Filtra per genere

គួរក្រៅម៉ោង - Extra Class

គួរក្រៅម៉ោង - Extra Class

Focus Ready for Tomorrow

ផតខាស់​​ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសតវត្សទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ​ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។ កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យ​ដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក​ និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារ​ប្រទេស​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC)​ ព្រមទាំងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (Sida)។


Hosted on Acast. See acast.com/privacy for more information.

22 - ធ្វើម៉េចទើបគំនិតអាចក្លាយជាការពិតបាន?
0:00 / 0:00
1x
  • 22 - ធ្វើម៉េចទើបគំនិតអាចក្លាយជាការពិតបាន?

    ការចេះប្រើប្រាស់គំនិតរបស់អ្នកឱ្យក្លាយទៅជាការពិតគឺជាគន្លឹះសំខាន់ដែលអាចជួយឱ្យ អ្នកអាចសម្រេច គោលដៅ ក្នុងជីវិត និងចូលរួមដោះស្រាយរាល់នូវបញ្ហាផ្សេងៗនៅចំពោះមុខ។ ឈ្វេងយល់ជាមួយនឹងផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា!


    Hosted on Acast. See acast.com/privacy for more information.

    Thu, 17 Nov 2022 - 15min
  • 21 - ធ្វើយ៉ាងម៉េចទៅ បើចង់និយាយជាមួយអ្នកដទៃជាលើកដំបូង?

    ការយល់ច្បាស់ពីរបៀបនិយាយទៅកាន់អ្នកដទៃ អាចជួយអ្នកមានភាពងាយស្រួលក្នុង ការប្រាស្រ័យទាក់ទងទៅកាន់មនុស្សជុំវិញខ្លួន។ ឈ្វេងយល់ជាមួយនឹងផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា!


    Hosted on Acast. See acast.com/privacy for more information.

    Tue, 01 Nov 2022 - 25min
  • 20 - តើគេសន្សំបញ្ញាទុកដោះស្រាយបញ្ហាយ៉ាងម៉េចទៅ?

    ជំនាញក្នុងការដោះស្រាយបញ្ហាដោយប្រើការគិតឱ្យបានគ្រប់ជ្រុងជ្រោយ គឺជាបំនិនជីវិត ក្នុងការដោះស្រាយរាល់បញ្ហានៅក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះគ្មាននរណាម្នាក់ អាចជៀសរួចពីបញ្ហានោះឡើយ។ ឈ្វេងយល់ពីរបៀបដោះស្រាយនានាយ៉ាងមានប្រសិទ្ធិភាពជាមួយនឹងផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា!





    Hosted on Acast. See acast.com/privacy for more information.

    Wed, 19 Oct 2022 - 18min
  • 19 - តើផ្តល់មតិកែលម្អយ៉ាងម៉េចដើម្បីកុំឱ្យគេខឹង?

    មតិកែលម្អគឺជាគន្លឹះនៃការ​​អភិវឌ្ឍរបស់បុគ្គលម្នាក់ៗក្នុងមជ្ឈដ្ឋានផ្សេងៗដូចជាក្នុងការសិក្សា កន្លែងការងារ និងជាពិសេសការរស់នៅប្រចាំថ្ងៃ។ ដូច្នេះហើយ ទើបការផ្តល់មតិកែលម្អ​បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃ​​ ក្នុងគោលបំណងពង្រឹងសមត្ថភាព​ និងជំនាញ​។​ ឈ្វេងយល់ពីមតិកែលម្អទាំងអស់គ្នាជាមួយផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា!


    Hosted on Acast. See acast.com/privacy for more information.

    Wed, 05 Oct 2022 - 16min
  • 18 - ធ្វើយ៉ាងម៉េច និយាយឱ្យត្រូវគ្នាជាមួយមនុស្សខុសជំនាន់?

    ការប្រាស្រ័យទាក់ទង ជាជំនាញសតវត្សទី២១ ដែលត្រូវបានកំណត់ថាជាតម្រូវការចាំបាច់ សម្រាប់ភាពជោគជ័យទាំងនៅក្នុងសង្គម និងកន្លែងការងារនៅសតវត្សរ៍ទី21 នេះបើយោងតាមការសិក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅនោះ គឺការនិយាយទៅកាន់អ្នកដទៃដែលមានវ័យខុសគ្នា ដូចជាការនិយាយ របស់ក្មេងទៅកាន់មនុស្សចាស់ ចាស់មកកាន់ក្មេង កូនទៅកាន់ឪពុកម្ដាយ បុគ្គលិកថ្មីនិយាយទៅកាន់បុគ្គលិកចាស់ ជាដើម។​


    តោះ! ឈ្វេងយល់ទាំងអស់គ្នាជាមួយផតខាស់ «គួរក្រៅម៉ោង»!




    Hosted on Acast. See acast.com/privacy for more information.

    Wed, 21 Sep 2022 - 19min
Mostra altri episodi