Nach Genre filtern

SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

SBS

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

6540 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦
0:00 / 0:00
1x
  • 6540 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សសម្ព័ន្ធការពារការកាត់បន្ថយចំនួនទិដ្ឋាការសម្រាប់សិស្សនិស្សិតអន្តរជាតិ។ ** ជ័យជម្នះសម្រាប់ក្រុមអ្នកការពារបរិស្ថានក្នុងតំបន់ នៅឯតុលាការជាន់ខ្ពស់នៃរដ្ឋញូសៅវែល។ ** ក្រុមហ៊ុនបច្ចេកវិទ្យា និងទិន្នន័យ សង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងអធិបតេយ្យភាពផ្នែកបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេស។

    #sbsaudiopodcast

    Wed, 07 Oct 2026 - 13min
  • 6539 - បុរសដែលអះអាងខ្លួនថាជាអ្នកធ្វើដងចប ដងកាំបិត នៅខេត្តសៀមរាប ត្រូវបានចោទប្រកាន់ពីបទបំផ្លាញព្រៃឈើ

    បុរសម្នាក់ដែលអះអាងខ្លួនឯងថា ជាសិប្បករម្នាក់ ដែលបានបើកសិប្បកម្ម ធ្វើដងចប ដងកាំបិត និងដងពូថៅ ធ្វើពីឈើ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានតុលាការខេត្តសៀមរាបចេញដីកា កោះហៅឱ្យចូលបំភ្លឺ ក្រោមបទចោទប្រកាន់ថាជាអ្នកបំផ្លាញព្រៃឈើ។

    Wed, 07 Oct 2026 - 04min
  • 6538 - ការផ្លាស់ប្តូរភាសានៅក្នុងប្រទេសអូស្ត្រាលី កំណត់ទម្រង់នៃការពិនិត្យសើរើឡើងវិញជាថ្មីរបស់ SBS

    ក្រុមគ្រួសារអន្តោប្រវេសន៍ និងក្រុមគ្រួសារចេះភាសាពីរជាច្រើន មានការចងភ្ជាប់ទំនាក់ទំនង និងការចងចាំផ្ទាល់ខ្លួន ទាក់ទងនឹងការស្តាប់កម្មវិធីផ្សាយជាភាសាផ្សេងៗរបស់ SBS តាមរយៈវិទ្យុ។ កម្មវិធីទាំងនេះបានធ្វើការផ្លាស់ប្តូរ និងពង្រីកវិសាលភាពជាបន្តបន្ទាប់ ហើយនៅពេលនេះ SBS កំពុងត្រៀមធ្វើការពិនិត្យសើរើឡើងវិញលើសេវាកម្មផ្នែកភាសារបស់ខ្លួន (Language Services Review) ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃសហគមន៍ និងតម្រូវការនានារបស់ប្រទេសអូស្ត្រាលីក្នុងសម័យទំនើប។ បច្ចុប្បន្នដំណើរការពិគ្រោះយោបល់ជាមួយសាធារណជនកំពុងតែប្រព្រឹត្តទៅ ដែល ចាប់ផ្តើមពីថ្ងៃទី ៥ ខែតុលា រហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា។

    Tue, 06 Oct 2026 - 09min
  • 6537 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦

    ** គណបក្សសម្ព័ន្ធសន្យាថានឹងកាត់បន្ថយគោលដៅនៃចំនួនសុទ្ធនៃអន្តោប្រវេសន៍ឱ្យនៅត្រឹមពាក់កណ្តាល។ ** សមាជិកកងកម្លាំងការពារជាតិអូស្ត្រាលីម្នាក់បានស្លាប់ក្នុងអំឡុងពេលហ្វឹកហាត់នៅទីក្រុងដាវីន។ ** អូស្ត្រាលី និងជប៉ុន ឯកភាពគ្នាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុថ្មីមួយ ពាក់ព័ន្ធនឹងសន្តិសុខថាមពល សារធាតុរ៉ែសំខាន់ៗ និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់។

    #sbsaudiopodcast

    Tue, 06 Oct 2026 - 04min
  • 6536 - Why power is split, and how that protects you | How Australia Works - មូលហេតុដែលអំណាចត្រូវបានបែងចែក និងរបៀបដែលវាការពារអ្នក | How Australia Works

    After receiving a fine for not wearing his motorbike helmet correctly, Hugo decides to have the matter heard in court. His story explains how Parliament, government and the courts have different roles, and how some official decisions can be questioned. - បន្ទាប់ពីទទួលបានលិខិតផាកពិន័យដោយសារមិនបានពាក់មួកសុវត្ថិភាពសម្រាប់ជិះម៉ូតូឱ្យបានត្រឹមត្រូវ លោក Hugo បានសម្រេចចិត្តយកករណីនេះទៅដោះស្រាយនៅតុលាការ។ រឿងរ៉ាវរបស់លោកបង្ហាញពីតួនាទីផ្សេងៗគ្នារបស់សភា រដ្ឋាភិបាល និងតុលាការ ព្រមទាំងរបៀបដែលសេចក្តីសម្រេចជាផ្លូវការមួយចំនួនអាចត្រូវបានគេចោទសួរ។

    How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. - How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page.

    Tue, 06 Oct 2026 - 07min
Weitere Folgen anzeigen