Nach Genre filtern

បទយកការណ៍

បទយកការណ៍

RFI ខេមរភាសា / Khmer

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

413 - កុបកម្មប៉ារីស ១៧ តុលា៖ អាជីវករខ្មែរថា មិនមែនជាការលួចធម្មតា តែជាការប្លន់ និងបំផ្លាញ
0:00 / 0:00
1x
  • 413 - កុបកម្មប៉ារីស ១៧ តុលា៖ អាជីវករខ្មែរថា មិនមែនជាការលួចធម្មតា តែជាការប្លន់ និងបំផ្លាញ

    កុបកម្ម និង​បាតុកម្ម​ដ៏ហិង្សា​នៅទីក្រុង​ប៉ារីស​ កាលពីថ្ងៃសៅរ៍ទី ១៧​តុលាបាន​បន្សល់ទុកនូវ​ស្លាកស្នាមគួរ​ឲ្យកត់សំគាល់ ទាំងការខូច ខាតបង់​សម្ភារៈ និង​ផ្លូវចិត្ត​​​របស់​ស្រ្តីខ្មែរម្នាក់ ដែល​ជា​ម្ចាស់​ហាង​កាត់សក់​នៅ​ម្តុំ Place de la République។ មិនទាន់ងើប​ រើរួចខ្លួន​ពីការខាតបង់ដោយសារ​ការវាយសម្រុកចូលលួច​របស់របរក្នុងហាងកាលពី​ប៉ុន្មាន​ថ្ងៃមុនផង លោកស្រី​អៀ វ៉ាណេសា​ម្ចាស់ហាងកាត់សក់កំពុងបារម្ភ​ពី​សុខសុវត្ថិភាព ព្រោះថា នៅថ្ងៃសៅរ៍នេះ បាតុកម្ម​តវ៉ាអាច​ផ្ទុះកើតឡើង​សាជាថ្មី នៅប៉ារីស។ ទៅតាម​ការអំពាវនាវ​របស់គណបក្ស​នយោបាយ និងសហជីព នៅចំពោះមុខនយោបាយ​រឹងត្អឹងរបស់រដ្ឋាភិបាល ​សិស្សនិស្សិត និងប្រជាជនបារាំងជាទូទៅ​ប្រកាស​ចុះថ្នល់​ធ្វើបាតុកម្ម បើទោះបីជា​អាជ្ញាធរ​ព្រមាន​ចាត់វិធានការម៉ឺងម៉ាត់​ប្រឆាំង​ក្រុមកុបករ និង​បាតុករហិង្សា។​​

    Fri, 23 Oct 2026
  • 412 - មាស វិសាល​ស្វែងរករៀនភាសាខ្មែរ ព្រោះតែចង់​និយាយ ទាក់ទងជាមួយម្តាយ

    នៅទីក្រុង​ប៉ារីស សាលារៀន​ខ្មែរមិនត្រឹម​ជា​កន្លែង​បង្រៀនភាសា​ខ្មែរ​ដល់​ជនជាតិបារាំង​ដើមកំណើតខ្មែរ ឬ​ជនជាតិបារាំង​សុទ្ធ ប៉ុន្តែ ជាកន្លែង​ចែករំលែក​ចំណេះដឹង ផ្សព្វផ្សាយ​វប្បធម៌ ប្រវត្តិសាស្រ្ត​ខ្មែរ​ដល់​ជនបរទេស និង​កូនខ្មែរ​ដែល​កើតធំដឹងក្តីនៅទឹកដីបារាំង។ចូល​ខ្លួន​ជា​ប្រធានថ្មី​របស់​សមាគម​វប្បធម៌​បារាំង​ខ្មែរ ដែលជាម្ចាស់គ្រប់គ្រង​សាលារៀនខ្មែរនៅប៉ារីស មាស​ វិសាលប្រាថ្នាចង់​ឲ្យ​សាលារៀនខ្មែរ​នៅប៉ារីស​​ក្លាយជា​កន្លែងជួបជុំដោះដូរ​បទពិសោធន៍ និង​ជាកន្លែង​ក្រេបយកចំណេះដឹង មិនថា ភាសាខ្មែរ ឬវប្បធម៌ទំនៀមទម្លាប់រស់នៅ​របស់​ប្រជាជន​ខ្មែរ។

    Fri, 23 Oct 2026
  • 411 - អនាគតភាសាស្អូចកំពុងប្រឈមនឹងការសាបសូន្យ

    ជនជាតិដើមភាគតិចស្អូចភាគច្រើនរស់នៅជិតផ្សារវាលរេញ ម្ដុំវត្តសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បច្ចុប្បន្ន ជនជាតិស្អូចមានចំនួន ៤៣គ្រួសារ កំពុងរស់នៅលាយឡំជាមួយពលរដ្ឋខ្មែរ និងប្រើប្រាស់ភាសាខ្មែរជំនួសឱ្យភាសាកំណើត។ ចាស់ទុំជនជាតិដើមភាគតិចស្អូចកំពុងព្រួយបារម្ភជាខ្លាំងពីជោគវាសនាភាសា និងអត្តសញ្ញាណរបស់ជនជាតិស្អូចនាពេលអនាគត ខណៈកូនចៅកាន់តែឃ្លាតឆ្ងាយពីភាសាកំណើត ៕

    Fri, 23 Oct 2026
  • 410 - បណ្ណាសារដ្ឋានជាតិជាស្ពានភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត

    ក្នុងឆ្នាំ១៩២៦ ទេសាភិបាលបារាំងបានបង្កើតបណ្ណាសារដ្ឋាន ជាឃ្លាំងរក្សាទុកឯកសាររដ្ឋបាលផ្លូវការ សន្ធិសញ្ញានានា ផែនទីព្រំដែន រចនាសម្ព័ន្ធរដ្ឋបាលពីថ្នាក់ភូមិឃុំរហូតដល់ថ្នាក់ជាតិ និងកំណត់ត្រាផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងសម័យអាណាព្យាបាលបារាំង។ ​១០០ឆ្នាំកន្លងមកនេះ បណ្ណសារដ្ឋានជាតិ ប្រៀបបាននឹងអង្គចងចាំរដ្ឋបាលប្រទេសកម្ពុជា ពីសម័យកាលមួយទៅសម័យកាលមួយមានទាំងផ្អែមល្ហែម និងល្វីងជូរចត់។ ក្នុងន័យនេះ បណ្ណាសារ ជាស្ពានភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត សម្រាប់ការសិក្សាស្រាវជ្រាវ ជាប្រយោជន៍ដល់សង្គមជាតិកម្ពុជា៕

    Tue, 20 Oct 2026
  • 409 - ផលិតផលកសិកម្ម​កម្ពុជា​បង្ហាញមុខ​យ៉ាងហ៊ឹកហ៊ាក់ជាលើកទី​១​ នៅ​ពិព័រណ៍ចំណីអាហារSIAL ប៉ារីស

    សហគ្រាស ក្រុមហ៊ុនផលិតផលកសិកម្ម​កម្ពុជា​ប្រមាណជាង​៣០​បាន​បង្ហាញមុខ​យ៉ាង​ព្រោងព្រាត​នៅក្នុង​ពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារអន្តរជាតិ SIAL Paris ​ដែលប្រព្រឹត្តទៅពីថ្ងៃសៅរ៍ទី​១៧ ដល់​ថ្ងៃទី​២១​តុលា។ ជាលើកទី១នៅក្នុង​ប្រវត្តិ ​ចូលរួម​របស់ខ្លួន​នៅក្នុង​ពិព័រណ៍​ ​ចំណីអាហារអន្តរជាតិនៅទីក្រុង​ប៉ារីស​(ពិព័រណ៍​ស្យាល់ប៉ារីស SIAL Paris) កម្ពុជា​មាន​ពន្លាជាតិធំទូលាយ​នៅក្នុង​ចំណោម​ពន្លាជាតិ​របស់​ប្រទេស​ជាង​១២០​ដែលបានចូលរួម។  ​​ឈាង បុប្ផាបានទៅធ្វើបទយកការណ៍​នៅ​ឧទ្យានពិព័រណ៍​ Parc d’exposition ជាយក្រុង​ប៉ារីស។

    Sun, 18 Oct 2026
Weitere Folgen anzeigen