Filtrer par genre
- 6540 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សសម្ព័ន្ធការពារការកាត់បន្ថយចំនួនទិដ្ឋាការសម្រាប់សិស្សនិស្សិតអន្តរជាតិ។ ** ជ័យជម្នះសម្រាប់ក្រុមអ្នកការពារបរិស្ថានក្នុងតំបន់ នៅឯតុលាការជាន់ខ្ពស់នៃរដ្ឋញូសៅវែល។ ** ក្រុមហ៊ុនបច្ចេកវិទ្យា និងទិន្នន័យ សង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងអធិបតេយ្យភាពផ្នែកបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេស។
#sbsaudiopodcastWed, 07 Oct 2026 - 13min - 6539 - បុរសដែលអះអាងខ្លួនថាជាអ្នកធ្វើដងចប ដងកាំបិត នៅខេត្តសៀមរាប ត្រូវបានចោទប្រកាន់ពីបទបំផ្លាញព្រៃឈើ
បុរសម្នាក់ដែលអះអាងខ្លួនឯងថា ជាសិប្បករម្នាក់ ដែលបានបើកសិប្បកម្ម ធ្វើដងចប ដងកាំបិត និងដងពូថៅ ធ្វើពីឈើ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានតុលាការខេត្តសៀមរាបចេញដីកា កោះហៅឱ្យចូលបំភ្លឺ ក្រោមបទចោទប្រកាន់ថាជាអ្នកបំផ្លាញព្រៃឈើ។
Wed, 07 Oct 2026 - 04min - 6538 - ការផ្លាស់ប្តូរភាសានៅក្នុងប្រទេសអូស្ត្រាលី កំណត់ទម្រង់នៃការពិនិត្យសើរើឡើងវិញជាថ្មីរបស់ SBS
ក្រុមគ្រួសារអន្តោប្រវេសន៍ និងក្រុមគ្រួសារចេះភាសាពីរជាច្រើន មានការចងភ្ជាប់ទំនាក់ទំនង និងការចងចាំផ្ទាល់ខ្លួន ទាក់ទងនឹងការស្តាប់កម្មវិធីផ្សាយជាភាសាផ្សេងៗរបស់ SBS តាមរយៈវិទ្យុ។ កម្មវិធីទាំងនេះបានធ្វើការផ្លាស់ប្តូរ និងពង្រីកវិសាលភាពជាបន្តបន្ទាប់ ហើយនៅពេលនេះ SBS កំពុងត្រៀមធ្វើការពិនិត្យសើរើឡើងវិញលើសេវាកម្មផ្នែកភាសារបស់ខ្លួន (Language Services Review) ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃសហគមន៍ និងតម្រូវការនានារបស់ប្រទេសអូស្ត្រាលីក្នុងសម័យទំនើប។ បច្ចុប្បន្នដំណើរការពិគ្រោះយោបល់ជាមួយសាធារណជនកំពុងតែប្រព្រឹត្តទៅ ដែល ចាប់ផ្តើមពីថ្ងៃទី ៥ ខែតុលា រហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា។
Tue, 06 Oct 2026 - 09min - 6537 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦
** គណបក្សសម្ព័ន្ធសន្យាថានឹងកាត់បន្ថយគោលដៅនៃចំនួនសុទ្ធនៃអន្តោប្រវេសន៍ឱ្យនៅត្រឹមពាក់កណ្តាល។ ** សមាជិកកងកម្លាំងការពារជាតិអូស្ត្រាលីម្នាក់បានស្លាប់ក្នុងអំឡុងពេលហ្វឹកហាត់នៅទីក្រុងដាវីន។ ** អូស្ត្រាលី និងជប៉ុន ឯកភាពគ្នាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុថ្មីមួយ ពាក់ព័ន្ធនឹងសន្តិសុខថាមពល សារធាតុរ៉ែសំខាន់ៗ និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់។
#sbsaudiopodcastTue, 06 Oct 2026 - 04min - 6536 - Why power is split, and how that protects you | How Australia Works - មូលហេតុដែលអំណាចត្រូវបានបែងចែក និងរបៀបដែលវាការពារអ្នក | How Australia Works
After receiving a fine for not wearing his motorbike helmet correctly, Hugo decides to have the matter heard in court. His story explains how Parliament, government and the courts have different roles, and how some official decisions can be questioned. - បន្ទាប់ពីទទួលបានលិខិតផាកពិន័យដោយសារមិនបានពាក់មួកសុវត្ថិភាពសម្រាប់ជិះម៉ូតូឱ្យបានត្រឹមត្រូវ លោក Hugo បានសម្រេចចិត្តយកករណីនេះទៅដោះស្រាយនៅតុលាការ។ រឿងរ៉ាវរបស់លោកបង្ហាញពីតួនាទីផ្សេងៗគ្នារបស់សភា រដ្ឋាភិបាល និងតុលាការ ព្រមទាំងរបៀបដែលសេចក្តីសម្រេចជាផ្លូវការមួយចំនួនអាចត្រូវបានគេចោទសួរ។
How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. - How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page.Tue, 06 Oct 2026 - 07min - 6535 - #119 Talking about hay fever (Med) - សិក្សាភាសាអង់គ្លេសភាគទី119៖ ការនិយាយអំពីជំងឺអាឡែកស៊ីអាកាសធាតុ Hay Fever
Learn English useful for talking about hay fever. Practise everyday phrases for describing symptoms, talking about medicine, and responding kindly when someone has hay fever. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍ដល់ការនិយាយអំពីអាឡែស៊ីនឹងអាកាសធាតុ (hay fever)។ ការពិពណ៌នាអំពីអាការៈ និយាយអំពីថ្នាំ និងការឆ្លើយតបដោយយកចិត្តទុកដាក់នៅពេលនរណាម្នាក់មានអាការៈនេះ។
Keep practising the phrases from this episode and test what you’ve learned with our quiz here.
- Keep practising the phrases from this episode and test what you’ve learned with our quiz here.Mon, 05 Oct 2026 - 11min - 6534 - នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦
** លោក Julian Hill ថា៖ រដ្ឋាភិបាលមានបំណងដកសិទ្ធិភ្នាក់ងារអន្តោប្រវេសន៍ដែលកេងចំណេញលើអ្នកដាក់ពាក្យសុំទិដ្ឋាការការពារ (protection visas)។ ** ក្រុមវេជ្ជបណ្ឌិតនៅក្នុងរដ្ឋវិចថូរ បានការពារការសម្រេចចិត្តរបស់ពួកគេ ក្នុងការធ្វើកូដកម្មដើរចេញពីការងារ។ ** អាជ្ញាធរអ៊ីស្រាអែលមានទំនុកចិត្តថា ករណីចាក់អ្នកបើកបរយន្តហោះម្នាក់ នៅលើជើងហោះហើរ flydubai គឺជាការប៉ុនប៉ងវាយប្រហារភេរវកម្ម។
Sat, 03 Oct 2026 - 04min - 6533 - កម្ពុជាប្រកាសបើកដំណើរការមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក
មន្ទីរពេទ្យ ហ្លួង ម៉ែ ត្រូវបានសម្ពោធជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានប្រកាសថា មន្ទីរពេទ្យនេះបានបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ដោយមានបំពាក់ឧបករណ៍បរិក្ខារទំនើបៗ កម្រិតស្តង់ដារអន្តរជាតិ ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ និងជួយសង្គ្រោះពលរដ្ឋកម្ពុជា ពីជំងឺរាំរ៉ៃ ដោយប្រកាន់ខ្ជាប់ស្មារតី «គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និងបេះដូង» និងអនុវត្តគោលការណ៍ «៣ ឆាប់» គឺ «រកឃើញឆាប់, បញ្ជូនឆាប់, ព្យាបាលឆាប់»។
Fri, 02 Oct 2026 - 05min - 6532 - នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កំណែទម្រង់ប្រព័ន្ធទិដ្ឋាការសិស្សនិស្សិតរបស់រដ្ឋាភិបាលសហព័ន្ធ ចូលជាធរមាននៅថ្ងៃនេះ។ ** គណៈកម្មាធិការសុវត្ថិភាពអ៊ីនធឺណិត eSafety អំពាវនាវឱ្យហ្គេមអនឡាញពង្រឹងវិធានការការពារសម្រាប់អនីតិជន ។ ** សំណួរជាច្រើនកំពុងកើតឡើង បន្ទាប់ពីការប៉ុនប៉ងប្រហារជីវិតអ្នកទោសម្នាក់ដោយការចាក់ថ្នាំសម្លាប់បានបរាជ័យ។
Fri, 02 Oct 2026 - 12min - 6531 - អ្នកប្រើប្រាស់ និងអាជីវកម្មត្រៀមខ្លួនសម្រាប់ការបញ្ចប់ការគិតថ្លៃបន្ថែមលើការប្រើប្រាស់កាតធនាគារ
ធនាគារកណ្តាលអូស្រ្តាលីនិយាយថា អ្នកប្រើប្រាស់បានបង់ថ្លៃបន្ថែមលើការប្រើប្រាស់កាតធនាគារចំនួន មួយពាន់ប្រាំមួយរយលានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែវានឹងផ្លាស់ប្តូរពីថ្ងៃនេះតទៅ។ ចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ២០២៦ រាល់ពេលដែលអ្នកទិញទំនិញ អូស ឬក៏ប៉ះ(tap) កាតរបស់ពួកគេ ឬប្រើកាតដើម្បីធ្វើប្រតិបត្តិការលើអ៊ីនធឺណិត នឹងមិនមានការគិតថ្លៃបន្ថែម "card surcharge" ទៀតទេ ដែលមានន័យថាតម្លៃដែលបានផ្សព្វផ្សាយគួរតែជាតម្លៃដែលបានបង់នៅពេលគិតប្រាក់។
Thu, 01 Oct 2026 - 08min - 6530 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦
** រដ្ឋាភិបាលបក្សលេប័រជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពីមេដឹកនាំថ្មីនៃគណបក្សហ្រ្គីន។ ** អ្នកដំណើររៀបរាប់ពីការភ័យខ្លាច និងភាពវឹកវរ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នានៅលើជើងហោះហើរមួយទៅកាន់ប្រទេសអ៊ីស្រាអែល។ ** អាមេរិកដកកងទ័ពទាំងអស់ចេញពីប្រទេសអ៊ីរ៉ាក់។
#sbsaudiopodcastThu, 01 Oct 2026 - 04min - 6529 - រដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភដើម្បីសម្រាលបន្ទុកគ្រួសារក្រីក្រ
រដ្ឋាភិបាល បានសម្រេចផ្តល់នូវការឧបត្ថម្ភថវិកា ដើម្បីសម្រាលបន្ទុកគ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។ នោះគឺក្នុងមួយគ្រួសារ ទទួលបាន ៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន ៨ពាន់រៀល សម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង ៤ម៉ឺនរៀល សម្រាប់អ្នករស់នៅទីជនបទ។
Wed, 30 Sep 2026 - 04min - 6528 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតិផរណាបានកើនឡើងដល់ ៤ ភាគរយនៅក្នុងខែសីហា ... ** សភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្ត្រាលី ជំរុញឱ្យរដ្ឋាភិបាលគ្រប់គ្រងការចំណាយ ដើម្បីកាត់បន្ថយអតិផរណា។ ** ប៉ូលិសវៀតណាមអះអាងថាបានចាប់ខ្លួនបុរសបីនាក់ឆ្លងដែនខុសច្បាប់ពីកម្ពុជា រួមទាំងជនជាតិអូស្រ្តាលីម្នាក់ ក្រោមការចោទប្រកាន់ពីបទភេរវកម្ម។
Wed, 30 Sep 2026 - 13min - 6527 - កងទ័ពកម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការ នៅតាមព្រំដែន
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១ ព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ តបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំប្រទេសរបស់ភាគីទាំងពីរផងដែរ។
Wed, 30 Sep 2026 - 02min - 6526 - តើការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលអូស្រ្តាលី ប៉ះពាល់អ្វីខ្លះដល់សហគមន៍ខ្មែរ?
កាលពីពេលថ្មីៗនេះរដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីបានប្រកាសពីការផ្លាស់ប្តូរវិធានការទិដ្ឋាការមួយចំនួនដែលប៉ះពាល់ខ្លាំង ដល់សហគមន៍ខ្មែរយើងមួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី ក៏ដូចជាអ្នកមានបំណងចូលមកក្នុងប្រទេសនេះផងដែរ។ SBS ខ្មែរបានសម្ភាសន៍ជាមួយលោក ស៊ុក សារ៉េត ភ្នាក់ងារអន្តោរប្រវេសន៍ដែលចុះបញ្ជីការត្រឹមត្រូវ និងមានបទពិសោធន៍មួយរូបនៅទីក្រុងស៊ីដនី ដើម្បីបកស្រាយលម្អិត។
Tue, 29 Sep 2026 - 15min - 6525 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦
** ធនាគារកណ្តាលអូស្រ្តាលីដំឡើងអត្រាការប្រាក់0.25% ដូចការរំពឹងទុកយ៉ាងទូលំទូលាយ។ ** OpenAI សុំទោសចំពោះការដោះស្រាយរបស់ខ្លួនពាក់ព័ន្ធនឹងភ្នាក់ងារដែលលួចចូលសេវាកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី។ ** មន្ត្រីអាមេរិកនិយាយជាមួយអ្នកសម្រុះសម្រួលអំពីសង្គ្រាមអ៊ីរ៉ង់។
#sbsaudiopodcastTue, 29 Sep 2026 - 05min - 6524 - Who really runs Australia, and where you fit in | How Australia Works - តើអ្នកណាជាអ្នកគ្រប់គ្រងប្រទេសអូស្ត្រាលីពិតប្រាកដ? | How Australia Works
Do you know who can help you with a business permit, a rental problem or family support? Through the stories of Fedele, Carol and Abeer, learn how Australia’s three levels of government work. Find out what local, state or territory, and federal governments are responsible for and where to turn for help. - តើអ្នកដឹងទេថាអ្នកណាអាចជួយអ្នកបាន ទាក់ទងនឹងការសុំអាជ្ញាបណ្ណអាជីវកម្ម មានបញ្ហាពេលជួលផ្ទះ ឬការគាំទ្រផ្នែកក្រុមគ្រួសារ? តាមរយៈរឿងរ៉ាវរបស់លោក Fedele អ្នកនាង Carol និងអ្នកនាង Abeer សិក្សាពីរបៀបដំណើរការរបស់រដ្ឋាភិបាលអូស្ត្រាលីទាំងបីកម្រិត។ ឈ្វេងយល់ថាតើរដ្ឋាភិបាលថ្នាក់មូលដ្ឋាន ថ្នាក់រដ្ឋឬដែនដី និងថ្នាក់សហព័ន្ធ មានតួនាទីទទួលខុសត្រូវលើអ្វីខ្លះ និងត្រូវស្វែងរកជំនួយនៅឯណា។
How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. - How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page.Tue, 29 Sep 2026 - 10min - 6523 - You are already inside the system | How Australia Works - ឈ្វេងយល់ពីដំណើរការនៃប្រព័ន្ធរដ្ឋាភិបាលអូស្រ្តាលី | How Australia Works
How do Australia’s governments, laws and public services affect your everyday life? Through real stories, this introduction to the series shows you where to start when you need information and support, and how to question a decision. - តើរដ្ឋាភិបាល ច្បាប់ និងសេវាសាធារណៈរបស់ប្រទេសអូស្ត្រាលី មានឥទ្ធិពលយ៉ាងណាមកលើជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក? តាមរយៈរឿងរ៉ាវជាក់ស្តែង ការចាប់ផ្តើមនៃខ្សែផតខាស្តិ៍ជាស៊េរីនេះនឹងបង្ហាញអ្នក ថាតើត្រូវចាប់ផ្តើមពីចំណុចណាខ្លះនៅពេលអ្នកត្រូវការព័ត៌មាន និងការគាំទ្រ ព្រមទាំងរបៀបនៃការចោទសួរអំពីសេចក្តីសម្រេចណាមួយ។
How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. - How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page.Tue, 29 Sep 2026 - 05min - 6522 - #118 Losing a job (Med) - សិក្សាភាសាអង់គ្លេសភាគទី118៖ ការបាត់បង់ការងារ
Learn English for talking about losing your job. Practise ways to explain workplace changes and sympathetic responses to someone who has had bad news. - សិក្សាភាសាអង់គ្លេសសម្រាប់ការនិយាយអំពីការបាត់បង់ការងារ។ អនុវត្តវិធីដើម្បីពន្យល់ពីការផ្លាស់ប្តូរនៅកន្លែងធ្វើការ និងការឆ្លើយតបប្រកបដោយការយល់ចិត្តចំពោះអ្នកដែលទើបទទួលបាននូវដំណឹងមិនល្អ។
Keep practising the phrases from this episode and test what you’ve learned with our quiz here.
- Keep practising the phrases from this episode and test what you’ve learned with our quiz here.Sun, 27 Sep 2026 - 11min - 6521 - នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦
** រដ្ឋាភិបាលអូស្រ្តាលីពិចារណាវិធានការផ្លូវច្បាប់ជុំវិញការលួចចូលប្រព័ន្ធ Medicare ដោយភ្នាក់ងារAI ។ **បុរសគ្វីនស្លេនម្នាក់ ក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់មន្ត្រីសាធារណៈបរទេសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ** ក្រុមអ្នកជំនាញនិយាយថា ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ នៅពីក្រោយគម្លាតប្រាក់ឈ្នួលដែលប្រជាជនដើម First Nations ជួបប្រទះក្នុងប្រទេសអូស្ត្រាលី។
Sat, 26 Sep 2026 - 04min - 6520 - កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មាន ២៨ប្រទេស ចូលរួម ដោយមានតំណាងអង្គការសហប្រជាជាតិ មន្ត្រីជាន់ខ្ពស់ចិន នគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាម៉េរិក ផងដែរ។
Fri, 25 Sep 2026 - 05min - 6519 - នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **នាយករដ្ឋមន្ត្រីអូស្រ្តាលីប្រើប្រាស់វេទិកាអង្គការសហប្រជាជាតិ ដើម្បីព្រមានអំពីបញ្ញាសិប្បនិម្មិត ។ ** ប្រតិភូរាប់សិបនាក់ដើរចេញពីសុន្ទរកថារបស់លោក Benjamin Netanyahu នៅអង្គការសហប្រជាជាតិ ។ ** ក្រុមអ្នកជំនាញនិយាយថា ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ នៅពីក្រោយគម្លាតប្រាក់ឈ្នួលដែលប្រជាជនដើម First Nations ជួបប្រទះក្នុងប្រទេសអូស្ត្រាលី។
#sbsaudiopodcastFri, 25 Sep 2026 - 12min - 6518 - ការកើនឡើងនៃកម្រិតទឹកសមុទ្រអាចគំរាមកំហែងដល់អចលនទ្រព្យរាប់សែនខ្នង នៅក្នុងប្រទេសអូស្រ្តាលី
របាយការណ៍ថ្មីមួយរបស់ក្រុមប្រឹក្សាអាកាសធាតុបានព្យាករថា ការកើនឡើងនៃកម្រិតទឹកសមុទ្រនឹងបង្កការគំរាមកំហែងដល់អចលនទ្រព្យជាង ២៦៧,០០០ខ្នង នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេលមួយសតវត្សរ៍ខាងមុខ។ គេព្យាករថា ការកើនឡើងនៃកម្រិតទឹកសមុទ្រ នឹងជះឥទ្ធិពលដល់គ្រប់រដ្ឋទាំងអស់ និងដែនដីភាគខាងជើង ខណៈដែលអ្នកស្រាវជ្រាវបានលើកឡើងថា តំបន់ឆ្នេរសមុទ្រនៃរដ្ឋ គ្វីនស្លេន គឺជាតំបន់ដែលមានហានិភ័យខ្ពស់ជាងគេ។
#sbsaudiopodcastThu, 24 Sep 2026 - 12min - 6517 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦
*** ភ្នាក់ងារ AI បានលួចជ្រៀតចូលទៅក្នុងប្រព័ន្ធ Medicare។ *** អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១០ ឆ្នាំជាមួយអ៊ុយក្រែន។ *** រាជគណៈកម្មការបើកកិច្ចប្រជុំសាកសួរជាសាធារណៈជាលក្ខណៈបិទទ្វារ ដើម្បីស៊ើបអង្កេតបទចោទប្រកាន់អំពើពុករលួយនៅតាមការដ្ឋានសំណង់របស់រដ្ឋាភិបាលរដ្ឋវិចថូរៀ។
#sbsaudiopodcastThu, 24 Sep 2026 - 04min - 6516 - កម្ពុជាសហការជាមួយប៉ូលិសសហព័ន្ធអូស្រ្តាលីស៊ើបអង្កេតបទល្មើសឆ្លងដែន
ក្នុងរយៈពេលជាង ១ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន Transnational Crime Team (TCT) នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) លើការងារស្រាវជ្រាវ និងផ្លាស់ប្តូរព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ចំនួន ៥ករណី ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
Wed, 23 Sep 2026 - 10min - 6515 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** បុរសម៉ែលប៊នម្នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម និងផ្សព្វផ្សាយឃោសនារបស់ក្រុមជ្រុលនិយម។ *** បញ្ហាហ្គាហ្សា និងសន្តិសុខសកល គឺជាប្រធានបទសំខាន់នៃកិច្ចពិភាក្សានៅអង្គការសហប្រជាជាតិ។ *** កិច្ចព្រមព្រៀងសន្តិសុខថ្មីមួយពង្រីកវត្តមានយោធារបស់អាមេរិកនៅហ្គ្រីនឡែន។
Wed, 23 Sep 2026 - 11min - 6514 - តើប្រទេសអូស្ត្រាលីអាចទទួលបានអាសនៈនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដែរឬទេ?
ប្រទេសអូស្ត្រាលីបានចាប់ផ្តើមយុទ្ធនាការជាផ្លូវការដើម្បីដណ្តើមយកអាសនៈមិនអចិន្ត្រៃយ៍មួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២៩ - ២០៣០។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានប្រកាសពីការដាក់បេក្ខភាពរបស់អូស្ត្រាលីសម្រាប់អាសនៈនៅក្នុងស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មុនពេលកិច្ចពិភាក្សាទូទៅចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហព័ន្ធទទួលបាននូវសេចក្តីអំពាវនាវជាបន្ទាន់ពីអង្គការសហប្រជាជាតិផងដែរ ឱ្យដោះស្រាយបញ្ហានៃចំនួនកុមារជនជាតិដើមភាគតិចដ៏ច្រើនលើសលប់ដែលកំពុងជាប់ឃុំឃាំង។
Tue, 22 Sep 2026 - 11min - 6513 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦
*** អូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសចំនួន២២ ដែលកំពុងជំរុញឱ្យមានវិធានការការពារសកលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI។ *** អ្នកជំនាញថា នៅប៉ុន្មានទសវត្សរ៍ខាងមុខ សេដ្ឋកិច្ចអូស្រ្តាលីនឹងពឹងផ្អែកកាន់តែខ្លាំងលើកំណើនផលិតភាព។ ***ការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់មួយលើកទៀតនៅចុងខែនេះ កំពុងកើនឡើងយ៉ាងខ្លាំង។
#sbsaudiopodcastTue, 22 Sep 2026 - 05min - 6512 - What are Indigenous Protected Areas in Australia? - តើអ្វីទៅជាតំបន់ការពាររបស់ជនជាតិដើមភាគតិចនៅក្នុងប្រទេសអូស្ត្រាលី
National parks, nature reserves, marine sanctuaries and Indigenous Protected Areas protect different environments and operate under different rules. What makes an Indigenous Protected Area different, and how can you find out whether you are welcome to visit? - ឧទ្យានជាតិ តំបន់អភិរក្សធម្មជាតិ តំបន់អភិរក្សជម្រកសត្វសមុទ្រ និងតំបន់ការពាររបស់ជនជាតិដើមភាគតិច ការពារបរិស្ថានផ្សេងៗគ្នា និងដំណើរការក្រោមវិធានខុសៗគ្នា។ តើអ្វីដែលធ្វើឱ្យតំបន់ការពាររបស់ជនជាតិដើមភាគតិចមានលក្ខណៈខុសប្លែកពីតំបន់ផ្សេងទៀត? ហើយតើអ្នកអាចដឹងដោយរបៀបណាថា តើគេអនុញ្ញាតឱ្យអ្នកចូលទៅទស្សនាក្នុងតំបន់ទាំងនោះដែរឬទេ?
Tue, 22 Sep 2026 - 10min - 6511 - នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦
** រដ្ឋាភិបាលអូស្រ្តាលីការពារវិធានការបង្ក្រាបលើបញ្ហាអន្តោប្រវេសន៍របស់ខ្លួន។ ** វ៉ែនតាឆ្លាតវៃ អាចនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់នៅក្នុងការិយាល័យរដ្ឋបាលសាធារណៈនៅប្រទេសអូស្ត្រាលី។ ** អៀរឡង់នឹងធ្វើពហិការមិនចូលរួមការប្រកួត Eurovision នៅឆ្នាំក្រោយ។
Sat, 19 Sep 2026 - 04min - 6510 - អូស្រ្តាលីរឹតបន្តឹងវិធានការទិដ្ឋាការសិស្សនិស្សិត ទេសចរ និងអ្នកផ្លាស់ប្តូរទិដ្ឋាកាដើម្បីស្នាក់នៅបន្ត
រដ្ឋាភិបាលបានបង្ហាញផែនការកាត់បន្ថយចំនួនសុទ្ធនៃអន្តោប្រវេសន៍បរទេស មកនៅត្រឹម ២២៥,០០០នាក់ នៅត្រឹមឆ្នាំ ២០២៨ ដោយអនុលោមតាមការព្យាករណ៍ដែលមាននៅក្នុងកញ្ចប់ថវិកាជាតិខែឧសភា។ ការផ្លាស់ប្តូរដ៏សំខាន់បំផុតជាច្រើនគឺទាក់ទងទៅនឹងសិស្សនិស្សិតអន្តរជាតិ អ្នកមកធ្វើការពេលវិស្សមកាល និងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ។ លើសពីនេះ រដ្ឋាភិបាលក៏បានប្រកាសពីការអនុវត្តច្បាប់កាន់តែតឹងរ៉ឹង និងបង្ក្រាបលើការផ្លាស់ប្តូរប្រភេទទិដ្ឋាការជាបន្តបន្ទាប់ដើម្បីបន្តស្នាក់នៅផងដែរ។
Fri, 18 Sep 2026 - 13min - 6509 - នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សហ្រ្គីនប្រៀបធៀបផែនការអន្តោប្រវេសន៍របស់គណបក្សលេប័រ ទៅនឹងវិធានការបង្ក្រាបរបស់អាមេរិក។ ** រដ្ឋគ្វីនស្លេនបដិសេធគំរូរបស់រដ្ឋញូសៅវែល ដែលអនុញ្ញាតឱ្យអ្នកបើកបរមានសារធាតុកញ្ឆាក្នុងខ្លួនកម្រិតតិចតួច អាចបើកបរលើដងផ្លូវបាន។ ** កូរ៉េខាងជើងថា ខ្លួននឹងចាត់វិធានការឆ្លើយតបខ្លាំងក្លាជាងមុន ចំពោះសមយុទ្ធយោធាដែលដឹកនាំដោយ អាមេរិកនៅឧបទ្វីបកូរ៉េ។
#sbsaudiopodcastFri, 18 Sep 2026 - 12min - 6508 - កម្ពុជា-ថៃ នឹងបន្តប្រជុំ នៅទីក្រុងឡាអេ នៅខែតុលាខាងមុខ
ដំណើរការផ្សះផ្សាលើកដំបូងរយៈពេល២ថ្ងៃកន្លះ គិតចាប់ពីរសៀលថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងការផ្សះផ្សាដោយបង្ខំលើព្រំដែនសមុទ្ររវាងកម្ពុជានិងថៃ ហៅកាត់ថាUNCLOS បានបិទបញ្ចប់ហើយ។ ដំណើរការផ្សះផ្សាលើកទីពីរនឹងធ្វើឡើងនាថ្ងៃទី ១៤-១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់ នេះបើតាម លោក ប្រាក់ សុខុន ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា។
#sbsaudiopodcastThu, 17 Sep 2026 - 05min - 6507 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦
*** ក្តីបារម្ភចំពោះសំណើពាក់ព័ន្ធបញ្ហាអន្តោប្រវេសន៍របស់រដ្ឋាភិបាលអូស្រ្តាលី។ *** សហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ។ *** ក្មេងជំទង់ពីរនាក់ត្រូវឡើងតុលាការកុមារនៅថ្ងៃនេះ ពាក់ព័ន្ធករណីឃាតកម្មបាញ់ខុសអត្តសញ្ញាណ។
#sbsaudiopodcastThu, 17 Sep 2026 - 04min - 6506 - កម្ពុជាប្តឹងថៃទៅអង្គការហាមឃាត់អាវុធគីមី
កម្ពុជា បានដាក់ពាក្យបណ្តឹង ទៅអង្គការហាមឃាត់អាវុធគីមី ដោយសារតែយោធាថៃ បានប្រើប្រាស់អាវុធគីមី និងសារធាតុគីមី ក្នុងអំឡុងពេលវាយប្រហារមកលើកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។ ពាក្យបណ្តឹងនេះត្រូវបានដាក់ទៅកាន់អង្គការហាមឃាត់អាវុធគីមី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ស៊ីម៉ាក បានរកឃើញថា មានជនស៊ីវិល និងបុគ្គលិកសន្តិសុខកម្ពុជា ចំនួន ៣៩៥នាក់ បានរងផលប៉ះពាល់ដោយសារធាតុគីមី ចេញពីអាវុធគីមីរបស់យោធាថៃ ដែលបានបាញ់ចូលទឹកដីកម្ពុជា។ នេះបើតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក។
Wed, 16 Sep 2026 - 06min - 6505 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍នឹងបង្ហាញអំពីគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ នៅឯក្លឹបអ្នកសារព័ត៌មានជាតិ... ** របាយការណ៍មួយបានបង្ហាញពីគម្លាតនៃស្តង់ដារទឹកស្អាតសម្រាប់បរិភោគ នៅក្នុងសហគមន៍ជនជាតិដើមដំបូងនៅតំបន់ដាច់ស្រយាល... ** គ្រោងការណ៍ថ្មីអនុញ្ញាតឱ្យអ្នកជួលផ្ទេរប្រាក់កក់ដែលមានស្រាប់ ពីអចលនទ្រព្យមួយទៅអចលនទ្រព្យមួយទៀត ក្នុងរដ្ឋញូសៅវែល។
Wed, 16 Sep 2026 - 12min - 6504 - ដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS នៅប្រទេសសិង្ហបុរី
នៅក្នុងដំណើរការផ្សះផ្សា ក្រោមយន្តការ UNCLOS នៅប្រទេសសឹង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា តាមរយៈរដ្ឋមន្ត្រីការបរទេស បានប្រកាសនូវគោលបំណងដ៏ចម្បងរបស់ខ្លួន គឺកម្ពុជា ចង់សម្រេចឱ្យបាននូវដំណោះស្រាយមួយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម នៅក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា។
Wed, 16 Sep 2026 - 10min - 6503 - តើពេលណាដែលអ្នកគួរចាប់ផ្តើមគិតអំពី NDIS ឬ សេវាថែទាំមនុស្សចាស់នៅតាមផ្ទះ?
NDIS គឺជាកម្មវិធីធានារ៉ាប់រងពិការភាពជាតិរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្តល់មូលនិធិ និងការគាំទ្រដល់ជនមានពិការភាព ខណៈដែល Home Care Support គឺជាសេវាកម្មជួយជ្រោមជ្រែង ឬថែទាំសុខភាពដល់បុគ្គលម្នាក់ៗនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ ដើម្បីជួយឱ្យពួកគេអាចរស់នៅដោយឯករាជ្យ មានសុវត្ថិភាព និងមានភាពងាយស្រួល។ តើនរណាដែលអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីទាំងនេះ ហើយតើគួរចាប់ផ្តើមនៅពេលណា? សូមស្តាប់បទសម្ភាសន៍ជាមួយលោក លឹម គីម ប៊ិន នាយកក្រុមហ៊ុន KBL Health Care។
Tue, 15 Sep 2026 - 11min - 6502 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦
** រដ្ឋាភិបាលបញ្ជាក់ថា នឹងមិនមានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈឡើយ។ ** សាកលវិទ្យាល័យនានាបង្ហាញក្តីបារម្ភចំពោះផែនការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍។ ** ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាព្រមានថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កឱ្យមនុស្សផុតពូជ។
#sbsaudiopodcastTue, 15 Sep 2026 - 05min - 6501 - Birth and pregnancy care options in Australia - ជម្រើសសម្រាប់ការថែទាំគភ៌ និងការសម្រាលបុត្រក្នុងប្រទេសអូស្ត្រាលី
If you're first-time parents in Australia, choosing where and how to give birth can feel overwhelming. Whether you go through the public or private health system, it is important to understand your options and know where to reach out for advice to make the right decision for you and your baby. - ប្រសិនបើលោមអ្នកធ្វើជាឪពុកម្តាយគេជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលី ការជ្រើសរើសទីកន្លែង និងវិធីសាស្ត្រក្នុងការសម្រាលកូន អាចជារឿងមួយដែលធ្វើឱ្យមានអារម្មណ៍ស្មុគស្មាញ ឬពិបាកសម្រេចចិត្ត។ មិនថាអ្នកជ្រើសរើសសេវាសុខាភិបាលសាធារណៈ ឬឯកជននោះទេ វាជារឿងសំខាន់ណាស់ក្នុងការស្វែងយល់អំពីជម្រើសនានា និងដឹងថាត្រូវស្វែងរកការណែនាំពីទីណា ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ខ្លួនអ្នក និងកូនរបស់អ្នក។
Tue, 15 Sep 2026 - 13min - 6500 - នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦
** របាយការណ៍អំពីអំពើហិង្សាផ្លូវភេទនៅអូស្រ្តាលីឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ** បុរសម្នាក់ត្រូវជាប់ពន្ធនាគារបីឆ្នាំ បន្ទាប់ពីកាត់ទោសពីបទធ្វើចារកម្មឱ្យប្រទេសចិន។ ** ក្រុមប្រឹក្សាធានារ៉ាប់រងអូស្ត្រាលីជំរុញឱ្យរដ្ឋាភិបាលរដ្ឋវិចថូរៀ ដោះស្រាយអត្រាកើនឡើងនៃការលួចរថយន្ត និងចោរគាស់ផ្ទះ។
Sat, 12 Sep 2026 - 05min - 6499 - នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាឲ្យផ្អាកសកម្មភាពបូមខ្សាច់គ្រប់ទីតាំងដែលធ្វើបាក់ច្រាំងទន្លេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសនូវបទបញ្ជាផ្ទាល់មាត់ ឱ្យផ្អាករាល់អាជីវកម្មបូមខ្យាច់ នៅគ្រប់ទីតាំងទាំងឡាយណា ដែលធ្វើឱ្យបាក់ច្រាំងទន្លេ។ ពោលគឺប្រសិនបើ នៅតំបន់ណា បាក់ច្រាំងទន្លេ ត្រូវផ្អាកសកម្មភាពបូមខ្សាច់ជាបន្ទាន់។ ការសម្រេចផ្អាកជាបណ្តោះអាសន្ននូវទីតាំងបូមខ្សាច់ ដែលសង្ស័យថា អាចធ្វើឱ្យបាក់ច្រាំងទន្លេ គឺដើម្បីឱ្យមន្ត្រីជំនាញ ពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ អំពីមូលហេតុនៃការបាក់ច្រាំងទន្លេនោះ ថាតើការបាក់ច្រាំង បណ្តាលមកពីអ្វីឱ្យពិតប្រាកដ។
Fri, 11 Sep 2026 - 03min - 6498 - នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីរំលឹកខួបលើកទី២៥ នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា នៅសហរដ្ឋអាម៉េរិក។ ** ការស៊ើបអង្កេតរបស់សភាអំពីគុណតម្លៃនៃអន្តោប្រវេសន៍ជំនាញមកកាន់អូស្ត្រាលី។ ** កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលរួមមានរុស្ស៊ី អ៊ីរ៉ង់ និងចិន ប្រព្រឹត្តទៅនៅទីក្រុងញូវដេលី។
Fri, 11 Sep 2026 - 13min - 6497 - ទាហានថៃធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ទាហានថៃ បានបើកប្រតិបត្តិការ ធ្វើសមយុទ្ធ បាញ់គ្រាប់ពិត នៅព្រំដែនប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដោយមិនបានផ្តល់ដំណឹង មកភាគីកម្ពុជាឡើយ។ សំឡេងកាំភ្លើងធំអស់ទាំងនោះ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់ព្រំដែនថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ័យខ្លាច ជាខ្លាំង។
Fri, 11 Sep 2026 - 04min - 6496 - តើការអប់រំអំពីសេវាទូរសព្ទ 000 អាចជួយជនអន្តោប្រវេសន៍ដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារបានដែរឬទេ?
យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់គណៈកម្មការអំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទឱ្យដឹងថា របាយការណ៍អំពីអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសអូស្ត្រាលីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល 33 ឆ្នាំ។ អ្នកជំនាញនិយាយថា ជនអន្តោប្រវេសន៍ ជនភៀសខ្លួន និងអ្នកដែលស្វែងសុំសិទ្ធិជ្រកកោន អាចប្រឈមមុខនឹងឧបសគ្គកាន់តែខ្ពស់ក្នុងការប្រកាសអំពើហិង្សាក្នុងគ្រួសារ។ វាបានបង្កឱ្យមានសេចក្តីអំពាវនាវ សម្រាប់ការអប់រំ និងមូលនិធិបន្ថែមទៀត ដើម្បីគាំទ្រដល់សេវាកម្មគាំទ្រដែលឆ្លើយតបតាមវប្បធម៌។
#sbsaudiopodcastThu, 10 Sep 2026 - 14min - 6495 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦
** រដ្ឋាភិបាលអូស្ត្រាលីបើកបង្ហាញផែនការសម្រាប់គម្រោងបម្រុងទុកឧស្ម័នថ្នាក់ជាតិជាលើកដំបូង។ ** ការគាំទ្រដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិនៅក្រៅប្រទេស ក្នុងទិវា R U OK? ** ប្រទេសនេប៉ាល់ស្វែងរកថវិកាជាង ៧ ពាន់លានដុល្លារដើម្បីកសាងឡើងវិញបន្ទាប់ពីទឹកជំនន់ ។
#sbsaudiopodcastThu, 10 Sep 2026 - 05min - 6494 - កម្ពុជា-អូស្រ្តាលី ប្រកាសបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ
កម្ពុជា និងអូស្រ្តាលី បានប្រកាសបន្តពង្រឹងទំនាក់ទំនងការពារជាតិ ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ សេចក្តីប្រកាសនេះ បានធ្វើឡើង ក្នុងជំនួបក្រៅផ្លូវការរវាងលោកឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG) ជាមួយលោក Bernard Phillip ឧបការីទី១ ទទួលបន្ទុកគោលនយោបាយអន្តរជាតិនៃប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
Wed, 09 Sep 2026 - 02min - 6493 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសឆ្មក់ចូលឆែកឆេរ នៅទីស្នាក់ការកណ្តាលរបស់សហជីពសំណង់ CFMEU។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese បានការពារកម្មវិធីផ្តល់ជំនួយហេដ្ឋារចនាសម្ព័ន្ធ ៥៦០លានដុល្លារ បន្ទាប់ពីមានការចោទប្រកាន់ថាសូកប៉ាន់សុំសន្លឹកឆ្នោត។ ** អ្នកនិពន្ធជនជាតិអូស្ត្រាលីដ៏ល្បីល្បាញ លោកស្រី Blanche d'Alpuget បានទទួលមរណភាពក្នុងជន្មាយុ ៨២វស្សា។
Wed, 09 Sep 2026 - 12min - 6492 - រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាណែនាំឱ្យពិនិត្យឡើងវិញលើការដេញថ្លៃធ្វើប្រព័ន្ធលូរំដោះទឹក
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យមន្ត្រីក្រោមឱវាទ ជាអភិបាលរាជធានីខេត្ត ត្រូវត្រួតពិនិត្យឡើងវិញ លើការដេញថ្លៃ ធ្វើប្រព័ន្ធលូរំដោះទឹក។ សេចក្តីណែនាំផ្ទាល់មាត់ដូច្នេះ ត្រូវបានធ្វើឡើង ក្រោយពីក្រសួងមហាផ្ទៃ បានរកឃើញថា ការដេញថ្លៃ ធ្វើប្រព័ន្ធលូរំដោះទឹក តាមបណ្ដាខេត្តមួយចំនួនមានតម្លៃ ថ្លៃកប់ពពក និងខុសប្រក្រតី។
Wed, 09 Sep 2026 - 07min - 6491 - What are my rights if stopped by police in Australia? - តើខ្ញុំមានសិទ្ធិអ្វីខ្លះ ប្រសិនបើត្រូវប៉ូលិសឃាត់ខ្លួននៅតាមផ្លូវ ក្នុងប្រទេសអូស្ត្រាលី?
Police officers have a range of operational powers they can exercise under legislation, including to ask questions, give ‘move on’ directions and conduct searches. Here’s what you need to know about your basic rights and obligations in a police interaction. - នៅប្រទេសអូស្ត្រាលី មន្ត្រីប៉ូលិសមានអំណាចផ្លូវច្បាប់ជាច្រើន ក្រោមច្បាប់រក្សាសណ្តាប់ធ្នាប់សាធារណៈ ស៊ើបអង្កេតបទល្មើស និងអនុវត្តច្បាប់ចរាចរណ៍។ អំណាចទាំងនោះរួមមាន អំណាចសួរនាំ ផ្តល់ទិសដៅឱ្យ «បន្តដំណើរ» និងធ្វើការរុករកឆែកឆេរ ប៉ុន្តែមានតែក្នុងកាលៈទេសៈដែលកំណត់ដោយច្បាប់ប៉ុណ្ណោះ។
Tue, 08 Sep 2026 - 11min - 6490 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦
**មជ្ឈមណ្ឌលគាំទ្រសម្រាប់តែក្រុមគ្រួសារអូស្ត្រាលី បើកដំណើរការនៅទីក្រុងខាត់ម៉ាន់ឌូ ខណៈដែលការឆ្លើយតបនឹងទឹកជំនន់នៅតែបន្ត។ ** មនុស្សពីរនាក់ស្លាប់ បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះធុនស្រាលមួយគ្រឿងនៅគ្វីនស្លេន។ ** សភានឹងបោះឆ្នោតលើច្បាប់ដើម្បីផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការបិទប្រព័ន្ធដោះស្រាយបញ្ហារបស់ពួកគេ។
#sbsaudiopodcastTue, 08 Sep 2026 - 04min - 6489 - #117 Borrowing books at the library (Med) - សិក្សាភាសាអង់គ្លេសភាគទី117៖ ការខ្ចីសៀវភៅនៅបណ្ណាល័យ
Learn English useful for visiting a library. Practise everyday phrases for returning borrowed items, asking about late fees and due dates, renewing items, reserving titles, and using the library catalogue. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការទៅបណ្ណាល័យ។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់ការសងវត្ថុដែលបានខ្ចីត្រឡប់មកវិញ សួរអំពីថ្លៃសេវាពេលសងយឺត និងដល់កាលបរិច្ឆេទកំណត់ ការបន្តពេលខ្ចី ការកក់សៀវភៅទុកមុន និងការប្រើប្រាស់ឯកសារបណ្ណាល័យ។
Keep practising the phrases from this episode and test what you’ve learned with our quiz here. - Keep practising the phrases from this episode and test what you’ve learned with our quiz here.Sat, 05 Sep 2026 - 14min - 6488 - ម្ចាស់ពានរង្វាន់នំផាយឆ្ងាញ់បំផុតនៅប្រទេសអូស្រ្តាលីប្រចាំឆ្នាំ២០២៦
មិនមែនជាលើកដំបូងៗ តែជាច្រើនលើកច្រើនសារមកហើយដែល The Country Cob Bakery បានឈ្នះពានរង្វាន់នំផាយឆ្ងាញ់បំផុតរបស់អូស្រ្តាលី -Australia Best Pie Award។ តើកត្តាអ្វីខ្លះដែលនាំឲ្យហាងដុតនំរបស់ខ្មែរអូស្រ្តាលីមួយនេះទទួលបានជ័យជម្នះម្តងហើយម្តងទៀត? សូមស្តាប់បទសម្ភាសន៍ជាមួយសហស្ថាបនិក លោក ឃុន ចាន់រតនា។
Thu, 03 Sep 2026 - 12min - 6487 - លោក រ៉ុង ឈុន ស្វែងរកអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីសិទ្ធិធ្វើនយោបាយឡើងវិញ
លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀន ហើយសព្វថ្ងៃជាទីប្រឹក្សាគណបក្សកម្លាំងជាតិ បានទៅដាក់ញត្តិ នៅខុទ្ទកាល័យព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះមហាក្សត្រ ដើម្បីឱ្យលោក មានសិទ្ធិធ្វើនយោបាយឡើងវិញ។
Thu, 03 Sep 2026 - 05min - 6486 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦
** រដ្ឋាភិបាលសហព័ន្ធការពារការផ្លាស់ប្តូរពន្ធថ្មីៗរបស់ខ្លួន បន្ទាប់ពីការព្យាករណ៍ធ្លាក់ចុះបន្ថែមទៀតនៃតម្លៃផ្ទះសម្បែងនៅទូទាំងប្រទេសអូស្រ្តាលី។ ** គណបក្សសម្ព័ន្ធប្រកាសពីផែនការកាត់បន្ថយពន្ធលើថ្នាំជក់ចំនួន ៨០ ភាគរយ។ ** អូស្ត្រាលីនឹងដាក់ពង្រាយប្រតិបត្តិករជំនាញខាងដ្រូនទៅកាន់ប្រទេសនេប៉ាល់។
Thu, 03 Sep 2026 - 04min - 6485 - ប៉ូលិសចរាចរណ៍ចាប់ផ្តើមផាកពិន័យឡើងវិញនៅកម្ពុជា ពិសេសនៅភ្នំពេញ
ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ប៉ូលិសចរាចរណ៍ បានចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ដោយផាកពិន័យលើអ្នកបើកបរល្មើសច្បាប់ នៅតំបន់ ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តគោលដៅ ចំនួន ៤ផ្សេងទៀត រួមាន នៅខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។
Wed, 02 Sep 2026 - 04min - 6484 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសសហព័ន្ធអូស្ត្រាលី ឆ្មក់ចូលឆែកឆេរផ្ទះអតីតប្រធានសហជីព CFMEU ពាក់ព័ន្ធអំពើពុករលួយនៅក្នុងឧស្សាហកម្មសំណង់របស់រដ្ឋវិចថូរៀ។ ** ការដួលរលំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ Bathla Group កំពុងបង្កើនការព្រួយបារម្ភថ្មីៗ អំពីកង្វះខាតលំនៅដ្ឋាននៅទីក្រុងស៊ីដនី។ **ជនជាតិអូស្ត្រាលី ៥ នាក់ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយនៅនេប៉ាល់-ទីបេ។
Wed, 02 Sep 2026 - 12min - 6483 - កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុននៅក្នុងសង្គ្រាម
កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសនៅយប់ថ្ងៃទី១ ខែកញ្ញា ដោយបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន នៅក្នុងសង្គ្រាម កាលពីខែធ្នូ ឆ្នាំ២០២៥។
Wed, 02 Sep 2026 - 06min - 6482 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦
**ជំនួយបន្ថែមសម្រាប់ប្រទេសនេប៉ាល់ពីប្រទេសអូស្ត្រាលី ខណៈប្រជាជនអូស្រ្តាលីយ៉ាងហោចណាស់ម្នាក់ស្លាប់។ ** វេទិកាកោះប៉ាស៊ីហ្វិក៖ អូស្ត្រាលីនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ តែគោរពប្រទេសដទៃដែលមានជំហរខុសគ្នា។ ** តម្លៃផ្ទះសម្បែងនៅប្រទេសអូស្រ្តាលីបន្តធ្លាក់ចុះ៥ខែជាប់ៗគ្នា។
Tue, 01 Sep 2026 - 05min - 6481 - How can my child learn about Indigenous Australia? - តើកូនរបស់ខ្ញុំអាចរៀនអំពីជនជាតិដើមអូស្ត្រាលីបានដោយរបៀបណា?
Supporting your child’s connection with the world’s oldest continuing living culture is one of the greatest gifts you can offer them while raising them in Australia. But if you’re new to the country, you may be unsure where to begin. Here are some starting points and ideas to help you and your child learn about Aboriginal and Torres Strait Islander peoples, cultures and history. - ការគាំទ្រដល់ការផ្សារភ្ជាប់កូនរបស់អ្នក ជាមួយនឹងវប្បធម៌ដែលនៅរស់រានដ៏ចំណាស់បំផុតរបស់ពិភពលោកនេះ គឺជាអំណោយដ៏អស្ចារ្យបំផុតមួយ ដែលអ្នកអាចផ្តល់ជូនពួកគេ ខណៈពេលកំពុងចិញ្ចឹមបីបាច់ពួកគេនៅក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែប្រសិនបើអ្នកទើបតែមកដល់ប្រទេសនេះថ្មោងថ្មី អ្នកប្រហែលជាមិនប្រាកដថាត្រូវចាប់ផ្តើមពីទីណានោះទេ។ នៅក្នុងរបាយការណ៍វគ្គនេះ អ្នកនឹងរៀនអំពីធនធានអប់រំដែលសមស្របតាមវ័យ សកម្មភាពសហគមន៍ និងបទពិសោធន៍ប្រចាំថ្ងៃ ដែលអាចជួយអ្នក និងកូនរបស់អ្នក ឱ្យរៀនបន្ថែមអំពីប្រជាជន វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជនជាតិដើមដំបូងអូស្ត្រាលី។
Tue, 01 Sep 2026 - 09min - 6480 - នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦
** អង្គការសហប្រជាជាតិកំពុងព្រមានប្រឆាំងនឹងការកើនឡើងកំដៅបន្ថែមទៀតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ** ការស្រាវជ្រាវថ្មី៖ ការស្លាប់ទាក់ទងនឹងគ្រឿងញៀន គឺជាមូលហេតុចម្បងនៃការស្លាប់របស់ជនជាតិអូស្ត្រាលី។ ** ដែនដីភាគខាងជើងអនុម័តសេចក្តីព្រាងច្បាប់ធ្វើឱ្យការស្លាប់ដោយជំនួយស្ម័គ្រចិត្ត ស្របច្បាប់។
Sat, 29 Aug 2026 - 04min - 6479 - មន្ដ្រីចំណុះក្រសួងមហាផ្ទៃកម្ពុជា នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ បើបង្កគ្រោះថ្នាក់ចរាចរណ៍ពេលស្រវឹង
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រកាសថា នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស្រាស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌ នៅក្នុងសង្គមកម្ពុជា។ ក្រៅពីនេះ មន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ ក៏ត្រូវទទួលខុសត្រូវចំពោះបទល្មើសរបស់ខ្លួន ដែលបានបង្កឡើង ក្នុងពេលស្រវឹងស្រានោះផងដែរ។
Fri, 28 Aug 2026 - 03min - 6478 - នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីបញ្ជូនថវិកា ៥លានដុល្លារ និងក្រុមជំនាញទៅកាន់ប្រទេសនេប៉ាល់ ខណៈដែលជនជាតិអូស្ត្រាលីដែលបាត់ខ្លួនកើនឡើងដល់ ៣៩ នាក់។ ** លោកនាយករដ្ឋមន្ត្រីអះអាងថា ការទទួលយកជនភៀសខ្លួនប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលីនឹងមិនកាត់បន្ថយទេ។ ** គណបក្ស One Nation បង្ហាញមុខបេក្ខភាពដែលនឹងដណ្តើមអាសនៈពីគណបក្សលេប័រនៅក្នុងតំបន់ Hunter Valley។
Fri, 28 Aug 2026 - 12min - 6477 - នាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងក្នុងវេទិកាអន្តរសភាថា ជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែផុយស្រួយ
ទោះកម្ពុជា និងថៃ បានឈានដល់បទឈប់បាញ់ កាលពីចុងឆ្នាំ២០២៥ក្តី ប៉ុន្តែស្ថានភាព នៅតាមព្រំដែនរវាងប្រទេសទាំងពីរ នៅតែមានភាពផុយស្រួយ ខណៈកម្លាំងយោធារាប់ពាន់នាក់ នៅតែប្រឈមមុខគ្នា ហើយវិធានការបន្ថយភាពតានតឹង មិនទាន់ត្រូវបានអនុវត្តពេញលេញ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
Fri, 28 Aug 2026 - 06min - 6476 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦
** ប្រជាជនអូស្ត្រាលីរាប់សិបនាក់ បាត់ខ្លួននៅក្នុងទឹកជំនន់នៅប្រទេសនេប៉ាល់។ ** អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលី បានធ្លាក់ចុះមកត្រឹម 3.5%។ ** ក្រុមហ៊ុនMeta យល់ព្រមចំណាយប្រាក់ដោះស្រាយសំណុំរឿងនៅសហរដ្ឋអាម៉េរិក ជុំវិញការញៀនប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងចំណោមកុមារ និងក្មេងជំទង់។
Thu, 27 Aug 2026 - 04min - 6475 - កុំចេះតែចុចលើតំណភ្ជាប់ផ្តេសផ្តាស៖ អ៊ីមែលតែមួយសោះ អាចបំផ្លាញអាជីវកម្មមួយបានតាមរបៀបណា?
ប្រជាជនអូស្ត្រាលីកំពុងខាតបង់ប្រាក់រាប់រយលានដុល្លារទៅឱ្យក្រុមជនបោកប្រាស់ ដោយពួកគេកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិតកាន់តែច្រើនឡើងៗ ដើម្បីបោកប្រាស់ជនរងគ្រោះរបស់ពួកគេ។ នៅក្នុងសប្តាហ៍យល់ដឹងអំពីការបោកប្រាស់ "Scams Awareness Week" ក្រុមអ្នកជំនាញនៅក្នុងវិស័យនេះ កំពុងចែករំលែកវិធានការបង្ការ ដែលគ្រប់គ្នាអាចអនុវត្តបានដើម្បីការពារខ្លួន។
Thu, 27 Aug 2026 - 07min - 6474 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **ច្បាប់ថាមពលមជ្ឈមណ្ឌលទិន្នន័យ AI ប្រឈមមុខនឹងការប្រឆាំងមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាតិនៅថ្ងៃនេះ។ ** រដ្ឋាភិបាលសហព័ន្ធត្រូវបានបង្ខំឱ្យការពារគោលនយោបាយរបស់ខ្លួនចំពោះការបង្វិលសងប្រាក់លើសុខភាព។ ** ស្ថាប័នសាកលវិទ្យាល័យកំពូលរបស់អូស្ត្រាលីថា ការកាត់បន្ថយចំនួននិស្សិតអន្តរជាតិ និងបទប្បញ្ញត្តិហួសហេតុ កំពុងគំរាមកំហែងដល់វិស័យនេះ។
Wed, 26 Aug 2026 - 12min - 6473 - នាយករដ្ឋមន្រ្តីកម្ពុជាថា មិនមានផែនការកាត់បន្ថយក្រសួង ឬស្ថាប័នរដ្ឋឡើយ
នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា គ្មានផែនការកាត់បន្ថយក្រសួង ឬស្ថាប័នរដ្ឋឡើយ។ លោក ហ៊ុន ម៉ាណែត បានប្រកាសដូច្នេះ ដោយសារតែប្រធានបទនៃការកាត់បន្ថយ ឬបង្រួមក្រសួង នៅតែត្រូវបានអ្នកវិភាគមួយចំនួន បន្តលើកមកជជែកវែកញែក និងចង់ឱ្យរដ្ឋាភិបាល មានក្បាលតូច ជាងមុន។
Wed, 26 Aug 2026 - 04min - 6472 - កូនខ្មែរពីររូបដែលឈ្នះពានរង្វាន់ Victorian Global Learning Awards
បងប្អូនបង្កើតពីរនាក់ គឺកញ្ញា តែ ម៉ីលី និងប្អូនប្រុស តែ គុយស៊ីង គឺជាសិក្សានុសិស្សខ្មែរ ដែលជាម្ចាស់ពានរង្វាន់ Global Citizenship Awards ប្រចាំឆ្នាំ២០២៦ នៃកម្មវិធីពានរង្វាន់ប្រចាំឆ្នាំរបស់រដ្ឋវិចថូរៀ- Victorian Global Learning Awards ដែលប្រារព្ធឡើងដើម្បីអបអរសាទរដល់ឧត្តមភាពរបស់សិស្សអន្តរជាតិ ក៏ដូចជាសាលារៀន និងគ្រួសារដែលផ្តល់ការស្នាក់នៅសម្រាប់កូនសិស្ស សម្រាប់ការចូលរួមដ៏លេចធ្លោជាសកល។
Tue, 25 Aug 2026 - 14min - 6471 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦
** ការវិភាគថ្មីឃើញថា យុវជនវ័យក្មេងមានហានិភ័យកាន់តែខ្ពស់ក្នុងការក្លាយជាមនុស្សជំនាន់ដំបូងនៃជីវភាពកាន់តែយ៉ាប់យ៉ឺន ក្នុងប្រទេសអូស្ត្រាលីសម័យទំនើប។ ** រដ្ឋញូសៅវែលបង្ហាញកំណែទម្រង់ល្បែងស៊ីសងដ៏សំខាន់មួយ បន្ទាប់ពីការស៊ើបអង្កេតថ្នាក់ជាតិ។ ** ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សីចាប់ផ្តើមអនុវត្ត បន្ទាប់ពីថនិកសត្វសមុទ្រពីរក្បាលដំបូងបានឆ្លងជំងឺនេះ។
Tue, 25 Aug 2026 - 04min - 6470 - When can my teenager start work in Australia? - តើពេលណាទើបកូនៗវ័យជំទង់របស់ខ្ញុំ អាចចាប់ផ្តើមធ្វើការនៅប្រទេសអូស្ត្រាលីបាន?
Teenagers in Australia can undertake paid work under certain restrictions, with general employment rights also protecting young workers. Here’s what you need to know as a parent or guardian of a worker under 18. - ក្មេងជំទង់នៅក្នុងប្រទេសអូស្ត្រាលី អាចធ្វើការងារដែលទទួលបានប្រាក់ឈ្នួល ក្រោមលក្ខខណ្ឌជាក់លាក់មួយចំនួន ហើយក៏មានសិទ្ធិការងារជាទូទៅ ការពារបុគ្គលិកកម្មករវ័យក្មេងផងដែរ។ នេះជាអ្វីដែលអ្នកត្រូវដឹងក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាល របស់បុគ្គលិកកម្មករដែលមានអាយុក្រោម ១៨ឆ្នាំ។
Tue, 25 Aug 2026 - 12min - 6469 - នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦
** មនុស្សជាងប្រាំម៉ឺននាក់ ចុះហត្ថលេខាលើញត្តិមួយ អំពាវនាវឱ្យរដ្ឋាភិបាលដាក់សិទ្ធិមនុស្សនៅចំកណ្តាលនៃច្បាប់អូស្ត្រាលី។ ** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី និយាយជាមួយសមភាគីអ៊ីស្រាអែល អំពីការស៊ើបអង្កេតព្រហ្មទណ្ឌ លើការវាយប្រហារដែលបានសម្លាប់បុគ្គលិកជំនួយអូស្ត្រាលី Zomi Frankcom។ ** ការងាប់នៃសត្វស្លាបយ៉ាងច្រើន ត្រូវបានរាយការណ៍នៅទូទាំងរដ្ឋថាសម៉ាញៀ និងរដ្ឋអូស្រ្តាលីខាងត្បូង ខណៈដែលអាជ្ញាធរបន្តស្វែងរកការអនុម័តសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី។
Sat, 22 Aug 2026 - 03min - 6468 - ប្រេសិតពិសេសទើបតែងតាំងថ្មី លោកស្រី កឹម មនោវិទ្យា ជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា
ក្រោយទទួលបាននូវការតែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២០ ខែសីហា កូនស្រីរបស់លោកកឹមសុខា គឺលោកស្រី កឹម មនោវិទ្យា បានជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារអំពីជម្លោះព្រំដែនកម្ពុជា-ថៃ និងអំពីសក្តានុពលរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគពីអឺរ៉ុប។
Fri, 21 Aug 2026 - 04min - 6467 - នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកសេដ្ឋកិច្ចព្រមានថា ទិសដៅនៃបំណុលរបស់រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីដែលមានលើសពីមួយទ្រីលានដុល្លារជាលើកដំបូង គឺជាក្តីកង្វល់មួយ។ ** ការស៊ើបអង្កេតរបស់សភាសហព័ន្ធ លើគុណតម្លៃនៃអន្តោប្រវេសន៍ជំនាញ។ ** អតីតរដ្ឋមន្ត្រីប៉ូលិសរដ្ឋញូសៅវែល លោក David Elliott ចូលបង្ហាញខ្លួននៅចំពោះមុខការស៊ើបអង្កេតអំពើពុករលួយ ដើម្បីផ្តល់ភស្តុតាង។
Fri, 21 Aug 2026 - 10min - 6466 - ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមេតា ត្រូវឪពុកម្តាយប្តឹងនៅក្នុងសវនាការជាប្រវត្តិសាស្ត្រ
ការកាត់ក្តីដ៏សំខាន់មួយនៅសហរដ្ឋអាមេរិកកំពុងដាក់ទំនាក់ទំនងរវាងកុមារ និងប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យឡើងវិញ។ រដ្ឋចំនួន២៩ របស់សហរដ្ឋអាមេរិក កំពុងតតាំងក្តីនឹងក្រុមហ៊ុន Meta ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះថា បានរចនាមុខងារនៅលើ Facebook និង Instagram ដើម្បីរក្សាអ្នកប្រើប្រាស់វ័យក្មេងឱ្យនៅចូលរួម ទោះបីជាមានហានិភ័យដល់សុខុមាលភាពរបស់ពួកគេក៏ដោយ។ Meta បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលថា វេទិការបស់ខ្លួនត្រូវបានរចនាឡើងដើម្បីពង្វក់ឱ្យញៀន ឬធ្វើបាបកុមារ ហើយនិយាយថាខ្លួនបានចំណាយពេលជាច្រើនឆ្នាំដើម្បីបង្កើតការការពារសម្រាប់អ្នកប្រើប្រាស់វ័យក្មេង។ ប៉ុន្តែក្រៅពីអំណះអំណាងផ្នែកច្បាប់ គឺមានក្រុមគ្រួសារដែលនិយាយថា កូនៗរបស់ពួកគាត់បានចំណាយនូវតម្លៃដែលខ្ពស់បំផុតមិនអាចកាត់ថ្លៃបាន នោះគឺអាយុជីវិតរបស់ពួកគេ។
Thu, 20 Aug 2026 - 12min - 6465 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦
**អត្រាគ្មានការងារធ្វើកើនឡើង០,១%ក្នុងខែកក្កដា ឡើងដល់ ៤,៥%។ ** ប្រជាជនអូស្ត្រាលីជាងប្រាំលាននាក់នឹងឃើញការកើនឡើងនៃប្រាក់ជំនួយសន្តិសុខសង្គមរបស់ពួកគេ ចាប់ពីថ្ងៃទី ២០ ខែកញ្ញា។ ** អ្នកជំនាញសន្តិសុខតាមអ៊ីនធឺណិតស្វាគមន៍ចំពោះវិធានការឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ទទួលខុសត្រូវកាន់តែច្រើនចំពោះការបោកប្រាស់តាមអនឡាញ។
Thu, 20 Aug 2026 - 04min - 6464 - ប៉ូលិសចរាចរណ៍ នឹងបើកប្រតិបត្តិការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ នៅកម្ពុជាឡើងវិញ
ក្នុងឆមាសទី១ នៅឆ្នាំ២០២៦ នេះ ពោលគឺគិតចាប់ពីមករា ដល់ខែមិថុនា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា បានកើតឡើង ១២៧៩ករណី បណ្តាលឱ្យស្លាប់ចំនួន ៧៧៣នាក់ និងរងរបួសចំនួន ១.៩៤៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥ គឺគ្រោះថ្នាក់ចរាចរណ៍រយៈពេលកន្លះឆ្នាំនេះ បានកើនឡើង ២១៣ករណី ស្មើ ២០ភាគរយ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
Wed, 19 Aug 2026 - 05min - 6463 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលី និងថៃ សន្យាសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ខណៈដែលមេដឹកនាំជួបគ្នានៅទីក្រុងខេនបេរ៉ា។ ** កីឡាករបាល់ទាត់អូស្រ្តាលីAFLប្រាំនាក់ ត្រូវបានបញ្ឈប់ពីការងារសម្រាប់រដូវកាលនេះ ខណៈដែលប៉ូលីសកំពុងស៊ើបអង្កេតករណីរំលោភបំពានផ្លូវភេទ។ ** អ្នកផ្តល់ព័ត៌មានសំងាត់ពីក្រុមហ៊ុន Meta ម្នាក់និយាយថា ក្រុមហ៊ុននេះបានលាក់បាំងទំហំពិត នៃគ្រោះថ្នាក់ដល់ក្មេងជំទង់។
Wed, 19 Aug 2026 - 12min - 6462 - កម្ពុជាតែងតាំងកូនស្រីច្បងរបស់លោក កឹម សុខា ធ្វើជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
កូនស្រីច្បងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងតាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានឋានៈស្មើរដ្ឋមន្ត្រី។ មុនការតែងតាំងកូនស្រីច្បងលោក កឹម សុខា ឲ្យទទួលបានឋានៈខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដូចនេះ បានធ្វើឡើង បន្ទាប់ពីកញ្ញា កឹម មនោវិទ្យា បានចូលជួបជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែសីហា ជាមួយលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន និងចុងក្រោយ កញ្ញា កឹម មនោវិទ្យា បានជួបលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។
Wed, 19 Aug 2026 - 06min - 6461 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦
** អ៊ីរ៉ង់ព្រមានថាខ្លួននឹងបន្ត «ការវាយលុក» ខណៈដែលការចរចាជាមួយសហរដ្ឋអាមេរិកនៅតែជាប់គាំង។ ** រដ្ឋាភិបាលអូស្រ្តាលីប្រឈមមុខនឹងការបោះឆ្នោតដ៏សំខាន់នៅព្រឹទ្ធសភា លើការផ្សាយពាណិជ្ជកម្មល្បែងស៊ីសង។ ** ក្តីបារម្ភដែលថាសំណើកាត់បន្ថយ NDISដែលបានដាក់ស្នើ នឹងដាក់សម្ពាធលើក្រុមគ្រួសារ។
Tue, 18 Aug 2026 - 04min - 6460 - What are the rules for taking photos in Australia? - ការថតរូបភាពដោយស្របច្បាប់នៅក្នុងប្រទេសអូស្រ្តាលី
Whether you’re new to taking photographs, a social media content creator or a professional photographer, it’s important to be aware of where you can and can’t take photographs. Here’s what to consider before you take that perfect photograph, legally. - មិនថាលោកអ្នកគឺជាអ្នកបង្កើតមាតិការសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកថតរូបអាជីព ឬអ្នកដែលទើបតែចាប់ផ្តើមថតរូបដំបូងៗនោះទេ វាជារឿងសំខាន់ដែលត្រូវដឹងអំពីកន្លែងដែលអ្នកអាច និងមិនអាចថតរូបបាន។ នេះជាអ្វីដែលអ្នកត្រូវពិចារណា មុនពេលថតរូបដ៏ល្អឥតខ្ចោះបានតាមផ្លូវច្បាប់។
Tue, 18 Aug 2026 - 11min - 6459 - #116 Visiting a vet (Med) - សិក្សាភាសាអង់គ្លេសភាគទី116៖ ការជួបពេទ្យសត្វ
Learn English useful for talking about your sick pet. Practise everyday phrases for explaining when an animal is not eating, drinking, or acting normally. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពីសត្វចិញ្ចឹមរបស់អ្នកដែលឈឺ។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់ពន្យល់នៅពេលដែលសត្វមិនស៊ីចំណី មិនផឹកទឹក ឬក៏មិនប្រក្រតី។
Keep practising the phrases from this episode and test what you’ve learned with our quiz here.
- Keep practising the phrases from this episode and test what you’ve learned with our quiz here.Mon, 17 Aug 2026 - 14min - 6458 - នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦
** សិស្សនិស្សិតនៅទីក្រុងមែលប៊នបានប្រមូលផ្តុំគ្នាប្រឆាំងនឹងគោលនយោបាយគណបក្ស One Nation ។ ** ប្រាក់កម្ចីថ្មីសម្រាប់ទិញផ្ទះវិនិយោគ បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីប្រកាសកញ្ចប់ថវិកាខែឧសភាមក។ ** ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី កំពុងស៊ើបអង្កេតឧប្បត្តិហេតុនៅលើផ្លូវយន្តហោះរត់ នៅអាកាសយានដ្ឋានស៊ីដនី។
Sat, 15 Aug 2026 - 04min - 6457 - ការចែករំលែកបទពិសោធន៍នៃការបរិច្ចាគឈាមជាទៀងទាត់នៅក្នុងប្រទេសអូស្រ្តាលី
ប្រទេសអូស្ត្រាលីមានប្រព័ន្ធនៃការផ្តល់ឈាម ឬបរិច្ចាគឈាម ដែលមានសុវត្ថិភាពបំផុតមួយនៅក្នុងពិភពលោក ប៉ុន្តែកម្រិតនៃអ្នកដែលមកបរិច្ចាគម្តងហើយ ម្តងទៀត ឱ្យបានញឹកញាប់នៅមានកម្រិតទាប។ សូមស្តាប់បទសម្ភាសន៍ជាមួយសប្បុរសជនចំនួន៣រូប ដែលបានបរិច្ចាគឈាមលើសពីមួយដង ដើម្បីចែករំលែកនូវបទពិសោធន៍របស់ពួកគាត់ និងអារម្មណ៍នៅពេលបានជួយសង្រ្គោះជីវិតមនុស្ស។
Fri, 14 Aug 2026 - 12min - 6456 - នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតអភិបាលរដ្ឋវិចថូរៀ លោកស្រី Jacinta Allan ប្រកាសបញ្ចប់អាជីពនយោបាយរយៈពេល២៧ឆ្នាំរបស់លោកស្រី។ **លោកដូណាល់ ត្រាំ ពិចារណាការលើកលែងពន្ធ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី។ ** ក្រុមហ៊ុនប្រឹក្សាយោបល់ KPMG កំពុងប្រឈមមុខនឹងសំណួរជុំវិញរឿងអាស្រូវអ្នកផ្តល់ព័ត៌មានសម្ងាត់របស់ខ្លួននៅក្នុងការស៊ើបអង្កេតរបស់ព្រឹទ្ធសភា។
Fri, 14 Aug 2026 - 12min - 6455 - កម្ពុជាប្រកាសអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់កាតព្វកិច្ចយោធា។ ច្បាប់កាតព្វកិច្ចយោធា នៅកម្ពុជា ត្រូវបានលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទីចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ កាលពីចុងខែឧសភា ឆ្នាំ២០២៦។ អនុក្រឹត្យថ្មីនេះ បានកំណត់ពីលក្ខខណ្ឌ ការធ្វើជំរឿន នីតិវិធីជ្រើសរើស ប្រាក់ឧបត្ថម្ភ គោលរបប និងការពន្យារពេល ចូលបំពេញកាតព្វកិច្ច ជាដើម។
Fri, 14 Aug 2026 - 06min - 6454 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦
** អ្នកផ្តល់ព័ត៌មានសម្ងាត់ដែលជាប់ពន្ធនាគារ លោក David McBride ត្រូវបានដោះលែងចេញពីពន្ធនាគារ។ ** កំណែទម្រង់ល្បែងស៊ីសងរបស់រដ្ឋាភិបាលបក្សលេប័រ ត្រូវបានបញ្ជូនទៅគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ។ ** គណបក្សសម្ព័ន្ធនៅមិនទាន់សម្រេចពីចំនួនអន្តោប្រវេសន៍ដែលគ្រោងកាត់បន្ថយនៅឡើយ។
Thu, 13 Aug 2026 - 04min - 6453 - រដ្ឋាភិបាលវិនិយោគរាប់លានដុល្លារលើលំនៅឋានសម្រាប់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ តើវាគ្រប់គ្រាន់ឬទេ?
ខណៈពេលដែលវិបត្តិលំនៅដ្ឋាននៅតែបន្ត អំពើហិង្សាក្នុងគ្រួសារ គឺជាមូលហេតុចម្បងដែលធ្វើឲ្យស្ត្រី និងកុមារ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយក្លាយជាមនុស្សអនាថាដែលគ្មានកន្លែងរស់នៅ។ រដ្ឋាភិបាលនិយាយថា ខ្លួនកំពុងវិនិយោគប្រាក់ចំនួន ៣០៨លានដុល្លារ លើដំណោះស្រាយលំនៅដ្ឋាន ដើម្បីជួយពួកគេឲ្យរត់គេចខ្លួន ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ចាំបាច់ត្រូវធ្វើបន្ថែមទៀត។
Thu, 13 Aug 2026 - 11min - 6452 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីចូលរួមជំរុញឱ្យមានការជូនដំណឹង២៤ម៉ោងនៃការសាកល្បងកាំជ្រួចមីស៊ីល បន្ទាប់ពីការជូនដំណឹងខ្លីពីការបង្ហោះរបស់ចិនក្នុងខែកក្កដា។ ** ការិយាល័យស្ថិតិនិយាយថា អ្នកមិនបំពេញបែបបទជំរឿនអាចនឹងត្រូវផាកពិន័យ ។ ** អ៊ុយក្រែនប្រគល់សំណើថ្មីឱ្យអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
Wed, 12 Aug 2026 - 12min - 6451 - ក្រសួងអប់រំកម្ពុជា៖ ការប្រឡងបាក់ឌុបពីរថ្ងៃបានបញ្ចប់ដោយរលូនល្អ
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលយើងស្គាល់ជាទូទៅថា ការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ ការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូនល្អ និងមិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
Wed, 12 Aug 2026 - 05min - 6450 - កម្ពុជាតវ៉ាជាថ្មីចំពោះការបន្តសាងសង់លេណដ្ឋានថ្មីរបស់ភាគីថៃ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍តវ៉ាជាថ្មី បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី រំលោភចូលក្នុងទឹកដីកម្ពុជា នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទន្ទឹមគ្នានេះ ថៃក៏បានប្រកាសផែនការ ពង្រីកបណ្តាញអគ្គិសនី ចូលមកកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣ ដែលថៃ បានកាន់កាប់ផងដែរ។
Wed, 12 Aug 2026 - 05min - 6449 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ** ធនាគារកណ្តាលអូស្រ្តាលីរក្សាអត្រាការប្រាក់នៅ៤.៣៥%ដដែល។ ** ការធានាឡើងវិញអំពីសន្តិសុខសម្រាប់ជំរឿនយប់នេះ។ ** សេចក្តីអំពាវនាវឲ្យមានកំណែទម្រង់លើការផ្សាយពាណិជ្ជកម្មល្បែងស៊ីសង។
Tue, 11 Aug 2026 - 03min - 6448 - What is the Garma Festival and why is it important? - តើពិធីបុណ្យ Garma គឺជាអ្វី? ហេតុអ្វីបានពិធីបុណ្យនេះមានសារៈសំខាន់?
The Garma Festival is Australia’s largest Indigenous cultural gathering where thousands of people travel to a remote town in Nhulunbuy on northeast Arnhem Land in the Northern Territory. Here's what happens at Garma and who can attend. - អ្នកប្រហែលជាបានឮអំពីពិធីបុណ្យហ្ការម៉ា "Garma" នៅក្នុងព័ត៌មានជារៀងរាល់ឆ្នាំ ជាពិសេសនៅពេលដែលមេដឹកនាំនយោបាយរបស់ប្រទេសអូស្ត្រាលីធ្វើដំណើរទៅកាន់ទឹកដីភាគឦសាន Arnhem Land ដើម្បីចូលរួមពិធីបុណ្យនេះ។ ប៉ុន្តែ Garma គឺជាអ្វី ហើយហេតុអ្វីបានជាវាបានក្លាយជាការជួបជុំប្រចាំឆ្នាំដ៏សំខាន់បំផុតមួយរបស់ប្រទេសនេះ?
Tue, 11 Aug 2026 - 09min - 6447 - នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦
** កីឡាការិនីបាល់ទាត់អ៊ីរ៉ង់ពីរនាក់ទទួលបានសញ្ជាតិអូស្ត្រាលី បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់ហៅពួកគេថាជាជនក្បត់ជាតិ។ ** លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួនពីរ ដែលផ្តោតលើទេសចរដែលទៅផ្តល់កំណើតកូននៅអាម៉េរិក។ ** តុលាការរដ្ឋ New Mexico បញ្ជាឱ្យក្រុមហ៊ុនមេតា បង់ប្រាក់ជាង៨០០លានដុល្លារអូស្រ្តាលី។
Sat, 08 Aug 2026 - 03min - 6446 - រដ្ឋាភិបាលកម្ពុជាប្រកាសផ្តល់អត្ថប្រយោជន៍បន្ថែមដល់ក្រុមគ្រួសារទាហាន និងប៉ូលិស ក្នុងសមរភូមិជួរមុខ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលម្ចាស់កម្មសិទ្ធិ ជាយោធិន និងនគរបាលជាតិ ដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចពីអង្គភាពសាមី។ នេះបើតាមលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
Fri, 07 Aug 2026 - 02min - 6445 - នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** អ៊ីស្រាអែលបង្កើនការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលការចរចាបទឈប់បាញ់ជាប់គាំង។ ** សហជីពគ្រូពេទ្យ ជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់និស្សិតសាលាវេជ្ជសាស្ត្រ ក្នុងអំឡុងពេលនៃការចុះកម្មសិក្សាជាកាតព្វកិច្ច។ *** អូស្ត្រាលីពិចារណាចាក់វ៉ាក់សាំងសត្វព្រៃ ខណៈដែលចំនួនសត្វស្លាបដែលឆ្លងជំងឺផ្តាសាយបក្សីកើនឡើង។
Fri, 07 Aug 2026 - 11min - 6444 - កម្ពុជា រក្សាទុកផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមព្រំដែន ដែលថៃទម្លាក់គ្រាប់បែក ជាភស្តុតាង
កម្ពុជា រក្សាទុកផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែន ដែលថៃ ទម្លាក់គ្រាប់បែក និងបាញ់កម្ទេច ខណៈរូបភាពថ្មីៗជាច្រើនសន្លឹក ថតពីផ្កាយរណប បង្ហាញថា កងកម្លាំងយោធាថៃ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងផ្ទះប្រជាពលរដ្ឋខ្មែរជាច្រើន
Fri, 07 Aug 2026 - 07min - 6443 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦
**អង្គភាពឃ្លាំមើលអំពើពុករលួយរដ្ឋវិចថូរៀ រាយការណ៍ពីអាកប្បកិរិយាធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភនៅក្នុងរដ្ឋាភិបាលរដ្ឋនេះ។ ** រដ្ឋាភិបាលសហព័ន្ធកំពុងបង្ក្រាបកង់អគ្គិសនីដែលមិនមានសុវត្ថិភាព។ ** អង្គការសហប្រជាជាតិព្រមានថាក្រុមរដ្ឋអ៊ីស្លាម (I-S) នៅតែជាការគំរាមកំហែងដ៏រឹងមាំ និងកំពុងវិវត្តន៍។
Thu, 06 Aug 2026 - 04min - 6442 - មគ្គុទ្ទេសក៍សម្រាប់ជំរឿនឆ្នាំ ២០២៦៖ ពេលណា? នរណា? ដើម្បីអ្វី? និងជំនួយគាំទ្រ
នៅថ្ងៃទី១១ ខែសីហា គ្រប់ក្រុមគ្រួសារនៅក្នុងប្រទេសអូស្ត្រាលីនឹងត្រូវចូលរួមក្នុងការធ្វើជំរឿន។ ទិដ្ឋភាពទូទៅដ៏ទូលំទូលាយនៃប្រទេសអូស្ត្រាលីនេះ រួមបញ្ចូលទាំងមនុស្សគ្រប់គ្នានៅក្នុងប្រទេស ក៏ដូចជាអ្នកដែលកំពុងមកវិស្សមកាល និស្សិតអន្តរជាតិ និងអ្នកកាន់ទិដ្ឋាការបណ្ដោះអាសន្នផងដែរ។ SBS នឹងឆ្លើយនូវសំណួរសំខាន់ៗអំពីពេលវេលា ហេតុអ្វី និងរបៀបដែលការស្ទង់មតិថ្នាក់ជាតិនេះត្រូវបានធ្វើឡើង។
Thu, 06 Aug 2026 - 12min - 6441 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការវាយប្រហារលើរោងចក្រផលិតសម្ភារៈការពារជាតិមួយកន្លែងនៅទីក្រុងមែលប៊ន ត្រូវបានស៊ើបអង្កេតជាអំពើភេរវកម្ម។ ** រដ្ឋាភិបាលសហព័ន្ធចាត់វិធានការជួសជុលផលវិបាកដែលមិនបានគ្រោងទុក នៃកំណែទម្រង់ពន្ធ negative gearing។ ** ពិធីបុណ្យសពដ៏ធំមួយត្រូវបានធ្វើឡើងនៅតំបន់ហ្គាហ្សាសម្រាប់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់។
Wed, 05 Aug 2026 - 11min
Podcasts similaires à SBS Khmer - SBS ខ្មែរ
El Partidazo de COPE COPE
Herrera en COPE COPE
Dante Gebel Live Dante Gebel
Es la Mañana de Federico esRadio
La noche de Cuesta esRadio
La Trinchera de Llamas esRadio
Hondelatte Raconte Europe 1
Affaires sensibles France Inter
LEGEND Guillaume Pley
El colegio invisible OndaCero
La Rosa de los Vientos OndaCero
Les grands dossiers de l'Histoire par Franck Ferrand Radio Classique
Espacio en blanco Radio Nacional
Enquêtes criminelles RTL
Entrez dans l'Histoire RTL
Le grand récit RTL
Les Grosses Têtes RTL
L'Heure Du Crime RTL
Parlons-nous RTL
El Larguero SER Podcast
Nadie Sabe Nada SER Podcast
SER Historia SER Podcast
Todo Concostrina SER Podcast
Un Libro Una Hora SER Podcast
Autres podcasts de Société et Culture
Conversations ABC Australia
Casefile True Crime Casefile Presents
The Diary Of A CEO with Steven Bartlett DOAC
Forensic Files HLN
Unravel ABC Australia
Ukraine: The Latest The Telegraph
Forbidden History Like A Shot Entertainment
Unexplained iHeartPodcasts
Stuff You Should Know iHeartPodcasts
Barangay Love Stories Barangay LS 97.1 Manila | GMA Network Inc.
Late Night Live — Full program podcast ABC Australia
Australia All Over ABC Australia
The Megyn Kelly Show SiriusXM
Life Uncut LiSTNR
TED Talks Daily TED
Mamamia Out Loud Mamamia Podcasts
The Michael Berry Show KTRH (KTRH-AM)
Papa Dudut Stories Papa Dudut | TAGM Marketing Solutions Inc.
2 Worlds Collide Podcast Sam Bamford
Legends of the Old West Black Barrel Media
