Podcasts by Category

វិទ្យុអាស៊ីសេរី

វិទ្យុអាស៊ីសេរី

RFA

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

2443 - លោក ហ៊ុន សែន ចង់ប្រមូលលុយពីឧកញ៉ាជីកព្រែកហ្វូណន
0:00 / 0:00
1x
  • 2443 - លោក ហ៊ុន សែន ចង់ប្រមូលលុយពីឧកញ៉ាជីកព្រែកហ្វូណន

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ១. លោក ហ៊ុន សែន គ្រោងប្រមូលលុយពីឧកញ៉ាជីកព្រែកហ្វូណន ២.ពលកររងការបង្ខាំងនៅប្រទេសអារ៉ាប់ខ្លះឈឺងើបលែងរួចដោយសារអត់អាហារ ៣.អ្នកសារព័ត៌មានស្នើឱ្យអាជ្ញាធរបញ្ឈប់ការលាបពណ៌អ្នកសារព័ត៌មានឯករាជ្យ ៤.យុវជនខ្មែរក្រោមចេញមុខទាមទារសិទ្ធិជនជាតិដើមក្នុងវេទិកា UN . រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    Sat, 27 Apr 2024
  • 2442 - សាលាឧទ្ធរណ៍តម្កល់សំណុំរឿងផ្តន្ទាទោសលោក វឿង សំណាង ដាក់គុក៦ឆ្នាំដដែល

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ ២០២៤៖ ១. សហជីព និងកូដករណាហ្គាវើលដ៍ស្នើឱ្យតុលាការកំពូលទម្លាក់បទចោទប្រកាន់និងផ្ដល់យុត្តិធម៌ដល់ពួកគេ ២. សាលាឧទ្ធរណ៍តម្កល់សំណុំរឿងផ្តន្ទាទោសសកម្មជនបក្សប្រឆាំងលោក វឿង សំណាង ដាក់គុក៦ឆ្នាំដដែល ៣. ស្នងការខេត្តបាត់ដំបងនៅមិនទាន់រកឃើញក្រុមជនល្មើសវាយដំបុរសខ្មែរ-អូស្ត្រាលីឲ្យរងរបួសធ្ងន់ធ្ងរ ៤. មន្ត្រីសង្គមស៊ីវិល និងយុវជន រំលឹកខួប១២ឆ្នាំ នៃការឃាតកម្មបាញ់សម្លាប់សកម្មជនព្រៃឈើលោក ឈុត វុទ្ធី...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត

    Fri, 26 Apr 2024
  • 2441 - [ភាគ ៥០]៖ ឆ្នាំណាគ្របហ្នឹង

    លោកអ្នកនាងកញ្ញាជាទីមេត្រី, ក្នុងនាទីផតខាស់ របស់វិទ្យុអាស៊ីសេរី នៃសប្តាហ៍នេះ យើងនឹងលើកយកប្រធានបទមួយ ដែលលោកអ្នកស្តាប់ផ្ញើមក ដើម្បីអោយយើងពិភាក្សា។ នោះគឺពាក្យទំនៀមខ្មែរថា "ឆ្នាំងណាគ្របហ្នឹង"។ ចូលរួមពិភាក្សាជាមួយលោក ជុន ច័ន្ទបុត្រ និង លោក សំ ប៉ូលី គឺព្រះតេជព្រះគុណ លួត សាវ៉ាត។ តើពេលដែលយើងនិយាយថា "ឆ្នាំងណាគ្របហ្នឹង" យើងចង់មានន័យយ៉ាងណា? ហេតុអ្វីបានជាលោកអ្នកស្តាប់ចង់អោយមានការពិភាក្សាអំពីរឿងនេះ? សូមអញ្ជើញ លោកអ្នកនាងកញ្ញាតាមដានស្តាប់ដូចតទៅ៖ ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា «កម្ពុជា​សប្តាហ៍​នេះ» ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​ --- ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖ 👉 Apple: https://kh.rfa.org/applepodcasts 👉 Google: https://kh.rfa.org/googlepodcasts 👉 Spotify: https://kh.rfa.org/spotifypodcasts 👉 RFA: https://kh.rfa.org/podcasts — #វិទ្យុអាស៊ីសេរី #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #យ៉ងចាន់តារា #ហ៊ុនសែន #រដ្ឋាភិបាល #ហ៊ុនម៉ាណែត #គណបក្សប្រជាជនកម្ពុជា #អង្គរ #ចូលឆ្នាំថ្មី #សង្ក្រាន #RFAKhmer #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #HunManet #Angkor #Sangkran #KhmerNewYear

    Fri, 26 Apr 2024
  • 2440 - លោក ហ៊ុន ម៉ាណែត ចោទ លោក សម រង្សីថា អសមត្ថភាពមើលមិនឃើញពីប្រយោជន៍របស់ព្រែកជីកហ្វូណន

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ១.លោក ហ៊ុន ម៉ាណែត ចោទ លោក សម រង្សីថា អសមត្ថភាពមើលមិនឃើញពីប្រយោជន៍របស់ព្រែកជីកហ្វូណន ២.សង្គមស៊ីវិលនិងសកម្មជនព្រៃឈើបន្តទាមទារយុត្តិធម៌ក្នុងខួប១២ឆ្នាំនៃឃាតកម្មរបស់លោក ឈុត វុទ្ធី ៣.សាលាឧទ្ធរណ៍តម្កល់សំណុំរឿងផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង លោក វឿង សំណាង ដាក់គុក៦ឆ្នាំ ៤.វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងមានលោក សម រង្ស៊ី មកពិភាក្សាជុំវិញពីប្រភពលុយដែលលោក ហ៊ុន សែន យកមកទិញមនុស្សឲ្យបិទមាត់... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    Fri, 26 Apr 2024
  • 2439 - មេធាវីថា សវនាការជំនុំជម្រៈលោក កឹម សុខា នឹងមិនអាចបញ្ចប់តាមការគ្រោងទុកនោះទេ

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤៖ ១. មេធាវីថា សវនាការជំនុំជម្រៈលោក កឹម សុខា នឹងមិនអាចបញ្ចប់តាមការគ្រោងទុកនោះទេ ២. ប្រធានគណបក្សភ្លើងទៀនប្រាប់តុលាការថា លទ្ធិប្រជាធិបតេយ្យបន្តធ្លាក់ចុះក្នុងអាណត្តិលោក ហ៊ុន ម៉ាណែត ៣.មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរអប្សរាបញ្ឈប់ការរុះរើផ្ទះសម្បែងពលរដ្ឋ ក្នុងតំបន់អង្គរនៅខេត្តសៀមរាប ៤. ក្រុមពលកររងគ្រោះនៅប្រទេសអារ៉ាប់ជាច្រើននាក់ នៅមិនទាន់ត្រូវបានបញ្ជូនមកកម្ពុជានៅឡើយទេ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត

    Thu, 25 Apr 2024
Show More Episodes