Nach Genre filtern

វិទ្យុអាស៊ីសេរី

វិទ្យុអាស៊ីសេរី

RFA

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

2378 - កម្មកររាប់ម៉ឺននាក់ផ្នែកសេវាកម្មទេសចរណ៍ កំពុងគ្មានការងារធ្វើ
0:00 / 0:00
1x
  • 2378 - កម្មកររាប់ម៉ឺននាក់ផ្នែកសេវាកម្មទេសចរណ៍ កំពុងគ្មានការងារធ្វើ

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៤៖ ១. កម្មកររោងចក្រ អ.ជី ហ៊្វូតវែរ មួយចំនួនប្រឈមការបាត់បង់ការងារទាំងស្រុង ២. កម្មកររាប់ម៉ឺននាក់ផ្នែកសេវាកម្មទេសចរណ៍ កំពុងគ្មានការងារធ្វើ ខណៈរដ្ឋាភិបាលអះអាងពីចំនួនភ្ញៀវទេសចរកើនឡើង ៣. ពលករស្នើអាជ្ញាធរលុបបំបាត់អំពើពុករលួយនៅតាមច្រកព្រំដែនខ្មែរ-ថៃនៅមុនបុណ្យចូលឆ្នាំថ្មី ៤. តើមានមូលហេតុអ្វី បណ្តាលឲ្យកើតជំងឺមហារីកពោះវៀនធំ? ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។

    Thu, 28 Mar 2024
  • 2377 - វៀតណាម បន្តចាប់ផ្សឹកនិងឃុំខ្លួនព្រះសង្ឃខ្មែរក្រោម ៤អង្គ និងពលរដ្ឋម្នាក់

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ១. អាជ្ញាធរវៀតណាម បន្តចាប់ផ្សឹកនិងឃុំខ្លួនព្រះសង្ឃខ្មែរក្រោម ៤អង្គ និងពលរដ្ឋម្នាក់ទៀត ២. អង្គការសង្គមស៊ីវិល ស្នើឱ្យក្រសួងមហាផ្ទៃសម្រួលនីតិវិធីធ្វើជំរឿនអង្គការសង្គមស៊ីវិល ៣. ពលរដ្ឋ ស្នើក្រសួងធនធានទឹកដាក់គោលការណ៍ជាក់លាក់ការពារបរិស្ថាននិងព្រៃលិចទឹកបឹងទន្លេសាប ៤. ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តព្រះវិហារ គ្រោងភៀសខ្លួនទៅថៃដើម្បីគេចចេញពីការតាមចាប់ខ្លួន ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។

    Thu, 28 Mar 2024
  • 2376 - សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសវៀតណាមករណីចាប់ផ្សឹកចៅអធិការវត្ត

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ១. ព្រះសង្ឃ និងអង្គការសិទ្ធិមនុស្ស ចាត់ទុកការចាប់ផ្សឹកព្រះចៅអធិការវត្ត និងឃាត់ខ្លួនខ្មែរក្រោម២នាក់ជាអំពើរំលោភច្បាប់ និងអមនុស្សធម៌ ២. ពលករ ស្នើអាជ្ញាធរលុបបំបាត់អំពើពុករលួយនៅតាមច្រកព្រំដែនខ្មែរ-ថៃនៅមុនបុណ្យចូលឆ្នាំថ្មី ៣. ពលរដ្ឋរងគ្រោះដោយសារតែការបង្ក្រាបហិង្សានៅខេត្តព្រះវិហារ គ្រោងធ្វើដំណើរទៅថៃដោយសារតែអាជ្ញាធរបន្តស្វែងរកចាប់ខ្លួនពួកគេ ៤. ជនជាតិដើមព្នង ៣ភូមិ ព្រមានធ្វើបាតុកម្មដេកនៅសាលាខេត្តមណ្ឌលគិរី បើមិនប្រគល់ដីសហគមន៍ជូនពួកគាត់វិញទេ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។

    Wed, 27 Mar 2024
  • 2375 - សមត្ថកិច្ចខេត្តព្រះសីហនុ កំពុងប្រឹងប្រែងបង្ក្រាបទីតាំងឆបោកតាមអនឡាញ

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០២៤៖ ១. ជនរងគ្រោះដែលដាក់ប្រាក់វិនិយោគ ស្នើក្រុមហ៊ុនCIC សងប្រាក់ដាក់ទុនរបស់ពួកគេវិញ ២. ពលរដ្ឋរងគ្រោះថា អាជ្ញាធរខណ្ឌព្រែកព្នៅ បំភាន់ភ្នែកមហាជនដាក់ស្លាកថាម្ចាស់ដីនៅក្បែរបឹងតាមោក យល់ព្រមទទួលយកគោលការណ៍ដោះដូរដី ៣. សកម្មជនសង្ឃខ្មែរក្រោមគ្រោងសាងសង់កុដិនៅក្បែរផ្ទះគង់នៅ ក្រោយអាជ្ញាធរវៀតណាមបណ្ដេញចេញពីវត្ត ៤. សមត្ថកិច្ចខេត្តព្រះសីហនុកំពុងប្រឹងប្រែងបង្ក្រាបទីតាំងឆបោកតាមអនឡាញ ខណៈក្រុមហ៊ុនបង្កើនការប្រកាសជ្រើសរើសបុគ្គលិក ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។

    Tue, 26 Mar 2024
  • 2374 - ប្រវត្តិក្រុមហ៊ុន CIC ដែលជាប់សង្ស័យពីការឆបោកប្រាក់រាប់លានដុល្លារ

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ១. តើក្រុមហ៊ុន CIC ដែលជាប់សង្ស័យពីការឆបោក មានប្រវត្តិ និងការវិនិយោគលើវិស័យអ្វីខ្លះ? ២. អាជ្ញាធរខណ្ឌព្រែកព្នៅ បោះស្លាកថា ម្ចាស់ដីនៅក្បែរបឹងតាមោកបានទទួលយកគោលការណ៍ដោះដូរដី ខណៈពលរដ្ឋភាគច្រើនបដិសេធ ៣. ជនជាតិដើមព្នងខេត្តមណ្ឌលគិរី ជិត ១០០ គ្រួសារ បដិសេធមិនរុះរើផ្ទះតាមសំណើអាជ្ញាធរ ៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាអំពីការមិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយចំពោះក្រុមហ៊ុន CIC ដែលរងការចោទថា បានឆបោកលុយរាប់លានដុល្លារពីអ្នកវិនិយោគ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត ។

    Tue, 26 Mar 2024
Weitere Folgen anzeigen