Nach Genre filtern

បទសម្ភាស

បទសម្ភាស

RFI ខេមរភាសា / Khmer

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

1130 - ឧកញ៉ា ហៃ លីអ៊ាង៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនឹងផ្តល់ប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច និងវប្បធម៌ខ្មែរ
0:00 / 0:00
1x
  • 1130 - ឧកញ៉ា ហៃ លីអ៊ាង៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនឹងផ្តល់ប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច និងវប្បធម៌ខ្មែរ

    ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលមួយនេះនឹងចូលរួមដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រភូនៃបណ្តាប្រទេសប្រើភាសាបារាំងប្រមាណជា ៩០រដ្ឋជាសមាជិក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន PPM-CONFIREL GROUP មើលឃើញថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានឹងផ្តល់អត្ថប្រយោជន៍ច្រើនក្នុងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ រួមទាំងវិស័យប្រើភាសាបារាំងផ្សេងទៀត៕

    Wed, 09 Sep 2026
  • 1129 - កញ្ញា ភឹង សោភា៖ «ការជាប់ក្នុងពន្ធនាគារមិនអាចផ្លាស់ប្តូរឆន្ទៈ និងបេសកកម្មខ្ញុំដើម្បីជួយសង្គមទេ»

    កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២នាក់ គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ២ឆ្នាំជុំវិញការបញ្ចេញមតិស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កញ្ញា ភឹង សោភាអះអាងថា បទពិសោធន៍ជាប់ក្នុងចម្រឹងដែក ២ឆ្នាំកន្លងទៅមិនអាចបំផ្លាញឆន្ទៈរបស់កញ្ញាក្នុងការបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានទេ និងថា បទពិសោធន៍នេះជាការជំរុញភាពក្លាហានរបស់កញ្ញាឱ្យកាន់តែខ្លាំងជាងមុន។ 

    Thu, 30 Jul 2026
  • 1128 - លោក រី វុទ្ធី៖ អ្នកចិញ្ចឹមកង្កែបក្នុងស្រុកអាចក្ស័យធន បើមានការនាំចូលច្រើនពីវៀតណាម

    ថ្មីៗនេះ សមាគមវារីវប្បករនៅកម្ពុជាបានអំពាវនាវឲ្យមានវិធានការជាបន្ទាន់ចំពោះតម្លៃកង្កែបសាច់នៅកម្ពុជាដែលកំពុងធ្លាក់ពីជាង ៧ ០០០រៀលមកនៅ ៥ ០០០រៀលក្នុងមួយគីឡូក្រាមចាប់តាំងពីខែមេសាដល់ខែកក្កដា ឆ្នាំ២០២៦ នេះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៩ ខែកក្ដដា លោក រី វុទ្ធី អ្នកគ្រប់គ្រងទូទៅនៃកសិដ្ឋានមាគ៌ាជលសាថ្លែងថា ការធ្លាក់ថ្លៃកង្កែបសាច់នៅកម្ពុជាដោយសារមានការនាំចូលកង្កែបសាច់ពីវៀតណាម។ បើតាមលោក រី វុទ្ធី បើសិនតម្លៃកង្កែបសាច់នៅតែទាបដូចនេះ អ្នកចិញ្ចឹមកង្កែបនៅកម្ពុជាអាចក្ស័យធន និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាមួយចំណែកផង។

    Wed, 29 Jul 2026
  • 1127 - លោកស្រី នុត សម្ផស្ស៖ ខ្ញុំចង់ឲ្យរដ្ឋាភិបាលជួយគាំពារអ្នកផលិតក្នុងស្រុក និងទប់ស្កាត់ទំនិញក្លែងក្លាយ

    ថ្មីៗនេះ អគ្គនាយកដ្ឋាន កបប នៃក្រសួងពាណិជ្ជកម្មបានរកឃើញផលិតផលសាប៊ូស្ពៃក្លែងក្លាយរាប់រយកេសនៅក្នុងឃ្លាំងមួយកន្លែងស្ថិតនៅខណ្ឌបឹងកេងកង ក្រោយម្ចាស់សហគ្រាស LSV Industry ដែលជាអ្នកផលិតសាប៊ូស្ពៃក្នុងស្រុកបានដាក់ពាក្យបណ្តឹង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី នុត សម្ផស្ស ម្ចាស់សហគ្រាស LSV Industry ចាត់ទុកការក្លែងបន្លំផលិតផលថាជាការបំបាក់ទឹកចិត្តលោកស្រី និងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើការប្រើប្រាស់ទំនិញទាំងនោះ។ ក្នុងន័យនេះ លោកស្រីចង់ឱ្យរដ្ឋាភិបាលជួយគាំពារវិស័យ SME ក្នុងស្រុក តាមរយៈការទប់ស្កាត់ និងទប់ស្កាត់ទំនិញក្លែងក្លាយ។ 

    Thu, 23 Jul 2026
  • 1126 - លោក ខូយ រីដា៖ រដ្ឋបាលខេត្តនឹងបើកទឹកពីទំនប់វារីអគ្គិសនី បើបាតុភូត El Nino កាន់តែធ្ងន់ធ្ងរ

    ខេត្តពោធិ៍សាត់ត្រូវប្រឈមនឹងគ្រោះរាំងស្ងួតចាប់ពីថ្ងៃទី២០ ខែកក្កដារហូតដល់ ថ្ងៃទី១០សីហា។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ដោយទាញសញ្ញាអាសន្នថា បាតុភូតធម្មជាតិមួយនេះនឹងធ្វើឲ្យខេត្តពោធិ៍សាត់ជួបបញ្ហាខ្វះទឹកសម្រាប់ដំណាំស្រូវ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃចន្ទ ទី២០ កក្កដានេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា មានក្រុង ស្រុកមួយចំនួនកំពុងប្រឈមខ្លាំងនឹងបាតុភូតធម្មជាតិ El Nino។ បើតាមលោក ខូយ រីដា អាជ្ញាធរកំពុងបើកទំនប់ទាំងអស់ដែលមានស្រាប់ និង​ចែកចាយទឹកឲ្យពលរដ្ឋប្រើប្រាស់។ តែបើបាតុភូត El Nino កាន់តែធ្ងន់ធ្ងរ រដ្ឋបាលខេត្តអាចនឹងបើកទឹកពីទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់បន្ថែមទៀត។

    Mon, 20 Jul 2026
Weitere Folgen anzeigen