Filtrar por gênero
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ

- 551 - តើការបន្ថែមម៉ោងរៀនសម្រាប់ថ្នាក់បឋមសិក្សាហុចគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះថាសិស្សថ្នាក់បឋមសិក្សានឹងត្រូវរៀនចំនួន ៦ម៉ោង ក្នុងមួយថ្ងៃ ដើម្បីឲ្យសិស្សមានលទ្ធភាពរៀនបានច្រើន និងសួរគ្រូបានច្រើននៅក្នុងថ្នាក់។ បើតាមលោក ហ៊ុន ម៉ាណែត ការបន្ថែមម៉ោងរៀននេះ រួមចំណែកកាត់បន្ថយការចំណាយពេលវេលាឥតប្រយោជន៍របស់សិស្ស។ អ្នកតាមដានវិស័យអប់រំនៅកម្ពុជាយល់ឃើញថា ការបន្ថែមម៉ោងបង្រៀនជារឿងវិជ្ជមាន តែពួកគេក៏ចង់ឲ្យមានការបំពាក់ឧបករណ៍សិក្សាទាន់សម័យនៅតាមសាលារៀន និងឃើញជីវភាពគ្រូបង្រៀនមានភាពល្អប្រសើរជាងមុនដែរ។ តើការបន្ថែមម៉ោងរៀនសម្រាប់ថ្នាក់បឋមសិក្សាហុចគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
Wed, 28 Oct 2026 - 550 - តើក្រុមបក្សប្រឆាំងចាប់ផ្តើមទទួលរងការធ្វើទុក្ខបុកម្នេញនៅមុនការបោះឆ្នោត ឬយ៉ាងណា?
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរត្រូវបានក្រសួងមហាផ្ទៃបដិសេធមិនទទួលស្គាល់ការបន្តចងសម្ព័ន្ធភាពនឹងគ្នា។ ចំណែកអង្គការសង្គមស៊ីវិលដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលធ្វើបាតុកម្មនៅមុខទីស្នាក់ការគណបក្សកម្លាំងជាតិដើម្បីទាមទារឲ្យគណបក្សប្រឆាំងមួយនេះប្រកាសផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី។ ក្រុមអ្នកនយោបាយជំទាស់ចាត់ទុកថា នេះជាសកម្មភាពធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំងនៅមុនការបោះឆ្នោតឃុំ -សង្កាត់ឈានមកដល់។ តែគណបក្សកាន់អំណាចបដិសេធចំពោះការលើកឡើងនេះ។ តើក្រុមបក្សប្រឆាំងចាប់ផ្តើមទទួលរងការធ្វើទុក្ខបុកម្នេញនៅមុនការបោះឆ្នោត ឬយ៉ាងណា?
Tue, 27 Oct 2026 - 549 - តើកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួនៅតែមានតម្លៃក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែរ ឬទេ?
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ គឺជាខួបមួយឆ្នាំនៃការចុះ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ»រវាងកម្ពុជា និងថៃនៅប្រទេសម៉ាឡេស៊ី។ កាលពីថ្ងៃទី២៥ តុលា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាសមិទ្ធផលការទូតដ៏សំខាន់មួយដែលកើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយការសម្រេចចិត្តច្បាស់លាស់ និងការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំចំពោះសន្តិភាព។ ចំណែកមន្ត្រីរដ្ឋាភិបាលខ្មែរ និងអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយបន្តមើលឃើញពីសារសំខាន់នៃកិច្ចព្រមព្រៀងមួយនេះ ព្រោះវាបានរួមចំណែកដល់ការកសាងសន្តិភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា និងថៃ៕
Mon, 26 Oct 2026 - 548 - ហេតុអ្វីបានជាការចុះបញ្ជីអត្រានុកូលដ្ឋាននៅតែមានកំហុសច្រើន?
នាប៉ុន្មានថ្ងៃមកនេះ មានការចែកចាយវីដេអូរបស់ពលរដ្ឋម្នាក់ ដែលខុសឈ្មោះគ្នារវាងសំបុត្រកំណើត អត្តសញ្ញាណបណ្ណ និងសៀវភៅស្នាក់នៅ ដែលធ្វើឱ្យរូបគេខកខានចូលបម្រើការងារ។ អ្នកតាមដានសង្គមមួយចំនួន លើកឡើងថា បញ្ហាខុសឈ្មោះក្នុងបញ្ជីអត្រានុកូលដ្ឋាន បានកើតមានឡើងជាច្រើនករណី ដែលបង្កការលំបាក ជាពិសេសត្រូវចំណាយពេលវេលា និងប្រាក់ ដើម្បីកែតម្រូវឡើងវិញ។ ក្នុងន័យនេះ អ្នកតាមដានសង្គមស្នើឱ្យមានការកែតម្រូវឯកសារបញ្ជីអត្រានុកូលដ្ឋានរបស់ពលរដ្ឋត្រូវធ្វើនៅតាមឃុំ-សង្កាត់ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញនានា។ ហេតុអ្វីបានជាការចុះបញ្ជីអត្រានុកូលដ្ឋាននៅតែមានកំហុសច្រើន?
Sun, 25 Oct 2026 - 547 - តើកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាចជួយអ្វីខ្លះនៅក្នុងដំណោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ?
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ជាខួប ៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលធានាដល់ការបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងមួយនេះ សម្រេចបានដោយមានបារាំង និងឥណ្ឌូណេស៊ី ជាសហប្រធាន និងមានប្រទេសហត្ថលេខីជាង១០ផ្សេងទៀត ក្នុងនោះមានថៃ ផងដែរ ដែលទទួលស្គាល់ និងគោរពដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអាចជួយអ្វីបានខ្លះ ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ?
Fri, 23 Oct 2026 - 546 - តើពលរដ្ឋខ្មែរអាចឈឺឆ្អាលពីរឿងជម្លោះព្រំដែនជាមួយថៃ ក្នុងកម្រិតណា?
នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាថ្ងៃទី២២តុលា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឱ្យពលរដ្ឋគ្រប់និន្នាការរក្សាភាពស្ងាត់ស្ងៀម ទុកចិត្ត ផ្តល់ឱកាស និងការទទួលខុសត្រូវដល់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយមួយចំនួនយល់ថា ពលរដ្ឋមានសិទ្ធិឈឺឆ្អាលពីបញ្ហាទឹកដី តែក៏ត្រូវមានដែនកំណត់។ ប៉ុន្តែ អ្នកជំនាញផ្សេងទៀតយល់ថា ការបិទមាត់ពលរដ្ឋមិនឱ្យនិយាយអំពីបញ្ហាព្រំដែន ជាការដាក់បំរាមមិនឱ្យមានមតិផ្ទុយនៅក្នុងសង្គម។ តើការឈឺឆ្អាលរបស់ពលរដ្ឋលើបញ្ហាព្រំដែនជាមួយថៃគួរមានដែនកំណត់ ឬយ៉ាងណា?
Thu, 22 Oct 2026 - 545 - តើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធារវាងកម្ពុជា និងហ្វីលីពីន ផ្តល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
កម្ពុជា និងហ្វីលីពីន មានគម្រោងចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិវិស័យយោធា ជាពិសេសផ្តោតទៅលើការពង្រឹងទ័ពជើងទឹក និងកងទ័ពអាកាស។ គម្រោងនេះ បានលើកឡើង នៅក្នុងជំនួបមួយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ Antonio G Nafarrete នាយសេនាធិការកងទ័ពហ្វីលីពីន ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃអង្គារទី២០ខែតុលា។ អ្នកតាមដានសង្គមមើលឃើញថា គម្រោងកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីគោលនយោបាយសន្តិសុខអព្យាក្រឹត និងចម្រុះពណ៌។ លើសពីនេះ កិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹក និងកងទ័ពអាកាស រវាងកម្ពុជា និងហ្វីលីពីន នឹងជួយបង្កើនសមត្ថភាពយោធាកម្ពុជាបន្ថែម។
Wed, 21 Oct 2026 - 544 - តើអ្នកនយោបាយជំនាន់ថ្មីរបស់គូបដិបក្ខអាចបង្កើតវប្បធម៌សន្ទនាបែបថ្មីបានដែរ ឬទេ?
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំង បានលើកឡើងនៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មី លោកសង្ឃឹមថា លោក និងលោក ហ៊ុន ម៉ាណែត អាចប្រើវប្បធម៌សន្ទនាថ្មីជំនួសវប្បធម៌សន្ទនាចាស់ ដែលបង្កើតឡើងដោយ លោក ហ៊ុន សែន និង លោក សម រង្ស៊ី។ តាមលោក អ៊ុំ សំអាន ការប្រើវប្បធម៌សន្ទនាថ្មីរបស់អ្នកនយោបាយជំនាន់ក្រោយ គឺក្នុងស្មារតីផ្សះផ្សាជាតិខ្មែរ ដើម្បីការពារទឹកដីពីការឈ្លានពានរបស់ថៃ។ តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកឡើងនេះថា គ្រាន់តែជាការបង្វែរសាច់រឿងប៉ុណ្ណោះ។ តើអ្នកនយោបាយជំនាន់ថ្មីអាចបង្កើតវប្បធម៌សន្ទនាបែបថ្មីបានដែរឬទេ?
Tue, 20 Oct 2026 - 543 - ហេតុអ្វីគណៈកម្មការ UNCLOS ស្នើឲ្យកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ?
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS បានស្នើឲ្យភាគីកម្ពុជា និងថៃអនុវត្តនូវកិច្ចព្រមព្រៀងដែលមានស្រាប់ឲ្យបានពេញលេញដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការផ្សះផ្សា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិយល់ឃើញថា កិច្ចប្រជុំ UNCLOS លើកទី២ បានបង្ហាញសញ្ញាវិជ្ជមានដើម្បីជួយឲ្យភាគីទាំងសងខាងត្រឡប់ទៅរកការកសាងទំនុកចិត្តគ្នាឡើងវិញ។ តើសំណើរបស់ UNCLOS ឲ្យកម្ពុជា-ថៃអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ឲ្យបានពេញលេញជាសញ្ញាវិជ្ជមាននៅក្នុងដំណោះស្រាយជម្លោះព្រំដែនដែរឬទេ?។
Mon, 19 Oct 2026 - 542 - តើការផលិតភាពយន្ត និងវណ្ណកម្មអក្សរសិល្ប៍ខ្មែរដោយប្រើ AI អាចធ្វើឲ្យប៉ះពាល់អ្វីខ្លះ?
ការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ដើម្បីបង្កើតភាពយន្ត វណ្ណកម្មអក្សរសិល្ប៍ និងរឿងព្រេងបុរាណខ្មែរ កំពុងក្លាយជាកង្វល់មួយរបស់អ្នកជំនាញផ្នែកភាពយន្ត និងប្រវត្តិសាស្ត្រនៅកម្ពុជា។ ជាក្តីកង្វល់ដ្បិតថា អ្នកបង្កើតមាតិកាសង្គម សិល្បៈ មួយចំនួន បានប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ហួសហេតុ ដើម្បីបង្កើតសាច់រឿងប្រវត្តិសាស្ត្រខ្មែរ តាមទម្រង់ ដែលពួកគេចង់បាន ប្រាសចាកពីអត្តសញ្ញាណដើម។ អ្នកជំនាញ និងផលិតករភាពយន្ត កត់សម្គាល់ថា អ្នកបង្កើតភាពយន្តបុរាណខ្មែរ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត នៅមិនទាន់បានបានស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងអក្សរសាស្ត្រ ទៅតាមសម័យកាលនៅឡើយ។
Sun, 18 Oct 2026 - 541 - តើកម្ពុជាអាចទាញបានប្រយោជន៍អ្វីខ្លះពីកិច្ចសហប្រតិបត្តិការយោធាជាមួយតួកគី?
កម្ពុជា និងតួកគី បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងអ៊ីស្តង់ប៊ុល។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើង នាអំឡុងពេលទស្សនៈកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសតួកគី។ តួកគីជាប្រទេស ដែលមានកម្លាំងយោធាខ្លាំងលំដាប់ទី៩ លើពិភពលោក និងជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ថា NATO។ តើកម្ពុជាអាចទាញបានប្រយោជន៍អ្វីខ្លះពីកិច្ចសហប្រតិបត្តិការយោធាជាមួយតួកគី?
Sat, 17 Oct 2026 - 540 - តើទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែតនៅតំបន់អឺរ៉ាស៊ីហុចប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន និងកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ តួកគី និងប្រទេសកាហ្សាក់ស្ថានចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែតុលា។ ដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ាស៊ីនេះមានគោលដៅពង្រឹងទំនាក់ទំនងការទូត ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិសាទរចំពោះការខិតខំស្វះស្វែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ពិសេសស្វែងរកការគាំទ្រផ្នែកការទូតជុំវិញជម្លោះព្រំដែនជាមួយថៃ។ តែសម្រាប់ផ្នែកពាណិជ្ជកម្ម និងវិនិយោគវិញ អ្នកជំនាញយល់ថា ត្រូវការពេលវេលាបន្តិច និងត្រូវការមានការធានាបរិយាកាសល្អនូវនយោបាយផ្ទៃក្នុងកម្ពុជា។
Fri, 16 Oct 2026 - 539 - តើកិច្ចប្រជុំ UNCLOS លើកទី២ អាចសម្រេចបានអ្វីខ្លះនៅក្នុងវិវាទដែនសមុទ្ររវាងកម្ពុជា-ថៃ?
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន កំពុងដឹកនាំគណៈប្រតិភូជំនាញច្បាប់ និងកិច្ចការព្រំដែនចូលរួមកិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សា តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨តុលា ឆ្នាំ២០២៦។ អ្នកតាមដានភូមិសាស្ត្រនយោបាយខ្លះយល់ថា កិច្ចប្រជុំលើកទី២នេះជាកិច្ចប្រជុំបច្ចេកទេស និងមិនទាន់អាចប៉ាន់ស្មានថានឹងបញ្ចប់នាពេលឆាប់ៗទេ។ ចំណែកអ្នកខ្លះទៀតយល់ថា ភាគីទាំងសងខាងត្រូវមានឆន្ទៈពិតប្រាកដ និងជំហររួមដើម្បីឈានទៅដល់ការដោះស្រាយវិវាទ។ តើកិច្ចប្រជុំ UNCLOS លើកទី២ អាចសម្រេចបានអ្វីខ្លះនៅក្នុងវិវាទដែនសមុទ្ររវាងកម្ពុជា-ថៃ?
Thu, 15 Oct 2026 - 538 - ហេតុអ្វីការរួបរួមរវាងអ្នកនយោបាយខ្មែរពីគ្រប់និន្នាការជាកត្តាចម្បងដើម្បីដោះស្រាយបញ្ហាអធិបតេយ្យជាតិ?
ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត និងអ្នកនយោបាយខ្មែរដែលមាននិន្នាការប្រឆាំងនៅក្រៅប្រទេស គឺលោក អ៊ុំ សំអាន បានឆ្លងឆ្លើយសារគ្នាជុំវិញការស្វែងរកដំណោះស្រាយឲ្យជម្លោះព្រំដែនជាមួយថៃ។ ទីបំផុតនៅថ្ងៃទី១៤ តុលា លោក អ៊ុំ សំអាន បានយល់ព្រមចូលស្រុកតាមសំណើរបស់លោក ហ៊ុន ម៉ាណែត ដោយសន្យាមិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា តែបន្តទាមទារឲ្យមានការទម្លាក់ចោលបទចោទប្រកាន់ និងលើកលែងទោសដល់ប្រតិភូក្រុមការងាររបស់លោក។ ចំពោះអ្នកតាមដាននយោបាយខ្មែរ ការរួបរួមរវាងអ្នកនយោបាយខ្មែរពីគ្រប់និន្នាការជាកត្តាចម្បងដើម្បីដោះស្រាយបញ្ហាអធិបតេយ្យជាតិ។
Wed, 14 Oct 2026 - 537 - ហេតុអ្វីទូរទស្សន៍ ALJAZEERA ចាក់ផ្សាយភាពយន្តស្តីពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា?
ថ្មីៗនេះ ទូរទស្សន៍ ALJAZEERA បានចេញផ្សាយភាពយន្តស៊ើបអង្កេតមួយដែលបង្ហាញពីអាណាចក្រឧក្រិដ្ឋកម្មឆបោកអនឡាញដ៏ធំសម្បើមមួយនៅខេត្តកោះកុង ប្រទេសកម្ពុជា។ ការចេញផ្សាយភាពយន្តនេះធ្វើឡើង ក្រោយរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះថា កម្ពុជាលែងមានអគារធំៗសម្រាប់បន្តធ្វើប្រតិបត្តិការឆបោកអនឡាញទៀតហើយ។ អ្នកតាមដានសង្គមកម្ពុជាខ្លះយល់ឃើញថា ភាពយន្តនេះបង្កប់ន័យនយោបាយដើម្បីសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា។ តែអ្នកវិភាគខ្លះវាយតម្លៃថា កម្ពុជានៅមានការងារសេសសល់ជាច្រើនទៀតដែលត្រូវធ្វើដើម្បីលុបលាងកេរ្តិ៍ឈ្មោះរបស់ខ្លួន។
Tue, 13 Oct 2026 - 536 - តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន?
ប៉ុន្មានថ្ងៃចុងក្រោយនេះ សារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន លើបញ្ហាព្រំដែន បានក្លាយជាប្រធានបទនៃការជជែកវែកញែកគ្នាយ៉ាងក្តៅគគុកលើបណ្តាញសង្គម។ អ្នកតាមដាននយោបាយខ្លះចំអកថា ការប្លោងសារដាក់គ្នារវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន នឹងគ្មានប្រយោជន៍សម្រាប់ជាតិទេ តែខ្លះទៀតជឿថា ទាំងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន អាចមានវិធីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ បើសិនជាអ្នកទាំងពីរស្រុះស្រួលគ្នា។ តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន?
Mon, 12 Oct 2026 - 535 - អ្វីទៅដំណោះស្រាយ ដើម្បីបញ្ចៀសការកកស្ទះយូរម៉ោងពេលបុណ្យទានធំៗ?
ការកកស្ទះចរាចរណ៍ច្រើនម៉ោងតែងកើតមានឡើងជារៀងរាល់ឆ្នាំ នៅពេលដែលពលរដ្ឋសម្រុកចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើត នាឱកាសពិធីបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្មាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។ អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោកចាត់ទុកការកកស្ទះចរាចរណ៍ បណ្តាលមកពីឥរិយាបថបើកបររបស់អ្នកប្រើប្រាស់ដងផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនទាន់អាចឆ្លើយតបចំពោះតម្រូវការ។ តែសម្រាប់អ្នកវិភាគសង្គមវិញយល់ថា ដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ពេលមានពិធីបុណ្យជាតិធំៗ គឺផ្តើមចេញការចេះគោរពច្បាប់ចរាចរណ៍របស់ពលរដ្ឋ និងការត្រៀមរៀបចំទិសដៅសម្រួលចរាចរណ៍ពីអាជ្ញាធរមូលដ្ឋាន។
Sun, 11 Oct 2026 - 534 - ហេតុអ្វីកម្ពុជាបន្តស្ថិតនៅចំណាត់ថ្នាក់ទាបក្នុងក្រសែភ្នែកអាមេរិករឿងជួញដូរមនុស្ស?
នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២៦ ចេញផ្សាយថ្ងៃទី៨ តុលា ក្រសួងការបរទេសអាមេរិកបានបន្តដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទី៣ (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុត។ អ្នកវិភាគនយោបាយយល់ថា របាយការណ៍ថ្មីនេះជាសារមួយដែលអាមេរិកចង់ព្រមានរដ្ឋាភិបាលកម្ពុជាចំពោះភាពមិនអើពើដោះស្រាយចំណុចមួយចំនួនដែលអាមេរិកបានទាមទារកន្លងមក។ ទន្ទឹមគ្នានេះ អ្នកវិភាគក៏បារម្ភដែរថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនដោះស្រាយបញ្ហាឱ្យចំឫសគល់ទេនោះ កម្ពុជាអាចនឹងប្រឈមការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនាពេលខាងមុខ។ ហេតុអ្វីកម្ពុជាបន្តស្ថិតនៅចំណាត់ថ្នាក់ទាបក្នុងក្រសែភ្នែកអាមេរិករឿងជួញដូរមនុស្ស?
Fri, 09 Oct 2026 - 533 - តើរដ្ឋាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ?
ថ្មីៗនេះ មានការជជែកដេញដោលគ្នានៅក្នុងវេទិកាពិភាក្សាមួយពាក់ព័ន្ធនឹងការធ្លាក់ចុះវិស័យទេសចរណ៍នៅកម្ពុជា។ វេទិកានេះបានលើកឡើងពីការរិះគន់ និងបានចោទជាសំណួរថា តើក្រសួងទេសចរណ៍គួរធ្វើបែបណាដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ។ ក្រសួងទេសចរណ៍បានចេញមុខទទួលស្គាល់ពីបញ្ហាប្រឈម និងការថយចុះចំនួនភ្ញៀវទេសចរណ៍យ៉ាងគំហុក។ ចំណែកអ្នកពាក់ព័ន្ធក្នុងវិស័យនេះបានឲ្យចាយោបល់ថា មានតែការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទេទើបអាចទាញវិស័យទេសចរណ៍ឱ្យងើបឡើងវិញបាន។ តើរដ្ឋាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ?
Thu, 08 Oct 2026 - 532 - ហេតុអ្វីគណបក្សប្រឆាំង និងសហជីពខ្លះមិនទទួលយកការដំឡើងប្រាក់ឈ្នួលកម្មករ ២ដុល្លារ?
គណបក្សកម្លាំងជាតិ និងសហជីព ព្រមទាំងស្ថាប័នសង្គមស៊ីវិលមួយចំនួនបានសម្តែងការខកចិត្តចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរចំនួន ២ដុល្លារសម្រាប់ឆ្នាំ២០២៧។ ខកចិត្តដោយពួកគេយល់ថា ការដំឡើងប្រាក់ឈ្នួលតែ ២ដុល្លារទៅលើប្រាក់ឈ្នួលចាស់ ២១០ដុល្លារមិនបានឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់កម្មករវិស័យកាត់ដេរទេ។ ហេតុអ្វីគណបក្សប្រឆាំង និងសហជីពខ្លះមិនទទួលយកការដំឡើងប្រាក់ឈ្នួលកម្មករ ២ដុល្លារ?
Tue, 06 Oct 2026 - 531 - តើស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈដូចម្តេច នៅមុនការបោះឆ្នោតមកដល់?
បញ្ហាសេរីភាពបញ្ចេញមតិ និងលំហនយោបាយនៅកម្ពុជា ត្រូវបានលើកឡើង ក្នុងសម័យប្រជុំលើកទី៦៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស និងចក្រភពអង់គ្លេស។ ពួកគេសំដែងការព្រួយបារម្ភពីការរួមតូចនៃលំហសង្គមស៊ីវិល និងនយោបាយនៅកម្ពុជា ដោយចាត់ទុកថា បញ្ហានេះអាចប៉ះពាល់ទំនុកចិត្តលើការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ។ តើស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈយ៉ាងដូចម្តេច នៅមុនការបោះឆ្នោតមកដល់?
Sun, 04 Oct 2026 - 530 - តើការបំពេញកាតព្វកិច្ចយោធាជាបន្ទុក ឬជាឱកាសសម្រាប់យុវជន?
ប្រទេសកម្ពុជាចាប់ផ្តើមប្រកាសឲ្យយុវជនដាក់ពាក្យចូលបំរើកាតព្វកិច្ចកងទ័ពចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ គួររម្លឹកជូនថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានប្រកាសដាក់ឲ្យប្រើជាផ្លូវការកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ក្នុងរយៈពេលតែ ១ថ្ងៃក្នុងថ្ងៃទី១ តុលា មានយុវជនជិត ៣ ០០០នាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាស័្មគ្រចិត្ត។ អ្នកតាមដានសង្គម និងនយោបាយខ្មែរភាគច្រើនបានចាត់ទុកការចូលបំពេញកាតព្វកិច្ចយោធាថាជាឱកាស ជាជាងជាបន្ទុករបស់យុវជន។
Fri, 02 Oct 2026 - 529 - តើរដ្ឋាភិបាលគួរមានយន្តការអ្វីខ្លះដើម្បីតាមដានការបញ្ឈប់ការដូរក្រវិលរង្វាន់ស្រាបៀរ?Thu, 01 Oct 2026
- 528 - តើការបង្ហោះអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនលើបណ្តាញសង្គមអាចបង្កហានិភ័យអ្វីខ្លះ?
ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបង្ហោះអត្តសញ្ញាណបណ្ណរបស់ខ្លួន ក្រោយឮថា ក្រុមហ៊ុន META តម្រូវឱ្យបង្ហោះដើម្បីជៀសវាងការបាត់ ឬខូចគណនីបណ្តាញសង្គម។ អ្នកជំនាញផ្នែកសន្តិសុខឌីជីថលលើកឡើងថា ក្រុមហ៊ុន META មិនបានទាមទារឱ្យអ្នកប្រើប្រាស់បង្ហាញអត្តសញ្ញាណបណ្ណរបស់ខ្លួនដោយបង្ហោះនៅលើបណ្តាញសង្គមទេ។ បើតាមអ្នកជំនាញដដែល ការបង្ហោះអត្តសញ្ញាណបណ្ណជាសាធារណៈអាចប្រឈមនឹងហានិភ័យពីការលួច ឬយកទិន្នន័យផ្ទាល់ខ្លួនទៅប្រើប្រាស់ក្នុងគោលបំណងមិនល្អ។ តើការបង្ហោះអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនលើបណ្តាញសង្គមអាចបង្កហានិភ័យអ្វីខ្លះ និងថា តើគេគួរប្រុងប្រយ័ត្នបែបណា?
Wed, 30 Sep 2026
Podcasts semelhantes a ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
El Partidazo de COPE COPE
Herrera en COPE COPE
La Linterna COPE
Panda Show - Sin Picante El Panda Zambrano
Es la Mañana de Federico esRadio
La noche de Cuesta esRadio
La Trinchera de Llamas esRadio
Affaires sensibles France Inter
El colegio invisible OndaCero
La Rosa de los Vientos OndaCero
Les grands dossiers de l'Histoire par Franck Ferrand Radio Classique
Espacio en blanco Radio Nacional
Le grand récit RTL
L'Heure Du Crime RTL
Parlons-nous RTL
El Larguero SER Podcast
Nadie Sabe Nada SER Podcast
SER Historia SER Podcast
Todo Concostrina SER Podcast
Un Libro Una Hora SER Podcast
Les Grosses Têtes RTL
Hondelatte Raconte Europe 1
Entrez dans l'Histoire RTL
LEGEND Guillaume Pley
C dans l'air France Télévisions
L'After Foot RMC
Au Cœur de l'Histoire Europe 1
Enquêtes criminelles RTL
Super Moscato Show RMC
L'œil de Philippe Caverivière RTL
Laurent Gerra RTL
L’heure du crime : les archives de Jacques Pradel RTL
La dernière Radio Nova
CRIMES • Histoires Vraies Minuit
Les Grandes Gueules RMC
La riposte Radio Nova
Les récits de Stéphane Bern Europe 1
Pascal Praud et vous Europe 1
Rothen s'enflamme RMC
C ce soir France Télévisions