Filtrar por gênero
- 102 - ទស្សនៈខ្ញុំគេ នឹងលែងមាន episode ថ្មីទៀតហើយSat, 11 Mar 2023 - 03min
- 101 - S5 E101 - ហេតុអ្វីបានជាក្រុមហ៊ុនរបស់អ្នកធ្វើការអបអរជោគជ័យតូចរបស់បុគ្គលិក?Tue, 08 Nov 2022 - 07min
- 100 - S5 E100 - របៀបប្រើប្រាស់ LinkedIn ដើម្បីទទួលបានចំណេះដឹងពីអ្នកជំនាញSun, 06 Nov 2022 - 09min
- 99 - S5 E99 - Stay Hungry វិធីសាស្ត្រ២យ៉ាងដើម្បីកុំឱ្យឆ្អែតឆ្អន់នឹងអ្វីដែលអ្នកមានSun, 06 Nov 2022 - 07min
- 98 - S5 E98 - កំហុសដែលអ្នកគួរធ្វើនៅកន្លែងការងារFri, 04 Nov 2022 - 07min
- 97 - S5 E97 - វិធីដោះស្រាយទម្លាប់ពន្យារពេលក្នុងការងារWed, 02 Nov 2022 - 08min
- 96 - S5 E96 - បុគ្គលិកដែលហក់លោតការងារTue, 01 Nov 2022 - 05min
- 95 - S5 E95 - ចំនួនឆ្នាំធ្វើការ និងបទពិសោធន៍ការងារSun, 30 Oct 2022 - 06min
- 94 - S5 E94 - យោបល់របស់ខ្ញុំទៅលើអ្នកដែលនិយាយថា ប្រាក់ខែតិច ឬច្រើនមិនសំខាន់Sat, 29 Oct 2022 - 09min
- 93 - S5 E93 - ប្រភេទ content ដែលខ្ញុំធ្វើនៅលើផតខាសនេះThu, 27 Oct 2022 - 09min
- 92 - S5 E92 - ពេលណាដែលគួរ work hard និងពេលណាដែលគួរ work smartFri, 23 Sep 2022 - 09min
- 91 - S4 E91 - ស្ថិរភាពការងារ ជារឿងពីអតីតកាលFri, 15 Oct 2021 - 10min
- 90 - S4 E90 - បទពិសោធន៍ internship របស់ខ្ញុំនៅពេលរៀនសាកលវិទ្យាល័យWed, 13 Oct 2021 - 09min
- 89 - S4 E89 - តើធ្វើយ៉ាងម៉េចទើបមានជម្រើសការងារច្រើន?Mon, 11 Oct 2021 - 07min
- 88 - S4 E88 - តើ To-do list និង Checklist ខុសគ្នាត្រង់ណា?Sat, 09 Oct 2021 - 07min
- 87 - S4 E87 - To-do list សម្រាប់អ្នកដែលចង់បានតុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួនThu, 07 Oct 2021 - 12min
- 86 - S4 E86 - ទម្លាប់ល្អ៥យ៉ាងដែលអ្នកគួរមាននៅកន្លែងការងារTue, 05 Oct 2021 - 15min
- 85 - S4 E85 - គុណភាពការងារ នាំទៅរកគុណភាពនៃការរស់នៅSat, 02 Oct 2021 - 09min
- 84 - S4 E84 - មូលហេតុ៤យ៉ាងដែលបុគ្គលិកគួរសាកល្បងធ្វើការក្រៅម៉ោង
បើមិនសាក ម៉េចនឹងដឹង?
ក្នុង Episode នេះ ខ្ញុំនឹងលើកពីអត្ថប្រយោជន៍តូចៗចំនួន៤ ដែលបានមកពីការរកស៊ីក្រៅម៉ោង ឬហៅថា ស៊ី project ក្រៅ។ បុគ្គលិកដែលដឹងពីរបៀបធ្វើការក្រៅម៉ោង តែងតែមានបទពិសោធន៍ការងារច្រើនជាង និងទូលាយជាងបុគ្គលិកដែលធ្វើការតែមួយកន្លែង។
ក្រៅពីចំណូលបន្ថែម អត្ថប្រយោជន៍ទាំង៤នេះ ក៏ជារឿងដែលអ្នកគួរមានចិត្តចង់សាកដែរ។
Wed, 29 Sep 2021 - 11min - 83 - S4 E83 - ហេតុអ្វីបានជាកិច្ចការខ្លះ យើងគ្មានអារម្មណ៍ចង់ធ្វើវា?Sun, 26 Sep 2021 - 16min
- 82 - S3 E82 - ការធ្វើការលើសម៉ោង និងគុណភាពនៃការរស់នៅThu, 17 Jun 2021 - 09min
- 81 - S3 E81 - បុគ្គលិកដែលធ្វើការដើម្បីរស់ និងអ្នករស់ដើម្បីធ្វើការTue, 15 Jun 2021 - 11min
- 80 - S3 E80 - ជំនាញដែលគ្មានទីផ្សារ ឬងាប់ក្រឡាលើស្រុកខ្មែរមួយចំនួន
ក្នុង Episode នេះ ខ្ញុំឆ្លើយសំណួរអ្នកស្តាប់ម្នាក់ដែលគាត់បានសួរតាំងពីប៉ុន្មានខែមុនមកម្ល៉េះ។ គាត់ឱ្យខ្ញុំលើកឧទាហរណ៍ជំនាញដែលងាប់ក្រឡា។ ជំនាញដែលអ្នកកំពុងមាន អាចនឹងបាត់ទីផ្សារម្តងបន្តិច បើអ្នកមិនចាប់អារម្មណ៍ពីការប្រែប្រួលក្នុងវិស័យរបស់អ្នក។
ខ្ញុំក៏និយាយពីការសង្កេតមើលជំនាញក្រាហ្វិចឌីហ្សាញក្នុងស្រុកខ្មែរផងដែរ។ វាជាការសង្កេតមួយដែលគ្រប់លក្ខណៈទេ ប៉ុន្តែខ្ញុំអាចអះអាងថា ជំនាញនេះ មានការប្រកួតប្រជែងខ្លាំងជាងមុន ប៉ុន្តែប្រាក់ខែមិនកើនឡើងសោះ។
Sun, 13 Jun 2021 - 12min - 79 - S3 E79 - បុគ្គលិកជាអ្នកលក់ជំនាញTue, 08 Jun 2021 - 07min
- 78 - S3 E78 - តើគួរធ្វើការក្នុងក្រុមហ៊ុនតូច ឬក្រុមហ៊ុនដែលមានស្តង់ដារMon, 07 Jun 2021 - 08min
- 77 - S3 E77 - កុំរង់ចាំ motivation ដើម្បីធ្វើការFri, 19 Mar 2021 - 05min
- 76 - S3 E76 - សកម្មភាពដែលអ្នកធ្វើនៅពេលទំនេរពីការងារ
ធ្វើការសុទ្ធពេក មិនល្អទេ អ្នកត្រូវមាន hobby ផ្ទាល់ខ្លួន។ ក្នុង Episode នេះ ខ្ញុំលើកឡើងពី hobby ឬសកម្មភាពដែលអ្នកធ្វើពេលទំនេរពីការងារ។ តើធ្វើបែបណាទើបរកឃើញ hobby របស់ខ្លួនឯង។ អ្នកមានជម្រើសច្រើនណាស់ ពេលនិយាយដល់កន្លែងនេះ។
Thu, 18 Mar 2021 - 06min - 75 - S3 E75 - Linkedin និងបុគ្គលិកជំនាញគ្រប់ប្រភេទMon, 15 Mar 2021 - 05min
- 74 - S3 E74 - ឱកាសដែលមានលក្ខខណ្ឌក្នុងការងារ
ក្រុមហ៊ុនណាក៏មានឱកាសសម្រាប់បុគ្គលិកដែរ ហើយជាទូទៅ ឱកាសទាំងនោះមានលក្ខខណ្ឌ។ បើអ្នកមិនដឹងពីលក្ខខណ្ឌទេ អ្នកក៏មិនអាចទទួលយកឱកាសនោះបានដូចគ្នា។
ក្នុង Episode នេះ ខ្ញុំលើកយកឱកាសមួយចំនួនដែលខ្ញុំធ្លាប់ជួប ដែលមានលក្ខខណ្ឌផ្សេងៗ។ លក្ខខណ្ឌខ្លះៗត្រូវបានគេលាក់មិនឱ្យបុគ្គលិកដឹងទេ ព្រោះវាមិនសូវទំនង។
បើអ្នកចង់បានឱកាស អ្នកត្រូវតែហ៊ានសួរពីលក្ខខណ្ឌឱ្យច្បាស់ជាមុនសិន។
Sun, 14 Mar 2021 - 05min - 73 - S3 E73 - ហេតុអ្វីបានជាថ្នាក់លើមើលមិនឃើញពីអ្វីដែលអ្នកធ្វើការក្នុងការងារ?
អ្នកប្រាកដជាមិនចង់ឱ្យថ្នាក់លើមើលរំលងការខំប្រឹងរបស់អ្នកនោះទេ។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុ៣យ៉ាងដែលធ្វើឱ្យអ្នកមិនបានទទួលផលតបស្នងទៅនឹងការប្រឹងប្រែងធ្វើការរបស់អ្នក។ មូលហេតុទាំងនេះ ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ ហើយទើបតែកើតឡើងកាលពីដើមឆ្នាំទៀតផង។
ការខំប្រឹង ត្រូវតែមានផលមកវិញ ប៉ុន្តែមុននឹងបានផល អ្នកត្រូវធ្វើរឿងមួយសិន។
Report ឱ្យបានលម្អិតពីអ្វីដែលអ្នកធ្វើ។
Sun, 07 Mar 2021 - 13min - 72 - S3 E72 - អ្វីដែលអ្នកមិនបានរៀនក្នុងសាលា អ្នកអាចរៀនដោយខ្លួនឯងបានSun, 07 Feb 2021 - 04min
- 71 - S3 E71 - ចេះស្ទើរ និងចេះស្ទាត់ មួយណាមានឱកាសច្រើនជាង?Sat, 06 Feb 2021 - 04min
- 70 - S3 E70 - ឱកាសការងារក្រាហ្វិចឌីហ្សាញនៅប្រទេសកម្ពុជាFri, 05 Feb 2021 - 05min
- 69 - S3 E69 - គួររៀនខ្លួនឯង ឬទៅរៀននៅសាលា?Thu, 04 Feb 2021 - 05min
- 68 - S3 E68 - ចង់ធ្វើការក្រាហ្វិចឌីហ្សាញ ចាំបាច់ត្រូវរៀនអាយធី៤ឆ្នាំដែរទេ?Wed, 03 Feb 2021 - 05min
- 67 - S3 E67 - តើធ្វើម៉េចដឹងថាខ្លួនឯងចូលចិត្តធ្វើអ្វី?Tue, 02 Feb 2021 - 05min
- 66 - S3 E66 - តើអ្នកគួរដាក់គោលដៅការងារប៉ុន្មានក្នុង១ឆ្នាំ?Mon, 01 Feb 2021 - 07min
- 65 - S3 E65 - ជំនាញបច្ចេកទេស ចាយបានយូរជាងSun, 31 Jan 2021 - 06min
- 64 - S3E64 - ហេតុអ្វីបានជាក្រុមហ៊ុនកាត់ផ្នែកម៉ាឃីធីងមុនគេពេលជួបវិបត្តិ?
ម៉ាឃីធីង ជាផ្នែកមិនច្បាស់លាស់ ហើយត្រូវការសាកល្បងរហូត។ វិធីដែលប្រើបានផលពីមុន មិនប្រាកដថាប្រើបានផលទៀតទេ។ ពេលជួបវិបត្តិ ក្រុមហ៊ុនមិនអាចសាល្បងចំណាយលុយផ្តេសផ្តាសបានឡើយ។
ក្នុង Episode នេះខ្ញុំនឹងនិយាយពីមូលហេតុដែលផ្នែកម៉ាឃីធីង ជាផ្នែកដែលគេត្រូវកាត់មុនគេ ពេលជួបវិបត្តិ។ ខ្ញុំប្រើបទពិសោធន៍ផ្ទាល់ខ្លួន និងតួនាទីរបស់ម៉ាឃីធីងមកឆ្លើយសំណួរនេះ។
Sat, 30 Jan 2021 - 06min - 63 - S3 E63 - កុំក្លាយខ្លួនទៅជា Unicorn
តើអ្វីទៅជា Unicorn នៅក្នុងការងារ? ហេតុអ្វីបានជាអ្នកមិនគួរក្លាយខ្លួនជា Unicorn? ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីប្រភេទបុគ្គលិកដែលមិនមានជំនាញច្បាស់លាស់ ប៉ុន្តែអ្វីក៏ដឹងដែរ។
Thu, 14 Jan 2021 - 04min - 62 - S3 E62 - វិធីសាស្ត្រមួយដែលជួយឱ្យក្រុមការងាររបស់អ្នកមានភាពរីករាយWed, 13 Jan 2021 - 04min
- 61 - S3 E61 - ក្បួនប្រើអ៊ីម៉េលសម្រាប់អ្នកដាក់ពាក្យធ្វើការTue, 12 Jan 2021 - 04min
- 60 - S3 E60 - សៀវភៅ ក្បួនធ្វើខ្ញុំគេ សម្រាប់ឆ្នាំថ្មីSun, 10 Jan 2021 - 06min
- 59 - S3 E59 - បុគ្គលិកដែលមានជំនាញ និងបុគ្គលិកដែលមានចំណូលចិត្តMon, 04 Jan 2021 - 04min
- 58 - S3 E58 - តើការប្រជុំ ជារឿងខាតពេលមែនដែរទេ?Sun, 03 Jan 2021 - 05min
- 57 - S3 E57- ហេតុអ្វីគេឲ្យតម្លៃលើបុគ្គលិកបរទេស ច្រើនជាងបុគ្គលិកខ្មែរ?Sat, 02 Jan 2021 - 06min
- 56 - S3 E56 - របៀបដោះស្រាយ ការច្រណែនគ្នានៅពេលបុគ្គលិកធ្លាប់ធ្វើការជាមួយគ្នាឡើងដំណែងTue, 29 Dec 2020 - 04min
- 55 - S3 E55 - តើធ្វើយ៉ាងណាឲ្យស្ថាប័នរបស់អ្នកទទួលស្គាល់ជំនាញដែលអ្នករៀនតាមអនឡាញ?Mon, 28 Dec 2020 - 05min
- 54 - S3 E54 - បុគ្គលិកដែលចង់ផ្លាស់ប្តូររបៀបធ្វើការរបស់បុគ្គលិកចាស់
ក្នុង Episode នេះ ខ្ញុំនឹងលើកពីបញ្ហាដដែលៗមួយសម្រាប់បុគ្គលិកថ្មីដែលទើបនឹងធ្វើការក្នុងក្រុមហ៊ុនថ្មី។
បុគ្គលិកថ្មី ដែលភ្លេចគិតថាបុគ្គលិកចាស់បានធ្វើអ្វីខ្លះសម្រាប់ក្រុមហ៊ុន ច្រើនតែធ្វើឲ្យរឿងតូចក្លាយជារឿងធំ រហូតមិនអាចកែប្រែអ្វីទាំងអស់។
តើបុគ្គលិកថ្មី គួរតែផ្តល់អ្វីខ្លះទៅដល់ក្រុមហ៊ុន មុននឹងលើកយោបល់ផ្លាស់ប្តូរ។
Sun, 27 Dec 2020 - 05min - 53 - S3 E53 - ពាក្យរបស់ស្ទីវចប មិនមែនសម្រាប់តែសហគ្រិនទេ
ស្ទីវចប ធ្លាប់និយាយថា អ្នកមិនគួររស់នៅដើម្បីជីវិតអ្នកដទៃទេ។ ពាក្យនេះ ត្រូវបានគេចាត់ទុកថា ជាការជម្រុញឲ្យមនុស្សចាប់ផ្តើមអាជីវកម្មខ្លួនឯង។
ក្នុង Episode នេះ ខ្ញុំនឹងលើកពីជ្រុងមួយទៀតដែលអ្នកមិនគិតដល់ ឬអ្នកដទៃមិនបានលើកមកនិយាយពីមុនមក។ ការធ្វើការឲ្យគេ ក៏ជាអ្វីដែលស្ទីវចបចង់ប្រាប់អ្នកដែរ។
ពេលវេលាអ្នកមានតម្លៃណាស់ ហេតុនេះកុំទៅធ្វើជាសហគ្រិន បើអ្នកមិនចង់ធ្វើសហគ្រិន។
Tue, 22 Dec 2020 - 05min - 52 - S3 E52 - តើអ្នកគួរធ្វើអ្វីនៅពេលអ្នកចាប់ផ្តើមស្អប់ការងាររបស់ខ្លួន?Tue, 22 Dec 2020 - 03min
- 51 - S3 E51 - វិធីសាស្ត្របង្កើនគុណភាពនៃការប្រាស្រ័យទាក់ទងSun, 20 Dec 2020 - 05min
- 50 - S3 E50 - របស់តែមួយគត់ដែលខ្ញុំត្រូវការពេលចូលប្រជុំ
ក្នុង Episode នេះ ខ្ញុំនិយាយពីសៀវភៅកត់ត្រាដែលខ្ញុំប្រើក្នុងពេលប្រជុំ។ អ្នកដែលមានការប្រជុំច្រើន ប្រាកដជាដឹងពីអត្ថប្រយោជន៍នៃការកត់ត្រាដាក់សៀវភៅហើយ។ ខួរក្បាលរបស់អ្នក អាចចងចាំរឿងបានច្រើន តែវាមិនធានានៅពេលដែលវាភ្លេចអ្វីមួយទេ។
កុំទុកចិត្តខួរក្បាលរបស់អ្នក ត្រូវទុកចិត្តលើអ្វីដែលអ្នកកត់ទុកវិញ។
សៀវភៅកត់ត្រាមិនថ្លៃទេ ប៉ុន្តែអ្វីដែលអ្នកអាចភ្លេច មានតម្លៃជាង។
Sat, 12 Dec 2020 - 06min - 49 - S3 E49 - បុគ្គលិកដែលស្មោះត្រង់នឹងក្រុមហ៊ុនSat, 12 Dec 2020 - 06min
- 48 - S3 E48 - ហេតុអ្វីបានជាអ្នកត្រូវធ្វើតាមគោលការណ៍របស់ក្រុមហ៊ុន?Wed, 09 Dec 2020 - 06min
- 47 - S3 E47 - ហេតុអ្វីបានជាអ្នកមិនគួរខ្លាចការរៀនជំនាញថ្មី?Mon, 07 Dec 2020 - 05min
- 46 - S3 E46 - តើការងារតែមួយមុខ អាចធ្វើឲ្យជីវិតរបស់អ្នកមានន័យដែរទេ?
ក្នុង Episode នេះ ខ្ញុំនិយាយពីអ្នកដែលងប់នឹងការងារ និងលទ្ធផលដែលពួកគេទទួលបានបន្ទាប់ពីនោះ។ ការងាររបស់អ្នក មិនអាចជួយអ្នកដែលមានជីវិតដែលពេញលក្ខណៈទេ។ អ្នកត្រូវការលើសពីការងារ បើអ្នកចង់បានជីវិតដែលមានន័យពេញលេញ។
អ្នកអាចមិនចាប់អារម្មណ៍នៅពេលនេះ ប៉ុន្តែដល់ពេលមួយអ្នកនឹងស្តាយក្រោយអ្វីដែលអ្នកមិនបានធ្វើកន្លងមក។ ការងាររបស់អ្នកនឹងស៊ីពេលវេលាអ្នកអស់ដោយមិនដឹងខ្លួន។
Sat, 05 Dec 2020 - 05min - 45 - S3 E45 - តើអ្នកគួរធ្វើការឲ្យគេ ឬចេញរកស៊ីដោយខ្លួនឯង?Sat, 05 Dec 2020 - 05min
- 44 - S3 E44 - តើអ្នកគួរនិយាយកុហកនៅពេលសម្ភាសការងារដែរទេ?Thu, 03 Dec 2020 - 05min
- 43 - S3 E43 - តើការធ្វើការលើសម៉ោង ចាត់ទុកជាការធ្វើការឆ្លាត ឬធ្វើការធ្ងន់?
ក្នុង Episode នេះ ខ្ញុំលើកយកយោបល់ផ្ទាល់ខ្លួនមួយទាក់ទងការធ្វើការលើសម៉ោង។ អ្នកខ្លះ គិតថា បើធ្វើការលើសម៉ោង បានន័យថាអ្នកមិនឆ្លាតទេ ទើបត្រូវធ្វើការលើសម៉ោង។ តាមបទពិសោធន៍ការងារផ្ទាល់ខ្លួន ធ្វើឲ្យខ្ញុំមើលឃើញផ្សេងពីនេះ។
អ្នកធ្វើការឆ្លាត ធ្វើការបានលទ្ធផលដល់គោលបំណងខ្លួនឯង។ ការធ្វើលើសម៉ោង អាចបង្ហាញថាអ្នកកំពុងចង់បានអ្វីមួយខ្លាំងក៏ថាបាន។
Wed, 02 Dec 2020 - 04min - 42 - S3 E42 - កុំព្យាយាមផ្លាស់ប្តូរអ្នកណាម្នាក់នៅកន្លែងការងាររបស់អ្នក
ក្នុង Episode នេះ ខ្ញុំនឹងលើកយកដំបូន្មានដែលគេនិយាយជាទូទៅមកសាកប្រើក្នុងពិភពការងារ។ កុំព្យាយាមផ្លាស់ប្តូរអ្នកណាម្នាក់នៅកន្លែងការងារ។
អ្នកគ្រាន់តែជាបុគ្គលិកម្នាក់ប៉ុណ្ណោះ មិនមែនជាគ្រូពេទ្យចិត្តសាស្ត្រដែលមានលទ្ធភាពអាចកែប្រែមនុស្សនោះទេ។
ធ្វើការរបស់អ្នកឲ្យបានល្អ ជារឿងចាំបាច់ទីមួយក្នុងនាមជាបុគ្គលិក។ អ្នកណាដទៃមានចរិតបែបណា ឬគិតបែបណា មិនពាក់ព័ន្ធនឹងអ្នកទេ។
Tue, 01 Dec 2020 - 05min - 41 - S3 E41 - អ្នកជាបុគ្គលិក អ្នកត្រូវការ Promotion ជាចាំបាច់Sun, 29 Nov 2020 - 06min
- 40 - S2 E40 - ការងារដែលដកខ្លួនមិនរួច និងការងារដែលមិនអាចចែកដាច់ពីខ្លួនឯង
នៅក្នុង Episodeនេះ ខ្ញុំនឹងនិយាយពីការងារ ២ប្រភេទដែលខ្ញុំធ្លាប់ជួបប្រទះ កន្លងមក។ ការងារប្រភេទទី២ ជាការងារដែលខ្ញុំយល់មានតម្លៃសម្រាប់អ្នកធ្វើការគ្រប់រូប ហើយជាការងារដែលយើងគួរតែដេញចាប់ឲ្យបាន។
ខ្ញុំក៏បានលើកពីហ្វេសប៊ុក group ដែលខ្ញុំបង្កើតឡើងមក ដើម្បីចែករំលែកពីបទពិសោធន៍ក្នុងការងារផងដែរ។ បើចង់ដឹងច្បាស់ អាចចូលទៅក្នុងហ្វេសប៊ុក ហើយវាយពាក្យថា បុគ្គលិកឆ្លាតអ្នកទាំងអស់គ្នានឹងឃើញរូបមនុស្សចង្កឹះដែលជាតំណាងរបស់ទស្សនៈខ្ញុំគេហើយ។
Sat, 18 Apr 2020 - 17min - 39 - S2 E39 - ការផ្លាស់ប្តូរក្នុងការងារ និងប្រធានបទផ្សេងទៀតWed, 08 Apr 2020 - 20min
- 38 - S1 E38 - ការធ្វើការងារពីផ្ទះWed, 01 Apr 2020 - 11min
- 37 - S1 E37 - ធ្វើខ្លួនឲ្យដូចជា Captain MarvelWed, 01 Apr 2020 - 06min
- 36 - S1 E36 - ហេតុអ្វីបានជាយើងចាំបាច់ត្រូវធ្វើការជាមួយអ្នកដែលឆ្លាតជាងយើង?Sat, 28 Mar 2020 - 04min
- 35 - S1 E34 - វប្បធម៌ចែករំលែកនៅក្នុងពិភពការងារ
វប្បធម៌ចែករំលែក មិនមែនជាវប្បធម៌របស់ខ្មែរ ប៉ុន្តែនៅស្រុកខ្មែរយើង អ្នកណាក៏ស្គាល់ពីវាដែរ។ គ្រាន់តែមិនសូវមានអ្នកចូលរួមធ្វើ និងកែប្រែវាឲ្យក្លាយជាវប្បធម៌ក្នុងស្រុកប៉ុណ្ណោះ
នៅក្នុង Episode នេះ ខ្ញុំនឹងរអ៊ូពីរឿងខ្វះអ្នកចែករំលែកបទពិសោធន៍ការងារនៅក្នុងស្រុកខ្មែរ។ បើសិនជាមានពេលចែករំលែកអ្វីដែលមិនសូវមានប្រយោជន៍ យើងក៏គួរតែមានពេលចែករំលែកអ្វីដែលទាក់ទងនឹងការងារដែរ។
ការចែករំលែក ចាប់ផ្តើមពីយើងទាំងអស់គ្នា។ បើគ្រាន់តែនិយាយ វាមិនអាចកើតឡើងបានទេ។
Fri, 27 Mar 2020 - 06min - 34 - S1 E35 - ការស្គាល់តម្លៃលុយ និងការឲ្យតម្លៃលុយ
ទស្សនៈដែលថា លុយ មិនអាចទិញសុភមង្គលបាន ជាទស្សនៈអវិជ្ជមានអំពីលុយ។ ក្នុងនាមជាបុគ្គលិក មិនគួរគិតបែបនេះទេ។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីភាពខុសគ្នារវាងការស្គាល់តម្លៃលុយ និងការឲ្យតម្លៃលុយ។ បើយើងមិនចែកឲ្យដាច់ យើងនឹងធ្វើការដើម្បីលុយ ដោយខុសរបៀប ហើយយើងគ្មានសុភមង្គលទេ។ ស្គាល់តម្លៃវា យើងនឹងចេះចាយវាយ។
បុគ្គលិក និងលុយ ចែកគ្នាមិនដាច់ឡើយ។
Fri, 27 Mar 2020 - 05min - 33 - S1 E33 - ការវិនិយោគទាំង៣របស់បុគ្គលិក
អ្នកវិនិយោគ ធ្វើការវិនិយោគដើម្បីពង្រីកទ្រព្យសម្បតិ្តខ្លួនឯង ចំណែកយើងដែលជាបុគ្គលិក ក៏ត្រូវតែវិនិយោគដូចគេដែរ។ បុគ្គលិក វិនិយោគលើខ្លួនឯង។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីការវិនិយោគទាំង៣របស់បុគ្គលិក។ ខ្ញុំក៏លើកពីបទពិសោធន៍ខ្លួនឯងក្នុងការវិនិយោគលើសមត្ថភាពការងារផងដែរ។ បើយើងខ្វល់ពីខ្លួនឯង យើងនឹងវិនិយោគមកលើខ្លួនឯងមិនខាន។
Thu, 26 Mar 2020 - 06min - 32 - S1 E32 - បុគ្គលិកដែលដេញចាប់ការងារ និងបុគ្គលិកដែលដេញចាប់អាជីព
ការងារ និងអាជីព ជារឿងខុសគ្នា។ មនុស្សជាច្រើនអាចមានការងារធ្វើបាន ប៉ុន្តែមានមនុស្សតែមួយចំនួនប៉ុណ្ណោះ ដែលមានអាជីពច្បាស់លាស់។ អាជីព ធ្វើឲ្យមនុស្សមានភាពច្បាស់លាស់ និងកេរ្តិ៍ឈ្មោះនៅក្នុងសង្គម។
ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីភាពខុសគ្នា រវាងអ្នកដែលដេញចាប់ការងារ និងអ្នកដែលដេញចាប់អាជីព។ ខ្ញុំក៏លើកពីមូលហេតុដែលយើងមិនគួរមើលរំលងពីចំណុចល្អរបស់អ្នកធ្វើការដែរ។
បុគ្គលិកទាន់សម័យ ត្រូវតែភ័យពេលអត់មានអាជីពច្បាស់លាស់។
Wed, 25 Mar 2020 - 06min - 31 - S1 E31 - ធ្វើការឲ្យស៊ីនឹងខ្លួនឯងTue, 24 Mar 2020 - 03min
- 30 - S1 E30 - ហេតុអ្វីបុគ្គលិកថ្មីត្រូវដឹងពីរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន?
បុគ្គលិកដែលទៅធ្វើការដោយមិនដឹងពីផ្ទៃក្នុងរបស់ក្រុមហ៊ុន ច្រើនតែមិនសប្បាយចិត្ត ឬគិតថាការងារខ្លួនឯងគ្មានន័យអ្វីសោះ។ បុគ្គលិកប្រភេទនេះ កម្រនឹងទទួលបានការតម្លើងឋានៈណាស់។
ក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុដែលបុគ្គលិកថ្មីចាំបាច់ត្រូវតែសួរនាំពីរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន។ ទោះចង់ ឬមិនចង់ក៏ដោយ ក៏ត្រូវដឹងឲ្យបានគ្រប់ដែរ មុននឹងចូលធ្វើការ។
Mon, 23 Mar 2020 - 03min - 29 - S1 E29 - ការរៀនតាមគេ២លំដាប់
អ្នកណាក៏រៀនតាមគេដែរ ។ អ្នកដែលពូកែរៀនតាមគេ នឹងមើលឃើញខ្លួនឯងទទួលបានជោគជ័យនៅក្នុងការងារ។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីការរៀនតាមគេ ២លំដាប់ និងអត្ថប្រយោជន៍របស់វា។ ការរៀនតាមគេដែលត្រឹមត្រូវ ទាមទារឲ្យពាក់ព័ន្ធជាមួយការគិត។ យើងមិនអាចរៀនតាមគេតែសម្បកក្រៅបានរហូតនោះទេ។
អ្នកដទៃ ជាគ្រូរបស់យើង ប៉ុន្តែយើងត្រូវរើសរបៀបរៀនដោយខ្លួនឯង។
Sun, 22 Mar 2020 - 04min - 28 - S1 E28 - អាយុ និងជំនាញ
បុគ្គលិកទាំងអស់មិនត្រូវគិតថា ចាំអាយុច្រើនបន្តិច ចាំចាប់យកអាជីពឲ្យច្បាស់លាស់ទេ។ ការសម្រេចចិត្តរឿងអាជីព គួរតែធ្វើឲ្យហើយនៅពេលយើងនៅក្មេង។
ក្នុង Episode នេះ ខ្ញុំនឹងប្រាប់ពីមូលហេតុដែលយើងគួរតែចាប់យកអាជីពឲ្យបានមុនអាយុ៣០ឆ្នាំ។ ខ្ញុំក៏លើកពីវិធីដែលងាយស្រួលបំផុតដើម្បីមានអាជីពច្បាស់លាស់ដែរ។ អ្នកដែលគ្មានអាជីព ប្រៀបដូចជាអ្នកដែលប្រឹងធ្វើការរាប់ឆ្នាំ ហើយមិនបានទទួលកន្លែងពិសេសក្នុងពេលជប់លៀងដែរ។
អាជីព មានន័យណាស់សម្រាប់អ្នកធ្វើការ។
Sat, 21 Mar 2020 - 07min - 27 - S1 E27 - ចំណុចសំខាន់ទាំង៣ សម្រាប់អ្នកដែលធ្វើការផ្នែកច្នៃប្រឌិត
ការងារច្នៃប្រឌិត ជាការងារមួយប្រភេទដែលទាមទារឲ្យបុគ្គលិកប្រើប្រាស់ភាពច្នៃប្រឌិតរបស់ខ្លួន ជំនួសឲ្យការធ្វើតាមច្បាប់ទម្លាប់។ ការងារប្រភេទនេះ តែងតែជួយឲ្យអាជីវកម្មងាយស្រួលក្នុងការប្រកួតប្រជែងជាមួយគេ។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីចំណុចសំខាន់៣យ៉ាងដែលអ្នកធ្វើការក្នុងផ្នែកនេះ គួរតែចងចាំទុក។ ខ្ញុំក៏បានលើកពីការងារមួយចំនួនដែលរាប់ជាផ្នែកច្នៃប្រឌិតផងដែរ។ តាមបទពិសោធន៍របស់ខ្ញុំ ការងារប្រភេទនេះ ទើបមិនធ្វើឲ្យបុគ្គលិកធុញទ្រាន់។
ភាពច្នៃប្រឌិត ជួយឲ្យការងារមានអត្ថន័យ។
Mon, 16 Mar 2020 - 06min - 26 - S1 E26 - អត្ថប្រយោជន៍ទាំង៥របស់ LinkedInFri, 13 Mar 2020 - 06min
- 25 - S1 E25 - ត្រូវគិតពីការងារឲ្យដូចជាផលិតផលThu, 12 Mar 2020 - 05min
- 24 - S1 E24 - តួកម្សត់ក្នុងក្រុមហ៊ុនជាអ្នកណា?Wed, 11 Mar 2020 - 06min
- 23 - S1 E23 - វិធីសាស្ត្រប្រូម៉ូតខ្លួនឯង ដោយប្រើប្រាស់ការនិយាយលេង
ទោះបីជាអ្នកគិតថា ការនិយាយលេង ជារឿងមិនបានការក៏ដោយ ក៏អ្នកត្រូវតែចូលរួមជាមួយបុគ្គលិកដទៃទៀតដែរ ដើម្បីបង្កើតទំនាក់ទំនងក្នុងការងារ។ ទំនាក់ទំនងល្អ ធ្វើឲ្យការងារមានភាពរលូន។ ការនិយាយលេង អាចជាឱកាសល្អសម្រាប់ប្រូម៉ូតពីខ្លួនឯង។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីវិធីដែលអ្នកអាចប្រូម៉ូតខ្លួនឯងបាននៅពេលនិយាយលេងជាមួយបុគ្គលិកដទៃ។ ឱកាសប្រូម៉ូតខ្លួនឯងមានគ្រប់ពេល ហេតុនេះអ្នកគួរតែចេះប្រើវា។
Tue, 10 Mar 2020 - 04min - 22 - S1 E22 - អត្ថប្រយោជន៍នៃការអាននៅក្នុងការងារ
បុគ្គលិកដែលមានទម្លាប់អាន អាចឈានទៅមុខលឿនជាងបុគ្គលិកដទៃ។
នៅក្នុង Episode នេះ ខ្ញុំលើកឡើងពីមូលហេតុដែលធ្វើឲ្យការអាន ជាគន្លឹះអភិវឌ្ឍខ្លួនឆាប់រហ័សរបស់បុគ្គលិកសម័យថ្មី។ ទោះបីជា អ្នកមិនចូលចិត្តអានសៀវភៅក៏ដោយ ក៏ត្រូវតែគិតពីការងារខ្លួនឯងដែរ។ ការអាន ជាទម្លាប់អ្នកមាន តែអ្នកអាចយកវាមកធ្វើជាទម្លាប់របស់បុគ្គលិកដែលមានកំណើតបានដូចគ្នា។
Mon, 09 Mar 2020 - 04min - 21 - S1 E21 - បុគ្គលិកដែលមិនចេះសួរ
នៅក្នុងការងារ មានបុគ្គលិក២ប្រភេទ គឺបុគ្គលិកដែលពូកែសួរនាំ និងបុគ្គលិកដែលមិនខ្ចីសួរអ្នកណាទាំងអស់។ បុគ្គលិកទាំង២ប្រភេទនេះ អាចធ្វើការបានដូចគ្នា ប៉ុន្តែអ្នកដែលមិនចេះសួរ អាចនឹងនាំបញ្ហាដល់ការងារ។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីបញ្ហាដែលបុគ្គលិកមិនចេះសួរ នាំចូលក្នុងដំណើរការងារ។ ខ្ញុំក៏លើកពីវិធីមួយចំនួនដែលជម្រុញឲ្យគាត់ហ៊ានសួរ ឬសាកល្បងសួរនៅក្នុងក្រុមការងារផងដែរ។
សួរច្រើន មិនធ្វើឲ្យគេធុញទេ តែធ្វើខុសព្រោះមិនបានសួរមុន ទើបគេធុញ។
Sat, 07 Mar 2020 - 05min - 20 - S1 E20 - ហេតុអ្វីបានជាបុគ្គលិកខ្លះរៀនយឺត?Fri, 06 Mar 2020 - 04min
- 19 - S1 E19 - ហេតុអ្វីបានជាក្រុមហ៊ុនមួយចំនួនចង់បានតែបុគ្គលិកដែលមានបទពិសោធន៍ស្រាប់?
ក្រុមហ៊ុនមួយចំនួន ត្រូវការបុគ្គលិកដែលមានបទពិសោធន៍ស្រាប់ដើម្បីចូលមកធ្វើការ។ ពួកគេមិនចង់ខាតពេលជាមួយអ្នកដែលមិនធ្លាប់ធ្វើការ។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីមូលហេតុ៣យ៉ាងដែលក្រុមហ៊ុនត្រូវការអ្នកបទពិសោធន៍ស្រាប់។ ការឲ្យតម្លៃទៅលើបទពិសោធន៍របស់បុគ្គលិក អាចជារឿងល្អសម្រាប់យើង ហេតុនេះយើងគួរតែប្រមូលវាឲ្យបានច្រើន។
Thu, 05 Mar 2020 - 05min - 18 - S1 E18 - អ្នកដែលបានប្រាក់ខែតិច សូមស្តាប់ Episode នេះWed, 04 Mar 2020 - 05min
- 17 - S1 E17 - បុគ្គលិករីកចម្រើន ទើបក្រុមហ៊ុនរីកចម្រើនTue, 03 Mar 2020 - 05min
- 16 - S1 E16 - មូលហេតុ៥យ៉ាងដែលបុគ្គលិកគួរតែចែករំលែកបទពិសោធន៍ការងាររបស់ខ្លួន
វប្បធម៌ចែករំលែកនៅកន្លែងការងារ ជួយឲ្យដំណើរការការងារ កាន់តែរលូនជាងមុន។ បុគ្គលិកច្រើនតែយល់ច្រឡំថា ខ្លួនត្រូវលាក់អ្វីដែលខ្លួនឯងចេះ ដើម្បីរក្សាប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែការធ្វើបែបនេះ ប៉ះពាល់ដល់ក្រុមហ៊ុន និងបុគ្គលិកខ្លួនឯងខ្លាំងណាស់។
ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីមូលហេតុដែលបុគ្គលិកត្រូវចែករំលែកបទពិសោធន៍ការងាររបស់ខ្លួន។ ខ្ញុំក៏បានលើកពីវិធីសាស្ត្រ៣យ៉ាងដែលអាចជួយឲ្យពួកគេចែករំលែកបានដោយសេរីផងដែរ។
គ្មានការចែករំលែក គ្មានការរីកចម្រើន។
Mon, 02 Mar 2020 - 08min - 15 - S1 E15 - អត្ថប្រយោជន៍ទាំង៥នៃការមានជំនាញត្រៀម
អ្នកមិនអាចរំពឹងលើជំនាញមួយដើម្បីឈរជើងលើទីផ្សារការងារបានទៀតទេ។ យ៉ាងហោចណាស់ ក៏ត្រូវមានជំនាញត្រៀមមួយសម្រាប់ប្រើពេលអាសន្នដែរ។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីអត្ថប្រយោជន៍ទាំង៥ ដែលអ្នកនឹងទទួលបាន បើសិនជាមានជំនាញត្រៀមជាប់ខ្លួន។ ខ្ញុំក៏បានលើកឡើងពីវិធីរៀនជំនាញសម្រាប់បុគ្គលិកដែលរវល់នឹងការងារពេញម៉ោងផងដែរ។
ជំនាញត្រៀម ជាកង់សាកួររបស់អ្នកដែលចូលចិត្តប្តូរការងារ។
Sun, 01 Mar 2020 - 08min - 14 - S1 E14 - បុគ្គលិកគួរតែមានការងារ២ផ្សេងគ្នាMon, 24 Feb 2020 - 05min
- 13 - S1 E13 - សំណួរចម្លើយអ្នកស្តាប់ ភាគ២
នៅក្នុង Episode នេះ ខ្ញុំនឹងឆ្លើយតបទៅនឹងសំណួរ៣ទៀតពីអ្នកស្តាប់៖
ទី១ តើគួររើសយកមួយណារវាង ការងារដែលមានប្រយោជន៍ច្រើន និងការងារដែលអាចផ្គត់ផ្គង់គ្រួសារបាន?
ទី២ តើនិស្សិតដែលកំពុងសិក្សា គួរធ្វើការងារបែបណា?
ទី៣ តើនិស្សិតគួរធ្វើបែបណាដើម្បីទទួលបានពត៌មានទាក់ទងនឹងការងារដែលខ្លួនចង់ធ្វើ?
លោកអ្នកដែលមានសំណួរផ្សេងទៀត អាចផ្ញើចូលមកកាន់ផេកហ្វេសប៊ុក ទស្សនៈខ្ញុំគេ បាន។ ខ្ញុំនឹងរៀបចំឆ្លើយជា Episode បែបនេះនៅពេលក្រោយទៀត។
Sun, 23 Feb 2020 - 06min - 12 - S1 E12 - សេរីភាពក្នុងការងារ
ធ្វើការគ្មានសេរីភាព ប្រៀបដូចជាអ្នកទោស ហេតុនេះ ទើបបុគ្គលិកដែលធ្វើការយូរឆ្នាំ មិនពេញចិត្តនឹងការងារខ្លួនឯង។ ពួកគេបាត់សេរីភាពនៅពេលធ្វើការ ហើយមិនដឹងថា ខ្លួនឯងអាចទាមទារសេរីភាពមកវិញបានទៀត។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុដែលបុគ្គលិកត្រូវការសេរីភាព និងវិធីសាស្ត្រទាមទារយកសេរីភាពនៅកន្លែងធ្វើការ។ ខ្ញុំក៏បានលើកពីវិធីចរចាដែលពឹងលើប្រយោជន៍ផងដែរ។
ដើម្បីសេរីភាព អ្នកទាំងអស់គ្នាត្រូវតែស្តាប់ឲ្យចប់។
Thu, 20 Feb 2020 - 10min - 11 - S1 E11 - ការស្តីបន្ទោស និងទំនួលខុសត្រូវក្នុងការងារ
គ្មានអ្នកណាចូលចិត្តការស្តីបន្ទោសនៅកន្លែងការងារទេ ប៉ុន្តែបើសិនជាអ្នកបង្កើតកំហុស អ្នកចាំបាច់ត្រូវតែរៀនទទួលការស្តីកំហុសនោះដោយស្ម័គ្រចិត្ត។ បើសិនជាអ្នកត្រូវគេស្តីបន្ទោសដោយមិនមានហេតុផលច្បាស់លាស់ អ្នកប្រហែលជាត្រូវគិតពីអត្ថន័យរបស់វា។
ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីតំណភា្ជប់រវាងការស្តីបន្ទោស និងទំនួលខុសត្រូវ។ ខ្ញុំក៏លើកឡើងពីចំណុច២យ៉ាងដែលជួយឲ្យអ្នកមានទំនួលខុសត្រូវខ្ពស់ជាងមុនដែរ។
ទំនួលខុសត្រូវ មានប្រយោជន៍នៅក្នុងការងារ។
Wed, 19 Feb 2020 - 06min - 10 - S1 E10 - ការអួត និងការប្រូម៉ូតខ្លួនឯង មិនដូចគ្នាទេ
គ្មានអ្នកណាចូលចិត្តមនុស្សអួតទេ ហើយរឹតតែគ្មានអ្នកណាចង់ធ្វើការជាមួយមនុស្សអួតទៀតផង។ ការអួត ជាសកម្មភាពរបស់មនុស្សមិនស្មោះត្រង់ ដែលធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ការប្រូម៉ូតខ្លួនឯង ស្រដៀងគ្នានឹងការអួតដែរ ប៉ុន្តែធ្វើឡើងដោយភាពស្មោះត្រង់ និងមានគោលបំណងច្បាស់លាស់។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីចំណុចខុសគ្នារវាងការអួត និងការប្រូម៉ូតខ្លួនឯងនៅកន្លែងការងារ។ លោកអ្នកក៏នឹងដឹងពីវិធីដែលខ្ញុំប្រូម៉ូតខ្លួនឯងផងដែរ។
ការប្រូម៉ូតខ្លួនឯង ជារឿងចាំបាច់របស់បុគ្គលិកម្នាក់ៗ ជាពិសេសអ្នកដែលមិនចង់ធ្វើការងាប់ក្រឡា។
Tue, 18 Feb 2020 - 11min - 9 - S1 E9 - ការផ្លាស់ប្តូរជំនាញ ជារឿងល្អដែលអាចកើតឡើងនៅក្នុងអាជីពរបស់អ្នក
មានតែការផ្លាស់ប្តូរទេ ដែលមិនចេះផ្លាស់ប្តូរ។ នេះជាការពិតមួយដែលកើតឡើងគ្រប់វិស័យទាំងអស់ ហើយអ្នកដែលបដិសេធការផ្លាស់ប្តូរ នឹងត្រូវគេទុកចោលមួយកន្លែង។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីជំហ៊ានទាំង៤សម្រាប់ផ្លាស់ប្តូរជំនាញរបស់លោកអ្នក។ ខ្ញុំក៏បានពន្យល់ពីមូលហេតុដែលលោកអ្នកត្រូវផ្លាស់ប្តូរជំនាញរៀងរាល់៥ឆ្នាំម្តងដែរ។
ជំនាញថ្មី មនុស្សថ្មី បុគ្គលិកថ្មី។
Mon, 17 Feb 2020 - 11min - 8 - S1 E8 - ការធ្វើការដោយមាន Mentor ធ្វើឲ្យអ្នករីកចម្រើនលឿន
តាមប្រទេសដែលរីកចម្រើន ការមាន Mentor ជារឿងធម្មតានៅក្នុងការងារ និងការធ្វើជំនួញ។ នៅកម្ពុជា ក៏មានលេចឡើង Mentor មួយៗដែរ ប៉ុន្តែមិនច្បាស់ថា តើអ្នកណាជាអ្នកជួយពិតប្រាកដ ហើយអ្នកណាជាជនបោកប្រាស់។
នៅក្នុងEpisode ខ្ញុំនឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការមាន Mentoរ។ ក្រុមហ៊ុនរបស់ខ្ញុំគ្រប់គ្រងដោយថៅកែបរទេស ហេតុនេះគាត់តែងតែនាំយកវិធីសាស្ត្រល្អពីបរទេសមកប្រើក្នុងក្រុមហ៊ុនជានិច្ច។ ខ្ញុំទទួលផលប្រយោជន៍ទាំងនេះ ហើយគិតថាលោកអ្នកគួរតែទទួលបានដូចគ្នា។
ការមាន Mentor ជាជំហានជោគជ័យរបស់បុគ្គលិកគ្រប់រូប។
Sat, 15 Feb 2020 - 12min - 7 - S1 E7 - វិធីកសាងទំនាក់ទំនងល្អជាមួយ Mentor
មិនថានៅក្នុងការងារប្រភេទអ្វីក៏ដោយ ការមានអ្នកចាំជួយនាំផ្លូវ ជារឿងល្អបំផុត។ អ្នកមិនចាំបាច់ធ្វើខុសដោយមិនដឹងខ្លួន ឬចំណាយពេលស្វែងរកចម្លើយដោយខ្លួនឯងនោះទេ។
Mentor ជាផ្លូវការនៅក្នុងអាជីព ហេតុនេះបើសិនជាអ្នកមិនចេះពីវិធីបង្កើតទំនាក់ទំនង នោះអ្នកក៏មិនអាចទាញយកប្រយោជន៍ពី Mentor ដែរ។
នៅក្នុង Episode នេះ សុខម៉េង នឹងប្រាប់ពីវិធីសាស្រ្តកសាងទំនាក់ទំនងល្អជាមួយ Mentor របស់អ្នក។
Mon, 10 Feb 2020 - 12min - 6 - S1 E6 - កន្លែងការងារ គឺជាសាលារៀនដែលល្អបំផុត
សាលារៀន យកលុយពីសិស្ស ប៉ុន្តែមិនអាចផ្តល់សមត្ថភាពក្នុងការងារឲ្យសិស្សបាន។ កន្លែងការងារ ឲ្យលុយមកយើងវិញ ហើយអាចផ្តល់សមត្ថភាពក្នុងការងារមកយើងទៀតផង។ វាដូចជាមិនសមហេតុសោះ។
នៅក្នុង Episode នេះ ខ្ញុំនឹងអានអត្ថបទមួយដែលខ្ញុំសរសេរនៅលើប្លក់របស់ខ្ញុំ និងបន្ថែមយោបល់ខ្លះទៀតដែលខ្ញុំគិតថាអាចជួយកែប្រែកម្មវិធីសិក្សានៅតាមសាលារៀនបាន។
Sun, 26 Jan 2020 - 06min - 5 - S1 E5 - មូលហេតុពីរយ៉ាងដែលធ្វើឲ្យបុគ្គលិកមិនធ្វើការអស់ពីសមត្ថភាព
ក្រុមហ៊ុនធំៗ តែងតែខ្វល់ខ្វាយពីសមត្ថភាពបុគ្គលិក ហើយគេចង់ឲ្យបុគ្គលិករបស់គេទាំងអស់ប្រើប្រាស់សមត្ថភាពឲ្យដល់កម្រិតក្នុងពេលធ្វើការ។ ក្នុង Episode នេះ ខ្ញុំនឹងលើកយកមូលហេតុពីរយ៉ាងដែលបង្កឲ្យបុគ្គលិកមិនធ្វើការអស់ពីសមត្ថភាព។ ខ្ញុំក៏បានលើកយកវិធីគិតមួយបែបទៀតដែលអាចឲ្យអ្នកធ្វើការគ្រប់គ្នា លែងលាក់សមត្ថភាពនៅពេលធ្វើការ។
ពាក្យណែនាំដែលខ្ញុំចង់ចែករំលែក គឺ សមត្ថភាព ទាល់តែធ្វើឲ្យអស់ ទើបវាកើន។
លោកអ្នកអាចអានបន្ថែមបាននៅលើប្លក់របស់ខ្ញុំ។
Sun, 26 Jan 2020 - 07min - 4 - S1 E4 - វិធីសាស្ត្រ ៧យ៉ាងដើម្បីបញ្ឈប់ការរំខាននៅកន្លែងការងារ
ការរំខាននៅកន្លែងការងារ មិនមែនជាបញ្ហាថ្មីនោះទេ សម្រាប់អ្នកធ្វើការគ្រប់ជាន់ថ្នាក់។ នៅក្នុង Episode នេះ សុខម៉េង នឹងលើកយកវិធីសាស្ត្រ៧យ៉ាងដែលអាចជួយលោកអ្នកបញ្ឈប់ការរំខាននៅកន្លែងការងារបាន។ លោកអ្នកនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការ និងមិនចាំបាច់យកការងារមកធ្វើបន្តនៅផ្ទះទៀតឡើយ។
ជារៀងរាល់ថ្ងៃពុធ Podcast ទស្សនៈខ្ញុំគេនឹងលើកយកវិធីសាស្ត្រល្អៗ សម្រាប់ជួយការងាររបស់លោកអ្នក ហេតុនេះកុំភ្លេចតាមដានស្តាប់ទាំងអស់គ្នា។
Tue, 21 Jan 2020 - 06min - 3 - S1 E3 - សំណួរចម្លើយរបស់អ្នកស្តាប់ ភាគ១
ក្នុង Episode ខ្ញុំនឹងលើយកបីសំណួររបស់អ្នកស្តាប់ Podcast ទស្សនៈខ្ញុំគេ ដែលបានផ្ញើមកតាមរយៈទំព័រហ្វេសប៊ុក។
សំណួរទី១ ៖ បើសិនជារៀនដល់ឆ្នាំទី៣ហើយ តែមិនទាន់បានធ្វើការឲ្យត្រូវជំនាញ តើគួរធ្វើបែបណា?
សំណួរទី២ ៖ តើគួរធ្វើបែបណា ទើបអាចជៀសផុតពីមហិច្ចតារបស់អ្នកដទៃ?
សំណួរទី៣ ៖ តើមាន Tool អ្វីដែលអាចប្រើសម្រាប់កត់ត្រាក្នុងការងារ?
សម្រាប់អ្នកស្តាប់ដែលមានសំណួរផ្សេងទៀតទាក់ទងនឹងការងារ ឬអាជីពរបស់ខ្លួន អាចផ្ញើមកកាន់ទំព័រហ្វេសប៊ុក ទស្សនៈខ្ញុំគេ បាន។ ខ្ញុំនឹងរៀបចំជាចម្លើយនៅក្នុង Episode បន្ទាប់ទៀត។
Sun, 19 Jan 2020 - 09min
Podcasts semelhantes a ទស្សនៈខ្ញុំគេ
El Partidazo de COPE COPE
Herrera en COPE COPE
La Linterna COPE
Panda Show - Sin Picante El Panda Zambrano
Es la Mañana de Federico esRadio
La noche de Cuesta esRadio
La Trinchera de Llamas esRadio
Hondelatte Raconte Europe 1
Affaires sensibles France Inter
LEGEND Guillaume Pley
El colegio invisible OndaCero
La Rosa de los Vientos OndaCero
Les grands dossiers de l'Histoire par Franck Ferrand Radio Classique
Espacio en blanco Radio Nacional
Enquêtes criminelles RTL
Entrez dans l'Histoire RTL
Le grand récit RTL
Les Grosses Têtes RTL
L'Heure Du Crime RTL
El Larguero SER Podcast
Nadie Sabe Nada SER Podcast
SER Historia SER Podcast
Todo Concostrina SER Podcast
Un Libro Una Hora SER Podcast
