Filtrar por gênero
- 108 - D1 Milano's CEO
រឿងផលិតផល នាំចូលក្តី ផលិតក្នុងស្រុកក្តីទាល់តែចេះធ្វើទីផ្សារ។ ម៉ាកល្បីៗដែលចូលមកប្រទេសយើង លុះត្រាតែមានទីផ្សារ ឬ ទីផ្សារដើរបានគេនៅបានយូរ! ខ្ញុំរៀនបានច្រើនពីវគ្គនេះ ! សង្ឃឹមថាបងប្អូននឹងរៀនបានច្រើនដូចខ្ញុំ! ភ្ញៀវកិត្តយស្ត៖ Dario (D1 Milano's CEO) & Dara (Klassy Watches Co-Founder)
Mon, 17 Aug 2026 - 107 - ជីវិតជាមួយធម្មជាតិ
ធម្មជាតិគ្មានអ្នកណាគ្រប់គ្រងបានទេ។ ការស្រលាញ់នឹងថែរក្សារគឺចេញពីយើងទាំងអស់គ្នា។ ការផ្សងព្រេងកាន់តែច្រើន ជួបកាន់តែច្រើន សំខាន់យើងអាចប្រឈមនឹងរឿងទាំងអស់នោះបានដល់កម្រិតណា។
Mon, 06 Jul 2026 - 106 - នៅមានដង្ហើម នៅមានសង្ឃឹម
កាលៈទេសៈណាក៏ដោយ ឲ្យតែយើងព្យាយាម នឹងស្វែងរកដំណោះស្រាយ អ្វីៗនឹងអាចប្រសើឡើង។ ជាជាង បោះបង់មិនប្រឈមនិង ឧបសគ្គ យើងគួររៀនបត់បែន និងយកបទពិសោធន៍ជីវិតជាផ្លូវដែលនាំយើងឲ្យផុតពី គ្រាលំបាកនោះ! ភ្ញៀវកិត្តិយសៈ @DararithTiv @Frostzk
Mon, 29 Jun 2026 - 105 - កម្មសិទ្ធិបញ្ញា
ស្នាដៃដែលយើងបង្កើតបើមិនមានច្បាប់ឬវិធីសាស្រ្តការពារទេ វាអាចធ្វើឲ្យបង្អាក់នូវការផលិត ស្នាដៃថ្មី ឬ បង្កើននូវវិសាលភាពនៃសិល្បៈឲ្យទៅមុខយូរអង្វែង។ ក្នុងវគ្គនេះយើងជជែកគ្នាស៊ីជម្រៅពីវិស័យភាពយន្ត និង យន្តការមួយចំនួនដែលអាចជួយការពារស្នាដៃយើងបាន 🙏 ភ្ញៀវកិត្តិយសៈ មេធាវី ម៉េង មុនីរួត្ន | លោកស្រី ឡៅ ផានី | លោកលៀក លីដា
Mon, 22 Jun 2026 - 104 - ខាងនេះឬខាងនោះ?
បើដើកាត់ភ្លៀងយើងនឹងទទឹកភ្លៀង ទោះក្នុងបរិបទអ្វីក៏ដោយ។ រឿងដែលយើងចូលរួមជាផ្នែកមួយនៃខឿនការពារ កឺល្អប្រពៃហើយ។ មិនថាយើងនៅខាងនេះឬខាងនោះទេ សំខាន់តើស្មារតី និងឆន្ទៈយើងគិតអ្វីជាធំ? ភ្ញៀវកិត្តិយសៈ @theeverydaysam408 & Midnight
Tue, 16 Jun 2026 - 103 - 67 SixSeven
កត្តាជាច្រើននាំឲ្យយើងគិតគូរពីបច្ចុប្បន្ន និង អនាគត។ ទាំងអស់នេះអាស្រ័យលើយើងតើ យើងធ្វើអ្វីដើម្បីឲ្យស្ថានភាពល្អ ឬ មានអំណោយផល? ម្នាក់ៗ គួរគិតពីស្ថានភាពខ្លួន រួចបន្តទៅគិតពីសង្គម។ ភ្ញៀវកិត្តិយសៈ @PanhaCHEZDA & @myfilmreel
Mon, 08 Jun 2026 - 102 - សិស្សពូកែដោយសារអ្នកណា?
គាត់ជាគ្រូខ្ញុំដែលបានផ្លាស់ប្តូរជីវិតខ្ញុំមុនគេ ជាហេតុផលដែលខ្ញុំបានតំណឹងអាហារូបករណ៍ទៅក្រៅប្រទេស។ ខ្ញុំមិនភ្លេចដាច់ខាតនូវអ្វីដែលគាត់បានលើកមកកាន់ខ្ញុំ បើចង់ជាប់ប្រឹងរៀន និង បានលទ្ធផលល្អ! ភ្ញៀវកិត្តិយសៈ លោកគ្រូ ម៉ៅ សុផល នាយកវិទ្យាល័យសម្តេចឪ (ប.ជ)
Mon, 01 Jun 2026 - 101 - ទំនៀមទម្លាប់បុណ្យចូលឆ្នាំ
អ្វីដែលយើងគួរព្រួយបារម្ភជាងគេ នោះគឺយើងមិនស្គាល់ថាអ្វីជារបស់យើង ហើយយើងសួរខ្លួនឯងថាពិតឬអត់។ ម្នាក់មានទំនួលខុសត្រូវ ចូលរួមរក្សាអ្វីដែលមានតាំងពីយូរលង់ណាស់មកហើយ។ ក្រៅពីសិក្សារៀនសូត្រ យើងត្រូវចូលរួមប្រតិបត្តិ ឲ្យបានគ្រប់ៗគ្នា ទើបយើងមានអត្តសញ្ញាណច្បាស់លាស់ដោយមិនមានមន្ទិល។ ភ្ញៀវកិត្តិយសៈ លោកគ្រូ ស៊ុន ចាន់ដឹប និង លោក ហ៊ួន សាវង
Fri, 27 Mar 2026 - 100 - អាកោត្នោតឬ នំបញ្ចុក?
សម័យកាលតែងតែទៅមុខ យើងជាអ្នកផលិតមាតិកាត្រូវតែស្វែងរករសជាតិថ្មី និង លាយជាមួយអ្វីដែលខ្លួនមានស្រាប់ដើម្បីនាំមកនូវ គុណភាព និងសាច់រឿងដែលអ្នកតាមដានគាត់ទទួលបានប្រយោជន៍ពីយើង។ ភ្ញៀវកិត្តិយសៈ @myfilmreel
Thu, 19 Feb 2026 - 99 - ទឹកចិត្ត ឆន្ទៈ ក្តីស្រលាញ់
ខ្មែររួបរួម ខ្មែរខ្លាំង! ម៉ោងនេះពេលនេះជាតិ ពិតជាត្រូវការយើងគ្រប់ៗគ្នា! ម្នាក់ៗជាកោសិការ និង ជាសូត្រនៃ ស្បៃសង្គមជាតិ។ ជាប្រទេសដែលឆ្លងកាត់ច្រើន តែមិនរាថយ មិនចុះញ៉ម មិនបោះបង់គ្នា។ យើងត្រូវរៀនស្គាល់ពីគុណតម្លៃ នៃជាតិសាសន៍ខ្មែរ ថាខ្មែរយើង គឺជាជាតិសាសន៍ដែលរឹងមាំ មានមនសិការ និង ឆន្ទៈខ្ពស់។ ចាប់ផ្តើមពីខ្មែរគ្រប់រូប ដើម្បីប្រទេសជាតិរីកចម្រើន ❤️ ភ្ញៀវកិត្តិយសៈ បងប្រធាន ហ៊ុន ម៉ានី
Thu, 04 Dec 2025 - 98 - ជីវិតសិល្បៈករឯករាជ្យ
ផ្លូវយើងជាអ្នកជ្រើសរើស! ផ្លូវណាក៏ជាផ្លុវដើរដែរ សំខាន់យើងប្តេជ្ញាបានកម្រិតណា។ ផេងគាត់បើកចិត្ត ចែករំលែករឿងទាំង ខ្ពស់ និង ទាបដែលគាត់ឆ្លងកាត់ក្នុងរយៈពេល ១០ឆ្នាំមកនេះលើវិស័យតន្រ្តី។ អ្វីដែលខ្ញុំបានរៀននោះគឺ ថែរក្សារមនុស្សជុំវិញខ្លួនឲ្យបានល្អ និងមានសច្ចៈភាពចំពោះគ្នា! ភ្ញៀវកិត្តិយសៈ @SulyPhengOFFICIAL
Tue, 18 Nov 2025 - 97 - អ្នកដាំ និង អ្នកបេះ
មិនថាសៀវភៅឬ តន្រ្តីទេ សុទ្ធតែត្រូវការធ្វើទីផ្សារ! ការធ្វើទីផ្សារនេះជាចំណុចមួយ អាចធ្វើឲ្យស្នាដៃយើងកើនចំនួនលក់ ឬ អត់។ ក្នុងវគ្គនេះខ្ញុំបានស្គាល់ ម៉ានិត កាន់តែច្បាស់ យល់ពីដំណើរជីវិតរបស់គាត់និង ចក្ខុវិស័យគាត់នៅក្នុងវិថីជាអ្នកនិពន្ធ និង ផលិតកុន។ ភ្ញៀវកិត្តិយសៈ @manithjupiter_25
Tue, 11 Nov 2025 - 96 - Have Faith
The living will have to fight through their challenges, no matter the situation they are facing. This is an example of humanity—a moment, an unforeseen circumstance that brought a man who loves to explore raw stories and tell them to the world. He has a past that no one knows, yet he is a humble and loving human being. ភ្ញៀវកិត្តិយសៈ @ChinaMacTV
Fri, 08 Aug 2025 - 95 - បន្ទប់តូចសំឡេងធំ
ពេលនេះម៉ោងនេះ ខ្មែររួបរួម ពេលខាងមុខ យើងត្រូវតែរួបរួមឲ្យបានជារៀងរហូត! យើងឃើញហើយ ពេលយើងប្រឈមនឹងរឿងមួយដែលតម្រូវឲ្យប្រជាជាតិទាំងមូល ពួតដៃគ្នា ធ្វើការតែមួយគឺ យើងបានលទ្ធផលមួយដែលយើងតែងតែប្រាថ្នា! ភ្ញៀវកិត្តិយសៈ នារីចល័តចរ - Neary Chalat Chor PichSourly SAVEN - សាវែន
Wed, 06 Aug 2025 - 94 - រក្សារបណ្តូលខ្លួនឯង
វគ្គនេះបងប្អូននឹងស្គាល់ Kwan ជាអ្នកណាក្រៅពីតន្រី្ត គាត់មានទេពកោសល្យច្រើនណាស់! ជាមនុស្សមានគោលដៅច្បាស់លាស់ មានសីលធម៌ខ្ពស់ក្នុងការរស់នៅ និង មានចិត្តទូលាយចែករំំលែកបទពិសោធការងារមកដល់យើង។ ភ្ញៀវកិត្តិយសៈ @kwan6
Thu, 12 Jun 2025 - 93 - ជីវិតនៅលើកង់
ក្រៅពីជជែកពីការងារ និងគោលដៅគាត់ វគ្គពួកយើងបានវិភាគពីការផលិតមាតិការបស់រិទ្ធតាមការបកស្រាយពិស្តារពីវគ្គមួយទៅវគ្គមួយ។ ការលះបង់នេះគឺសម្រាប់ ក្មេងៗ និងបងប្អូនទាំងអស់គ្នា។ ក្រៅពីនេះ គាត់ដូចជាទូតមួយរូបដែលនាំទង់ជាតិយើងតាមរយៈការជិះកង់ពីខ្មែរទៅទ្វីបអ៊ឺរ៉ុប ភ្ញៀវកិត្តិយសៈ Travel with Rith—ធ្វើដំណើរជាមួយរិទ្ធិ
Fri, 30 May 2025 - 92 - Lights, camera, action!
វគ្គនេះល្អណាស់សម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបអាជីព! ពួកយើងទាំង២បានមើលការងារ និងជជែកពីហេតុផលអ្វីដែលជួយឲ្យអ្នកថតរូបម្នាក់មានអនាគត និងស្តាប់ដំណើររបស់គាត់តាំងពីដើមមក! ពិតជាជក់ចិត្តបើបងប្អូនដាក់ចិត្តដាក់កាយស្តាប់! ភ្ញៀវកិត្តិយសៈ Richard Chen
Thu, 15 May 2025 - 91 - ស៊ីជម្រៅជាមួយអ្នកផលិតមាតិកា
វគ្គនេះថតតាំងពីចុងឆ្នា ២០២៤ ដោយសារខ្ញុំចង់ចេញក្រោយកម្មវិធី ក៏សម្រេចចេញជាមួយ រដូវកាលទី៥តែម្តង! ពួកយើងទាំង៣បានជជែកគ្នាពី រឿងសប្បាយផង និង រឿងដែលឆ្លងកាត់ខ្លះៗពីអាជីពជាអ្នកផលិតមាតិកាពេញម៉ោង។ សង្ឃឹមថាវគ្គនេះបងប្អូនអាចរៀនបានច្រើនពី អ្វីទៅជាអ្នកផលិតមាតិកា ហើយឆ្លងកាត់អ្វីខ្លះទៅទៅដល់ចំណុចមួយ។ ភ្ញៀវកិត្តិយសៈ @JomnotExplore និង @KHEMRA
Thu, 08 May 2025 - 90 - Why Cambodia?
យើងជជែកគ្នាពីដំណើរជីវិតពី០មកដល់សព្វថ្ងៃ ហើយពួកគាត់បានចែករំលែករឿងក្នុងចិត្តជាច្រើនពីប្រទេសកម្ពុជា។ បទពិសោធខ្លះ ធ្វើឲ្យមនុស្សរៀន ហើយបើកចិត្តទទួលអ្វីដែលបានប្រែប្រួល។ ចាប់ផ្តើមពីយើងអ្នកក្នុងស្រុក ត្រូវចេះស្រលាញ់ ចេះជួយគ្នាទើបអាចឲ្យគេ ឃើញថាខ្មែរយើង មកពីឆ្ងាយណាស់ទម្រាំមកដល់សព្វថ្ងៃនេះ។ភ្ញៀវកិត្តិយសៈ @Travelwithchris & @GladysSeara
Thu, 10 Apr 2025 - 89 - ជិវិតក្នុងវិស័យសិល្បៈតន្ត្រី
លើកទីមួយដែលបានជជែកផ្ទាល់ជាមួយបងប្រុសរយៈពេលវែងបែបនេះ ខ្ញុំរៀនបានច្រើនពី ឆន្ទៈការងារ និងការបត់បែនទៅតាមកាលៈទេសៈការងារ។ អរគុណបងដែលផ្តល់កិត្តយសជាភ្ញៀវក្នុងវគ្គនេះ ភ្ញៀវកិត្តិយសៈ បង ខេមរៈ សិរីមន្ត
Mon, 23 Dec 2024 - 88 - The world is my playground
គិតៗទៅគាត់សាមញ្ញហើយ បើកចិត្តចែករំលែកពីវិស័យផលិតកុនទាំងក្នុង និង ក្រៅប្រទេស។ សួរគាត់ពីការងារក៏គាត់មិនបង្អង់យូរឆ្លើយម៉ាត់ៗ ។ សម្រាប់ Subtitle ភាសាខ្មែរនិងដាក់ជូនតាមក្រោយ ដោយសារតែខ្ញុំធ្វើមិនទាន់។ សង្ឃឹមថាបងប្អូនអាចទាញយក បទពិសោធថ្មីៗ ពីរឿងរ៉ាវជីវិតរបស់គាត់។ ភ្ញៀវកិត្តិយសៈ @jply
Tue, 03 Dec 2024 - 87 - បើចិត្តយើងហ៊ានអ្វីក៏សម្រេចបាន
បងប្រុសបានចែករំលែកជាច្រើនពីដំណើរជីវិត ពីក្តីស្រមៃ ពីការសិក្សា និង អាជីពរបស់គាត់។ ស្តាប់ទៅ ទាល់តែយើងហ៊ានលះបង់ ហ៊ានពុះពារ ហ៊ានប្រឈម ហើយហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ទើបបានលទ្ធផល! ភ្ញៀវកិត្តិយសៈ បង ស្យាម ពី @CambodiaCarCulturesofficial Audio Mixed by: @vitovvs666
Tue, 26 Nov 2024 - 86 - យកសមត្ថភាពឲ្យ អ្នកស្តាប់ចម្រៀងខ្ញុំ
ថ្វីត្បិតខ្ញុំគ្មានសមត្ថភាពច្រៀងពិរោះដូចអ្នកចង់បាន តែខ្ញុំមានសមត្ថភាពឲ្យអ្នកស្តាប់ចម្រៀងខ្ញុំថ្ងៃនៅណាមួយ។ នេះជាអ្វីដែលគាត់បានលើកក្នុងការប្រគំតន្រ្តីរបស់គាត់កាលពីខែកញ្ញា ។ ក្នុងវគ្គនេះគាត់បានលើកចំណុចជាច្រើនជាមួយចក្ខុវិស័យ ក្នុងការធ្វើឲ្យតន្រ្តីរបស់យើង កាន់តែទៅមុខ។ គាត់និងមានអ្វីថ្មីឆាប់ៗនេះមកជូនបងប្អូន! ភ្ញៀវកិត្តិយសៈ អ្នកនាង @AokSokunkanhaOfficially Audio Mixed by: @vitovvs666
Sun, 17 Nov 2024 - 85 - ស៊ីជម្រៅពីបាល់ទាត់កម្ពុជា
ក្នុងវគ្គនេះយើងបានជជែកគ្នាជាច្រើនពី វិស័យកីឡា និង ការសិក្សារជំនាញនេះនៅក្នុងមហាវិទ្យាល័យផងដែរ។ ខ្ញុំបានរៀនច្រើនពីបាល់ទាត់ និងកីឡាផ្សេងៗ ជាពិសេសគឺការបង្កើតក្លិបបាល់ទាត់ពី ចំណុចផ្តើមមក។ កីឡាត្រូវការអ្នកគាំទ្រ ហើយយើងជាអ្នកគាំទ្រត្រូវការក្រុមយើងឲ្យមានសមត្ថភាពខ្លាំង។ គ្រប់ផ្នែកមានភារកិច្ចចូលរួម ផ្សព្វផ្សាយនិង ជ្រុមជ្រែងឲ្យកីឡាមានទីផ្សារ។ ភ្ញៀវកិត្តិយសៈ Peter Koo ពី Cambodian Premier League Audio Mixed by: Vitovvs ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm iTune: https://apple.co/3RIFIdk
Tue, 12 Nov 2024 - 84 - ហាមបោះបង់ការសិក្សា
Zedes គាត់រម្លឹកជាច្រើនដងក្នុងវគ្គនេះ គឹគាត់ចង់ឲ្យក្មេងៗ ប្រឹងរៀនប្រឹងសូត្រ ហើយហាមបោះបង់ការសិក្សា។ យើងអាចរៀនទាំងក្នុង និង ក្រៅសាលា តែការសិក្សា គឺជាផ្លូវមួយនាំយើងទៅកាន់អនាគតល្អ! គាត់បានរៀបរាប់រឿងច្រើនពីជីវិតគាត់ធ្វើឲ្យ ខ្ញុំនិងប្រិយមិត្តបានស្គាល់គាត់កាន់តែច្បាស់! ភ្ញៀវកិត្តិយសៈ Rona & @zedesofficial Audio Mixed by: @vitovvs666 ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm iTune: https://apple.co/3RIFIdk
Tue, 05 Nov 2024 - 83 - Asian Creator Roundtable
There many creators out there, some might be watching or listening to this. We just to let you know that, you are not alone. Sometime we feel left out from the circle and that's fine. We create, we keep moving forward together for a better world for us all. Special Guest: Alvin from DCPro, Handika from @Dkid , Zy from @zy_cheng Audio Mixed by: @vitovvs666
Mon, 28 Oct 2024 - 82 - ពីក្រោយ Gumball 3000 នៅកម្ពុជា
ព្រឹត្តិការណ៍កើតឡើងតែងតែមានភាគីជាច្រើនចូលរួម និង មហាជនជាសាក្សី។ ការងារមួយនេះ យើងទាំងអស់គ្នាបានធ្វើឲ្យបងប្អូនទាំងអស់ មានអនុស្សាវរីយ៍ល្អ មានស្នាមញញឹម មានក្តីស្រមៃ បន្តដំណើររបស់ខ្លួនឲ្យទៅមុខ។ ពួកយើងខ្ញុំបានជជែកគ្នាពី ដើមហេតុ និងរឿងរ៉ាវក្រោយឆាកជាច្រើនទាក់ទងនឹង Gumball 3000 ភ្ញៀវកិត្តិយសៈ Bong Peter ពី Rev Up Cambodia Yura & Lyheang ពី HYPE Autos Customs Bunlong ពី BLK Detailing Center Audio Mixed by: Vitovvs Podcast Crew: Phara, Heang, Skyy & Seng HaoPhoto by: Dina.portfolio
Tue, 01 Oct 2024 - 81 - ស្រលាញ់កុំទៅញឹក បើរឭកទៅយូរៗម្ដង
ចាប់ផ្តើមពីការរាប់អាន ចាប់ផ្តើមពីការស្រលាញ់ លទ្ធផលដែលបានមកគឺពោពេញទៅដោយគុណភាព។ ការដែលធ្វើអី្វមួយឲ្យប្រាកដ ដោយប្រើការប្តេជ្ញារទៅធ្វើ យើងតែងនឹងបានផលដែលយើងសមនឹងទទួលបាន។ រឿងរ៉ាវដំណើរសិល្បៈរបស់ពួកគាត់ទាំង២ គឺស្តាប់ទៅពិតជាគួរឲ្យស្ញប់ស្ញែងណាស់! ភ្ញៀវកិត្តិយសៈ M.Fatt & VitoAudio Mixed by: Vito
Tue, 10 Sep 2024 - 80 - ម្នាក់មួយដៃម្នាក់ជើង ក្នុងវិស័យថតរូប
សិល្បៈមានច្រើនទម្រង់! ការថតរូបក៏ជាសិល្បៈ ប៉ុន្តែវាទាមទារច្រើន ដូចជាការរៀនសូត្រ ការហ្វឹកហាត់ និងការ អនុវត្តច្រើន។ អ្នកអាចចេះថតក្នុងរយៈពេលខ្លី តែអ្នកអាចនិងមិនទាន់ស្គាល់ច្បាស់ពីសិល្បៈថតរូប ច្រើនទេ ដូចនេះយើងគួរបើកចិត្តឲ្យទូលាយ ដើម្បីរៀនសូត្រពីគ្នា និង ចែករំលែកចំណេះដឹងទៅវិញទៅមក។ ភ្ញៀវកិត្តិយសៈ បង Mardy Suong សួង ម៉ារឌី & បង Sovanna Kem
Tue, 03 Sep 2024 - 79 - ស្វែងរកអាជីពរបស់ខ្លួន
ការងារខ្លះគឺកើតមកពីការស្រលាញ់ អាជីពខ្លះគឺមានមកពីពេលដែលយើងមានពេលវេលា យើងចូលចិត្តធ្វើការងារទាំងនោះ! ក្នុងវគ្គនេះពួកយើងជជែកគ្នាពីជំនួយ ក្នុង និង ក្រៅស្រុក ហើយពីបទពិសោធន៍ប្រកបអាជីវកម្មរបស់គាត់ផងដែរ! ភ្ញៀវកិត្តិយសៈ Mice & Gino ពី @costmebeauty5124
Tue, 27 Aug 2024 - 78 - ទឹកត្រជាក់ត្រីកុំ
ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ភ្ញៀវកិត្តិយសៈ Monirath (Jessie)
Tue, 06 Aug 2024 - 77 - NEVER STOP LEARNING
ជជែកគ្នាច្រើនពីអាជីពជាងអ្នកថតរូប ក៏ដូចជាអ្នកផលិតមាតិកា នៅប្រទេសសាំងហ្គាពួរ និង ម៉ាឡេស៊ី។ យើងបានប្តូរយោបល់គ្នាច្រើនពីវិធីធ្វើឲ្យការងារខ្លួនរីកចម្រើន។ សូមបងប្អូនបើកមើល Subitle បើសិនស្តាប់មិនទាន់! មានទាំងភាសាខ្មែរ និង ភាសាអង់គ្លេស សូមអរគុណ! ភ្ញៀវកិត្តិយសៈ Mark & Steph
Tue, 30 Jul 2024 - 76 - ហុតទឹកសម្លឹងកាក
ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ ភ្ញៀវកិត្តិយសៈ ដុំហ្វីល
Tue, 11 Jun 2024 - 75 - ធ្វើការជាមួយបេះដូង
ការងារមានស្រួល មានពិបាក សំខាន់យើងពេញចិត្តមួយណាជាង? ក្នុងអាជីពមួយ វាមានកត្តាជាច្រើនដែលជួយឲ្យយើងមានការ វិវត្តន៍លឿនឬ យឺត 🫡 សំនួរដែលសំខាន់នោះគឺ តើបេះដូងយើងស្ថិតនៅត្រង់ណាជាមួយកាងារនោះ? ភ្ញៀវកិត្តិយសៈ កញ្ចនា និង រស្មី
Tue, 04 Jun 2024 - 74 - ផលិតច្រើនចម្រើនគុណភាព
វិស័យមួយណាក៏តម្រូវឲ្យមានការវិនិយោគ។ ធំក្តីតូចក្តី សំខាន់ផលិតករ និង ប្រិយមិត្តត្រូវចូលរួមគ្នាដើម្បីលើកស្ទួយវិស័យមួយនេះឲ្យបានទៅមុខយូរអង្វែង។ ក្នុងវគ្គខ្ញុំបានរៀនច្រើនណាស់ពីបងប្រុស ទាំងចង្វាក់ផលិតកម្ម និង ការដឹកនាំការងារគាត់ឲ្យបានទៅមុខ។ សង្ឃឹមថាបងប្អូនដែលមាន ចិត្តចង់ប្រឡូកក្នុងវិស័យផលិតកុន បានរៀននិងទទួលបានបទពិសោធល្អៗពីវគ្គនេះផងដែរ។ ភ្ញៀវកិត្តិយសៈ បង លីដា ចាងហ្វាងផលិតកម្ម LD
Tue, 28 May 2024 - 73 - វិថីជីវិតជាមួយព្រះធម៌
ពេលដែលយើងព្រមទទួលយកជីវិតដែលយើងមាន ចេះគ្រប់គ្រាន់នឹងអ្វីដែលយើងបាន នោះរមែងឲ្យសុខភាពផ្លូវកាយ និង ផ្លូវចិត្តកាន់តែប្រើសើរឡើង។ ក្នុងវគ្គនេះ ខ្ញុំបានរៀនច្រើនពី ភ្ញៀវទាំងពីរ ក្នុងការទទួលយកអ្វីដែលវិជ្ជមានចូលមកក្នុងជិវិតយើង។ សង្ឃឹមថាបងប្អូនដែលកំពុងមើល ឬ ស្តាប់និងទទួលបានបទពិសោធល្អៗ ដែលធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើងភ្ញៀវកិត្តិយសៈ ម៉ានិច & ឆាត
Tue, 21 May 2024 - 72 - ថោកអីហ្នឹងដៃថ្លៃអីហ្នឹងមាត់
អ្នកធ្វើរមែងជួបរឿងច្រើន ហើយរឿងទាំងនោះឯងជាបទពិសោធន៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជិវិតយើងមានតែមួយ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីខ្លួនឯង គ្រួសារ និង សង្គមយើង? ចម្លើយគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ យើងធ្វើបានប៉ុណ្ណារធ្វើតាមលទ្ធភាពទៅ។ បើខ្វះខាត ស្វែងរកជំនួយ បើមិនយល់ ឬ មានចម្ងល់ យើងហាមួយសួរគេ កុំខ្លាចគេមើលមកយើងក្នុងរូបភាពបែបណា។ សំខាន់ យើងបានធ្វើវា យើងកំពុងធ្វើវា ហើយ ដើរឆ្ពោះទៅកាន់ លទ្ធផលមួយដែលជាក់លាក់! ភ្ញៀវកិត្តិយសៈ @DararithTiv & បង អារុណ
Tue, 14 May 2024 - 71 - ធ្វើច្រើនប្រឈមច្រើន
ការងារខ្លះគឺថា យើងមិនអាចដឹងថានឹងទទួលលទ្ធផលបែបណានោះទេ! សំខាន់យើងបានធ្វើរឿងដែលយើងបានដាក់គោលដៅ ហើយ បានសម្រេចនៅអ្វីដែលយើងប្រាថ្នា។ លទ្ធខ្លះ អ្នកពីខាងក្រៅគាត់មើលឃើញមួយជ្រុង ប៉ុន្តែយើងអ្នកធ្វើ មានរឿងជាច្រើនដែលមិនសូវចង់និយាយ ឬ បរិយាយដើម្បីកាត់បន្ថយភាពតានតឹង ពេលធ្វើការងារដែលយើងស្រលាញ់! ភ្ញៀវកិត្តិយសៈ ចំប៉ារ័ត្ន និង បេន មកពី សារអាហារ
Tue, 07 May 2024 - 70 - សហការណ៍និងការអភិវឌ្ឍន៍
ការងារដែលមានផ្លូវវែងឆ្ងាយ ពិតណាស់គឺតម្រូវឲ្យមានការសហការណ៍ និង រៀនធ្វើការជាមួយមិត្តរួមអាជីព មិនថាចាស់ឬ ក្មេងនោះទេ! ភាគីទាំងទ្វេរនិងបានរៀនពីគ្នាទៅវិញទៅមក ដែលជាហេតុផលធ្វើឲ្យវិស័យមួយមានការអភិវឌ្ឍន៍ និង លូតលាស់ទៅមុខបាន! វគ្គនេះយើងជជែកគ្នាច្រើនពីវិស័យភ្លេង និង តន្រ្តីសម័យទំនើបនៅក្នុងសង្គមយើងបច្ចុប្បន្នផងដែរ ពួកយើងមានចេតនាល្អ ចង់ឲ្យបងប្អូនរៀនគិតពីជ្រុងមួយដែល អាចជួយឲ្យយើងយល់កាន់តែច្បាស់ពីវិស័យនេះ
Tue, 30 Apr 2024 - 69 - សម្រាយរឿងជម្ងឺផ្លូវចិត្ត
អ្នកណាដែលមិនធ្លាប់ឆ្លងកាត់កាលៈទេសៈ ពិបាកចិត្ត វិបត្តិផ្លូវចិត្ត ឬ ជួបបញ្ហារផ្លូវចិត្ត? មនុស្សគ្រប់រូបគឺត្រូវតែឆ្លងកាត់វា សំខាន់វាអាស្រ័យលើគាត់ និង មនុស្សជុំវិញគាត់ ថាតើ ដំណើរឆ្លងកាត់នោះ វាមានភាពរលូន ឬ មានជួបរឿងអ្វីខ្លះ? ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន ហ៊ានស្វែងរកជំនួយពេលដែលអ្នកត្រូវការ និង រកអ្នកណាម្នាក់មកស្តាប់សាច់រឿងរបស់យើង ដើម្បីកុំឲ្យវាក្លាយជាជម្ងឺរាំរៃ ធ្វើឲ្យយើងពិបាកនិងប្រឈមវា។ ថែខ្លួនណាបងប្អូន ហើយព្យាយាមមើលមនុស្សជុំវិញអ្នកផង។ ភ្ញៀវកិត្តិយស ៖ @Yuromong-vlog វេជ្ជ ងិន រតនរមនា និង វេជ្ជ ស៊ី រ៉ាតូ
Tue, 23 Apr 2024 - 68 - ដើរមួយជំហាន គិតមួយជំហាន
ពេលខ្លះយើងគិត គឹបានត្រឹមគិត! គិតច្រើនល្អ តែបើគិតជ្រុលមិនធ្វើ អាចនាំឲ្យយើងមានការបាក់ទឹកចិត្ត។ រឿងខ្លះគឺយើង អាចត្រឹមប្រឈមវាភ្លាមៗ ដោះស្រាយវាម្តងមួយជំហានៗ ទើបអាចដល់គោលដៅ! ភ្ញៀវកិត្តិយសៈ Pheakkdeyស្តាប់បានតាម៖Spotify: https://spoti.fi/3Uc92tmGoogle Podcast: https://bit.ly/3uXGzgOiTune: https://apple.co/3RIFIdk
Tue, 26 Mar 2024 - 67 - បោះជំហានឈានចាប់គោលដៅ
គាត់បានចែករំលែករឿង ដែលមិនធ្លាប់បានលឺច្រើនមែនទែនក្នុងភាគនេះ ហើយគាត់មើលទៅមិនសមជាមនុស្សមិនសូវមាត់កទេ តែជាក់ស្តែងគឺទាល់តែនាំគាត់និយាយ ទើបចេញរឿងរ៉ាវជាច្រើនដែល គាត់បានឆ្លង់កាត់។ ការលះបង់ខ្លះ គឺមកពីយើងបាត់បង់ការស្រលាញ់ តែអ្វីដែលសំខាន់ តើយើងមានគោលដៅច្បាស់មួយណាដែលយើងចង់ចាប់វាមក! ភ្ញៀវ កិត្តិយសៈ @FaSeng
Tue, 05 Mar 2024 - 66 - និយាយអ្វីដែលចង់និយាយ ធ្វើអី្វដែលចង់ធ្វើ
គ្នាច្រើនល្អ! គ្នាច្រើនដៃច្រើន! គំនិតច្រើន! អ្វីដែលសំខាន់នោះគឺ ធ្វើយ៉ាងណាឲ្យគ្នាច្រើន នៅជាមួយគ្នាបានយូរ! ការងារជាក្រុមគឺជាការងារមួយដ៏ពិបាក ហើយបើធ្វើបានហើយ វាជាបទពិសោធន៍ដ៏ល្អសម្រាប់មនុស្សគ្រប់រូប។ ភ្ញៀវកិត្តិយសៈ La Cima Cartel
Tue, 27 Feb 2024 - 65 - មិនមែនជាការស្រមៃ
៤ឆ្នាំក្នុងការផលិត ផតខាស៍របស់ខ្ញុំ នេះជាគោលដៅដ៏ធំមួយដែលខ្ញុំបានកំណត់ ទីបំផុតការលះបង់ ការប្តេជ្ញារចិត្តរបស់ខ្ញុំ ក៏បានផ្តល់លទ្ធផលដែលខ្លួនចង់បាន។ វគ្គនេះខ្ញុំបានជជែក និង ផ្លាស់ប្តូរមតិគ្នាជាមួយបងប្រុស ពីរឿងការងារជីវិត និង ការបង្ហាញក្តីស្រលាញ់ជាតិខ្លួនទៅតាមកាលៈទេសៈផ្សេងៗគ្នា។ សង្ឃឹមថាបងប្អូនបានរៀនពីវគ្គនេះ ខ្លះ និងទាញយកបទពិសោន៍ល្អៗយកទៅពិចារណា។ភ្ញៀវកិត្តិយសៈ ឯកឧត្តម ហ៊ុន ម៉ានី
Tue, 20 Feb 2024 - 64 - ទ្វារមួយបិទ ទ្វារមួយទៀតបើក
ការងារច្រើនល្អ! ទិសដៅច្រើន ក៏ម្យ៉ាងដែរ សំខាន់មួយណាយើងស្រលាញ់ជាងគេ ហើយគួរគិតពីវាឲ្យបានច្រើន! ការមានគោលដៅធំក្នុងជីវិតគឺ ល្អណាស់ តែសំនួរសួរថា តើអ្នកហ៊ានពុះពារដើម្បីវាឬអត់? ពេលខ្លះយើងបាត់បង់ការងារ ឬ ទុកការងារមួយចោល មិនប្រាកដថាយើង អស់ផ្លូវដើរនោះទេ! អាចាស់ទៅ អាថ្មីនឹងមក បើយើងមិនបោះបង់! ភ្ញៀវកិត្តិយសៈ Pisey & Chhay
Wed, 14 Feb 2024 - 63 - Every New Job is my First Job
អ្នកណាដែលមិនធ្លាប់ផ្លាស់ប្តូរការងារ ហើយការងារថ្មីតែងតែលំបាក មិនងាយស្រួលទេ! អ្វីដែលសំខាន់តើយើងមានឆន្ទៈក្នុងការ តស៊ូហើយយកឈ្នះការងារនោះបានឬអត់? ក្នុងវគ្គនេះ ពួកយើងជជែកគ្នាពីអាជីពអ្នកបង្ហាញម៉ូដ និង ការងារជាច្រើនដែល Terry គាត់បានឆ្លងកាត់។ភ្ញៀវកិត្តិយសៈ Terry
Tue, 06 Feb 2024 - 62 - ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក
អ្នកពូកែអ្នកខ្លាំងកម្រិតណាក៏ដោយ ដល់ពេលដែលត្រូវបង្រៀនអ្នកដទៃ វាជាបទពិសោធន៍ថ្មីមួយទៀត! ពេលខ្លះគ្រូជាអ្នកជួយតម្រង់ទិស សំខាន់យើងជាសិស្ស ព្រមទទួលយកដែរឬអត់? ជិវិតយើងម្នាក់ៗ តែងតែត្រូវការរៀនសូត្រ ហើយរៀននោះអែង គឺរៀនពីគ្រូ មិនថាក្នុងថ្នាក់ឬក្រៅថ្នាក់ទេភ្ញៀវកិត្តិយសៈ Norith & Goofy
Tue, 30 Jan 2024 - 61 - ចេះច្រើនគេប្រើច្រើន
ពេលខ្លះយើងគួរគិតពីកម្លាំងខ្លួនដែលអាចទទួលយកការងារបាន តិចឬ ច្រើន។ មិនមែនមិនល្អទេពេលដែលគេប្រើយើងច្រើន ប៉ុន្តែពេលខ្លះ យើងគួររៀនឆ្លើយថា ទេ! ដើម្បីទុកពេលឲ្យខ្លួនឯងខ្លះ! មនុស្សយើងពេលហត់ធ្វើអ្វីមិនសូវបានលទ្ធផលល្អដូចចិត្តនោះទេ! ការពិតការដែលគេប្រើយើងច្រើនដោយសារគេគិតថាយើង ជាមនុស្សសមត្ថភាព ឬក៏ពេលខ្លះទៀតគេក៏កេងចំនេញពីយើងខ្លះដែរ! និយាយរួមបើយើងអាចធ្វើបាន យើងគួរតែរៀនធ្វើ និង អនុវត្តទ្រឹស្តីឲ្យបានច្រើនជា និយាយ។ ភ្ញៀវកិត្តិយសៈ Lim Heng (Will)ស្តាប់បានតាម៖Spotify: https://spoti.fi/3Uc92tmGoogle Podcast: https://bit.ly/3uXGzgOiTune: https://apple.co/3RIFIdk
Tue, 23 Jan 2024 - 60 - ចេតនាយកតន្ត្រីមកព្យាបាលរបួស
មនុស្សណាដែលថាមិនធ្លាប់ឆ្លងកាត់ភាពលំបាក ឬ ពេលវេលាដែលពិបាកនិងឆ្លងកាត់? សំខាន់តើយើងធ្វើបែបណាដើម្បី ឆ្លងកាត់វា? វគ្គនេះយើងទៅជួបជាមួយ យូហៃ និង អ្នកគ្រប់គ្រងគាត់ ដើម្បីឲ្យបងប្អូនស្គាល់គាត់កាន់តែច្បាស់! គាត់បានចែករំលែកច្រើនពីមូលហេតុដែលគាត់ជ្រើសរើសយកតន្រ្តី!ភ្ញៀវកិត្តិយសៈ YuuHai & Rong
Tue, 16 Jan 2024 - 59 - រៀនមួយជីវិត
វគ្គនេះពួកយើងជជែកគ្នាច្រើនពី អ្វីទៅជាខ្មែរ ហើយយើងរស់របៀបណាដើម្បីកសាងកិត្តិយសជូនជាតិ! បូកផ្សំជាមួយនឹងបទពិសោធន៍រស់នៅអាមេរិច និង រង្វង់សិល្បៈដែល @Khmer1JivitOfficial បានឆ្លង់កាត់មកជាង១០ឆ្នាំ នេះផងដែរ! ការគិតរបស់មនុស្សម្នាក់ៗខុសៗគ្នាតែ យើងគួរយល់ថា ម្នាក់ៗមានហេតុផលរៀងៗខ្លួន! អ្វីដែលសំខាន់យើងគោរពការសម្រេចចិត្ត និង ការរស់នៅរបស់គេ ដរាបណាវាមិនប៉ះពាល់ដល់យើង។ ជួបគ្នានៅរដូវកាលទី៤ ឆាប់ៗនេះ! ភ្ញៀវកិត្តិយសៈ @Khmer1JivitOfficial Co-Host: @ravenblaze99
Tue, 09 Jan 2024 - 58 - មនុស្សជាតិ និង អនាគតរបស់ AI
វគ្គនេះពួកយើងទាំង៣ ជជែកគ្នាច្រើន ពីបច្ចុប្បន្នភាពរបស់ AI វាគ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់ពួកយើងទេ ប៉ុន្តែបើយើងចេះរៀនសូត្រ និង ចំណាយពេលឲ្យល្អជាមួយវា យើងអាចនឹងទាញយកប្រយោជន៍ពីវាបានច្រើន! ភ្ញៀវកិត្តិយសៈ Your Perspective
Tue, 26 Dec 2023 - 57 - ១០ឆ្នាំក្នុងវិស័យ កីឡាអេឡិកត្រូនិក
ពួកយើងទាំង៣បានជជែកពី ដំណើររបស់កីឡាអេឡិកត្រូនិកតាំងពីយើងទើបមាន កម្មវិធីតូចៗ រហូតមកដល់សព្វថ្ងៃយើងមាន កម្មវិធីកម្រិតអន្តរជាតិក្នុងស្រុកហើយ! គឺថាមកបានឆ្ងាយហើយក៏ដើរបានលឿនផងដែរ សង្ឃឹមថាវានិងបន្តរទៅមុខបន្ថែមទៀត!ភ្ញៀវកិត្តិយសៈ Kaka42 & Brave
Tue, 19 Dec 2023 - 56 - Normal is Boring
ជជែកគ្នាជាង២ ម៉ោង សួរនាំគាត់ថាហេតុអីមកនៅខ្មែរ ហើយ ចូលចិត្តធ្វើការនៅទីនេះ? គាត់បានចែករំលែកច្រើនពីជ្រុងរបស់បរទេសដែលមកនៅខ្មែរ! អធ្យាស្រ័យបើបងប្អូនស្តាប់មិនទាន់! ខ្ញុំព្យាយាមដាក់ Subtitle ជូនដែរហើយ អរគុណ! ភ្ញៀវកិត្តិយសៈ Max & Dom from Rising Giants Podcast
Wed, 06 Dec 2023 - 55 - ស្រលាញ់ខ្មែរត្រង់ណា?
យើងជជែកគ្នាច្រើនពី បទពិសោធន៍ជីវិតឆ្លងវប្បធម៌ និងការស្រលាញ់ជាតិខ្លួន! អ្វីក៌ដោយឲ្យតែយើងចេះថែចេះស្រលាញ់វានិងរីកលូតលាស់ទៅមុខ!ភ្ញៀវកិត្តិយសៈ Tinh & Uriah
Wed, 08 Nov 2023 - 54 - សន្សឹមៗកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា
ក្តីស្រមៃមានពិត តែសំនួរត្រូវឆ្លើយគឺ អ្នកហ៊ានពុះពារតស៊ូជាមួយក្តីស្រមៃនោះឬអត់? អ្នកទាំងពីរបានចែករំលែកច្រើនពី ចក្ខុវិស័យចំពោះកីឡាអេឡិចត្រូនិក និង ដំណើរឆ្លងកាត់រឿងរ៉ាវជាច្រើនដែលធ្វើឲ្យពួកគាត់យកឈ្នះលើខ្លួនឯងបាន។ ភ្ញៀវកិត្តិយសៈ Ic3_fr0Gz & Mengly Gaming
Tue, 31 Oct 2023 - 53 - រក្សាព្រៃគង់មិនខ្វះឧសដុតទេ
កីឡាក្តី ការសម្រាកកម្សាន្តក្តី ឲ្យតែយើងធ្វើដោយគ្មានព្រំដែន វាហ្នឹងនាំផលលំបាកមកកាន់យើងវិញ! អ្វីក៏ដោយធ្វើឲ្យមានកំណត់ហើយ កុំជ្រុលហួសហេតុពេក ត្រូវគិតពីកត្តាផ្សេងៗ ដើម្បីធ្វើឲ្យក្តីស្រមៃ ឬ គោលដៅថ្មីទទួលបានផលល្អ! ភ្ញៀវកិត្តិយសៈ Sai & Den
Tue, 24 Oct 2023 - 52 - រនាបបាក់គេយករនាបជួស
ពាក្យចាស់លោកពោលថា រនាបបើបាក់យើងយករនាបមកជួស ចុះបើសិនសម្តីហួស យើងគួរធ្វើយ៉ាងម៉េច? សង្គមបច្ចុប្បន្នពោរពេញទៅដោយការប្រកួតប្រជែង សំខាន់តើ អ្នកប្រជែងជាមួយអ្នកណា? ជាច្រើនអ្នកនឹងឆ្លើយថា ជាមួយមនុស្សដែលខ្លាំងជាងខ្លួន ប៉ុន្តែយើងគួរសាក ប្រជែងជាមួយខ្លួនឯងម្តងមើលថា តើយើងអាចឈ្នះភាពខ្ជិលច្រអូស ឬ ភាពភ័យខ្លាចយើងបានដែរឬអត់? ភ្ញៀវកិត្តិយសៈ ChangsterCo-Host: RavenBlaze
Tue, 17 Oct 2023 - 51 - អតីត បច្ចុប្បន្ន អនាគត
ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ!ភ្ញៀវកិត្តិយសៈ វិសាល និង វាសនាស្តាប់បានតាម៖Spotify: https://spoti.fi/3Uc92tmGoogle Podcast: https://bit.ly/3uXGzgOiTune: https://apple.co/3RIFIdk
Tue, 10 Oct 2023 - 50 - ក្លាហានថ្ងៃមុន ទើបមានថ្ងៃនេះ
ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ!ភ្ញៀវកិត្តិយសៈ Mariam និង Vitou
Mon, 02 Oct 2023 - 49 - កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប
គ្មានអ្នកណាចង់លំបាក ឬ ទទួលលទ្ធផលមិនល្អទេ! សំខាន់ខ្លួនយើងមានការតាំងចិត្តខ្ពស់កម្រិតណា! អ្នកណាមិនចង់ល្អ? អ្នកណាមិនចង់មានបាន? អ្វីដែលអ្នកគួរគិតឬ យកមកពិចារណានោះគឺមើលជុំវិញខ្លួនអ្នក ចាប់ផ្តើមពីអ្នកមុនគេ សួរខ្លួនឯងថា តើថ្ងៃនេះអ្នកបានធ្វើអ្វីដែលធ្វើឲ្យជីវិតអ្នកប្រសើរជាងម្សិលមិញដែរឬអត់? ថវិការដែលបានមក Ads ក្នុងភាគនេះនឹងបរិច្ចាគទៅដល់មន្ទីពេទ្យកុមារអង្គរ ភ្ញៀវកិត្តិយសៈ Travel with Rith - ធ្វើដំណើរជាមួយរិទ្ធិ Co-Host: Seak
Tue, 26 Sep 2023 - 48 - ខ្ញីកាន់តែចាស់កាន់តែហិរ
នៅក្មេងយើងចង់សប្បាយ យើងភ្លើតភ្លើន! អ្វីៗហាក់ដូចជាមិនមានកង្វល់អ្វីទាំងអស់! ដល់ចាស់ទៅ ទំនួលខុសត្រូវ ១ពាន់មុខ ទាំងខ្លួនឯងផង ទាំងកសាងគ្រួសារផង និង ប៉ាម៉ាក់ផង! គិតឲ្យសព្វៗទៅ សប្បាយឲ្យទាន់ខ្លួននៅក្មេង តែកុំសប្បាយជ្រុលដល់ថ្នាក់មិនគិតពីខ្លួនឯង និងអ្នកជុំវិញខ្លួន! ភ្ញៀវកិត្តិយសៈ ZK
Tue, 29 Aug 2023 - 47 - ពត់ដែកទាន់នៅក្តៅ
មនុស្សយើង ពេលដែលធ្លាក់ដល់បាត មិនមានអ្វីក្រៅពីក្រោកមកវិញទេ ជីវិតមានឡើងមានចុះ។ ម្នាក់ៗតែងតែចង់មានក្តីសុខ ទាំងផ្លូវកាយ និង ផ្លូវចិត្ត តែពេលដែលយើងពិបាកបំផុត មានតែអ្នកនៅក្បែរយើងជាងគេ និង ខ្លួនយើងទេ ដែលអាចជួយឲ្យយើងឆ្លងផុតពីកាលៈទេសៈលំបាកបាន! សូមផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត មនុស្សដែលអ្នកស្រលាញ់ឲ្យបានច្រើនៗ ដើម្បីសុភមង្គលក្នុងជិវិតយើងទាំងអស់គ្នា!ភ្ញៀវកិត្តិយសៈប្អូន ឡាយ ប៊ុនឡេង - Lay Bunleng និង ប្អូន សាន់ ពុធ ដេបូរ៉ា - Deborah Sann
Tue, 22 Aug 2023 - 46 - ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច
បទពិសោធន៍ការងារទាល់តែជួប រឿងដែលមិនអាចគេចផុតបានទើបដឹងថា ធ្វើការមិនមែនជារឿងងាយស្រួលទេ! មនុស្សជុំវិញខ្លួនតែងតែដាស់តឿន ពេលខ្លះយើង ចចែសមិនស្តាប់នាំឲ្យយើងឆ្លងកាត់រឿងមួយចំនួនដែលធ្វើឲ្យយើងចាំមួយជិវិត។ភ្ញៀវកិត្តិយសៈប្អូន Switching - ចម្លាស់ និង ប្អូន Zell - សំណាង
Tue, 15 Aug 2023 - 45 - ចង្កឹះមួយបាច់កាច់មិនបាក់
កីឡានាំមកនូវសុខភាព! កីឡាបង្រៀនឲ្យយើងចេះ ប្រឹងប្រែង ចេះកម្សាន្ត និង ចេះតស៊ូដើម្បីលទ្ធផលល្អ! ការប្រកួតតែងតែមានឈ្នះមានចាញ់! សំខាន់ត្រូវការចូលរួមពីគ្រប់ជ្រុងជ្រោយ ទាំងសមាជិកក្រុម គ្រូ និង ក្រុមការងារក្រៅទីលានទាំងអស់ ដើម្បីក្រុមមួយទទួលបានលទ្ធផលល្អ! យើងមកឆ្ងាយគ្រាន់បើ តែយើងនៅបន្តធ្វើដំណើរទៅមុខ! កីឡាបាល់ទាត់និងមាន អនាគតល្អនៅថ្ងៃមុខភ្ញៀវកិត្តិយសៈប្អូន Chan Vathanaka និង ប្អូន តាំង ប៊ុនឆៃ
Tue, 08 Aug 2023 - 44 - ឃើញដំរីជុះ កុំប្រឹងជុះតាមដំរី
គ្មានអ្នកណាចង់អត់ ចង់លំបាកទេ តែពេលខ្លះយើងត្រូវមើលជុំវិញខ្លួនសិន ថាយើងមានអ្វីខ្លះ អាចធ្វើបានប៉ុណ្ណា ពេលដែលយើងប្រឹងជ្រុល បង្ខំជ្រុល អ្វីៗអាចធ្វើឲ្យយើងរងសម្ពាធ ឬ បាក់ទឹកចិត្តបាន។ រឿងក៏សាងគ្រួសារជារឿង មួយដែលមនុស្សទូទៅ គួររៀនដោះស្រាយ និង ប្រឈមរាងៗ ខ្លួន តាមដែលខ្លួនអាចធ្វើទៅបាន ភ្ញៀវកិត្តិយសៈ RavenBlaze & YaYa ShuShi
Tue, 01 Aug 2023 - 43 - មុននិយាយគួរ ក្រលាស់អណ្តាតសិន
ការហៅបុគ្គលណាម្នាក់ដោយមើលទៅលើពណ៌សម្បុរគាត់ ពេលខ្លះ ជាការលេងសើចទេតែ យើងពិតជាមិនដឹងថា ពួកគាត់ខ្លះទទួលយកបានឬមិននោះឡើយ។ ដូច្នេះពេលខ្លះមុន និងយើង ហៅឬ ប្រើពាក្យណាមួយ គួរគិតខ្លះមុននិងមានពាក្យទៅកាន់ពួកគាត់។ ភ្ញៀវកិត្តិយសៈ Dalis និង Sam
Tue, 18 Jul 2023 - 42 - ប្រឈមឲ្យហើយទាន់ខ្លួននៅក្មេង
គ្រួសារធ្វើឲ្យមនុស្សចេះគិត ចេះប្រឹងប្រែង និង ហ៊ានប្រឈមនឹងរឿងជាច្រើនចំពោះមុខ។ វគ្គនេះពួកយើងទាំង២ ជជែកគ្នាពី បណ្តាញសង្គមផង និង ជិវិតផង! សង្ឃឹមថាបងប្អូននិង បានអ្វីដែលថ្មីខ្លះយកទៅ ពិចារណារ! អរគុណ! ភ្ញៀវកិត្តិយសៈ @JohnSey
Tue, 11 Jul 2023 - 41 - ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
រឿងរ៉ាវជាច្រើននៅក្នុងវគ្គនេះ ពួកយើងទាំង៣ មានគោលបំណងចែកដើម្បីឲ្យបងប្អូន ប្រយ័ត្ន និង អាចយកអ្វីដែលពួកខ្ញុំធ្វើទៅគិតថា ធ្វើបែបណាទើបប្រឈមនឹងការងារ បែបនោះបាន។ រឿងខ្លះ យើងត្រូវដកខ្លួន ខ្លះទៀតយើងត្រូវប្រឈម សំខាន់ យើងត្រូវចេះទប់អាមរណ្ម៍ទប់ចិត្តដោះស្រាយ ដោយប្រើធម៌ត្រជាក់ ភ្ញៀវកិត្តិយសៈ យ៉ារូ និង ទាយៈ ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
Tue, 20 Jun 2023 - 40 - តើយើងគួរប្រើសំណាងឬ ចំណេះដឹង?
វគ្គនេះ ពួកយើងទាំង៣ បានចែករំលែកច្រើនពី មេរៀនជីវិត និងដំណើរផ្សងព្រេងជុំវិញប្រទេសយើង ដែលសំបូរទៅដោយ សម្បតិ្តធម្មជាតិ! ក៏ដូចជាលើកឡើងពី បទពិសោធន៍ជាច្រើនពីការដោះស្រាយ និង ប្រឈមមុខនឹងបញ្ហាដែលយើងជួប! ភ្ញៀវកិត្តិយសៈ Pheakdey និង ពនេចរ
Tue, 13 Jun 2023 - 39 - ហាស្លាក់ ខ្ជាក់ស្លែង
ក្នុងវគ្គនេះ យើងទាំង៤ បានផ្លាស់ប្តូរយោបល់គ្នាច្រើន ទាក់ទងនឹងការងារផង និង បទពិសោធន៍ជីវិតផង យោបល់ណាល្អគួរយកទៅគិត យោបល់ណាមិនពេញចិត្តបោះវាចោល។ ការជជែកគ្នាដោយគ្មានការព្រៀងទុក វាមានធម្មជាតិរបស់វា! ភ្ញៀវកិត្តិយសៈ ប្អូន Maily , ប្អូន Both និង ប្អូន Brave ពី EDM Cambodia
Tue, 06 Jun 2023 - 38 - ផ្តល់តម្លៃចំពោះ មនុស្សដែលយើងស្រលាញ់
រំលឹករឿងអតីតលេងៗជាមួយប្អូនទាំង២ ជជែកគ្នារឿងអនាគត និង ការជ្រើសរើសពួកម៉ាក មួយរយឆ្នាំ ពេលខ្លះ ការលះបង់ត្រូវមានរៀងៗខ្លួន និងហ៊ានតស៊ូដើម្បីការស្រលាញ់ចំពោះអ្នកណាម្នាក់។ សេចក្តីស្រលាញ់ដែលបរិសុទ្ធជា សុភមង្គលមួយដែល លុយ ឬ របស់អ្វីមិនអាចយកមកទិញវាបាននោះទេ! ក្នុងវគ្គនេះ ការសន្ទនារបស់ពួកយើងទាំង៣ មានអារម្មណ៍ថា ជាការបន្ធូរ និង លើកទឹកចិត្តឲ្យបងប្អូនហ៊ានសម្រេចក្តីបំណងរបស់ខ្លួនឯង គឺជ្រើសរើសមនុស្សដែលយើងស្រលាញ់ឲ្យបានពិតប្រាកដ ភ្ញៀវកិត្តិយសៈ ប្អូន Q-win និង ប្អូន ហរទ័យ
Tue, 30 May 2023 - 37 - សំនួរចាក់ដោត ចម្លើយចាក់ទ្រូង
វគ្គនេះខ្ញុំឆ្លើយនិងសំនួរប្រិយមិត្តដែលបានសួរកាលពីលើកមុនមក! និយាយច្រើនបន្តិចតែសប្បាយចិត្តដែលបានដកពាក្យជាច្រើនចេញពីទ្រូង!
Tue, 23 May 2023 - 36 - ចេះឯងឲ្យក្រែងចេះគេ
លើកនេះ Athika គាត់មកជាមួយមិត្តរួមការងារ ដើម្បីចែករំលែកបទពិសោធន៍ ផ្តល់ការងារជាក្រុម និង ចែករំលែកបទពិសោធន៍ក្នុងវិស័យផលិតវីដេអូផងដែរ! ចេះឯងឲ្យក្រែងចេះគេ! ភ្ញៀវកិត្តិយសៈ Athika និង Zac
Wed, 26 Apr 2023 - 35 - មិត្ត១០០ឆ្នាំគុណភាព
ម្នាក់ៗមានឯកជនភាពរៀងៗខ្លួន ពេលខ្លះយើងបញ្ចេញបាន ពេលខ្លះទៀតយើងរក្សារទុកសម្រាប់ជីវិតឯកជនរបស់យើង! ក្នុងវគ្គនេះ អ្នកនិងស្គាល់កាន់តែច្បាស់ពី CEO គុណភាព និង ជិវិតឯកជនរបស់គាត់ច្រើនដែរ ប៉ុន្តែគាត់បាននិយាយថា "សុខចិត្តបង្រៀនមនុស្សឲ្យស្ទូចត្រី ជាជាងឲ្យត្រីស្រាប់ទៅគេ" តើបងប្អូនយល់យ៉ាងណាដែរ? ភ្ញៀវកិត្តិយសៈ ប្អូន @MMegamind និង ប្អូន ធីតា (Thyda)
Tue, 18 Apr 2023 - 34 - ទង្វើមានប្រសិទ្ធភាពជាងសម្តី
មនុស្សយើង តែងតែចង់ធ្វើនេះធ្វើនោះ ពេលខ្លះគេក៏ទទួលយក ពេលខ្លះអ្វីដែលយើងធ្វើទៅក៏មិនបានទៅដល់គោលដៅ! អ្វីដែលសំខាន់ នោះគឺ តើយើងហ៊ានប្តេជ្ញារពុះពារធ្វើវាឲ្យអស់ពីបេះដូងដែរឬអត់? ក្នុងវគ្គនេះយើងពិភាក្សារគ្នាច្រើនពី បទពិសោធន៍ការងារ និង ជីវិត ទាំងផ្អែម ប្រៃ ល្វីង និង ជូរចត់ផងដែរ! ភ្ញៀវកិត្តិយសៈ ប្អូន @REEZYnotREZZY និង KWOK (Music Producer) Co-Host: @ravenblaze99
Tue, 11 Apr 2023 - 33 - រៀនលើកទឹកចិត្ត
ពួកយើងជជែកគ្នាច្រើនពី ខ្សែរជីវិតតាំងពីធ្លាប់ទាត់បាល់ជាមួយគ្នា កាលពី ៩ ឆ្នាំមុន! រឿងកើតឡើងច្រើនតែមិត្តភាពនៅដដែល! ការលើកទឹកចិត្ត គឺចាំបាច់ណាស់សម្រាប់អ្នកដែលកំពុង លំបាក ទាល់ច្រក និង ឯការ! ពាក្យល្អៗ ពីរ ឬ បីឃ្លា អាចធ្វើឲ្យមនុស្សម្នាក់ពី សោកសៅមកញញឹមវិញបាន ថាមិនត្រូវអាចជួយតម្រង់ទិសគាត់បានទៀត! ចូលរួមលើកទឹកចិត្តមិត្តៗ គ្រួសារអ្នកឲ្យបានច្រើន! យើងត្រូវរស់ក្នុងភាពវិជ្ជមានទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ ប្អូន @CHORNRATANAK និងប្អូន ReachJni Toch - រាជនីតូច
Tue, 21 Mar 2023 - 32 - កុំរស់ក្នុងអតីតកាល
មនុស្សម្នាក់ៗមានខ្សែរជីវិត និង អាជីព ខុសៗគ្នា។ យើងមិនគួរមើលស្រាល វាយតម្លៃឬ បង្អាប់គេដោយសារយើងមិនពេញចិត្តឬ មិនចង់ប្រកបអាជីពនោះទេ! សង្គមនេះបង្រៀនយើងរាល់ថ្ងៃឲ្យចេះដើរទៅមុខ និងរៀនពីអ្នកដទៃ ដូច្នេះសម្រាប់យើង ជាក្មេងៗជំនាន់រៀនរស់ជាមួយបច្ចុប្បន្នខ្លះ និងចងចាំអតីតកាលខ្លះ! ពួកយើងទាំង៣ បានជជែកគ្នាច្រើនពី ជីវិតផ្ទាល់ខ្លួន និងការងារខ្លះដែលអាចធ្វើឲ្យអ្នកស្តាប់បានយល់ពីជ្រុងមួយទៀតរបស់ជីវិតពួកយើង។ ភ្ញៀវកិត្តិយសៈ ប្អូន Mina និងប្អូន Nha មកពី K've Entertainment
Tue, 14 Mar 2023 - 31 - កូន និង ពួកម៉ាកចូល Podcast
ក្មេងអាយុ ៥ ឆ្នាំ មិនខ្លាចមិនអៀន ហើយនិយាយត្រង់ៗ សួរអីឆ្លើយហ្នុង សរសើរគាត់អត់ខ្លាចកាមេរ៉ា និយាយធម្មតា គ្រាន់បើជាងខ្ញុំកាលនៅក្មេងទៀត! ស្តាប់កម្សាន្តលេងសិនទៅបងប្អូន ដោយសារ សប្តាហ៍ក្រោយ មានវគ្គពិសេសជាងនេះទៀត! ភ្ញៀវកិត្តិយសៈ Endear ឥណ្ឌា និង ខេននី Kenny
Tue, 07 Mar 2023 - 30 - មុជឲ្យជ្រៅទៅឲ្យឆ្ងាយ
ដើម្បីបានជំនាញមួយជាក់លាក់ អ្នកត្រូវមានការប្តេជ្ញាខ្ពស់ ត្រូវហ៊ានធ្វើឲ្យលើសពីការស្រលាញ់ និងចំណាយពេលដុសខាត់វាឲ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ! ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាពីដំណើរការងារ និង សន្ទុះនៃការគាំទ្រវិស័យកីឡាក្នុងស្រុក ហើយក៏សង្ឃឹមថា យើងមិនបានតែមួយឆាវ! ចូលរួមគាំទ្រវិស័យកីឡា និង ត្រៀមខ្លួនទទួលភ្ញៀវជាតិ និងអន្តរជាតិ នាពេលខាងមុខនេះ នៅក្នុងព្រឹតិ្តការ កីឡាស៊ីហ្គេម ២០២៣!ភ្ញៀវកិត្តិយសៈ បង ណាថាន់ និង ប្អូន មនោរម្យ ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
Tue, 14 Feb 2023 - 29 - Relationship, Football, Family
រឿងខ្លះ មិនមែនយើងចេះតែលើកយកមកពិភាក្សានោះទេ ជាពិសេសរឿង បរាជ័យ! អ្នកខ្លះពិតជាមិនដឹងថា ធារី និង គ្រួសារគាត់ឆ្លងកាត់អ្វីខ្លះទើបពួកគាត់មកដល់ចំណុចនេះទេ! ជីវិតមានឡើងមានចុះ សំណួរសួរថា តើអ្នកហ៊ានប្រឈមរឿងទាំងនោះដែរឬអត់? ភ្ញៀវកិត្តិយសៈ Thierry Chantha Bin & Kate Sutherland ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
Tue, 07 Feb 2023 - 28 - Gamer ស្មោះស្នេហ៍?
ប្រុសៗភាគច្រើនចូលចិត្តលេង ទាំងហ្គេម និង កីឡា ប៉ុន្តែ ពួកគាត់ក៏បានរៀនចែកពេលវេលា និង រកពេលចំណាយជាមួយគ្រួសារឲ្យបានត្រឹមត្រូវផងដែរ! គ្នុងវគ្គយើងជជែកគ្នាពីប្រវត្តិទំនាក់ទំនងរបស់ ប្អូន GMK ជាមួយភរិយាគាត់ និងជិវិតរបស់ Creator ក្រោយពេលមានគ្រួសារផងដែរ! ភ្ញៀវកិត្តិយសៈ @NoobieGMK និង ភរិយា ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
Tue, 31 Jan 2023 - 27 - កីឡាត្រូវការអ្នកគាំទ្រ
ពួកយើងទាំងពីរជជែកគ្នាច្រើនគួរសមពីជីវិតផង និង កីឡាផង! សូមអធ្យាស្រ័យសម្រាប់ Subtitle ដោយសារវែងពេកធ្វើអត់ទាន់ហើយទេ នឹងដាក់ជូនតាមក្រោយ អរគុណបងប្អូន!ភ្ញៀវកិត្តិយសៈ Nick Taylor ស្តាប់បានតាម៖Spotify: https://spoti.fi/3Uc92tmGoogle Podcast: https://bit.ly/3uXGzgOiTune: https://apple.co/3RIFIdk
Tue, 24 Jan 2023 - 26 - ស្អប់ខ្ញុំចុះ បើសិនជា ពិភពលោកនេះលែងទទួលស្គាល់ការពិត
មនុស្សគ្រប់រូប មានវិធីសាស្រ្តបញ្ចេញអារម្មណ៍ខ្លួន ផ្សេងៗគ្នា! ខ្លះសរសេរ ខ្លះច្រៀង ខ្លះលេងកីឡា ខ្លះទៀត ក៏ប្រើប្រាស់ការថតរូប ជាមធ្យោបាយរបស់ខ្លួន។ ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាច្រើនពី អតីតកាល បច្ចុប្បន្ន និង រឿងអនាគត ថាតើ មនុស្ស៣ រូបមកពីកន្លែង ផ្សេងៗគ្នា មានឆន្ទះបែបណា? ស្តាប់ទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ @វណ្ណដា-VannDa Official & @RavenBlaze
Sat, 05 Nov 2022 - 25 - គោរួចទើបធ្វើរបង ជិតប្រលងទើបខំរៀន
មនុស្សម្នាក់ៗ មានរបៀបរៀនសូត្រខុសៗគ្នា។ យើងរៀនពូកែ គួរជួយណែនាំមិត្តៗដែលរៀនខ្សោយឲ្យខំប្រឹងរៀនទាំងអស់គ្នា! រៀនបណ្តើរធ្វើការបណ្តើរ បើអាចធ្វើទៅបានគឺល្អ តែគួរឲ្យអាតិភាព ការសិក្សារមុនគេ។ ក្នុងវគ្គនេះ ពួកយើងបានជជែកគ្នាច្រើនពីការៀនសូត្រ និង ការជ្រើសរើសជំនាញរៀនឲ្យសមនឹងចិត្តរបស់យើង។ ភ្ញៀវកិត្តិយសៈ @Pheap Sopheak & @Poly ratanak
Tue, 01 Nov 2022 - 24 - ស្គាល់អ្វីដែលជារបស់យើង!
អ្វីដែលឈឺចាប់បំផុតគឺ មិនស្គាល់ថារបស់យើងមានទម្រង់បែបណា រូបរាងយ៉ាងម៉េច! នេះតាមសាលលើកឡើងក្នុង Podcast នេះ! ការស្រលាញ់ ប្រពៃណី វប្បធម៌ អរិយធម៌ គឺចាប់ផ្តើមពីយើងគ្រប់រូប! យើងមានកាតព្វកិច្ចគ្រប់ៗគ្នា ក្នុងការថែរក្សារ និង អភិរក្ស! ភ្ញៀវកិត្តិយសៈ @SreyNea Nea & @Heng Visal
Tue, 25 Oct 2022 - 23 - ធ្វើការជាមួយ មិត្តភ័ក្រ្ត ស្រួលឬអត់?
ការងារ គឺជាទំនួលខុសត្រូវ ចុះបើមាន មិត្តភាព មកលាយឡំ? តើអ្នកនឹង មានវិធីណាដើម្បីធ្វើឲ្យ បរិស្ថានការងារនោះវា ងាយស្រួល នៅទៅមុខបានល្អ? ភ្ញៀវកិត្តិយសៈ @Seak Vlogger & Heng
Thu, 13 Oct 2022 - 22 - បទពិសោធន៍ការងារជាគ្រូយើង
គ្មានអ្នកណាចង់ធ្វើឲ្យគេមួយជីវិតទេ ប៉ុន្តែ កុំភ្លេចថាបើអ្នកចេះស្រូបយកចំណេះដឹង និងចាប់យកឳកាសដែលមាននៅនឹងកន្លែងធ្វើការនោះ អ្នកនឹងទទួលបាននូវមេរៀន ជាមួយបទពិសោធន៍ជាច្រើន ដែលលុយមិនអាចទិញបាន! ដំណើរជីវិតការងារម្នាក់ៗមាន ផ្លូវខុសៗគ្នា និង គោលដៅក៏ប្លែកពីគ្នា! ក្នុងវគ្គយើងទាំង៣ បានចែករំលែកពី អ្វីដែលធ្លាប់ឆ្លងកាត់ក្នុងវិស័យ Multimedia ឬ ប្រព័ន្ធផ្សព្វផ្សាយចំរុះ។ ភ្ញៀវកិត្តិយសៈ @Nov Sovannaroth & @Jinn កុសល ពុទ្ធីរតនៈ
Tue, 20 Sep 2022 - 21 - ទស្សនៈយើងនិងទស្សនៈអ្នក
ការស្រលាញ់មានគ្រប់ប្រភេទ ប៉ុន្តែ តើអ្នកអោយអាតិភាព ទៅលើអ្វីមុន? ក្រពះ? សេដ្ឋកិច្ចគ្រួសារ? សុភមង្គលផ្លូវចិត្ត ឬ ទំនួលខុសត្រូវ? ទាំងនេះជាទស្សនៈរបស់យើងទាំង៣នាក់! ស្តាប់តាមការគួរ! ភ្ញៀវកិត្តិយសៈ Your Perspective ទស្សនៈរបស់អ្នក
Tue, 06 Sep 2022 - 20 - ស្វែងរកខ្លួនឯង
ពេលខ្លះយើងធ្វើការច្រើនជ្រុលពេក យើងគិតថាយើងកំពុងតែសប្បាយ ហើយ ក៏ភ្លេចខ្លួនថា ត្រូវថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បន្ទាប់មកយើងក៏បាត់បង់អារម្មណ៍ល្អជាមួយការងារនោះ។ វាជារឿងធម្មតា ប៉ុន្តែ សំនួរសួរថា តើយើងគួរសម្រាកសិនឬ បន្តទៅមុខទៀត? សូមឆ្លើយខាងក្រោម។ ភ្ញៀវកិត្តិយសៈ ក្មេងខ្មែរ - KmengKhmer
Tue, 23 Aug 2022 - 19 - គេជាគេ យើងជាយើង
ការរើសអើង មានច្រើនទម្រង់ ការងារជាការងារ កុំយករឿងអីផ្សេងមក ដាក់ជាមួយ! បទពិសោធន៍មនុស្សម្នាក់ៗ ខុសៗគ្នា យើងមិនមែនគេ ហើយគេក៏មិនមែនយើង គ្មានអ្នកយល់ពីយើង ជាយើងទេ! រឿងខ្លះទាល់តែអ្នកធ្លាប់ឆ្លងកាត់ រស់នៅជាមួយវាទើបអ្នកយល់ច្បាស់ថាវាយ៉ាងម៉េច។ អរគុណ! ភ្ញៀវកិត្តិយសៈ Soy Senghour & ChaCha
Tue, 16 Aug 2022 - 18 - ថោកអីនឹងដៃថ្លៃអីនឹងមាត់
ពួកយើងទាំង៣ បានពិភាក្សារ និងចែករំលែកបទពិសោធន៍ក្នុងអាជីពថតរូបផ្នែក អាពាហ៍ពិពាហ៍ និង ទំហំទីផ្សារ ក្នុងស្រុក។ វគ្គគឺមានប្រយោជន៍ខ្លាំងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ក្លាយជាអ្នកថតរូប អាជីព ហើយទាំងអ្នកកំពុងប្រកបអាជីពក៏កាន់តែល្អទៀត! ភ្ញៀវកិត្តិយស៖ Betro James ពីខាង Excellent Media និង Sinara Song ពីខាង 25th Twenty-Fifth Media Cambodia
Tue, 09 Aug 2022 - 17 - ស្រលាញ់ខ្លួនឯង ជំនះខ្លួនឯង
វគ្គនេះ បំណងខ្ញុំគឺចង់ដឹងថា ការងារពួកគាត់ឆ្លងកាត់អ្វីខ្លះ? តើផលិតវីដេអូ ឬ ចម្រៀងមួយបទៗ មានរឿងរ៉ាវអ្វីពីក្រោយ ហើយឆន្ទះក្នុងការតស៊ូរបស់ពួកគាត់យ៉ាងម៉េចដែរ។ ខ្ញុំមិនឈរនៅខាងណា ឬ ចង់មានបំណងអ្វីក្រៅពីជម្រុញឲ្យ មនុស្សស្រលាញ់ការងារខ្លួន ព្យាយាម ជំនះពាក្យមើលងាយពីអ្នកដ៏ទៃឲ្យបាន! ភ្ញៀវកិត្តិយសៈ @DIT WAY & @Patròn Cambodia
Tue, 02 Aug 2022 - 16 - Podcast គុណភាព
មនុស្សគុណភាពសំដៅលើអ្វី? ពួកយើងជជែកគ្នារឿងប្រភេទមនុស្ស Introvert ថាតើបទពិសោធន៍ជីវិតរបស់យើងបែបណា ចូលមើលទាំងអស់គ្នា ភ្ញៀវកិត្តិយសៈ @M.Megamind និង @SoPeaReach
Tue, 26 Jul 2022 - 15 - ស៊ូមតិគ្នារឿង Review
រឿងខ្លះយើងអ្នកក្រៅមិនដឹង ទាល់តែយើង វិភាគវែកញែក ហើយស្វែងរកចំណុចរឿងខ្លួន ទើបអាចយល់បានខ្លះ។ ដូចពាក្យគេថា អ្នកធ្វើតែងខុស សំខាន់ ខុសហើយចេះរៀនពីវាដែរឬអត់? សូមឆ្លើយ! ស្តាប់បានតាម៖ Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
Tue, 19 Jul 2022 - 14 - ស្រ្តីក្នុងវិស័យនិពន្ធសៀវភៅ
ទម្រាំបានមួយក្បាលៗ អ្នកនិពន្ធទាំងអស់ចំណាយពេលវេលាច្រើនណាស់! ចុះយើងអ្នកអានហេតុអ្វីមិនអានឲ្យចប់ ហើយ ជួយគាំទ្រស្នាដៃពួកគាត់ដោយ ជាវនៅសៀវភៅដើមដែលមិនចម្លង? ខ្លះលួចយកទៅធ្វើ e-book ឬ Audio Book ជាដើម។ សួរថា ធ្វើស្រែលើកម្លាំងអ្នកដទៃ អ្នកមានក្តីសុខទេ? តោះស្តាប់ទាំងអស់គ្នា! ភ្ញៀវកិត្តិយស៖ អ្នកនាង ថុន ថាវរី (A Proper Woman នារីប្រពៃ) និង អ្នកនាង រៀម សុខ ចំរើន
Tue, 12 Jul 2022 - 13 - ជំនាញជួសជុលទូរស័ព្ទដៃ
ច្បាប់ធម្មជាតិគ្មានអ្នកណាអាចកំណត់បាន! ខ្លះកើតមកមានអាវៈជីវៈគ្រប់គ្រាន់ ខ្លះ ក៏មិនដូចគេ តែសំនួរសួរថា តើអ្នកអាចរស់នៅឲ្យល្អ ឬ ធ្វើឲ្យជីវិតអ្នកមានន័យដូចគេឬអត់? ចម្លើយគឹអាចនឹងមាននៅក្នុងវីដេអូនេះ! ភ្ញៀវកិត្តិយសៈ Mobile Solution និង Phearom
Tue, 05 Jul 2022 - 12 - ឆ្នាំងបាយ និង ក្តីស្រមៃ
មនុស្សគ្រប់រូបតែងមាន ទម្លាប់ និង ក្តីស្រមៃ ពេលខ្លះយើងភ្លេចខ្លួន ភ្លើតភ្លើន ក៏ធ្វើឲ្យយើង វិនាស ហើយបើយើងមានការគិតគូរច្បាស់លាស់ នោះយើងអាចរស់នៅក្នុងស្ថានភាពល្អបាន! អ្នកអាចទទួលយកនៅបទពិសោធន៍ខ្លះៗ ពីពួកខ្ញុំ នៅក្នុងវគ្គនេះ! ភ្ញៀវកិត្តិយស៖ @Frost ZK @Chavmeanup Samedy
Tue, 28 Jun 2022 - 11 - លេងហ្គេមអត់កំណើតមែន?
អាជីព និង ទម្លាប់ជារឿង២ផ្សេងគ្នា! លេងឲ្យចេះគិត ហើយ រៀនឲ្យចេះលេង កុំរៀនជ្រុល និង កុំលេងជ្រុល ត្រូវដឹងខ្លួនថាពេលណាគួរសម្រាក ហើយ ហាមបោះបង់ការសិក្សាដាច់ខាត! ចេះមកពីរៀន មានមកពីស្តាប់ ហើយ ហ៊ានធ្វើវា! កុំឲ្យស្តាយក្រោយថាមិនបានធ្វើ! ភ្ញៀវកិតិ្តយស៖ NorthKing & Senpai
Tue, 21 Jun 2022 - 10 - ចិត្តល្អ ក្រមិនយូរ!
ធ្វើអ្វីក៌ដោយ គួរធ្វើចេញពីចិត្ត ហើយគិតប្រយោជន៍រួម! សុភាសិតខ្មែរ ឃ្លាខ្លីៗ តែមានន័យវែង! អាស្រ័យលើខ្លួនអ្នកជា អ្នកឲ្យនិយមន័យ! ចិត្តល្អ គួរតែមាន! តែកុំភ្លេចមានចិត្តល្អ ចំពោះខ្លួនឯងផង! ពេលខ្លះ យើងធ្វើអ្វីមួយ យើងគួរទទួលស្គាល់ពីស្នាដៃខ្លួនឯង លើកទឹកចិត្តខ្លួនឯង ដើម្បីឲ្យយើងមានកម្លាំងបន្តទៅឲ្យឆ្ងាយ!
Wed, 22 Sep 2021 - 9 - ធ្លាក់កាន់តែជ្រៅ! ក្រោកឲ្យកាន់តែខ្ពស់!
ការបាក់ទឹកចិត្តជាបទពិសោធន៍មួយដែល មនុស្សគ្រប់រូបអាចឆ្លងកាត់! ម្នាក់ៗ អាចឆ្លងផុតវាបានតាមបទពិសោធន៍ផ្សេងៗគ្នា! តោះស្តាប់ Seak Vlogger គាត់បរិយាយពីជីវិត និង អ្វីដែលគាត់ឆ្លងកាត់ទាំងអស់គ្នា!
Thu, 01 Jul 2021
Podcasts semelhantes a រៀនផតខាសន៍ Rean Podcast
El Partidazo de COPE COPE
Herrera en COPE COPE
La Linterna COPE
Panda Show - Sin Picante El Panda Zambrano
Es la Mañana de Federico esRadio
La noche de Cuesta esRadio
La Trinchera de Llamas esRadio
Hondelatte Raconte Europe 1
Affaires sensibles France Inter
LEGEND Guillaume Pley
El colegio invisible OndaCero
La Rosa de los Vientos OndaCero
Les grands dossiers de l'Histoire par Franck Ferrand Radio Classique
Espacio en blanco Radio Nacional
Entrez dans l'Histoire RTL
Le grand récit RTL
Les Grosses Têtes RTL
L'Heure Du Crime RTL
Parlons-nous RTL
El Larguero SER Podcast
Nadie Sabe Nada SER Podcast
SER Historia SER Podcast
Todo Concostrina SER Podcast
Un Libro Una Hora SER Podcast
