទាប់ពីបានដាក់លក់នៅលើទីផ្សារឯកជន តាំងពីឆ្នាំ 2021មក។ អ្នកជំនាញនិយាយថា រូបមន្តថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្គូផ្គងឱ្យកាន់តែដូចគ្នាទៅនឹងជំងឺគ្រុនផ្តាសាយ ដែលកំពុងចរាចរពាសពេញពិភពលោក។
Thu, 11 Apr 2024 - 06min - 5258 - ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីត្រៀមលក្ខណៈក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជនកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនថារស់នៅក្នុងប្រទេសណានោះទេ។ ដូចគ្នានេះដែរ ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីកំពុងត្រៀមខ្លួនយ៉ាងសកម្ម ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅចុងសប្តាហ៍នេះ។ សូមស្តាប់បទសម្ភាសន៍ជាមួយតំណាងសហគមន៍ខ្មែរនានានៅក្នុងប្រទេសអូស្រ្តាលី។
Wed, 10 Apr 2024 - 10min - 5257 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤
ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។ ** គណបក្សប្រឆាំងសហព័ន្ធបានចោទសួរចំពោះការអំពាវនាវរបស់លោកស្រី Penny Wong សម្រាប់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ** អាជីវកម្មដែលស្វែងរកការច្របាច់បញ្ចូលគ្នា នឹងត្រូវជូនដំណឹងដល់និយតករការប្រកួតប្រជែងថ្នាក់ជាតិជាមុនសិន ។ ** នាយកសាលារៀនរដ្ឋ នៅញូសៅវែល នឹងត្រូវបង្ខំឱ្យចូលបង្រៀនវិញ ដើម្បីបំពេញចន្លោះកង្វះគ្រូបង្រៀន។
Wed, 10 Apr 2024 - 09min - 5256 - លោក ហ៊ុន សែន បញ្ចេញប្រតិកម្មនឹងការផ្សព្វផ្សាយអំពីគម្រោងព្រែកជីក តេជោ ហ្វូណន
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា ក្នុងនាមជាប្រមុខរដ្ឋស្តីទី កាលពីរសៀលថ្ងៃទី៩ ខែមេសា បានបញ្ចេញប្រតិកម្មនឹងការផ្សព្វផ្សាយ ដែលលោកចាត់ទុកថា ជាការមួលបង្កាច់ និងប្រឌិតរឿង អំពីគម្រោងព្រែកជីក តេជោ ហ្វូណន។
Wed, 10 Apr 2024 - 08min - 5255 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេបក្សប្រឆាំងលោក Peter Dutton រិះគន់រដ្ឋាភិបាលចំពោះការមកដល់នៃទូកសុំសិទ្ធិជ្រកកោន។ ** អង្គការសុខុមាលភាពសង្គម អំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធ បង្កើនប្រាក់ជំនួយសន្តិសុខសង្គម។ ** នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលនិយាយថា កាលបរិច្ឆេទត្រូវបានកំណត់សម្រាប់ការវាយលុកលើដីនៅ Rafah ។
Tue, 09 Apr 2024 - 03min - 5254 - Understanding Australia’s precious water resources and unique climate - ស្វែងយល់ពីអាកាសធាតុដែលពិសេសខុសពីគេ និងធនធានទឹកដ៏មានតម្លៃរបស់ប្រទេសអូស្រ្តាលី
Australia is the driest of all inhabited continents with considerable variation in rainfall, temperature and weather patterns across its different climate zones. Here's why this vast land boasts one of the planet's most unique climates. - អូស្ត្រាលីគឺជាតំបន់ស្ងួតបំផុតនៃទ្វីបដែលមានមនុស្សរស់នៅ ដោយមានការប្រែប្រួលយ៉ាងខ្លាំងនៃទឹកភ្លៀង សីតុណ្ហភាព និងគំរូអាកាសធាតុនៅទូទាំងតំបន់អាកាសធាតុផ្សេងៗគ្នា និងពីមួយឆ្នាំទៅមួយឆ្នាំ។ រាប់ចាប់ពីភាគខាងជើងដែលមានអាកាសធាតុត្រូពិចរហូតភាគខាងត្បូងដែលមានអាកាសធាតុក្តៅ ប្រទេសអូស្ត្រាលីក៏ជួបប្រទះនឹងអាកាសធាតុធ្ងន់ធ្ងរជាច្រើនផងដែរ ដែលមានព្យុះស៊ីក្លូនត្រូពិច ទឹកជំនន់ រលកកំដៅ និងគ្រោះរាំងស្ងួត។ អាកាសធាតុរបស់ប្រទេសអូស្ត្រាលីបង្កើតប្រព័ន្ធអេកូចម្រុះរបស់ខ្លួន ដែលភាគច្រើនមានភាពផុយស្រួយដោយសារកង្វះទឹក។
Tue, 09 Apr 2024 - 13min - 5253 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្រុមហ៊ុនផ្សារទំនើបធំៗ អាចប្រឈមនឹងការផាកពិន័យចំនួន 10លានដុល្លារ ក្រោមការផ្លាស់ប្តូរច្បាប់ស្តីពីអាហារ និងគ្រឿងទេស... ** គេរំពឹងថានឹងមានការប្រកាសសមាជិកថ្មីចូលក្នុងកិច្ចព្រមព្រៀង AUKUS… ** អតីតប្រធានកងកម្លាំងការពារជាតិអូស្ត្រាលី ត្រូវបានតែងតាំងជាទីប្រឹក្សាពិសេស ស៊ើបអង្កេតពីការស្លាប់របស់បុគ្គលិកជំនួយនៅហ្គាហ្សា។
Mon, 08 Apr 2024 - 05min - 5252 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជនជាតិអូស្ត្រាលី២នាក់បាត់ខ្លួន ក្រោយគ្រោះរញ្ជួយដីនៅតៃវ៉ាន់... ** កងកម្លាំងការពារអ៊ីស្រាអែលនិយាយថា ការស៊ើបអង្កេតឯករាជ្យលើការស្លាប់ របស់បុគ្គលិកជំនួយ បាន បញ្ចប់ហើយ... ** ជើងហោះហើរជាង100 ដែលធ្វើដំណើរចូល និងចេញពីអាកាសយានដ្ឋានអន្តរជាតិស៊ីដនី ត្រូវបានលុបចោល។
Fri, 05 Apr 2024 - 12min - 5251 - លោក ហ៊ុន សែន ចាប់ផ្តើមបំពេញតួនាទីក្នុងតំណែងផ្លូវការកំពូលផុតលេខនៅកម្ពុជា
លោក ហ៊ុន សែន ចាប់ផ្តើមបំពេញតួនាទី ជាប្រមុខរដ្ឋស្តីទី ដែលជាតំណែងផ្លូវការ កំពូលផុតលេខនៅកម្ពុជា ក្នុងឱកាសដែល ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសជប៉ុន នាថ្ងៃទី៥ ខែមេសានេះ។
Fri, 05 Apr 2024 - 02min - 5250 - សេចក្តីព្រាងដំបូងនៃយុទ្ធសាស្រ្តជំងឺអូទីស្សឹមរបស់អូស្រ្តាលីត្រូវបានដាក់បង្ហាញ
រដ្ឋាភិបាលសហព័ន្ធបានចេញផ្សាយសេចក្តីព្រាងយុទ្ធសាស្រ្តជំងឺអូទីស្សឹមរបស់ខ្លួន ដែលមានបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសម្រាប់មនុស្សដែលមានជំងឺអូទីស្សឹមនៅក្នុងប្រទេសអូស្ត្រាលី។ វាជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលី ដោយសង្ឃឹមថាយុទ្ធសាស្រ្តថ្នាក់ជាតិមួយ នឹងជួយកាត់បន្ថយភាពមិនស៊ីសង្វាក់គ្នា ក្នុងការមើលថែទាំ និងលទ្ធផល។
Thu, 04 Apr 2024 - 09min - 5249 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤
**មន្រ្តីការទូតកំពូលអាម៉េរិកស្នើឡើងថាគម្រោងនាវាមុជទឹក AUKUS ជួយធ្វើឱ្យចិនញញើតក្នុងការចាត់វិធានការលើតៃវ៉ាន់។ ** កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តនៅតៃវ៉ាន់ បន្ទាប់ពីគ្រោះរញ្ជួយ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ស្លាប់ និងជាងមួយពាន់នាក់ទៀតរងរបួស។ ** អង្គការសហប្រជាជាតិផ្អាកបេសកកម្មផ្តល់ជំនួយ នៅហ្គាហ្សានៅពេលយប់។
Thu, 04 Apr 2024 - 03min - 5248 - នាយករដ្ឋមន្ត្រីកម្ពុជា ហាមមិនឲ្យអាណាព្យាបាល បង់លុយក្នុងកម្មវិធីសិក្សាថែមម៉ោង នៅសាលារៀនរដ្ឋ
ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី២ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសហាមដាច់ខាត មិនឲ្យមានការដាក់កាតព្វកិច្ចដល់ អាណាព្យាបាល ត្រូវបង់លុយដល់គ្រូបង្រៀន ចំពោះកម្មវិធីសិក្សាថែមម៉ោង នៅតាមសាលារៀនរដ្ឋនោះទេ។ ការរៀនថែមម៉ោងនេះ គឺជាការសាកល្បងការអប់រំគំរូថ្មីមួយទៀត ដោយត្រូវថែមម៉ោងសិក្សាចំនួន ២ម៉ោង ក្នុងមួយថ្ងៃ នៅតាមសាលារៀនមួយចំនួន។
Thu, 04 Apr 2024 - 04min - 5247 - បទពិសោធន៍របស់អាជីវករខ្មែរនៅអូស្ត្រាលីក្នុងវិស័យម្ហូបអាហារ ខណៈដែលថ្លៃចំណាយការរស់នៅកើនឡើង
ប្រជាពលរដ្ឋអូស្រ្តាលីហាក់បីដូចជាមានក្តីព្រួយបារម្ភក្នុងការប្រកបអាជីវកម្មនានា នៅពេលមានការប្រែប្រួលមួយចំនួនចំពោះសេដ្ឋកិច្ច ជាពិសេសផលប៉ះពាល់បន្ទាប់កូវីដ និងការកើនឡើងនៃថ្លៃចំណាយការរស់នៅ។ តើអាជីវករពិតជាទទួលរងផលប៉ះពាល់ខ្លាំងឬទេចំពោះបញ្ហានេះ? សូមស្តាប់បទសម្ភាសជាមួយអាជីវករកម្ពុជាអូស្រ្តាលីពីររូប ដែលកំពុងប្រកបអាជីវកម្មនៅទីក្រុងមែលប៊ន។
Wed, 03 Apr 2024 - 12min - 5246 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកស្រី Samantha Mostyn AO ប្រកាសជាប្រមុខរដ្ឋស្តីទីអូស្ត្រាលីបន្ទាប់។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese អំពាវនាវឱ្យមានការទទួលខុសត្រូវពីអ៊ីស្រាអែល បន្ទាប់ពីការស្លាប់របស់បុគ្គលិកជំនួយអូស្ត្រាលី។ ** លោក Peter Dutton អំពាវនាវឱ្យមានការផ្លាស់ប្តូរទៅប្រើថាមពលនុយក្លេអ៊ែរ ក្នុងការប៉ុនប៉ងបញ្ចុះថ្លៃអគ្គិសនីសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច។
Wed, 03 Apr 2024 - 10min - 5245 - លោក ហ៊ុន សែន លាឈប់ពីសមាជិករដ្ឋសភា ចូលធ្វើជាប្រធានព្រឹទ្ធិសភា
កាលពីថ្ងៃទី២ ខែមេសា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តំណែងថ្មី នៅព្រឹទ្ធសភា នីតិកាលទី៥។ នោះគឺលោក ហ៊ុន សែន ត្រូវកាន់តំណែងជាប្រធានព្រឹទ្ធសភា ដែលនឹងក្លាយជាប្រមុខរដ្ឋស្តីទី នៅពេលព្រះមហាក្សត្រ យាងចាកចេញពីប្រទេស។
Wed, 03 Apr 2024 - 05min - 5244 - #58 How to say 'no' at work (Adv) - សិក្សាភាសាអង់គ្លេសភាគទី58៖ របៀបក្នុងការនិយាយថា “ទេ” នៅកន្លែងធ្វើការ
Learn how to professionally and politely decline additional workload. - សិក្សាពីរបៀបបដិសេធបន្ទុកការងារបន្ថែមប្រកបដោយវិជ្ជាជីវៈ និងការគួរសម។
Tue, 02 Apr 2024 - 15min - 5243 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុគ្គលិកផ្តល់ជំនួយអូស្ត្រាលីម្នាក់បានស្លាប់បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ** មានការហៅទូរសព្ទសុំជំនួយរាប់រយនាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋវិចថូរៀ។ ** តម្លៃលំនៅដ្ឋានបានកើនឡើងប្រហែលជា 12,000ដុល្លារ ក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំនេះ។
Tue, 02 Apr 2024 - 03min - 5242 - Understanding bankruptcy and its consequences in Australia - ស្វែងយល់អំពីការក្ស័យធន៖ តើអ្នកណាមានសិទ្ធិប្រកាសក្ស័យធន ហើយមាន ផលប៉ះពាល់អ្វីខ្លះ?
Bankruptcy can be complicated for many people, as it can bring about feelings of financial shame and stigma. However, it may be the only way to alleviate financial distress in some cases. If you struggle to manage your debts, filing for bankruptcy could be an option. - សម្រាប់មនុស្សជាច្រើន ការក្ស័យធននាំមកនូវអារម្មណ៍នៃការអាម៉ាស់ និងការមាក់ងាយ ផ្នែកហិរញ្ញវត្ថុ ប៉ុន្តែវាអាចជាសកម្មភាពដ៏ល្អបំផុតដើម្បីបំបាត់ទុក្ខព្រួយខាងហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឃើញថាខ្លួនឯងមិនអាចគ្រប់គ្រងបំណុលរបស់អ្នកបានទេ នោះអ្នកអាចពិចារណាលើការដាក់ពាក្យសុំក្ស័យធន។ ការទទួលបានដំបូន្មានប្រកបដោយវិជ្ជាជីវៈ នឹងធានាថា ការក្ស័យធនគឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក ហើយអ្នកយល់ពីផលវិបាករបស់វា។
Tue, 02 Apr 2024 - 11min - 5241 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ស្តេច Charles មានព្រះរាជវត្តមានជាលើកដំបូងនៅព្រះវិហារសម្រាប់ពិធីបុណ្យអ៊ីស្ទ័រ។ ** សម្តេចសង្ឃប៉ាប អំពាវនាវឲ្យមានបទឈប់បាញ់នៅហ្គាហ្សា។ ** កន្លែងសាកថ្មល្បឿនលឿន សម្រាប់យានយន្តប្រើថាមពលអគ្គិសនី បានកើនឡើងប្រហែល 100កន្លែង នៅទូទាំងអូស្រ្តាលីឆ្នាំនេះ។
Mon, 01 Apr 2024 - 03min - 5240 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីបន្តការចរចាជាមួយប្រទេសចិនឱ្យលើកលែងពន្ធលើទំនិញនាំចេញបន្ថែមទៀត។ ** រដ្ឋាភិបាលអាម៉េរិក ផ្តល់ជំនួយជាបន្ទាន់នូវទឹកប្រាក់ចំនួន 60 លានអាម៉េរិក សាងសង់ស្ពាននៅ Baltimore ឡើងវិញ។ ** ម្ចាស់ជើងឯក AFL ជនជាតិដើមភាគតិច ទទួលរងនូវការប្រមាថចំពោះការរើសអើងជាតិសាសន៍។
Fri, 29 Mar 2024 - 12min - 5239 - គណៈមេធាវីទទួលពិគ្រោះយោបល់ផ្លូវច្បាប់ជូនពលរដ្ឋកម្ពុជា ដែលរងគ្រោះពីក្រុមហ៊ុន CIC
មកដល់ពេលនេះ មានពលរដ្ឋមួយចំនួន ដែលរងគ្រោះពីការវិនិយោគជាមួយក្រុមហ៊ុន CIC បានទាក់ទងទៅគណៈមេធាវីកម្ពុជា ដើម្បីពិគ្រោះយោបល់ផ្លូវច្បាប់។ នេះបើតាមការឲ្យដឹងពីលោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវីកម្ពុជា។
Fri, 29 Mar 2024 - 03min - 5238 - លោកហ៊ុន សែន ទៅប្រទេសចិនដើម្បីជំរុញការដាក់ទុនសាងសង់ព្រែកជីកហ៊្វូណន
ក្នុងរយៈពេល ៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រើប្រាស់តួនាទីជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានរដ្ឋមន្ត្រីក្នុងជួររាជរដ្ឋាភិបាលថ្មី ធ្វើដំណើរពីកម្ពុជា ទៅកាន់ប្រទេសចិន។
Fri, 29 Mar 2024 - 06min - 5237 - គ្មានស៊ុតអ៊ីស្ទ័រទេ មានតែក្តីបារម្មណ៍ចំពោះបញ្ហាសេដ្ឋកិច្ចគ្រួសារ
ខណៈពេលដែលប្រជាជនអូស្ត្រាលីជាច្រើនកំពុងត្រៀមខ្លួនសម្រាប់ការឈប់សម្រាកនៅចុងសប្តាហ៍នៃបុណ្យអ៊ីស្ទ័រនោះ អង្គការសប្បុរសធម៌ដែលផ្តល់ម្ហូបអាហារ កំពុងរៀបចំសម្រាប់ថ្ងៃដ៏មមាញឹកបំផុតប្រចាំឆ្នាំរបស់ពួកគេ។ នៅល្ងាចមុនថ្ងៃបុណ្យអ៊ីស្ទ័រថ្ងៃសុក្រ - Good Friday 2023 បានឃើញចំនួនកំណត់ត្រានៃគ្រួសារដែលពឹងផ្អែកលើ Foodbank និង Second Bite ហើយចំនួនទាំងនោះហាក់មានការកើនឡើង។
Thu, 28 Mar 2024 - 08min - 5236 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ឆ្មាំឆ្នេរសមុទ្រអាមេរិកនិយាយថា មានប្រេងរាប់លានលីត្រនៅលើកប៉ាល់ដែលបើកបុកស្ពាននៅ Baltimore... ** ការស្ទង់មតិមួយបានរកឃើញថា ក្មេងជំទង់ស្ទើរតែម្នាក់ក្នុងចំណោម 6 នាក់ បានជួបប្រទះការគំរាមកំហែងតាមអ៊ីនធឺណិត... ** ការស្ទង់មតិរបស់ACCC៖ ឪពុកម្តាយមួយចំនួនកំពុងបង្អត់អាហារខ្លួនឯង ដើម្បីទុកឱ្យកូនៗរបស់ពួកគេបានហូបចុកគ្រប់គ្រាន់។
Thu, 28 Mar 2024 - 03min - 5235 - វិន័យក្នុងការប្រើប្រាស់បច្ចេកវិទ្យាកញ្ចក់អេក្រង់សម្រាប់កូនៗ និងផលវិបាក
ឪពុកម្តាយជាច្រើនរូបតែងមានក្តីព្រួយបារម្ភចំពោះការចំណាយពេលនៅលើកញ្ចក់អេក្រង់ ក៏ដូចជាការប្រើប្រាស់ទូរសព្ទដៃរបស់កូនៗ ពីព្រោះការប្រើប្រាស់ដែលគ្មានវិន័យត្រឹមត្រូវ វាធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងការសិក្សា។ សូមស្តាប់បទសម្ភាសន៍ជាមួយប្រពលរដ្ឋខ្មែរអូស្រ្តាលីដែលនឹងចែករំលែកអំពីពិសោធន៍ក្នុងការដាក់វិន័យចំពោះកូនៗពាក់ព័ន្ធនឹងបញ្ហានេះ។
Wed, 27 Mar 2024 - 10min - 5234 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សប្រឆាំងសហព័ន្ធបញ្ជូនច្បាប់និរទេសជនអន្តោប្រវេសន៍របស់រដ្ឋាភិបាលទៅកាន់ការស៊ើបអង្កេតព្រឹទ្ធសភា... ** កម្មករ៦នាក់ដែលបាត់ខ្លួនក្នុងការបាក់ស្ពានបាល់ទីម័រ Baltimore Bridge សន្មត់ថាស្លាប់... ** លោក Julian Assange នឹងមិនត្រូវធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកភ្លាមៗទេ។
Wed, 27 Mar 2024 - 11min - 5233 - CIC ច្រានចោលការលើកឡើងថា គម្រោងវិនិយោគរបស់ខ្លួនជាសំណុំរឿងបោកប្រាស់ប្រជាជនខ្មែរ
ក្រោយពីមានការផ្សព្វផ្សាយតាមហ្វេសប៊ុក រួមទាំងការលើកឡើងរបស់អ្នកឧកញ៉ា គួច ម៉េងលី ដែលជាជនរងគ្រោះម្នាក់ផង ក្នុងរឿងដាក់ទុន បានការប្រាក់ខ្ពស់រួចមក ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃេបភីថល ផាតនើ ហៅកាត់ថា CIC បានចេញសេចក្តីបំភ្លឺ ជូនសាធារណជន និងវិនិយោគិនទាំងអស់ថា ករណីក្រុមហ៊ុនរបស់ខ្លួន មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ។
Wed, 27 Mar 2024 - 08min - 5232 - Australian Easter: Exploring social and cultural traditions beyond religion - បុណ្យអ៊ីស្ទ័រនៅអូស្រ្តាលី៖ ស្វែងយល់ពីប្រពៃណីសង្គម និងវប្បធម៌ ដែលលើសពីជំនឿសាសនា
Easter holds great significance for Christians. Yet, for those of different faiths or non-religious backgrounds, it presents a chance to relish a four-day weekend, partake in family and social gatherings, engage in outdoor activities, and attend events where children take centre stage. Here's your essential guide to celebrating Easter in Australia. - បុណ្យអ៊ីស្ទើរត្រូវបានគេចាត់ទុកថាជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយនៅក្នុងប្រតិទិនគ្រីស្ទាន។ ប៉ុន្តែមិនថាសាសនាណាក៏ដោយ សម្រាប់មនុស្សភាគច្រើននៅក្នុងប្រទេសអូស្ត្រាលី អំឡុងពេលបុណ្យអ៊ីស្ទ័រ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឈប់សម្រាកចុងសប្តាហ៍ដ៏វែង សកម្មភាពក្រៅផ្ទះ និងការជួបជុំក្នុងសង្គម។ ជាមួយនឹងវិស្សមកាលសាលារៀនដែលជាទូទៅប៉ះចំថ្ងៃបុណ្យនេះ ពេលវេលានេះផ្តល់ឱកាសជាច្រើនផងដែរ សម្រាប់កុមារក្នុងការចូលរួមក្នុងប្រពៃណីទំនាមទំលាប់វប្បធម៌ និងពិធីបុណ្យផ្សេងៗ។
Tue, 26 Mar 2024 - 11min - 5231 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤
** លោកJulian Assange រង់ចាំការសម្រេចចិត្ត ថាតើលោកអាចប្តឹងឧទ្ធរណ៍លើការធ្វើបត្យាប័ននៅទីក្រុងឡុងដ៍បានដែរឬទេ។ ** រដ្ឋាភិបាលប្រញាប់ប្រញាល់អនុម័តច្បាប់អន្តោប្រវេសន៍នៅសភា មុនការសម្រេចរបស់តុលាការជាន់ខ្ពស់។ ** ស្ថាប័នសហជីពកំពូលរបស់អូស្ត្រាលីអំពាវនាវឲ្យដំឡើងប្រាក់ខែដល់បុគ្គលិកកម្មករ៥ភាគរយ។
Tue, 26 Mar 2024 - 04min - 5230 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលនឹងស្នើឲ្យគណៈកម្មការយុត្តិធម៌ការងារ ដំឡើងប្រាក់ឈ្នួលស្របតាមអតិផរណា។ ** ការស្ទង់មតិរបស់ Newspollបង្ហាញថា ការគាំទ្រការបោះឆ្នោតបឋមសម្រាប់បក្សលេប័រធ្លាក់ចុះ។ ** រដ្ឋថាសម៉ាញៀ នៅតែស្ថិតក្នុងស្ថានភាពនយោបាយមិនប្រាកដប្រជា ខណៈដែលលោក Jeremy Rockliff ចរចាជាមួយសមាជិកសភាឆ្លងបក្ស។
Mon, 25 Mar 2024 - 03min - 5229 - ជនចំណាកស្រុកដែលមានពិន្ទុភាសាអង់គ្លេសខ្ពស់ ងាយស្រួលក្នុងការស្វែងរកការងារធ្វើ និងមិត្តភក្តិ
ការធ្វើដំណើររបស់ជនអន្តោប្រវេសន៍ជំនាញ និងនិស្សិតអន្តរជាតិ មកកាន់ប្រទេសអូស្ត្រាលី និងតួនាទីនៃជំនាញភាសាអង់គ្លេស ក្នុងការធានាបាននូវការងារគោលដៅរបស់ពួកគេកាន់តែឆាប់ ត្រូវបានកត់ត្រានៅក្នុងការស្រាវជ្រាវថ្មីមួយ។ អ្នកខ្លះអាចរកបានការងារដែលមានប្រាក់ ចំណូលលើសពីប្រាក់ឈ្នួលជាមធ្យមបាន ក្នុងពេលត្រឹមតែពីរបីខែប៉ុណ្ណោះ បន្ទាប់ពីមកតាំងទីលំនៅក្នុងប្រទេសនេះ ជាមួយនឹងការងារ ក្នុងវិស័យដែលខ្វះខាតអ្នកជំនាញ។
Fri, 22 Mar 2024 - 14min - 5228 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីប្រកាសកិច្ចព្រមព្រៀងថ្មី $4.6 ពាន់លានដុល្លារជាមួយអង់គ្លេស ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង AUKUS។ ** អាម៉េរិកដាក់ចេញនូវដំណោះស្រាយបទឈប់បាញ់នៅហ្គាហ្សា ទៅឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការបោះឆ្នោត។ ** អំពើហឹង្សាចំពោះនាយកសាលានៅក្នុងប្រទេសអូស្ត្រាលីកំពុងកើនឡើង ដោយជិតពាក់កណ្តាល ទទួលរងនូវអំពើហិង្សាលើរូបរាងកាយ។
Fri, 22 Mar 2024 - 10min - 5227 - នាយករដ្ឋមន្រ្តីកម្ពុជាចូលរួមពិធីពិសារអាហារស្រាយបួស "Ramadan" របស់ខ្មែរឥស្លាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមជាមួយប្រធានរដ្ឋសភាថៃ តំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម អតីតប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ព្រមទាំងថ្នាក់ដឹកនាំឥស្លាម នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គ្រូបង្រៀន គ្រូពេទ្យ ពាណិជ្ជករ សិស្ស និស្សិត សរុបប្រមាណជាង ៦០០០ នាក់ បានចូលរួមក្នុងពិធី “ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី២១មីនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។
Fri, 22 Mar 2024 - 04min - 5226 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ និងកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស។ ** រដ្ឋមន្ត្រីការបរទេសចិនបន្តទស្សនកិច្ចនៅទីក្រុងស៊ីដនីនៅថ្ងៃនេះ។ ** រដ្ឋាភិបាលកំពុងបន្តការបង្ក្រាបលើបារីអេឡិចត្រូនិច Vaping ដោយច្បាប់ថ្មី ដាក់ចូលទៅក្នុងសភាថ្ងៃនេះ។
Thu, 21 Mar 2024 - 04min - 5225 - កម្ពុជាគ្រោងសាងសង់មន្ទីរពេទ្យថ្នាក់តំបន់ចំនួន២ នៅខេត្តសៀមរាប និងកំពង់ចាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគម្រោងសាងសង់មន្ទីរពេទ្យថ្នាក់តំបន់ ចំនួន ២ នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ដោយគ្រោងចំណាយ ១៤១លានដុល្លារអាមេរិក។ មន្ទីរពេទ្យតំបន់នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ទាំង ២នេះ សម្រាប់ពិនិត្យព្យាបាលជំងឺធ្ងន់ ដូចជា ជំងឺមហារីក និងជំងឺបេះដូង ជាដើម។
Thu, 21 Mar 2024 - 05min - 5224 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្រ្តាលីអះអាងថា លោកខេវិន រ៉ាដ្ត នឹងនៅតែជា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅសហរដ្ឋអាមេរិក បើទោះជាលោកដូណាល់ ត្រាំ ជាប់ឆ្នោតក៏ដោយ។ ** ចិនប្រាប់សហរដ្ឋអាមេរិកកុំឱ្យ "កកូរកកាយបញ្ហា" ជុំវិញជម្លោះរបស់ខ្លួនជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ ** រដ្ឋវិចថូរៀប្រកាសពីគម្រោងសាកល្បងតាមដានអ្នកទោសតាមប្រព័ន្ធអេឡិចត្រូនិក ចំពោះជនល្មើសដែលជាក្មេងជំទង់។
Wed, 20 Mar 2024 - 11min - 5223 - សមាគមខ្មែរនៅរដ្ឋអូស្រ្តាលីខាងត្បូងមានសកម្មភាពឡើងវិញ បន្ទាប់ពីអាក់ខានអស់ជិត២ទសវត្សរ៍
សមាគមខ្មែរសាជីវកម្ម រដ្ឋអូស្ត្រាលីខាងត្បូង នៅទីក្រុងអាដឺឡែត ចាប់ផ្តើមកកើតឡើងតាំងពីឆ្នាំ ១៩៨១ មកម្ល៉េះ។ ប៉ុន្តែសមាគមបានអសកម្មភាព អស់រយៈពេលជិត២០ឆ្នាំ។ រហូតដល់ឆ្នាំ ២០២២ សមាគមក៏បានបន្តសកម្មភាពយ៉ាងរស់រវើកឡើងវិញ ទាំងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋខ្មែរអូស្រ្តាលី និងរៀបចំកម្មវិធីសំខាន់ៗផ្សេងៗទៀត។ សូមស្តាប់បទសម្ភាសជាមួយលោកអាន លេវី សមាគមខ្មែរសាជីវកម្ម រដ្ឋអូស្ត្រាលីខាងត្បូង នៅទីក្រុងអាដឺឡែត។
Wed, 20 Mar 2024 - 13min - 5222 - ក្មេងស្រីកម្ពុជាម្នាក់ដែលត្រូវបានគេជួញដូរនៅប្រទេសចិន បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ
ក្មេងស្រីកម្ពុជាម្នាក់ អាយុ ១៦ឆ្នាំ នៅខេត្តត្បូងឃ្មុំ ដែលត្រូវបានគេជួញដូរ នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ ហើយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះ នាងបានវិលត្រឡប់មកពីប្រទេសចិន មកដល់កម្ពុជាវិញហើយ។
Wed, 20 Mar 2024 - 03min - 5221 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលញូសៅវែល ការពារការអនុវត្តការឆែកឆេរខ្លួនប្រាណកុមារ នៅឯពិធីបុណ្យតន្ត្រី។ ** អូស្រ្តាលីដាក់សេចក្តីជូនដំណឹងអំពីការគំរាមកំហែងដែលលេចឡើងតាមអ៊ីនធឺណិត។ ** អ្នកកាសែតម្នាក់ដែលរាយការណ៍ពីការឡោមព័ទ្ធនៅមន្ទីរពេទ្យ នៅហ្គាហ្សាត្រូវបានចាប់ខ្លួន។
Tue, 19 Mar 2024 - 04min - 5220 - The importance of understanding cultural diversity among Indigenous peoples - សារៈសំខាន់នៃការយល់ដឹងពីភាពចម្រុះនៃវប្បធម៌ក្នុងចំណោមជនជាតិដើមភាគតិចអូស្រ្តាលី
Understanding the diversity within the First Nations of Australia is crucial when engaging with Aboriginal and Torres Strait Islander peoples and building meaningful relationships. - ការស្វែងយល់ពីភាពចម្រុះនៅក្នុងប្រជាជាតិដើមដំបូងនៃប្រទេសអូស្ត្រាលី- First Nations គឺមានសារៈសំខាន់ណាស់ នៅពេលចូលរួមជាមួយជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait និងការកសាងទំនាក់ទំនងដ៏មានអត្ថន័យ។
Tue, 19 Mar 2024 - 10min - 5219 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងសុន្ទរកថាលើកដំបូង បន្ទាប់ ឈ្នះឆ្នោតជាប្រធានាធិបតីម្តងទៀត។ ** ដំណើរការរបស់រដ្ឋាភិបាលត្រូវបានចោទសួរ បន្ទាប់ពីទិដ្ឋាការរបស់ជនភៀសខ្លួននៅហ្គាហ្សាមួយចំនួន ត្រូវបានលុបចោល នៅកណ្តាលជើងហោះហើរ។ ** បុគ្គលិកមើលថែទាំមនុស្សចាស់នឹងទទួលបានការដំឡើងប្រាក់ខែ ចន្លោះពី 18 - 28%។
Mon, 18 Mar 2024 - 04min - 5218 - #57 Talking about ageing (Med) - សិក្សាភាសាអង់គ្លេសភាគទី57៖ និយាយអំពីការចូលដល់វ័យចាស់
Learn fun phrases you can use to describe the process of growing older. - រៀនពីរបៀបនិយាយឃ្លាឃ្លោងសប្បាយៗដែលអ្នកអាចប្រើប្រាស់បាន ដើម្បីពិពណ៌នាអំពីដំណើរការនៃការវិវឌ្ឍន៍ទៅរកវ័យចាស់។
Mon, 18 Mar 2024 - 15min - 5217 - ប្រទេសអូស្ត្រាលីប្រឈមនឹងវិបត្តិជួលដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេល17ឆ្នាំ
ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងវិបត្តិលទ្ធភាពជួលដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល 17 ឆ្នាំ ដោយតម្លៃជួលកើនឡើងលើសពីកំណើនប្រាក់ចំណូល ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់។ របាយការណ៍ចុងក្រោយបំផុតនៃលទ្ធភាពក្នុងការជួល PropTrack Rental Affordability រកឃើញថា ក្រុមគ្រួសារដែលមានប្រាក់ចំណូលជាមធ្យម 110,000 ដុល្លារក្នុងមួយឆ្នាំ អាចមានលទ្ធភាពជួលបានត្រឹមតែ 39 ភាគរយ នៃអចលនទ្រព្យដែលមានដាក់ជួលប៉ុណ្ណោះ។
Fri, 15 Mar 2024 - 08min - 5216 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីស្ដារឡើងវិញនូវមូលនិធិផ្តល់ឱ្យ UNRWA បន្ទាប់ពីមានការពិនិត្យសើរើ។ ** ភាពចម្រូងចម្រាសនៃច្បាប់កាំភ្លើង ខណៈដែលនូវែលសេឡង់ប្រារព្ធខួបលើកទីប្រាំនៃការវាយប្រហារវិហារអ៊ីស្លាមនៅ Christchurch។ ** អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដនិយាយថាពាក្យ 'Long COVID ' ឬកូវីដរ៉ាំរ៉ៃ មិនគួរ យកមកប្រើប្រាស់ទៀតទេ។
Fri, 15 Mar 2024 - 12min - 5215 - ក្មេងស្រីកម្ពុជាម្នាក់អាយុ ១៦ឆ្នាំ ដែលត្រូវបានគេជួញដូរនៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ
ក្មេងស្រីកម្ពុជាម្នាក់ អាយុ ១៦ឆ្នាំ នៅខេត្តត្បូងឃ្មុំ ដែលត្រូវបានគេជួញដូរ នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ និងត្រៀមបញ្ជូនមកកម្ពុជាវិញឆាប់ៗ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
Fri, 15 Mar 2024 - 03min - 5214 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **កម្មករអណ្តូងរ៉ែម្នាក់ស្លាប់ បន្ទាប់ពីរលំអណ្តូងរ៉ែមាសនៅរដ្ឋវិចថូរៀ។ ** រដ្ឋមន្រ្តីការបរទេសចិននឹងមកទស្សនកិច្ចនៅប្រទេសអូស្រ្តាលីសប្តាហ៍ក្រោយ។ ** រដ្ឋាភិបាលរដ្ឋគ្វីនស្លេន កំពុងប្រឈមមុខនឹងការរិះគន់ចំពោះការចាប់ខ្លួនកុមារ និងយុវជនក្នុងតួលេខខ្ពស់ កាលពីឆ្នាំមុន។
Thu, 14 Mar 2024 - 04min - 5213 - នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសការពារជាថ្មីចំពោះគម្រោងព្រែកជីក ហ្វូណនតេជោ
ក្នុងពិធីជួបសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះថ្មីអន្តរជាតិតេជោ នៅខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសការពារជាថ្មីម្តងទៀត ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា ដែលជាការភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកសាប ទៅសមុទ្រ ចេញពីភ្នំពេញ កាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
Thu, 14 Mar 2024 - 04min - 5212 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលចិនចេញអនុសាសន៍ជាបណ្តោះអាសន្នឱ្យលើកលែងពន្ធស្រាដែលនាំចូលពីអូស្រ្តាលី។ ** រដ្ឋាភិបាលអូស្រ្តាលីត្រូវបានបង្ខំឱ្យចេញទិដ្ឋាការឡើងវិញ ដល់ជនជាប់ឃុំអន្តោរប្រវេសន៍ដែលត្រូវបានដោះលែងក្រោមអំណាចតុលាការ។ ** អូស្ត្រាលីបង្កើនការគាំទ្ររបស់ខ្លួនចំពោះសហរដ្ឋអាមេរិក និងគម្រោងទិញនាវាមុជទឹកនុយក្លេអ៊ែរ ចំពេលមានក្តីបារម្ភថាមានបញ្ហាការផលិត។
Wed, 13 Mar 2024 - 10min - 5211 - ដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជន
ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជនបានកំពុងធ្វើដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ តាមរយៈមូលធិនិសង្រ្គោះកុមារកម្ពុជាអូស្ត្រាលី។ បេសកម្មសំខាន់របស់ព្រះភិក្ខុទាំងពីរព្រះអង្គ គឺដើម្បីចូលរួមក្នុងកម្មវិធីដែលរៀបចំឡើងដោយមូលធិនិសង្រ្គោះកុមារកម្ពុជាអូស្រ្តាលីនិងស្ថាប័ននានា ក្នុងគោលបំណងប្រមូលថវិកាសប្បុរសធម៌ជួយមន្ទីរពេទ្យកុមារអង្គរ និងកុមារនៅតំបន់ដាច់ស្រយាល។
Wed, 13 Mar 2024 - 13min - 5210 - ស្ត្រីឧកញ៉ាវ័យក្មេងខាងអចលនទ្រព្យដីធ្លីម្នាក់នៅខេត្តសៀមរាបត្រូវបានចាប់ខ្លួន
អ្នកនាំពាក្យអយ្យការអម សាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនា បានចេញប្រកាស ផ្សាយថា ស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួន លោកស្រី ឡេង ចាន់ណា ដែលជាអគ្គនាយកក្រុមហ៊ុនទ្រីលាន ស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។លោកស្រី ឡេង ចាន់ណា មានងារជាឧកញ៉ាខាងអចលនទ្រព្យ ដីធ្លី នៅខេត្តសៀមរាប រងការប្តឹងផ្តល់ពីប្រជាពលរដ្ឋច្រើននាក់ ពាក់ព័ន្ធនឹងការឆបោក ក្នុងជំនួញដីធ្លីនោះ។
Wed, 13 Mar 2024 - 04min - 5209 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការវិនិយោគជាប្រវត្តិសាស្ត្រមួយត្រូវបានប្រកាសឡើង ដើម្បីដោះស្រាយភាពចង្អៀតណែននៅក្នុងសហគមន៍ដែនដីភាគខាងជើង។ ** គណៈកម្មការសុវត្ថិភាព eSafety ដំណើរការកូដថ្មីមួយ ដែលនឹងតម្រូវឱ្យ ក្រុមហ៊ុនអ៊ីនធឺណិត បញ្ឈប់មាតិការំលោភបំពានផ្លូវភេទលើកុមារនៅលើAI។ ** មនុស្ស១០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅងទីក្រុង Auckland បន្ទាប់ពី បានជួបប្រទះ "ព្រឹត្តិការណ៍បច្ចេកទេស" ក្នុងជើងហោះហើរចេញពីទីក្រុងស៊ីដនី។
Tue, 12 Mar 2024 - 03min - 5208 - How to prepare a job application: Tips for success - ការត្រៀមខ្លួនសម្រាប់ការដាក់ពាក្យសុំការងារធ្វើ៖ គន្លឹះសម្រាប់ភាពជោគជ័យ
When coming across an advertisement for a job that interests you, understanding the subsequent steps is crucial. Preparing the requisite documentation and comprehending the recruiter's expectations will enhance your likelihood of securing that position. - នៅពេលប្រទះឃើញការផ្សាយពាណិជ្ជកម្មសម្រាប់ការងារដែលអ្នកចាប់អារម្មណ៍ ការយល់ដឹងអំពីជំហានបន្តបន្ទាប់ គឺមានសារៈសំខាន់ណាស់។ ការសរសេរពាក្យសុំការងារធ្វើ អាចជារឿងដ៏ពិបាកមួយ ប៉ុន្តែការយល់ដឹងពីការរំពឹងទុករបស់អ្នកជ្រើសរើស នឹងបង្កើនឱកាសរបស់អ្នកក្នុងការធានាបានការងារនោះ។
Tue, 12 Mar 2024 - 11min - 5207 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលប្រកាសលុបចោលពន្ធលើទំនិញប្រមាណជា៥០០មុខ ** មានការជំរុញឱ្យរដ្ឋាភិបាលរដ្ឋវិចថូរៀវាយតម្លៃឡើងវិញនូវគោលជំហររបស់ខ្លួនលើការធ្វើតេស្តថ្នាំញៀន បន្ទាប់ពីបុរសម្នាក់ស្លាប់នៅពិធីបុណ្យតន្រ្តី។ ** អ៊ុយក្រែន និងសម្ព័ន្ធមិត្ត រិះគន់សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលស្នើឱ្យអ៊ុយក្រែនចរចាជាមួយរុស្ស៊ី។
Mon, 11 Mar 2024 - 04min - 5206 - #56 Organising a party (Med) - សិក្សាភាសាអង់គ្លេសភាគទី56៖ ការរៀបចំពិធីជប់លៀងFri, 08 Mar 2024 - 12min
- 5205 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសដែលរងការចោទប្រកាន់ពីបទសម្លាប់ស្ត្រី Ballarat ឈ្មោះ Samantha Murphy ត្រូវបានប្រកាសអត្តសញ្ញាណ។ ** របាយការណ៍ទិវានារីអន្តរជាតិ៖ គម្លាតប្រាក់បៀវត្សរ៍យេនឌ័រនៅអូស្រ្តាលីមានកម្រិតទាប គឺ12 ភាគរយ។ ** ដប់ឆ្នាំក្រោយការបាត់ខ្លួននៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ។
Fri, 08 Mar 2024 - 12min - 5204 - នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យបង្ក្រាបបុគ្គលណាដែលបំផ្លាញសំណង់ប្រវត្តិសាស្ត្រ
ក្នុងពិធីអបអរសាទរទិវាវប្បធម៌ ៣ មីនា ដែលរៀបចំឡើង កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់បុគ្គលទាំងឡាយណា ដែលមានចេតនា បំផ្លាញសំណង់ប្រវត្តិសាស្ត្ររបស់កម្ពុជា។
Fri, 08 Mar 2024 - 02min - 5203 - សមិទ្ធិផលនៃកិច្ចប្រជុំកំពូលពេិសេសអាស៊ាន-អូស្រ្តាលីរបស់កម្ពុជា
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា។ បេសកកម្មចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់លោក ហ៊ុន ម៉ាណែត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច។
Fri, 08 Mar 2024 - 05min - 5202 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលិសចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងការបាត់ខ្លួនស្រ្តីបាឡារ៉ាត់ឈ្មោះ Samantha Murphy។ ** រដ្ឋាភិបាលសហព័ន្ធប្រកាសបង់ប្រាក់ស៊ុបភើសម្រាប់ការឈប់សម្រាក របស់ឳពុកម្តាយពេលសម្រាលបុត្រ “paid parental leave”។ ** ប្រតិបត្តិការរុករកអាបេស្តូសបង្ហាញទីតាំងចំនួន ៧៥កន្លែង មានស្រទាប់ការពារក្រាលលើដីដែលមានជាតិពុល នៅទីក្រុងស៊ីដនី។
Thu, 07 Mar 2024 - 03min - 5201 - លទ្ធផលនៃការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានពិសេស នៅទីក្រុងមែលប៊ន
មេដឹកនាំមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានប្រមូលផ្តុំគ្នានៅទីក្រុងមែលប៊នសម្រាប់កិច្ចប្រជុំកំពូលពិសេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ បញ្ហាជាមួយសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា និងបម្រែបម្រួលអាកាសធាតុបានគ្របដណ្ដប់លើកិច្ចពិភាក្សាការទូត ដោយអូស្ត្រាលីបានប្រកាសមូលនិធិរាប់ពាន់លានដុល្លារដើម្បីជំរុញទំនាក់ទំនងក្នុងតំបន់។
Thu, 07 Mar 2024 - 09min - 5200 - កិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលី រយៈពេលបីថ្ងៃ នៅទីក្រុងម៉ែលប៊ន
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅទីក្រុងម៉ែលប៊ន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន -អូស្រ្តាលី បានបញ្ចប់ទៅ ដោយមានទាំងបាតុកម្មប្រឆាំង និងគាំទ្ររូបលោក ប៉ុន្តែមិនមានអំពើហិង្សាកើតឡើងទេ។
Wed, 06 Mar 2024 - 09min - 5199 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្រុមហ៊ុន Qantas ត្រូវពិន័យ $250,000 បន្ទាប់ពីមានការចោទប្រកាន់ពីការរើសអើង និងការរំលោភលើសុខភាព និងសុវត្ថិភាព។ ** សេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី កើនឡើង 0.2 ភាគរយនៅក្នុងត្រីមាសខែធ្នូ។ ** លោក Joe Biden កំណត់ថានឹងឈ្នះការតែងតាំងបឋមរបស់រដ្ឋ Iowa។
Wed, 06 Mar 2024 - 11min - 5198 - លទ្ធផលផ្លូវការនៃការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៥ ខែមីនា បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
Wed, 06 Mar 2024 - 07min - 5197 - កម្ពុជា-អូស្ត្រាលី ចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស
កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី។ កិច្ចប្រជុំទ្វេភាគីនេះ បានធ្វើឡើង ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
Wed, 06 Mar 2024 - 04min - 5196 - Tackling misinformation: How to identify and combat false news - ដោះស្រាយព័ត៌មានមិនពិត៖ របៀបកំណត់អត្តសញ្ញាណ និងប្រឆាំងចំពោះព័ត៌មានក្លែងក្លាយ
In an era where information travels at the speed of light, it has become increasingly difficult to distinguish between true and false. Whether deemed false news, misinformation, or disinformation, the consequences are the same - a distortion of reality that can affect people's opinions, beliefs, and even important decisions. - នៅក្នុងយុគសម័យដែលព័ត៌មានធ្វើដំណើរក្នុងមួយពព្រិចភ្នែក ការបែងចែកអំពីការពិតនិងមិនពិត បានក្លាយទៅជាបញ្ហាប្រឈមកាន់តែខ្លាំងឡើង។ មិនថាវាត្រូវបានគេដាក់ស្លាកថាជាព័ត៌មានមិនពិត ព័ត៌មានមិនច្បាស់លាស់ ឬព័ត៌មានក្លែងបន្លំបោកប្រាស់ ផលប៉ះពាល់នៅតែដដែល - ការបំភ្លៃការពិតដែលអាចបំប្លែងគំនិត បង្កើតជំនឿ និងសូម្បីតែមានឥទ្ធិពលលើការសម្រេចចិត្តសំខាន់ៗ។ ថ្ងៃនេះ យើងនឹងស្វែងយល់អំពីប្រធានបទដ៏ស្មុគស្មាញនេះ ដោយលាតត្រដាងពីប្រភពដើមរបស់វា បំភ្លឺអំពីយន្តការនៅពីក្រោយព័ត៌មានមិនពិត និងផលប៉ះពាល់ជាសក្តានុពលរបស់វាមកលើសង្គម។
Tue, 05 Mar 2024 - 13min - 5195 - ព័ត៌មានខ្លីៗពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗ៖ ** ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីអូស្រ្តាលីនិងកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានថ្ងៃនេះ។ ** រដ្ឋាភិបាលអាល់បានីកំពុងបង្កើតកន្លែងផ្តល់ហិរញ្ញប្បទានវិនិយោគចំនួន 2 ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ** ការកែលម្អលទ្ធភាពទទួលបានទិដ្ឋាការសម្រាប់អាស៊ីអាគ្នេយ៍ស្ថិតនៅក្នុងការឆ្លើយតបរបស់រដ្ឋាភិបាលអូស្រ្តាលី ចំពោះអនុសាសន៍សេដ្ឋកិច្ច។
Tue, 05 Mar 2024 - 03min - 5194 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **កិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលីចាប់ផ្តើមជាផ្លូវការនៅទីក្រុងម៉ែលប៊ន នៅថ្ងៃនេះ។ ** មានការជួបជុំតវ៉ាប្រឆាំងក៏ដូចជាការគាំទ្រចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោក នាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត នៅក្នុងទីក្រុងម៉ែលប៊ន។ ** ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់ បម្រែបម្រួលអាកាសធាតុ និងថាមពលស្អាត គឺជារបៀបវារៈកំពូលនៃកិច្ចប្រជុំពិសេសអាស៊ានអូស្រ្តាលី។
Mon, 04 Mar 2024 - 03min - 5193 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុគ្គលិកត្រូវបានជម្លៀសចេញ បន្ទាប់ពីមានរណ្តៅស្រុតនៅខាងក្រោមអគារការិយាល័យក្រុងស៊ីដនី។ ** ការកាន់ទុក្ខជូនសមាជិកព្រឹទ្ធសភាបក្សលេប័រនៃរដ្ឋវិចថូរៀ លោកស្រី Linda White។ ** ASIO ការពារសេចក្តីសម្រេចដែលមិនបង្ហាញឈ្មោះអតីតអ្នកនយោបាយ ដែលត្រូវបានបញ្ចុះបញ្ចូលដោយបណ្តាញចារកម្មបរទេស។
Fri, 01 Mar 2024 - 12min - 5192 - ក្រសួងមហាផ្ទៃកម្ពុជាដាក់បទបញ្ជាឱ្យពង្រឹងការអនុវត្តច្បាប់ចំពោះអ្នកប្រើយាន្តយន្តពាក់ផ្លាកលេខ «នគរបាល» ឬ «ន.ប»
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យអគ្គស្នងការដ្ឋានគរបាលជាតិ រួមទាំងស្នងការនគរបាលរាជធានីខេត្តទូទាំងប្រទេស ត្រូវពង្រឹងការគ្រប់គ្រង និងចាត់វិធានការ ចំពោះការប្រើប្រាស់ផ្លាកលេខយានយន្ត «នគរបាល» ឬ «ន.ប» ជាលក្ខណៈឯកជន ខុសពីគោលការណ៍ច្បាប់កំណត់។
Fri, 01 Mar 2024 - 03min - 5191 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សដំបូងគេដែលត្រូវបានរកឃើញថាមានទោស នៅក្រោមច្បាប់ជ្រៀតជ្រែកពីបរទេសរបស់អូស្ត្រាលី... ** សេចក្តីណែនាំថ្មីស្តីពីការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩... ** ភ្លើងឆេះព្រៃចំនួនពីរត្រូវបានគ្រប់គ្រងនៅភាគខាងលិចរដ្ឋវិចថូរៀ។
Thu, 29 Feb 2024 - 03min - 5190 - ប្រាក់សន្សំត្រូវបានចាយអស់? អ្នកសេដ្ឋកិច្ចថា អ្នកមិនមែនជាមនុស្សតែម្នាក់ទេ ហើយវាកើតឡើងដោយចេតនា
អត្រាប្រាក់សន្សំរបស់ក្រុមគ្រួសារអូស្ត្រាលី បានធ្លាក់ដល់កម្រិតទាបក្នុងរយៈពេល 17 ឆ្នាំមកនេះ ពោលគឺប្រាក់សន្សំគឺមានត្រឹមតែ 1.1% នៃប្រាក់ចំណូលសរុបក្រោយពេលបង់ពន្ធតែប៉ុណ្ណោះ ។ ខណៈដែលមានការទម្លាក់កំហុសទៅលើថ្លៃចំណាយខ្ពស់លើការរស់នៅនោះ សេដ្ឋវិទូម្នាក់និយាយថា ភាគច្រើនវាគឺជាលទ្ធផលនៃការសម្រេចចិត្តគោលនយោបាយដោយចេតនារបស់ធនាគារកណ្តាលនៃប្រទេសអូស្ត្រាលី។
Thu, 29 Feb 2024 - 10min - 5189 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់អូស្ត្រាលីរក្សាស្ថិរភាពនៅកម្រិត 3.4%។ ** គណបក្សហ្រ្គីនកំពុងតែដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាលលុបចោលការកាត់កងពន្ធ negative gearing។ ** ប្រជាជនរដ្ឋវិចថូរៀនៅមានពេលប៉ុន្មានម៉ោងទៀត ដើម្បី ជម្លៀសចេញពីតំបន់ភ្លើងឆេះព្រៃនៅភាគខាងលិចនៃរដ្ឋនេះ ។
Wed, 28 Feb 2024 - 14min - 5188 - ព្រះសពរបស់សម្តេចព្រះសង្ឃរាជ ទេព វង្ស តម្កល់ធ្វើបុណ្យរហូតដល់ថ្ងៃទី៣ ខែមីនា
សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស បានសុគត កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម ៩៣វស្សា ដោយរោគាពាធ។ ព្រះសពរបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ត្រូវបានតម្កល់ធ្វើបុណ្យ នៅវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។
Wed, 28 Feb 2024 - 02min - 5187 - គជប ត្រួតពនិត្យលើលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធិសភា
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺបន្ទាប់ពីការបោះឆ្នោត បាន ២ថ្ងៃ គ.ជ.ប បានបើកការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រួចមក គ.ជ.ប បានប្រកាសថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺមានភាពត្រឹមត្រូវ។
Wed, 28 Feb 2024 - 07min - 5186 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
**ប៉ូលិសរកឃើញសាកសពនៅក្នុងប្រតិបត្តិការតាមរកគូស្នេហ៍ Jesse Baird និង Luke Davies។ ** អតីតនាយករដ្ឋមន្ត្រី លោក Scott Morrison ថ្លែងសុន្ទរកថាចុងក្រោយទៅកាន់សភា។ ** អាជ្ញាធរនៅតំបន់ភាគខាងលិចរដ្ឋវិចថូរៀ ប្រាប់ឱ្យអ្នកស្រុកចាកចេញពីផ្ទះរបស់ពួកគេ នៅមុនពេលស្ថានភាពភ្លើងឆេះនៅថ្ងៃស្អែក។
Tue, 27 Feb 2024 - 03min - 5185 - Are you eligible for the Higher Education Loan Program? - របៀបចូលប្រើប្រាស់កម្មវិធីឥណទានសម្រាប់ការអប់រំឧត្តមសិក្សា -HELP
Around three million Australians have a government loan through HELP, the Higher Education Loan Program. You too may be eligible to defer your tertiary tuition fees until you secure a job. - ប្រជាជនអូស្ត្រាលីប្រហែល 3 លាននាក់ ខ្ចីប្រាក់ពីរដ្ឋាភិបាលតាមរយៈកម្មវិធីឥណទានការអប់រំឧត្តមសិក្សា ឬហៅកាត់ថា HELP ។ អ្នកក៏ប្រហែលជាអាចមានសិទ្ធិពន្យាពេលបង់ថ្លៃសិក្សារបស់អ្នក រហូតដល់អ្នកមានការងារធ្វើបានដែរ។
Tue, 27 Feb 2024 - 10min - 5184 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសញូសៅវែលកំពុងបន្តស្វែងរកសាកសពគូស្នេហ៍ Jesse Baird និង Luke Davies។ ** ការស្ទង់មតិបង្ហាញថា ការបោះឆ្នោត by-election នៅ Dunkleyមានការងាករេចេញពីបក្សលេប័រ។ ** អូស្ត្រាលីដាក់ទណ្ឌកម្មមន្ត្រីពន្ធនាគាររុស្ស៊ី បន្ទាប់ពីការស្លាប់របស់លោក Alexei Navalny។
Mon, 26 Feb 2024 - 04min - 5183 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានការអំពាវនាវឱ្យអូស្ត្រាលីបង្កើនជំនួយរយៈពេលវែងសម្រាប់អ៊ុយក្រែន... ** ផ្ទះ និងទ្រព្យសម្បត្តិជាច្រើនបានខូចខាតដោយសារភ្លើងឆេះព្រៃនៅភាគខាងលិចរដ្ឋវិចរូរៀ… ** មន្រ្តីប៉ូលីសម្នាក់ត្រូវបានចាប់ខ្លួន ចំពេលការស្វែងរកគូស្នេហ៍មួយគូនៅទីក្រុងស៊ីដនីដែលបានបាត់ខ្លួន។
Fri, 23 Feb 2024 - 11min
Podcasts similar to SBS Khmer - SBS ខ្មែរ
- El Partidazo de COPE COPE
- Herrera en COPE COPE
- Es la Mañana de Federico esRadio
- La Noche de Dieter esRadio
- Hondelatte Raconte - Christophe Hondelatte Europe 1
- Curiosidades de la Historia National Geographic National Geographic España
- 財經一路發 News98
- La rosa de los vientos OndaCero
- Más de uno OndaCero
- La Zanzara Radio 24
- L'Heure Du Crime RTL
- El Larguero SER Podcast
- Nadie Sabe Nada SER Podcast
- SER Historia SER Podcast
- Todo Concostrina SER Podcast
- 安住紳一郎の日曜天国 TBS RADIO
- アンガールズのジャンピン[オールナイトニッポンPODCAST] ニッポン放送
- 辛坊治郎 ズーム そこまで言うか! ニッポン放送
- 飯田浩司のOK! Cozy up! Podcast ニッポン放送
- 吳淡如人生實用商學院 吳淡如
- 武田鉄矢・今朝の三枚おろし 文化放送PodcastQR
Other News & Politics Podcasts
- The Ray Hadley Morning Show 2GB
- Ben Fordham Live on 2GB Breakfast Radio 2GB
- Nights with John Stanley 2GB & 4BC
- The Bolt Report Sky News Australia / NZ
- Dateline NBC NBC News
- You Cannot Be Serious Sam Newman & Don Scott
- Credlin Sky News Australia / NZ
- Global News Podcast BBC World Service
- Paul Murray Live Sky News Australia / NZ
- 3AW Mornings with Tom Elliott 3AW
- Late Night Live - Full program podcast ABC listen
- The Dan Bongino Show Cumulus Podcast Network | Dan Bongino
- Six Tackles With Gus 9Podcasts
- Australia Overnight with Mike Jeffreys 2GB
- Ukraine: The Latest The Telegraph
- Sky Sports Radio's Big Sports Breakfast Sky Sports Radio
- UFO WARNING UFO WARNING
- The Sean Hannity Show Sean Hannity
- The Rita Panahi Show Sky News Australia / NZ
- 2GB Weekends - Full Show 2GB