Filtra per genere

កម្មវិធីវិទ្យុពេលរាត្រី - វីអូអេ

កម្មវិធីវិទ្យុពេលរាត្រី - វីអូអេ

វីអូអេ

កម្មវិធីវិទ្យុពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៦០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

3142 - ព័ត៌មានពេលរាត្រី ៤ ឧសភា៖ នៅ​កម្ពុជា ប្រពៃណី​បន់ស្រន់​«ព្រលែង​សត្វ» អាច​ប៉ះពាល់​ដល់​ប្រភេទ​សត្វ​​ចាប​មួយ​ចំនួន - ឧសភា ០៤, ២០២៤
0:00 / 0:00
1x
  • 3142 - ព័ត៌មានពេលរាត្រី ៤ ឧសភា៖ នៅ​កម្ពុជា ប្រពៃណី​បន់ស្រន់​«ព្រលែង​សត្វ» អាច​ប៉ះពាល់​ដល់​ប្រភេទ​សត្វ​​ចាប​មួយ​ចំនួន - ឧសភា ០៤, ២០២៤

    ព័ត៌មាននៅថ្ងៃនេះ​មាន​ដូចជា នៅ​កម្ពុជា ប្រពៃណី​បន់ស្រន់​«ព្រលែង​សត្វ» អាច​ប៉ះពាល់​ដល់​ប្រភេទ​សត្វចាប​មួយ​ចំនួន។ អង្គការ​សហប្រជាជាតិ​រិះគន់​ច្បាប់​ចំណាក​ស្រុក​រវ៉ាន់ដា​ថ្មី​របស់​អង់គ្លេស ខណៈ​ពេល​ដែល​សោកនាដកម្ម​តាម​ទូក​បង្ហាញ​ពី​គ្រោះថ្នាក់នៃ​ការឆ្លងកាត់​ព្រែកជីក និង​ព័ត៌មាន​ផ្សេងៗទៀត៕

    Sat, 04 May 2024 - 59min
  • 3141 - ព័ត៌មានពេលរាត្រី ៣ ឧសភា៖ អង្គការ​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធានា​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន - ឧសភា ០៣, ២០២៤

    ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អង្គការ​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធានា​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន។ លោក Austin ថា អាមេរិក​មិន​ទាន់​ឃើញ​សញ្ញា​ណា​មួយ​នៃ​ចេតនា​វាយប្រហារ​លើ​កងទ័ព​អាមេរិក​ដែល​កំពុង​សាងសង់​កំពង់ផែ​នៅ​តំបន់​ហ្កាហ្សា​នោះ​ឡើយ និង​ព័ត៌មាន​ផ្សេងទៀត៕

    Fri, 03 May 2024 - 59min
  • 3140 - ព័ត៌មានពេលរាត្រី ២ ឧសភា៖ ក្រសួងការពារជាតិថា ការផ្ទុះគ្រាប់សម្លាប់យោធិន២០នាក់ជាបញ្ហាបច្ចេកទេស - ឧសភា ០២, ២០២៤

    ព័ត៌មាននៅថ្ងៃនេះមានដូចជា ក្រសួងការពារជាតិថា ការផ្ទុះគ្រាប់សម្លាប់យោធិន២០នាក់ជាបញ្ហាបច្ចេកទេស។ បទសម្ភាសន៍ VOA អំពីស្ថានភាពសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា ខណៈពិភពលោកត្រៀមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក និងព័ត៌មានផ្សេងទៀត៕

    Thu, 02 May 2024 - 59min
  • 3139 - ព័ត៌មានពេលរាត្រី ១ ឧសភា៖ លោក ស៊ឹង សែនករុណា ភៀសខ្លួនទៅអូស្ត្រាលី ខណៈប្រឈមពាក្យបណ្តឹងពីគណបក្សប្រជាជនកម្ពុជា - ឧសភា ០១, ២០២៤

    ព័ត៌មាននៅថ្ងៃនេះមានដូចជា នៅថ្ងៃទិវាពលកម្មអន្តរជាតិ មេដឹកនាំសហជីពស្នើបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព។ លោក ស៊ឹង សែនករុណា ភៀសខ្លួនទៅអូស្ត្រាលី ខណៈប្រឈមពាក្យបណ្តឹងពីគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន ម៉ាណែត បន្តការពារគម្រោងព្រែកជីកហ្វូណនព័ត៌មានផ្សេងទៀត៕

    Wed, 01 May 2024 - 59min
  • 3138 - ព័ត៌មានពេលរាត្រី ៣០ មេសា៖ អ្នកតាមដាន​ទទូច​ឱ្យ​ឈប់​ការផ្សាយ​គ្រឿង​ស្រវឹង​តាម​ទីសាធារណៈ - មេសា ៣០, ២០២៤

    ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកតាមដាន​ទទូច​ឱ្យ​ឈប់​ការផ្សាយ​គ្រឿង​ស្រវឹង​តាម​ទីសាធារណៈ។ ការចាប់ខ្លួន​មេដឹកនាំ​សហជីព​លោក ជា ចាន់ នាំ​ឱ្យ​មាន​ការរិះគន់។ លោក Blinken នឹង​ជួប​មន្ត្រី​ហ្សកដានី​ដើម្បី​ជំរុញ​បទឈប់​បាញ់គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ និង​ព័ត៌មាន​ផ្សេងទៀត៕

    Tue, 30 Apr 2024 - 59min
Mostra altri episodi